ច្រៀងតាមដងវិថី មិនត្រឹមតែជាតូរតន្ត្រីប៉ុណ្ណោះទេ ថែមទាំងជាការពេញនិយម

LE PHUONG Theo VOV -
Chia sẻ
Vovworld-គ្មានឆាក គ្មានពន្លឺភ្លើងចម្រុះគ្រប់ព័ររឺប្រព័ន្ធ
ធុងបាសបំពងសូរសម្លេង​ជាដើម ប៉ុន្តែការសម្ដែងរបស់ ក្រុមអ្នកច្រៀងតាមដងវិថីនៅតែបានទាក់ទាញការយក
ចិត្ត​ទុក​ដាក់របស់អ្នកធ្វើដំណើរពេលឆ្លងកាត់ស្ដូប Ly Thai
 To ទីក្រុងហាណូយ។ ជនគ្រប់រូបបានឈរជារង្វង់ដ៏ធំដែលនៅកណ្ដាលជា បណ្ដាមិត្តវ័យក្មេងជាមួយឧបករភ្លេងដែលកំពុងច្រៀង។

ច្រៀងតាមដងវិថី មិនត្រឹមតែជាតូរតន្ត្រីប៉ុណ្ណោះទេ ថែមទាំងជាការពេញនិយម - ảnh 1
ច្រៀងតាមដងវិថី មិនត្រឹមតែជាតូរតន្ត្រីប៉ុណ្ណោះទេ ថែមទាំងជាការពេញនិយម (hocdan.com)



        Vovworld-នាម៉ោង៣ ពេលរសៀលថ្ងៃអាទិត្យប្រចាំសប្ដាហ៍បណ្ដាសមាជិក​នៃក្រុមអ្នកច្រៀងតាមដងវិថីបានប្រមូលផ្ដុំនៅស្ដូប Ly Thai To។ អ្នកណាក៏​
សប្បាយ​រីករាយក្នុងពេលបានជួបនឹងមិត្តភ័ក្តក្នុងក្រុមក្រោយមួយសប្ដាហ៍រៀន
សូត្រនិងធ្វើការ។ ក្រៅពីបណ្ដាសមាជិកនៅទីក្រុងហាណូយនោះ មានមិត្តជា
ច្រើនរស់នៅ​ខេត្តក្រុងផ្សេងៗដូចជា Thai Nguyen, Hai Phong បានធ្វើដំណើរដោយ
ឡានក្រុង​មករដ្ឋធានីដើម្បីចូលរួមព្រឹត្តិការណ៍រសៀលថ្ងៃអាទិត្យ ក្រោយនោះ
ឡើងឡានក្រុង​ត្រឡប់មកផ្ទះ។

        ក្នុងចំណោមទស្សនិកជនដែលកំពុងយកចិត្តទុកដាក់កំសាន្តនោះ មាន​យុវជនមួយរូបសញ្ជាតិអង់គ្លេសដែលកំពុងលង់ខ្លួនតាមសង្វាក់នៃបទចម្រៀង​ដែលក្រុមច្រៀងតាមដងវិថីសម្ដែង។ បង Woody បានឲ្យដឹងថា៖

“ខ្ញុំធ្លាប់បានកំសាន្តបណ្ដាសិល្បករសម្ដែងតាមដងវិថីនៅប្រទេសជាច្រើននិង
បានឃើញថា​របៀបសម្ដែងរបស់បណ្ដាមិត្តល្អណាស់។ គេមានគ្នាច្រើននាក់
វ័យក្មេង​និងក៏ពូកែ។​ ខ្ញុំបានកំសាន្តតូរតន្ត្រីនៅបឹង Hoan Kiem ដែលធ្វើឲ្យខ្ញុំមាន
ការ​ចាប់​អារម្មណ៍ដោយឡែកណាស់។”

