ខេត្ត Quang Ninh បង្កើតចំណូលចិត្តចំពោះសិល្បៈនៃជនរួមជាតិភាគតិចនៅសាលារៀន |
(VOVworld) – នាថ្ងៃសៅរ៍ជារៀងរាល់សប្តាហ៍ ផ្ទះជូបជុំជីវភាពនៃសាលាអន្តោវាសិកដ្ឋាន អនុវិទ្យាល័យនិងវិទ្យាល័យស្រុក Tien Yen ពោរពេញទៅដោយបរិយាកាសអ៊ូអរសប្បាយរីករាយនៃតូរ្យតន្ត្រីនិងសូរសម្លេងច្រៀង។ នេះគឺជាវេលាសកម្មភាពរួមរបស់ប្អូនៗសិស្សានុសិស្សក្នុងក្លឹបសិល្បៈប្រជាប្រិយជនជាតិភាគតិច។ ក្លឹបត្រូវបានបង្កើតឡើងនាឆ្នាំ ២០១២ រួមមានសិស្សជាជនជាតិ Dao Thanh Y Thanh Phan ជនជាតិ Tay និងជនជាតិ San Chi ចំនួន ៦០ នាក់។ ចូលរួមក្លឹបនេះ ប្អូនៗត្រូវបានបង្រៀនច្រៀងចម្រៀងប្រជាប្រិយរបស់ជនរួមជាតិភាគតិចនិមួយៗ។ ប្អូនជនជាតិណាក៏មានភាសាជនជាតិនោះដែរប៉ុន្តែគេសុទ្ធតែមានចំណូលចិត្តតូរ្យតន្ត្រីនិងច្រៀងចម្រៀង។ ប្អូន Chiu Thi Chi សិស្សថ្នាក់ទី ៧ ជាជនជាតិ Dao មួយរូបដែលចូលចិត្តច្រៀងចម្រៀងតាមភាសាជន ជាតិ Tay បានចែករំលែកថា៖
«នាគ្រាដំបូង នាងខ្ញុំមិនយល់ភាសា Tay ដោយហេតុនេះ មិនចូលចិត្តច្រៀងចម្រៀងតាមភាសាជនជាតិភាគតិចទេ។ បន្ទាប់នោះ មានមិត្តច្រើននាក់ច្រៀងរួមជាមួយគ្នាហើយនាងខ្ញុំក៏មានការចាប់អារម្ភណ៍សប្បាយរីករាយនិងចូលចិត្តច្រៀងដែរ។»
រីឯ ប្អូន Ban The Huong សិស្សថ្នាក់ទី ៩ កំពុងដេញចាប៉ី tinh បណ្តើរបានរៀបរាប់ថា៖ ប្អូនជា «សិល្បៈករ» ក្នុងថ្នាក់។ អាស្រ័យដោយទេពកោសល្យច្រៀងបទ ចម្រៀងប្រជាប្រិយជាច្រើន មិត្តភ័ក្តក្នុងថ្នាក់ចូលចិត្តស្តាប់កំសាន្តប្អូនច្រៀងណាស់។
«ខ្ញុំឃើញថា៖ ការសិក្បារៀនសូត្រគួរឲ្យទាក់ទាញណាស់ រៀនបណ្តើរ លេង បណ្តើរ។ ថ្នាក់រៀននេះនាំមកជូនខ្ញុំបាទចំណេះដឹងជាច្រើន។ ខ្ញុំចង់រៀនបន្ថែម ស្រាវជ្រាវបន្ថែមអំពីបទចម្រៀងប្រជាប្រិយនៃជនជាតិភាគតិចផ្សេងៗក្នុងទូទាំងប្រទេសហើយរៀនលេងឧបករណ៍ភ្លេងផងដែរ។ សុបិន្តរបស់ខ្ញុំគឺក្លាយទៅជាសិបក្បករមួយរូប។»
អ្នកគ្រូ Pham Chung Thuong ដែលទទួលបន្ទុកការងារក្រុមកុមារជំទង់នៃ សាលាអន្តោវាសិកដ្ឋានអនុវិទ្យាល័យនិងវិទ្យាល័យស្រុក Tien Yen បានរៀបរាប់ថា៖ ការរៀនច្រៀងតាមភាសាបណ្ដាជនជាតិភាគតិចក៏ជួយប្អូនៗយល់ដឹងអំពីថែមទៀត។ ប៉ុន្តែ បណ្ដាគ្រួបង្រៀនជាជនជាតិ Kinh ដែលមិនចេះភាសាជនជាតិភាគតិចច្រើនជួបការលំបាកជានោះក្នុងការបង្រៀនសំរាប់ប្អូនៗ។ ដើម្បីសិស្សានុសិស្សយល់ត្រឹមត្រូវសម្លេងភ្លេងពិរោះនោះសាលារៀនជានិច្ចកាលអញ្ជើញបណ្ដាសិប្បករតូរ្យតន្រ្តីប្រជាប្រិយក្នុងតំបន់មកបង្រៀនច្រៀងនិងលេងចាប៉ី។ ទន្ទឹមនឹងនោះ មជ្ឈដ្ឋានគ្រូបង្រៀនក៏រៀនភាសា Dao ភាសា Tay និងភាសា San Chi ទៀតផង។ អ្នកគ្រូ Thuong បាន ចែករំលែកថា៖
