|
ក្លឹប «ព្យាបាលឆ្អឹងខ្នងតាមវេជ្ជាសាស្ត្រវៀតណាម» ដោយមានរបៀបច្របាច់ធ្វើសរសៃដោយដៃ បាននាំមកនូវក្តីសង្ឃឹមដល់អ្នកជំងឺធ្ងន់ធ្ងរនិងពិបាកព្យាបាល (Image: ancotnam) |
(VOVworld) – ការធ្វើសសៃទៅលើឆ្អឹងខ្នងគឺជារបៀបព្យាបាលប្រពៃណីរបស់ប្រជា
ជនវៀតណាមដែលប្រើប្រាស់ការច្របាច់ធ្វើសរសៃដោយដៃ។ របៀបព្យាបាលនេះ
មិនួទាម ទាការវិនិយោគខាងហេដ្ឋារចនាសម្ព័ន្ធដោយទ្រង់ទ្រាយធំទេហើយចំណាយ
សំរាប់ការព្យាបាលទាប។ មើលឃើញពីភាពអស្ចារ្សនៃរបៀបព្យាបាលនេះ គ្រូពេទ្យ
Nguyen Ngoc Huong បានបង្កើតក្លឹប «ព្យាបាលឆ្អឹងខ្នងតាមវេជ្ជសាស្ត្រវៀតណាម»។
អាស្រ័យហេតុនោះ មនុស្សជាច្រើននាក់បានរកឃើញឡើងវិញភាពអស្ចារ្សក្នុងជីវ
ភាពរស់នៅ។
«កញ្ញានេះចុករោយស្មារ។ ដោយរបៀបធ្វើសសៃទៅទៅលើឆ្អឹងខ្នង យើងខ្ញុំ
នឹងធ្វើស សៃនៅកន្លែងសាច់ដុំលើករនិងឆ្អឹងកងខ្នង។ ក្នុងពេលធ្វើសរសៃនៅ
កន្លែងនេះ សាច់ដុំនឹងរួញ ហើយមិនចាំបាច់ ប្រើកំលាំងច្រើនដូចរបៀបកែរូប
រៀងខ្លួនផ្សេងៗទៀត។»
ច្របាច់ធ្វើសរសៃដោយដៃបណ្តើរ ណែនាំដល់អ្នកកាសែត Hang Chi នៅ
ទីក្រុងហាណូយបណ្តើរដើម្បីព្យាបាលការចុករោយស្មារ គ្រូពេទ្យ Nguyen Ngoc
Huong បានឲ្យដឹងថា៖ វិជីសាស្ត្រនេះអាចព្យាបាលជំងឺច្រើនប្រភេទ។ ប្រសិនបើ
របៀបព្យាបាលនេះ ត្រូវបានបើកទូលាយអ្នកជំងឺជាច្រើននឹងត្រូវបានព្យាបាល
ភ្លាមៗប្រកបដោយប្រសិទ្ធភាពនិងតំលៃទាប។ គ្រូពេទ្យ Nguyen Ngoc Huong
បានឲ្យដឹងថា៖
«ខ្ញុំបង្កើតក្លឹបនិងបង្រៀនចំណះដឹងដែលខ្ញុំរៀនសូត្រនិងស្រាវជ្រាវបាន
សំរាប់មនុស្សម្នាដើម្បីគេធ្វើតាម។ ដើម្បីលើកកំពស់ថ្វីដៃសិក្ខកាមចាស់នឹងណែ
នាំសិក្ខាកាមថ្មី ដោយហេតុនេះ ខ្ញុំរៀបចំវគ្គត្រួតពិនិត្យត ព្យាបាលមនុស្សធម៌
ដើម្បីថែទាំសុខាភិបាលរបស់ប្រជាពលរដ្ឋ ហើយ សិក្ខាកាមថ្មីៗនឹង ដកមេរៀន
និងបទពិសោធន៍ដើម្បីកែលំអរថ្វីដៃរបស់ខ្លួន។»
ក្លឹប «ព្យាបាលឆ្អឹងខ្នងតាមវេជ្ជសាស្ត្រវៀតណាម» តែងតែរៀបចំសកម្ម
ភាពត្រួតពិនិត្យ ព្យាបាលមនុស្សធម៌ក្នុងទូទាំងប្រទេស។ អ្នកជំងឺរាប់រយនាក់
ត្រូវបានព្យាបាល។ ប៉ុន្តែ ដើម្បីទាក់ទងជាមួយអ្នកជំងឺដោយរបៀបព្យាបាល
នេះគឺមិនងាយស្រួលឡើយ។ គូ្រពេទ្យ Le Anh Nam បានចែករំលែកថា៖
«នាគ្រាដំបូង បងប្អូននៅសង្ស័យដោយសាររបៀបព្យាបាលដែលប្រើ