        ក្រុមច្រៀងតាមដងវិថីត្រូវបានលោក Tran Tri Hieu admin របស់ទំព័រវ៉ែប
hocdan.com បង្កើតនិងធ្វើសកម្មភាពជាផ្លូវការចាប់ពីខែតុលាឆ្នាំ២០១១ ជាមួយ​បរិមាណសមាជិកដំបូងប្រមាណ១០នាក់។ ពីនោះមក កំលាំងរីករាលដាល​របស់​ក្រុមច្រៀងតាមដងវិថីបានមកដល់បណ្ដាទីក្រុងតាមបណ្ដោយប្រទេសជាតិដូច
ជា​ Vinh, Da Nang, ទីក្រុងហូជីមិញជាដើម។ រចនាបទសម្ដែងតាមដងវិថីគឺនិយម
នៅ​បណ្ដាប្រទេសលោកខាងលិច ប៉ុន្តែត្រឹមតែជាក្រុមតូចៗរឺជួលកាលត្រឹមតែ
បុគ្គល​ម្នាក់តែប៉ុណ្ណោះ រីឯក្រុមច្រៀងតាមដងវិថីជាការប្រមូលផ្ដុំរបស់បណ្ដាអ្នក
ស្នេហា​តូរតន្ត្រីលើ hocdan.com រួមគ្នាលេងតូរតន្ត្រីជាមួយស្មារតីសាមញ្ញតែ
ប៉ុណ្ណោះដូច​ជា slogan របស់ក្រុម។ លោក Tran Tri Hieu បានចែករំលែកថា៖

        “អ្វីៗទាំងអស់គឺសាមញ្ញងាយស្រួល ត្រឹមតែមានហ្គីតា ជនគ្រប់រូបបាន​លេង​បណ្ដាបទចម្រៀងវៀតណាម ជួលកាលគឺបទចម្រៀងបរទេស។ ចរិតលក្ខណៈ​វៀតណាមគឺនៅទីនេះ ជួលកាលត្រឹមតែជាមិត្តវៀតណាមវ័យក្មេងលេងតូរតន្ត្រី​វៀតណាមនៅកន្លែងល្បីឈ្មោះនោះគឺបឹង Hoan Kiem។”

        ការបង្កើតឡើងរូបភាពច្រៀងតាមដងវិថីក៏បានរួមចំណែកធ្វើឲ្យសម្បូរបែប​ជាងជីវភាពរស់នៅខាងស្មារតីរបស់មិត្តវ័យក្មេង ក៏ជារបៀបជួយឲ្យទស្សនិកជន​យល់អំពីសិល្បករតាមដងវិថីគឺយ៉ាងម៉េច។ សមាជិក Nguyen Thanh Tuyen ជា​សមាជិកមួយនាក់ក្នុងចំណោមសមាជិកដែលបានចូលរួមក្រុមច្រៀងតាមដងវិថី​តាំងពីពេលបង្កើតមកបានចែករំលែកថា៖

        “ក្នុងប៉ុន្មានថ្ងៃដំបូងយកហ្គីតាមកលេងនៅតាមដងវិថីក៏អៀនដែរ ប៉ុន្តែក្រោយ​នោះក៏ទៅជាធ្លាប់ទៅវិញ។ ចូលរួមក្រុមច្រៀងតាមដងវិថីមានផលប្រយោជន៍ជា
ច្រើន។ មុន​បង្អស់គឺផលប្រយោជន៍ចំពោះខ្លួនឯង ពីព្រោះបានចូលរួមទីលានលេង
ត្រូវបាន​ជួប​នឹងមិត្តភ័ក្ត។ ខ្ញុំបានស្គាល់ជាមួយមិត្តជាច្រើន ជួបប្រាស្រ័យសប្បាយ
​ណាស់។”

        មកនឹងក្រុមច្រៀងតាមដងវិថីនារសៀលថ្ងៃចុងសប្ដាហ៍ គេយកបាន​តុល្យ
ភាព​ក្រោយរយៈពេល១សប្ដាហ៍ធ្វើការ ជាមួយរាល់កិច្ចការ។ តូរតន្ត្រីដូចជា​ខ្សែមួយតភ្ជាប់មនុស្សជាមួយគ្នា ដើម្បីបញ្ជូនឲ្យគ្នាស្មារតីសប្បាយរីករាយ
ដើម្បី​ត្រៀមឲ្យសប្ដាហ៍ធ្វើការថ្មីជាមួយប្រការថ្មីថ្មោងជាច្រើន ដែលកំពុងរងចាំ
យើង​ម្នាក់ៗ៕

ប្រតិកម្មទៅវិញ