Vovworld-បន្ទាប់ពីការជោគជ័យនៃមហោស្រពសិល្បះតាមដងវិថីហាណូយ
លើកទី១នាខែមិនាឆ្នាំ២០១៣ កម្មវិធីមហោស្រពសិល្បះតាមដងវិថីហាណូយ
លើកទី២ត្រូវបានរៀបចំឡើងនាខែមីនាឆ្នាំ២០១៤កន្លងទៅនេះ។នេះជា
សកម្មភាព១ស្ថិតនៅក្នុងក្របខ័ណ្ឌសកម្មភាពជួយជ្រោមជ្រែងចលនា
”ខ្ញុំ ស្រឡាញ់ហាណូយ “និង “ឆ្នាំយុវជនស្ម័គ្រចិត្ត២០១៤ “។កម្មវិធីឆ្នាំ
នេះត្រូវបានធ្វើឡើងនៅ៤កន្លែងដោយមានការចូលរួមរបស់សិល្បករ
សិល្បការីនីចំនួន៥០០នាក់និងសមាជិកសម្ព័នយុវជននិងយុវជនយុវនារី
រដ្ឋធានីចំនួន៣ពាន់នាក់ទៀតផង។ក្រៅពីការប្រកួត Patinសិល្បះនិងការ
ប្រកួតFree Style Football នោះកម្មវិធីមហោស្រពសិល្បះតាមដងវិថី
ឆ្នាំនេះនៅមានការប្រឡងគូគំនូរ Graffity-ជាប្រភេទសិល្បះពេញនិយម
របស់មជ្ឈដ្ឋានជនវ័យក្មេងហាណូយ។កម្មវិធីទស្សនីយភាពសិល្បះនៃក្រុម
ភ្លេងនិងសៀករហស្សកម្មតាមដងវិថីបានបង្កបរិយាកាសអ៊ូអរសប្បាយដែល
មានការទាក់ទាញសំរាប់មជ្ឈដ្ឋានជនវ័យក្មេង។
|
ប្រកួតFree Style Football (រូបថតVNA) |
Nguyen Viet Hoang យុវជន១នាក់ក្នុងចំណោមមិត្តវ័យក្មេងដែលចូលរួមការប្រឡង
នៃបណ្តាក្រុមភ្លេងនៅមហោស្រពឆ្នាំនេះចែករំលែកថា៖“ខ្ញុំមានបំណងសំដែងនូវ
ជំនឿជាក់របស់ខ្លួននៅតាមដងផ្លូវ។នេះក៍ជាពិសោធន៍ ១ក្នុងជីវភាពរស់នៅដែរ។
តាមខ្ញុំបើមានការជក់ចិត្តគេអាចសំដែងប្រការនេះនៅមិនថាជាកន្លែងណាដូចជា
លើវិថីឬនៅផ្ទះ ។ “
|
ការប្រឡងគូគំនូរអក្ខវិចិត្រសាស្រ្ត(រូបថតVNA)
|
ក្នុង កម្មវិធីមហោស្រពសិល្បះតាមដងវិថីហាណូយលើកនេះមានការប្រឡងសិល្បះ
ដ៍សម្បូរបែបណាស់ដែលក្នុងនោះមានការប្រឡងគូគំនូរអក្ខវិចិត្រ-សាស្រ្តបត់ក្រដាស
សិល្បះនិងគូរគំនូរ Dong Hoជាដើម។ហេតុដូច្នេះមហោស្រពសិល្បះតាមដងវិថីបាន
ទាក់ទាញទាំងយុវជនយុវនារីនិងអ្នកហាណូយចូលរួម ជាច្រើនកុះករ។លោកស្រី
Nguyen Thi Ha ជាអ្នកគ្រូចូលនិវត្តន៍១រូបនៅវិថី Tran Nhan Tong ទីក្រុងហាណូយ
សំណេះសំណាលថា៖“ ខ្ញុំមានការងឿងឆ្ងល់យ៉ាងខ្លាំងពេលបានទស្សនាបណ្តានាទី
សិល្បះក៍ដូចជាការប្រឡងនៅមហោស្រព។ ខ្ញុំចូលចិត្តទស្សនាការប្រឡងគូគំនូរ
អក្ខវិចិត្រសាស្រ្ត។តាមរយះនោះខ្ញុំយល់បន្ថែមគំនិតនិងទង្វើរបស់មជ្ឈដ្ឋានជន
វ័យក្មេងនាសព្វថ្ងៃ។តាមមតិរបស់រូបផ្ទាល់ខ្ញុំ គឺយើងគួរតែរៀបចំសកម្មភាពដូច្នេះ
ឲ្យបានច្រើនថែមទៀត។ “
|
រូបថតVNA |
តាមគណះចាត់តាំងមហោស្រពសិល្បះតាមដងវិថីហាណូយថា៖នៅមហោស្រព
នាពេលខាងមុខនឹងមានសកម្មភាពដ៍សម្បូរបែបជាងទៀតសំរាប់មិត្តវ័យក្មេងបាន
រស់និងសប្បាយអស់ពីកំលាំងកាយចិត្តរបស់ខ្លួនជាមួយចលនាកំសាន្តមានផល
ប្រយោជន៍ពីនោះពង្រីកស្មារតីឈានទៅមុខនិងស្ម័គ្រ ចិត្តរបស់យុវជន៕