(VOVworld)-តាំងពីយូណាស់មកហើយ ទីក្រុងហាណូយត្រូវបានចាត់ទុកជាទី
មកដល់គួរឲ្យទាក់ទាញ មិនត្រឹមតែដោយសារមានទេសភាពស្រស់ស្អាត កេរ្តិ៍ដំ
ណែលប្រវត្តិ សាស្ត្រច្រើនប៉ុណ្ណោះទេ ថែមទាំងដោយសារវប្បធម៌ចំណីអាហារ
ដោយប្រមូលផ្តុំមកពីគ្រប់ទិសទី។នាឆ្នាំ២០១២ អង្គការកំណត់ឯកទគ្គកម្មអាស៊ី
បានទទួលស្គាល់ មុខម្ហូបចំនួន១២នៅវៀតណាម ដែលក្នុងនោះមានមុខម្ហូបល្បី
ឈ្មោះចំនួន៣ របស់ហាណូយ នោះគឺ Pho ,Bun Cha(នុំបញ្ចុកសាច់អាំង)និង Bun
Thang (នុំបញ្ចុកគ្រប់មុខ) ដែលស្ថិតក្នុងបញ្ជីឈ្មោះមុខម្ហូបមានតម្លៃនៅអាស៊ី។
នាពេល ថ្មីៗនេះ កាសែតអង់គ្លេស Telegraph បានលើកដំកើងក្រុងហាណូយជា
ក្រុងទាក់ ទាញបំផុតលើពិភពលោកខាងចំណីអាហារ។
|
Pho ហាណូយ |
អញ្ជើញទស្សនាវិថីទាំង៣៦លើទូទាំងទីក្រុងហាណូយ ទស្សនិកជនអាច
ប្រទះឃើញហាងលក់ម្ហូបជាច្រើនដែលមានមុខម្ហូបប្រជាប្រិយដ៏សម្បូរបែបដូច
ជា អំបុក Xoi, នុំBanh duc ទៅដល់ម្ហូបដែលមិនអាចរំលងបានដូចជា Pho, Bun
Cha, Bun thang ឬ Banh Tom (នុំបង្គារ)។ហាងលក់ស្រាបៀរជាទីមកដល់និងជា
ផលិតផលទេសចរណ៍ដែលទាក់ទាញភ្ញៀវទេសចរជាតិរាល់លាននាក់និងភ្ញៀវ
អន្តរជាតិ ៣លាននាក់ក្នុងមួយឆ្នាំដែលមកទស្សនាទីក្នុងហាណូយ។ លោកMai
Tien Dung អតីតនាយករងមន្ទីវប្បធម៌កីឡានិងទេសចរណ៍ហាណូយបានឲ្យដឹង
ថា៖
“ហាណូយមានប្រពៃណីរាប់ពាន់ឆ្នាំជាអតីតរាជធានីដ៏រុងរឿងនិងជារដ្ឋធានីរបស់
វៀតណាម ជាកន្លែងប្រមូលផ្តុំនូវលក្ខណៈវិសេសវិសាលរបស់ប្រទេសជាតិ ក្នុង
នោះមាន សិល្បៈចំណីអាហារ។ហាណូយមានមុខម្ហូបល្បីឈ្មោះជាច្រើននិងមាន
ពាណិជ្ជ សញ្ញាតាំងពីយូរណាសើមកហើយ។ភ្ញៀវទេសចរ ជាពិសេសគឺភ្ញៀវទេសចរ
បរទេសពេលមកដល់ទីនេះ គឺសុទ្ធតែចាប់អារម្មណ៍ខ្លាំងទៅនឹងម្ហូបអាហារបស់ទី
ក្រុង។មុខម្ហូបរបស់ក្រុងហាណូយមានឈ្មោះក្នុងសៀវភៅណែនាំទេសចរ ពិភព
លោកដោយសរសេរឈ្មោះវៀតណាមថា៖ Nem, Pho, Cha Ca (ប្រហិតត្រី) ជាដើម”។
|
Bun Cha ហាណូយ |
រដ្ឋធានីហាណូយជាប្រភពដើមនៃមុខម្ហូបវិសេសវិសាលរបស់វៀតណាម
ដូចជា Pho, Bun Cha ឬ Nem។ជាពិសេសភ្ញៀវទេសចរនឹងមានការចាប់អារម្មណ៍
យ៉ាងខ្លាំងនៅពេលដែលអាចពិសារអាហារឈ្ងុយឆ្ងាញទាំងនោះនៅតាមវិថីនីមួយ
ៗតែម្តង។ ពោលគឺ វិថី Ta Hien វិថី Ma May ឬ វីថី Hang Buom ស្ថិតនៅកណ្តាល
