Vovworld-ការតាំងពិព័រណ៌” កើតឆ្នាំ១៩៨៣/Kham Thien“ របស់វិចិត្រករBang Nhat
Linh ត្រូវបានធ្វើឡើងពីថ្ងៃទី៥ដល់ថ្ងៃទី២៨កញ្ញា។ Bang Nhat Linhរៀបរាប់ថាគាត់ កើតនាឆ្នាំ១៩៨៣នៅវិថីKham Thienទីក្រុងហាណូយ។ពេលនោះ សង្រ្គាមរបស់
ចក្រពត្តិអាមេរិកប្រឆាំងវៀតណាមបានបញ្ចប់មុននេះ ៨ឆ្នាំហើយ។ទោះបីជាមិន
បានកើតតនិងធំឡើងក្នុងដំណាក់កាលប្រទេសជាតិមានសង្រ្គាមក្តីប៉ុន្តែអារម្មណ៍អំពី
វានៅដិតដាម ជាប់ជាមួយខ្ញុំជានិច្ច។ ប្រជាជននៅKham Thienជានិច្ចកាលរៀបរាប់ថា៖ នាឆ្នាំ១៩៧២ វិថីរងការទម្លាក់គ្រាប់បែបជាបន្តបន្ទាប់ក្នុងអំឡុង១២ថ្ងៃយប់ ក្នុងយុទ្ឋ
នាការ Linebacker២។នេះជាយុទ្ឋនាការបំផ្លិចបំផ្លាញធំបំផុតរបស់កងទ័ពជើងអាកាស
អាមេរិកបន្ទាប់ពីសង្រ្គាមលោកទី២។Bang Nhat Linhចែករំលែកថា៖“ ការតាំងពិព័រណ៍
នេះត្រូវបានធ្វើ ឡើងក្នុងក្រសែរភ្នែករបស់ជន១នាក់ដែលបានកើតនៅ វិថី Kham Thien ក្រោយពីសង្រ្គាម។តាមរយះការនិទានរបស់សាច់ញាតិស្តីពីអតីតកាល ខ្ញុំមានបំណង
រៀបចំការតាំងពិព័រណ៍នេះដោយស្មារតីមានសុទិដ្ឋិនិយមខ្ពស់ជាងនិងជំនះពុះពារលើ
ការលំបាកដើម្បីឈានទៅមុខ។ “
|
វិចិត្រករBang Nhat Linh (រូបថតVNA) |
Bang Nhat Linhបញ្ចាប់ការសិក្សានៅមហវិទ្យាល័យវិចិត្រសិល្បះហាណូយនិងធ្លាប់បើក
ការតាំងពិព័រណ៍ជាច្រើនស្តីពីគ្រឿងប្រើប្រាស់ មធ្យោបាយបំរើជីវភាពជារៀងរាល់ថ្ងៃ។ដើម្បីរៀបចំការតាំងពិព័រណ៍លើកនេះគាត់បានប្រមូលវត្ថុតាងស្តីពិសង្រ្គាមជាង៥០មក
ពីគ្រប់ទិសទីក្នុងប្រទេសក្នុងអំឡុង៧ឆ្នាំ។នោះគឺកៅអីរបស់អ្នកបើកបរយន្តហោះបំណែក
មួយចំនួននៃយន្តហោះប្រដេញ MIG-២១ ថូផ្កានិងកែវធ្វើពីក្បាលគ្រាប់កាំភ្លើងនិងបំណែក
នៃយន្តហោះឬកាំភ្លើងធំជាដើម។រួមជាមួយនោះBang NhatLinhនៅធ្វើកៅអីលេងបាល់
សំរាប់កុមារពីបំណែកសំបកយន្តហោះចម្បាំងទៀតផង។នៅបរិយាកាសនៃពិព័រណ៍នេះ
ដែរ Bang Nhat Linhនៅមានបញ្ចាំងកំណាត់ខ្សែរភាពយន្តស្តីពីអតីតយុទ្ឋជនជាជនជាតិ
Bru(Van Kieu) ១នាក់ នៅផ្លូវលេខ៩ខេត្តQuang Triភាគកណ្តាលវៀតណាម។រូបភាពអតីតយុទ្ឋជននេះបានប្រែរណ្តៅគ្រាប់បែកលើភ្នំមុននេះទៅជាកន្លែងចញ្ចឹមត្រីធ្វើ
អោយទស្សនិកជនជាច្រើននាក់រំភើបចិត្តយ៉ាងខ្លាំងក្លា។ស្តីពីគោលដៅនៃការតាំងពិព័រណ៌
នេះBang Nhat Linhអោយដឹងថា៖“ តាមរយះ ការតាំងពិព័រណ៌នេះខ្ញុំមានមានបំណងថា៖ទស្សនិកជនវ័យក្មេងយល់បានការលំបាកនានាដែលជំនាន់មុនៗបានឆ្លងកាត់ជំនះពុះពារ។
វត្ថុតាងនានាដែលបានដាក់តាំងគ្នាគឺសំដៅជួយមនុស្សម្នាក់ៗមានការវាយតំលៃ
អំពីប្រវត្តិសាស្រ្តក្រោមក្រសែរភ្នែកផ្សេងៗ។“
|
រូថតVOV |
រហូតមកដល់ពេលនេះ Bang Nhat Linhកំពុងមានទ្រពសម្បិត្ត១មានតំលៃប្រវត្តិសាស្រ្តដ៍
ធំសម្បើម។បងអោយដឹងថែមទៀតថា៖បងនៅមានគំនិតអនុវត្តគំរោងការណ៍ធំ១ទៀតផង៕