ប្រាស់តែបាតដៃ មួយគូអត់មានថ្មាំសង្កូវអ្វីសោះអាចព្យាបាលជំងឺបាន ៦០០
ប្រភេទ។ ប៉ុន្តែ នេះជាការពិត។ បន្ទាប់ពីរយៈពេល ២ ថ្ងៃ ត្រួតពិនិត្យនិងព្យា
បាលប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលចំពោះ របៀបព្យាបាលសមញ្ញមួយប៉ុន្តែ
នាំមកនូវប្រសិទ្ធភាពខ្ពស់ អត់ត្រូវការ ចំណាយនេះ។ សារៈសំខាន់គឺមិនចាំ
បាច់សំរាកនៅមន្ទីពេទ្យឬទិញថ្នាំទេ»
នាពេលថ្មីៗនេះគឺជាវគ្គព្យាបាលសំរាប់ប្រជាពលរដ្ឋនៅឃុំ Mai Lam ស្រុក
Dong Anh។ ទាំងគ្រូពេទ្យនិងអ្នកជំងឺសុទ្ធតែរំជួលចិត្តដល់ស្រក់ទឹកភ្នែកក្នុង
ពេលឃើញផ្ទាល់ភ្នែក លោក Pham Duy Thong អាយុ ៦២ ឆ្នាំ ដើរបានឡើងវិញ។
ប្រពន្ធលោក Pham Duy Thong បានឲ្យដឹងថា៖ ការធ្វើសសៃទៅលើឆ្អឹងខ្នង
គឺអស្ចារ្សណាស់។ រហូត មកដល់ពេលនេះ លោកស្រីមិនអាចជឿបានថានេះគឺ
ជាការពិត។
«ប្តីខ្ញុំមានជម្ងឺដាច់សរសៃឈាមក្នុងក្បាល ៦ ឆ្នាំមុន។ ក្នុងពេលបញ្ជូនទៅ
មន្ទីពេទ្យ គាត់បានពិការទាំងដៃទាំងជើងនិងគ។ គ្រួសារបានបាត់បង់ក្តី
សង្ឃឹមទាំងអស់។ នាថ្ងៃដំបូង ព្យាបាល គ្រូពេទ្យបានច្របាច់ធ្វើសរសៃដោយ
ដៃ ប្តីខ្ញុំអាចនិយាយ ១ ឬ ២ ពាក្ស។ ថ្ងៃបន្ត លោកចាប់ផ្តើមនិយាយច្បាស់ម្តងៗ
ដល់ថ្ងៃទី ៣ លោកអាចកំរិតដៃជាធម្មតា។»
អាស្រ័យដោយរបៀបសាមញ្ញតែប្រសិទ្ធភាពនេះ កាន់តែមានមនុស្សច្រើន
ដឹងលឺ ហើយរៀនសូត្ររបៀបព្យាបាលនេះ។ អ្នកកាសែត Hang Chi បានចែក
រំលែកថា៖
«ខ្ញុំមាននិស្ស័យបានជួបជាមួយបណ្ដាគ្រូពេទ្យដោយបំណងប្រាថ្នានាំយក
ភាពល្អប្រសើរបស់វេជ្ជសាស្ត្រប្រពៃណីរបស់វៀតណាមជួយព្យាបាលមនុស្សម្នា។
ទីមួយគឺសន្សំសំចៃចំណាយព្យាបាល។ ទីពីរគឺសំណាងរបស់ខ្ញុំដែលបានជួបហើយ
រៀនសូត្រពីគ្រូពេទ្យ។»
រីឯលោក Le Quang Minh អ្នកបើកឡានតាក់ស៊ីមួយរូបនៅទីក្រុងហាណូយ
បានលៃ ទុកពេលវេលាដើម្បីរៀនសូត្ររបៀបព្យាបាលនេះ ហើយទៅព្យាបាល
មនុស្សធម៌ជាមួយគ្រូ ពេទ្យនានាក្នុងក្លឹប។ លោករៀបរាប់ថា៖ មូលហេតុដែល
លោកជ្រើសរើសរៀនសូត្ររបៀបព្យា បាលនេះគឺដើម្បីសុខភាពប្រពន្ធរបស់គាត់។
អ្នកជំងឺជាច្រើនដែលត្រូវបានព្យាបាលប្រកបដោយជោគជ័យបានឲ្យដឹង
ថា៖ ក្លឹប «ព្យាបាលឆ្អឹងខ្នងតាមវេជ្ជាសាស្ត្រវៀតណាម» ដោយមានរបៀបច្របាច់
ធ្វើសរសៃដោយដៃ បាននាំមកនូវក្តីសង្ឃឹមដល់អ្នកជំងឺធ្ងន់ធ្ងរនិងពិបាកព្យាបាល៕