ធុងបបរសប្បុរសធម៌កំពុងបានត្រៀមបញ្ចូនទៅមន្ទីរពេទ្រ |
រួមដំណើរជាមួយក្រុមអ្នកស្ម័គ្រចិត្តសរទរដូវនិងមិត្តភក្តិ ទៅចែកចាយបបរនៅតាមមន្ទីរពេទ្យ ចំនួន ៦ នៅទូទាំងទីក្រុងហាណូយទើបបានឃើញនូវអារម្មណ៍សសប្បាយរីករាយពីអ្នកជំងឺនៅទីនោះ។ នៅវេលាម៉ោង ២រសៀល ជារៀងរាល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យ អ្នកជំងឺតែងតែតម្រង់ជួរដើម្បីរងចាំទទួលយកបបរក្តៅ ៗ ពីសមាជិកនៃក្រុមស្ម័គ្រចិត្ត។ ត្រឹមរយៈពេលដ៏ខ្លីតែប៉ុណ្ណោះ បបររាប់ពាន់ចានត្រូវបានបញ្ជូនទៅដល់ ដៃអ្នកជំងឺ។ ចំពោះអ្នកជំងឺដែលមិនអាចទៅយកបបរបានទេនោះ នឹងមាពាក្យការជូនពរឲ្យអ្នកជំងឺឆាប់បានជាសះស្បើយ។ លោកយាយ Nguyen Thi Bai មានអាយុ ៧០ ឆ្នាំដែលកំពុងព្យាបាលជំងឺនៅមន្ទីរពេទ្យ Thanh Nhan បានឲ្យដឹងថា៖ “មនុស្សចាស់ដូចជាយើងខ្ញុំនៅពេលដែលទទួលបានបបរក្តៅៗពិសារហាក់ដូចជាមានអារម្មណ៍ថាស្រស់ស្រាយក្នុងចិត្តណាស់។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ទឹកចិត្តសប្បុរុសធម៌របស់ក្មួយៗទាំងអស់គ្នា។ ក្មេងៗឥឡូវនេះ មានសីលធម៌ខ្លាំងណាស់ ចេះជួយដល់អ្នកជំងឺនៅក្នុងមន្ទីរពេទ្យនាគ្រាលំបាក។ ក្មួយៗជួយបម្រើយ៉ាងយកចិត្តទុកដាក់ ពាំនាំមកដល់កន្លែងជូនលោកតា លោកយាយដែលកំពុងឈឺ។ ទឹកចិត្តនេះពិតជាគួរឲ្យកោតសរសើរណាស់!”។
ដោយក្តីអាណិតអាសូរចំពោះស្ថានភាពលំបាករបស់អ្នកជំងឺ បានជា៤ ឆ្នាំកន្លងមក នេះ អ្នកស្រី Thanh Thi Thu Luong ប្រធានក្រុមសប្បុរសជនស្ម័គ្រចិត្ត បានរួមជាមួយ មិត្តភក្តិ ចម្អិនបបររាប់រយចានក្នុងមួយថ្ងៃ ហើយចែកជូនដល់អ្នកជម្ងឺដោយឥតគិតថ្លៃនៅឯមន្ទីរពេទ្យកុមារជាតិ។ ដើមឡើយ មនុស្សម្នាមាននៅការស្ទាក់ស្ទើរ ព្រោះពួកគេមិនទាន់ដឹច្បាស់ពីគុណភាពថា តើបបរនេះមានសុវត្ថិភាពឬអត់ទេ។ ប៉ុន្តែដោយទឹកចិត្តរបស់ខ្លួន អ្នកស្រី Luong បានបញ្ចុះបញ្ចូលនិងទទួលបាននូវការទុកចិត្តពីអ្នកជំងឺ។ បបរឆ្ងាញ់ហើយពោរពេញដោយដោយអាហារូបត្ថម្ភបានជាអ្នកជម្ងឺជាច្រើនចូលចិត្តញ៉ាំបបររបស់ក្រុមនេះណាស់។ ហើយសកម្មភាពសប្បុរសធម៌របស់អ្នកស្រី Thu Luong ក៏ទទួលបានការគាំទ្រយ៉ាងកក់ក្តៅពីសំណាក់មិត្តភក្តិនិងអ្នកជួយឧបត្ថម្ភផងដែរ។ ចំនួនអ្នកចូលរួមនៅក្នុងក្រុមនេះកាន់តែ កើនឡើង។ ដំបូងមានអ្នកចូលរួមត្រឹមតែ ៥ នាក់ប៉ុណ្ណោះ ប៉ុន្តែសព្វថ្ងៃនេះក្រុមអ្នកស្ម័គ្រចិត្តមានសមាជិកជាង ១០០ នាក់ដែលបានរួមគ្នាដើម្បីចម្អិននិងចែកចាយ បបរចំនួន៥.២០០ចានដោយឥតគិតថ្លៃ ក្នុងមួយសប្តាហ៍។