ទីក្រុងហាណូយ ត្រូវបានភ្ញៀវជាច្រើនចាត់ទុកដូចជាឋានសួគ៌ចំណីអាហារ។ ក្នុង
នោះ មុខ Pho ត្រូវបានភ្ញៀវទេសចរស្គាល់ច្រើនបំផុត។ ហើយ Pho ក៏ជាអាហារពេញ
និយម របស់ប្រជាជនវៀតណាមដែរ។ Pho ហាណូយបានទីភ្នាក់ងារសារព័ត៌មាន
CNN រៀបចំណាត់ថ្នាក់ទី២៨ ក្នុងចំណោមអាហារឆ្ងាញ់បំផុតលើពិភពលោក។ Pho
ហា ណូយបច្ចុប្បន្នមានពាណិជ្ជសញ្ញាល្បីឈ្មោះដូចជា Pho Vuong , Pho 24 ប៉ុន្តែ
អ្នកខ្លះនៅចូលចិត្តពិសារនេះនៅហាង Pho ប្រពៃណីវិញ។ ពាណិជ្ជ សញ្ញា Pho
ល្បីមួយនៅហាណូយគឺ ហាង Pho Thin នៅវិថី Lo Duc ដែលមាន ចំណុចពិសេស
មួយនោះគឺសាចគោត្រូវបានហាន់នឹងឆាជាមួយខ្ទឹមបារាំង។ អ្នក ស្រី Thu Lan នៅ
ហាង Pho Thin បានឲ្យដឹងថា៖
“ពាណិជ្ជសញ្ញា Pho Thin មានតាំងពី៤០ឆ្នាំមកហើយ។នេះជាពាណិជ្ជ
សញ្ញាប្រពៃណីរបស់គ្រួសារ ហើយបងប្អូនក្នុងគ្រួសាររួមគ្នារក្សាពាណិជ្ជសញ្ញា
នេះ។ ភ្ញៀវស្គាលហើយមកភ្លក់អាហារនេះច្រើនដូច្នេះយើងខ្ញុំក៏សប្បាយមោទៈ
ដែរ”។
|
Bun Thang ហាណូយ |
នៅពេលទស្សនាទីក្រុងហាណូយ ទស្សនិកជននៅចង់ពិសារមុខម្ហូប Bun
Thang ។នេះជាមុខអាហរពិសេសរបស់ជនហាណូយដែលបានគេស្គាល់ច្រើននៅ
វិថី Cau Go វិថី Cua Nam ឬវិថី Hang Hom។ អ្នកស្រី Nguyen Thi Mỹ ម្ចាស់ ហាង
Bun Thang មួយបានឲ្យដឹងថា៖
“ខ្ញុំចាប់ផ្តើមប្រកបមុខរបរនេះបន្តពីជីដូនជីតាតាំងពីឆ្នាំ១៩៩១មក។ Bun Thang
នៅ ហាណូយត្រូវបានរៀបចំណាត់ថ្នាក់ទី២ក្រោយមុខម្ហូប Pho ប៉ុណ្ណោះ។ Bun
Thang គឺមានគ្រឿងផ្សំជាច្រើន ដូចជា នុំបញ្ចុក មាន់ស្ងោ ពងទាចៀនស្តើង ផ្សិត
ជីពងទារកូន និងទឹកស៊ុបឆ្អឹងជាដើម។ខ្ញុំសប្បាយណាស់ពេលដែលមុខម្ហូបនេះ
បាន អន្តរជាតិទទួលស្គាល់”។
នាដើមខែមិថុនាឆ្នាំ២០១៦នេះ កាសែតល្បីឈ្មោះមួយនៅអង់គ្លេស Telegraph
បាន ពិនិត្យថា ហាណូយជាក្រុងទាក់ទាញបំផុតលើពិភពលោកអំពី ចំណីអាហារ។
សារព័ត៌មាននេះក៏បានលើកឧទាហរណ៍អំពីប្រធានាធិបតីអាមេរិក លោក Barack
Obama ក្នុងដំណើទស្សនកិច្ចជាផ្លូវការនៅវៀតណាម បានអញ្ជើញទស្សនានិងភ្លក់
Bun Cha ហាណូយ និងវាយតម្លៃថា “ប្រសិនបើប្រធានាធិបតីអាមេរិកលោក Barack
Obama បានរកឃើញហើយ ចំណាយតែ៦ដុល្លារអាមេរិកសម្រាប់អាហារពេលល្ងាច
ដ៏ឆ្ងាញ់ជាមួយអ្នកជំនាញ ម្ហូបអាហារ Anthony Bourdain នោះ លោកពិតជានឹងមើល
ឃើញនូវភាពវិសេស វិសាលនៃចំណីអាហាររបស់ទីក្រុងហាណូយ”៕