«ក្នុងពេលដែលសិស្សានុសិស្សរៀន នោះគឺនាងខ្ញុំក៏ចូលរួមដែរ។ នាគ្រាដំបូង នាងខ្ញុំគិតថា ការសិក្សានឹងពិបាកណាស់។ ប៉ុន្តែ ក្នុងពេលដែលរៀនច្រៀងចម្រៀង ខ្ញុំ យល់ភាគច្រើន។ ក៏ដូចខ្ញុំដែរ លោកគ្រូអ្នកគ្រូដទៃកក៏ចូលចិត្តច្រៀងដែរ។ វប្បធម៌បណ្ដាជនរួមជាតិភាគតិចវិសេសវិសាលល្អប្រសើរណាស់។ ថ្នាក់រៀនភាសាជនជាតិភាគតិចគឺចាំបាច់សំរាប់គ្រូបង្រៀនមិនត្រឹមតែក្នុងជីវភាពរស់នៅឬក្នុងការសំណះសំណាល ជាមួយប្អូនៗ ដើម្បីគេយល់ច្បាស់មោនសញ្ចេតនារបស់យើងខ្ញុំ ប៉ុណ្ណោះទេ ថែមទាំងដើម្បីណែនាំសំរាប់ប្អូនយល់បន្ថែមហើយស្រឡាញ់តូរ្យតន្ត្រីប្រជាប្រិយរបស់ខ្លួនថែមទៀតផង។»
ខេត្ត Quang Ninh បង្កើតចំណូលចិត្តចំពោះសិល្បៈនៃជនរួមជាតិភាគតិចនៅសាលារៀន |
តាមរយៈការជួបប្រាស្រ័យជាមួយបណ្ដាសិប្បកនៅឃុំ មជ្ឈដ្ឋានគ្រូបង្រៀនបាន ប្រមូលបទចម្រៀងឬរបាំបុរាណ ហើយហ្វឹកហាត់រាំសំរាប់ប្អូនៗក្នុងក្លឹប។ សាលារៀន តែងតែរៀបចំការប្រឡងច្រៀងចម្រៀងប្រជាប្រិយនិងការបង្ហាញសំលៀកបំពាក់ប្រពៃ ណីរបស់ជនរួមជាតិភាគតិច។ ពីនោះ ភាពជក់ចិត្តទៅលើវប្បធម៌ជនជាតិត្រូវបានគ្រូ បង្រៀននិងសិស្សានុសិស្សក្នុងលាលាពូនជ្រុំអភិឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។ ក្រៅពីការ ចូលរួមនៅសាលារៀនសិស្សជាច្រើននាក់ក៏ចូលរួមក្លឹបសិល្បៈប្រជាប្រិយក្នុងតំបន់ ទៀតផង បន្តរៀនសូត្របទចម្រៀងពីលោកយាយលោកតាជនជាតិខ្លួន។
ឆ្នាំសិក្សាថ្មីបានចាប់ផ្តើមហើយ ក្លឹបសិល្បៈប្រជាប្រិយបណ្ដាជនជាតិភាគតិចនៅ សាលាអន្តោវាសិកដ្ឋានអនុវិទ្យានិងវិទ្យាស្រុក Tien Yen ស្វាគមន៍បណ្ដាសិស្សថ្មីៗ។ ទោះបីជាច្រៀងមិនទាន់ល្អ ដេញចាប៉ីមិនប៉ិនទាន់ប្រសប់ ក្តី ប៉ុន្តែ សម្លេងរបស់ប្អូនៗនៅលាន់រន្ទឺសម្របចូលក្នុងសូរសម្លេងចាប៉ី។ បណ្ដាក្លឹបតូរ្យតន្រ្តីប្រជាប្រិយនៅសាលា រៀនគឺជាសកម្មភាពប្រកបដោយប្រសិទ្ធភាពមួយដែលរួមវិភាគទានក្នុងការអភិរក្សនិង ពង្រីកតំលៃបេតិក្ខភ័ណ្ឌវប្បធម៌នៃស្រុកព្រៃភ្នំប៉ែកឥសាន្តនេះ៕