បបរក្តៅៗ បានជូបដល់ដៃរបស់អ្នកជំងឺ |
អ្នកស្រី Thu Luong បានចែករំលែកថា៖ “ទឹកចិត្តសប្បុរសធម៌គឺដិតជាប់ក្នុងខ្លួនមនុស្សគ្រប់រូប ហើយពួកគេគ្រាន់តែរង់ចាំឱកាសដើម្បីរួបរួមគ្នាជាមួយទឹកចិត្តស្បុរសធម៌ផ្សេងទៀតតែប៉ុណ្ណោះ។ ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ចំពោះមិត្តភ័ក្រ្តរបស់ខ្ញុំ។ ដើម្បីធ្វើដូច្នេះពួកគេត្រូវតែមានសណ្តានចិត្តពីព្រោះវាត្រូវចំណាយពេលជាច្រើន។ ហើយវាក៏មិនងាយស្រួលទេក្នុងការចម្អិនបបរទេ ជាពិសេស បបរដែលបានយកទៅក្នុងមន្ទីរពេទ្យ ត្រូវតែមានសុវត្ថិភាពសម្រាប់អ្នកជំងឺផងដែរ”។
សកម្មភាពស្ម័គ្រចិត្តរបស់ក្រុមនេះត្រូវបានគេស្គាល់កាន់តែច្រើន និងបានគេជួយឧបត្ថម្ភទខ្លាំងទាំងខាងសម្ភារៈនិងខាងស្មារតី។ ក្រៅពីការអំពាវនាវឱ្យមានការគាំទ្រពីអ្នកបរិច្ចាគនោះ សមាជិកនៃក្រុមក៏ធ្វើការរកស៊ីលើមុខម្ហូបចំណីអាហារជាច្រើនផងដែរដោយយកប្រាក់ចំណេញសម្រាប់សកម្មភាពសប្បុរសធម៌។ លោក Vu Hai Van សមាជិកម្នាក់នៃក្រុមនេះបាននិយាយថា៖ “ក្រុមនេះកំពុងអភិវឌ្ឍយ៉ាងល្អហើយមានអ្នកសុំចូលរួមជាច្រើនដែរ។ ក្រៅពីការរីកសាយភាយនៃក្ដីស្រឡាញ់មនុស្ស សមា ជិកក៏មានបំណងអប់រំក្មេងៗ កុមារនិងចង់ឱ្យពួគគេទទួលមរតក ក៏ដូចជារំពឹង ថាពួគគេនឹងមានទឹកចិត្តសប្បុរុសធម៌ ចេះស្រឡាញ់រាប់អានជាមួយគ្នា”។
សមាជិកទាំងអស់ រួមដៃគ្នា ដាំបបរជូនអ្នកជំងឺក្រីក្រ |
មិនត្រឹមតែចែកបបរជូនដល់អ្នកជំងឺប៉ុណ្ណោះទេ ក្រុមអ្នកស្ម័គ្រចិត្តសរទរដូវនិងបណ្តាមិត្តក៏ថែមទាំងអំពាវនាវដល់ម្ចាស់ជំនួយ សម្រាប់ជួយដល់អ្នកជំងឺដែលមានការលំបាក ជាពិសេសក្រុមបានប្រមូលផ្តុំអំណោយដើម្បីកសាងសាលារៀនឲ្យកុមារនៅតំបន់ព្រៃភ្នំ និងតបស្នងសង់គុណយុទ្ធជនពលីទៀតផង។ សកម្មភាពពោរពេញទៅដោយអត្ថន័យទាំងនេះ បានរួមចំណែកក្នុងការរីកសាយភាយនូវតម្លៃដ៏ល្អប្រសើរនៅក្នុងជីវិត៕