(VOV)_នោះគឺជាបណ្ដានារីជនជាតិ Pako , Van Kieu ជារៀងរាល់ថ្ងៃ គេបាន
ដឹកទំនិញពីច្រកទ្វារព្រំដែនអន្តរជាតិ Lao Bao ( ខេត្ត Quang Tri-ភាគកណ្ដាលវៀត
ណាម) ទៅច្រកទ្វាព្រំដែន Densavan ( ខេត្ត Savanakhet ប្រទេសឡាវ) ដើម្បីប្រកប
របររកស៊ី។ ដើមដំបូង ក្រុមរទេះអូសនេះមានចំនួន១០គ្រឿងតែប៉ុណ្ណោះ ហើយ
រហូតមកដល់ពេលនេះក្រុមនេះបានមានរហូតដល់ជិត១០០គ្រឿង ដោយមាន
សមាជិកជាង៣០នាក់ ធ្វើសកម្មភាពដ៏ជំនាញ។ មិនគ្រាន់តែសំរាប់លើកស្ទួយជីវ
ភាពរស់នៅបានប៉ុណ្ណោះ បងស្រីទាំងនេះនៅរួមចំណែកធានាសណ្ដាប់ធ្នាប់ សុវត្ថិ
ភាពសង្គម សន្តិសុខព្រំដែន។
|
ច្រកទ្វារព្រំដែនអន្តរជាតិ Lao Bao |
ច្រកទ្វាព្រំដែនអន្តរជាតិ Lao Bao – Densavan ក្នុងប៉ុន្មានថ្ងៃនេះ ធាតុអាកាស
ក្តៅណាស់។ ប៉ុន្តែ បងប្អូននារីទាំងនេះមិនអើពើដល់ធាតុអាកាសឡើយពួកគេនៅ
ខំប្រឹងប្រែងលើកដាក់ទំនិញដើម្បីដឹកជញ្ជូនទំនិញឆ្លងព្រំដែន។
ទៅតាមបងស្រី Vo Thi Thuy ប្រធានសមាកមនារីស្រុក Lao Bao ខេត្ត Quang
Tri យើងខ្ញុំបានជួបជាមួយបងស្រី Nguyen Thi Thuong ប្រធានសមាគមនារីភូមិ
Ka Tang ហើយក៏គឺជាអ្នកបង្កើតក្រុមនារីអូសរទេះនេះ។ ក្នុងផ្ទះ៣ជាន់ មានគ្រប់
ឧបករណ៍ គ្រឿងប្រើប្រាស់ទំនើបៗ គ្រប់គ្រាន់បងស្រី Thuong បានអោយដឹងថា៖
អ្វីៗទាំងនេះ គឺមកពីការអូសរទេះដែរ។ ស្ដីពីនិស្សិតមកដល់មុខរបរនេះ បងស្រី
Thuong បានចែករំលែកថា៖ នាឆ្នាំ ២០០៣-២០០៤ ធ្វើស្រែ ចំការជួបការលំបាកជាច្រើន ការហូបចុកមិនបានគ្រប់គ្រាន់ទេ ហើយពេលនោះ សេដ្ឋកិច្ចព្រំដែនអភិវឌ្ឍន៍
ខ្លាំង បានជាបងប្អូននារីបានទៅដឹកទំនិញឆ្លងព្រំដែន ដើម្បីរកចំណូលបន្ថែមសំរាប់
គ្រួសារទៅស៊ីឈ្នួល។ រែកទំនិញមួយជើងបានតំរៃមួយហ្មឺនដល់មួយហ្មឺនប្រាំពាន់
តែប៉ុណ្ណោះ។ ហើយមួយថ្ងៃបាន១០ជើង។ ដើម្បីកាត់បន្ថយការលំបាក និងបង្កើន
ទិន្នផលពលកម្ម បងនិងប្អូនប្រសារស្រី បានបង្កើតរទេះអូស១។ មានរទេះអូសនេះ
ចំណូលរបស់បង ប្អូនបានកើនឡើងពី៥ដល់៦ដង។
“ នាគ្រាដំបូង យើងខ្ញុំក៏បានធ្វើរទេះអូសមួយពីឈើ។ ហើយពីនោះអភិវឌ្ឍន៍ឡើង៤គ្រឿង ១០គ្រឿងថែមទៀត។ ហើយពេលឃើញបងប្អូនផ្សេងៗទៀតជួបការ
លំបាក ខ្ញុំក៏បានអញ្ជើញគេមកធ្វើជាមួយខ្ញុំដែរ។”
ជារៀងរាល់ថ្ងៃ បងប្អូន Thuong និងបងប្អូន១០នាក់ទៀត បានប្រើរទេះអូស១០
គ្រឿងនេះ ដើម្បីដឹកទំនិញ ហើយមានចំណូលជាប្រចាំថ្ងៃពី២៥០-៣០០ពាន់ដុង។
ឃើញប្រសិទ្ធិភាពខាងសេដ្ឋកិច្ចដូច្នេះ បានជាងបងប្អូនជាច្រើននាក់ក៏បានវិនិយោគ
ធ្វើរទេះសំរាប់ខ្លួនឯងដែរ។ ដោយមានការដឹកនាំរបស់រដ្ឋអំណាចតំបន់ ដល់ឆ្នាំ
២០០៥ ក្រុមអូសរទេះ ត្រូវបានបង្កើតឡើងជាផ្លូវការ។ រហូតមកដល់ពេលនេះ
