កូនក្រមុំវៀតណាមនៅទីក្រុងប៉ូសាន ប្រទេសកូរ៉េខាងត្បូង (រូបថត៖ Ngoc Anh/VOV5 |
បច្ចុប្បន្ន សហគមន៍ជនវៀតណាមនៅកូរ៉េខាងត្បូងមានជិត ៣០ម៉ឺននាក់។ ប្រទេសទាំងពីរមានគ្រួសារពហុវប្បធម៌វៀតណាម-កូរ៉េខាងត្បូង ប្រហែល ៨ម៉ឺនគ្រួសារ ដែលក្នុងនោះមានស្ត្រីវៀតណាមមួយចំនួនធំ បានរៀបការជាមួយបុរសកូរ៉េខាងត្បូង។ គ្រួសារកូរ៉េខាងត្បូង-វៀតណាមបានរួមចំណែកយ៉ាងច្រើនក្នុងការជួបប្រាស្រ័យនិងតភ្ជាប់វប្បធម៌និងប្រជាជននៃប្រទេសទាំងពីរ។
ឆ្លងកាត់ការលំបាក និងការស្ទាក់ស្ទើរនៅប៉ុន្មានថ្ងៃដំបូងមកដល់ប្រទេស កូរ៉េខាងត្បូង កូនក្រមុំវៀតណាមបានសម្របខ្លួនទៅនឹងជីវភាពរស់នៅថ្មីនៅបរទេស ហើយខិតខំកសាងជីវិតដ៏ស្រស់បំព្រងសម្រាប់ខ្លួនឯង និងក្រុមគ្រួសាររបស់ពួកគេ។ ដោយបានរស់នៅក្នុងប្រទេសកូរ៉េខាងត្បូងអស់រយៈពេល ២០ ឆ្នាំ អ្នកស្រី Tran Thi Phuong Thao មានស្រុកកំណើតនៅខេត្ត Tien Giang (វៀតណាម) បច្ចុប្បន្នកំពុងរស់នៅទីក្រុងប៊ូសាន (កូរ៉េខាងត្បូង) បានចែករំលែកថា៖ “ពេលមកកាន់កូរ៉េខាងត្បូងលើកដំបូង ឧបសគ្គភាសាជាឧបសគ្គធំបំផុតសម្រាប់យើង។ ខ្ញុំត្រូវព្យាយាមរៀនភាសាកូរ៉េខាងត្បូងមុនពេលសម្របខ្លួននឹងជីវភាពរស់នៅក្នុងប្រទេសកូរ៉េខាងត្បូង។ នៅទីក្រុងប៊ូសាន មានបងប្អូនស្ត្រីជាច្រើនមកពីទូទាំងប្រទេសវៀតណាម ដូច្នេះហើយពួកយើងកាន់តែជិតស្និទ្ធនឹងគ្នា។ នៅពេលដែលមានការលំបាក យើងចែករំលែក ជួយគ្នា និងលើកទឹកចិត្តគ្នាទៅវិញទៅមក ដូចជាបងប្អូនស្រីក្នុងគ្រួសារអញ្ជឹង។ នៅជុំវិញខ័ណ្ឌដែលខ្ញុំរស់នៅ មានជនជាតិវៀតណាមជាង ១០០នាក់។ វៀតណាមនិងកូរ៉េខាងត្បូងក៏មានភាពស្រដៀងគ្នាដែរ។ ប្តីខ្ញុំឥឡូវចូលនិវត្តន៍ ហើយបច្ចុប្បន្នខ្ញុំកំពុងធ្វើការនៅក្រុមហ៊ុនកាត់ឯកសណ្ឋានសាលា។ កូនច្បងរបស់ខ្ញុំរៀននៅមហា វិទ្យាល័យ ហើយកូនពៅរបស់ខ្ញុំរៀនថ្នាក់ទី៦។ ខ្ញុំមានអារម្មណ៍ថា ជីវិតមានស្ថេរភាព។ បើមនុស្សពីរនាក់មានទឹកចិត្តយោគយល់គ្នាទៅវិញទៅមក ជីវិតនឹងមានសុភមង្គលជាខ្លាំង”។
បានរស់នៅក្នុងទីក្រុងប៊ូសាន (កូរ៉េខាងត្បូង) អស់រយៈពេល ១៣ ឆ្នាំ To Thi Kim Ngoc មានដើមកំណើតនៅទីក្រុង Can Tho (វៀតណាម) បានចែករំលែកថា៖ “ខ្ញុំមានកូន៣នាក់ កូនច្បងរៀនថ្នាក់ទី៥ កូនទី២រៀនថ្នាក់ទី៣ ហើយកូនពៅចូលមត្តេយ្យ។ ប្រសិនបើអ្នកពូកែភាសាកូរ៉េខាងត្បូង ការស្វែងរកការងារនៅទីនេះមិនពិបាកទេ។ ប្រាក់ខែជាមធ្យមនៅទីនេះ គឺប្រហែល ២ - ២,១ លានវ៉ុន / ខែ។ គ្រួសារមួយត្រូវការប្រហែល ៤ លានវ៉ុន / ខែសម្រាប់ការចំណាយលើការរស់នៅ។ ប្តីខ្ញុំនិងខ្ញុំរកបានជាង ៥ លានវ៉ុន / ខែ។ បើអ្នកចេះចំណាយ អ្នកអាចសន្សំបាន។ មជ្ឈមណ្ឌលពហុវប្បធម៍ ឬស្ថានទូតក៏មានខ្សែទូរស័ព្ទទាន់ហេតុការណ៍ផងដែរ ប្រសិនបើអ្នកត្រូវការជំនួយ អ្នកអាចទូរស័ព្ទទៅសុំមតិយោបល់ និងជំនួយ”។
ជ្រុងមួយនៃទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង (រូបថត៖ Ngoc Anh/VOV5) |