ក្រុមនេះបានបានកើនដល់១០០គ្រឿង និងមានសមាជិក៨០នាក់។ ដោយមានរ
ទេះអូសនេះ អត្រាគ្រួសារក្រីក្រក្នុងភូមិបានថយចុះជាង៤៥%។ បងស្រី Ho Thi Nu
សមាជិកានៃក្រុមរទេះអូសនេះ បានចែករំលែកថា៖
“ នាបច្ចុប្បន្ន គ្រួសារខ្ញុំបានមានជីវភាពរស់នៅល្អប្រសើរជាងហើយ។ មុននេះ
ធ្វើចំការ ចង់រកស៊ីបាន៥ពាន់គឺពិបាកណាស់។ ប៉ុន្តែ នាបច្ចុប្បន្ន ក្នុង១ថ្ងៃ អាចដឹកទំ
និញបាន៣-៤ជើង ថ្ងៃណាតិចបំផុតក៏បាន១-២ជើង។ ហើយមួយជើងនេះមានចំណូល៣០ហ្មឺនដុង។”
ក៏ដូចជាគ្រួសារបងស្រី Ho Thi Nu គ្រួសារជាច្រើនក្នុងភូមិបានមានទួរទស្សន៍
ម៉ូតូ ប្រាក់សន្សំសំចៃ និងកូនចៅបានទៅរៀនទៀតផង។ ហើយប្រការសំខាន់ជាង
ទៀតគឺតួនាទីរបស់នារីក្នុងគ្រួសារបានលើកកំពស់ជាច្រើន។ បងស្រី Vo Thi Thuy
ប្រធានសមាគមនារីទីរួមស្រុក Lao Bao បានអោយដឹងថា៖
“ មុននេះ បងប្អូននារីនៅទីនេះអៀនខ្មាស់ច្រើន ហើយចូលរួមសកម្មភាពសង្គម
តិចណាស់។ ប៉ុន្តែ នាបច្ចុប្បន្ន ចាប់ពីពេលចូលរួមក្រុមរទេះអូសនេះ បងប្អូននារីមិន
ញញើតដូចមុនទៀតទេ។ ប្រសិនបើជួបគេជាលើកដំបូង គេនឹងភ្ញាក់ខ្លួនដោយដឹងថា៖
បងប្អូននារីសុទ្ធតែមានទូរស័ព្ទដៃ២ដល់៣គ្រឿង ដើម្បីទាក់ទងនឹងអតិថិជនឡាវផង វៀតណាមផង។ ”
ទន្ទឹមនឹងនោះ បងប្អូននារីនេះនៅលើកកំពស់ស្មារតីតស៊ូទប់ស្កាត់នឹងបទល្មើស
ផ្តល់ព័ត៍មានចំពោះរដ្ឋអំណាចតំបន់ទៀតផង។ បងស្រី Thuong បានអោយដឹងថា៖
“ អ្នកណាចូលរួមក្រុមអូសរទេះ នេះហើយ គឺត្រូវគោរពច្បាប់ អនុវត្តតាមការកំ
ណត់ បទបញ្ជាផ្ទៃក្នុងរបស់សមាគម។ ទី១គឺមិនត្រូវនាំមនុស្សឆ្លងដែនខុសច្បាប់។
ទីពីរគឺមិនត្រូវដឹកជញ្ជូនទំនិញខុសច្បាប់។ និងទីបីគឺខំប្រឹងប្រែងរួចផុតពីភាពក្រីក្រ។
ចាប់ពីពេលបង្កើតមក បងប្អូននារីសុទ្ធតែអនុវត្តតាមយ៉ាងមឹងមាត់។”
ក្រៅពីការរកស៊ី ពីឆ្នាំ ២០០៨មក ជួយជ្រោមជ្រែងចលនារៀនសូត្រនិងធ្វើតាម
គំរូសីលធម៌លោកប្រធានហូជីមិញ ក្រុមនារីអូសរទេះ បានសកម្មចូលរួមចលនា៖
ពាងអង្ករសន្សំចំចៃ ដោយសាខាសមាគមនារីភូមិ Ka Tang បំផុសឡើង។ ទន្ទឹមនឹង
នោះ បងប្អូននារីក៏បានជួយទមនុកបំរុងកុមារ បង្កើតមូលនិធិជួយឧបត្ថម្ភគ្រួសារក្រី
ក្រទៀតផង។
ទោះបីជាជួបការលំបាកជាច្រើនក្តី ប៉ុន្តែ បងប្អូននារីនេះនៅធ្វើបានការងារមាន
អត្ថន័យជាច្រើនទៀត។ ចំពោះបងប្អូននារី ការងារអូសរទេះនេះ មិនគ្រាន់តែជាការ
ងារ រកចំណូលប៉ុណ្ណោះទេ ហើយថែមទាំងជាកន្លែងចែករំលែក លើកទឹកចិត្ត ជួយ
ឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងជីវភាពរស់នៅទៀតផង។ ហើយប្រការសំខាន់ជាងទៀត
នោះគឺបងប្អូននារីនេះបានរួមចំណែករក្សាភាពសុខសាន្តត្រាណនៅតំបន់ព្រំដែននេះ
ផងដែរ៕