ដោយចាត់ទុកទីកន្លែងរស់នៅជាស្រុកកំណើតទីពីរ ស្ត្រីវៀតណាមចិញ្ចឹមកូនឱ្យរៀនភាសាវៀតណាម បង្រៀនឱ្យចេះថែរក្សាប្រពៃណីរបស់វៀតណាមដូចជា៖ មានកត្តាញូធម៌ដល់ជីដូនជីតា និងឪពុកម្តាយ ផ្សាភ្ជាប់ចំណងមនោសញ្ចេតនាគ្រួសារ ញាតិមិត្ត មាតុភូមិ។ អ្នកស្រី Le Thi Kim Pho មានស្រុកកំណើតនៅខេត្ត Kien Giang (វៀតណាម) រស់នៅទីក្រុងប៊ូសាន(កូរ៉េខាងត្បូង) អស់រយៈពេល ៨ ឆ្នាំ បាននិយាយថា៖ “ខ្ញុំបង្រៀនកូនខ្ញុំពីរភាសា គឺកូរ៉េខាងត្បូង និងវៀតណាម ដើម្បីឲ្យពេលគាត់ត្រឡប់មកស្រុកកំណើតវិញ គាត់អាចទាក់ទងជាមួយមីង ពូ និងអ៊ំបាន។ ខ្ញុំបង្រៀនកូនខ្ញុំអំពីវប្បធម៌ ចម្រៀង និងបទបំពេកូនរបស់វៀតណាម។ ខ្ញុំបានប្រាប់កូនរបស់ខ្ញុំថា អរគុណលោកប្រធានហូជីមិញ វៀតណាមមានឯករាជ្យ និងសេរីភាព។ មជ្ឈមណ្ឌលពហុវប្បធម៌សម្រាប់កូនក្រមុំបរទេស រួមទាំងកូនក្រមុំវៀត ណាមផងដែរ បង្រៀនភាសាកំណើតរបស់យើង។ ប្រជាជនវៀតណាមដែលមកមជ្ឈមណ្ឌលពហុវប្បធម៌សម្រាប់កូនក្រមុំបរទេសទទួលបានការគាំទ្រ និងចែករំលែកបទពិសោធន៍ជីវិត វប្បធម៌ និងវិធីចិញ្ចឹមកូន”។
សម្របខ្លួនជាមួយសង្គមប្រទេសសាមី ចែករំលែកបទពិសោធន៍ក្នុងជីវភាពរស់នៅ និងធ្វើការនៅប្រទេសម្ចាស់ផ្ទះ សហគមន៍ជនវៀតណាមនៅប្រទេសកូរ៉េខាងត្បូងបានបង្កើតក្រុមជាច្រើនដូចជា៖ ក្រុមកូនក្រមុំវៀត ណាមនៅកូរ៉េខាងត្បូង ក្រុមណែនាំការងារ ក្រុមលក់អនឡាញ ក្រុមសិក្សាភាសាកូរ៉េខាងត្បូង...។ មិនត្រឹមតែឧស្សាហ៍ព្យាយាមប៉ុណ្ណោះទេ កូនក្រមុំ វៀតណាមនៅប្រទេសកូរ៉េខាងត្បូងក៏មានទំនុកចិត្ត សកម្ម និងឈានឡើងក្នុងជីវភាព។ មានកូនក្រមុំវៀតណាមមួយចំនួននៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលបានបញ្ជាក់ពីតួនាទីរបស់ខ្លួននៅក្នុងគ្រួសារ ក្លាយជាសមរភូមិខាងក្រោយដ៏រឹងមាំ សម្រាប់គ្រួសារខាងប្តី។ Jung Jun Yuong ដែលឪពុកជាជនជាតិកូរ៉េខាងត្បូង និងម្តាយជាជនជាតិវៀតណាម រស់នៅក្នុងទីក្រុង ប៊ូសាន បាននិយាយថា៖ “នៅទីក្រុងប៊ូសាន សហគមន៍ជនវៀត ណាមមានទំហំធំណាស់។ ប្រជាជនវៀតណាមសកម្មជាមួយសង្គមនៅទីនេះ ធ្វើឱ្យប្រជាជនវៀតណាមមានមោទនភាពនៅកូរ៉េខាងត្បូង។ សហគមន៍ ជនវៀតណាមធ្វើសមាហរណកម្មយ៉ាងល្អនិងជួយគ្នាទៅវិញទៅមក។ ជារឿយៗ មានសមាគម និងក្រុមនៅលើ Facebook ដើម្បីចែករំលែកបទពិសោធន៍ជីវិត និងគោរពតាមច្បាប់នៃប្រទេសម្ចាស់ផ្ទះ"។
គ្រួសារពហុវប្បធម៌វៀតណាម-កូរ៉េខាងត្បូង បានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរវប្បធម៌ និងការតភ្ជាប់រវាងប្រទេសទាំងពីរវៀតណាម-កូរ៉េខាងត្បូង។ លើកតម្កើងទំនៀមទំលាប់របស់នារីវៀតណាម កូនក្រមុំ វៀតណាមភាគច្រើននៅកូរ៉េបានយកចិត្តទុកដាក់ និងកសាងជីវភាពគ្រួសារប្រកបដោយសុខដុមរមនា និងសុភមង្គល។ ទន្ទឹមនឹងនោះ រក្សាបាននូវអត្តសញ្ញាណវប្បធម៌ដើម រួមចំណែកលើកតម្កើងរូបភាពរបស់ប្រទេសជាតិនិងប្រជាជនវៀតណាមនៅកូរ៉េខាងត្បូង៕