កញ្ញា Tan My Dao ចាប់ផ្តើមអាជីវកម្មពីដើមឱសថបុរាណក្នុងតំបន់

Chia sẻ

(VOVWORLD) -  ពីរូបមន្តថ្នាំឱសថបុរាណសម្រាប់ងូតទឹករបស់ក្រុមជនជាតិ Dao នោះ  កញ្ញា Tan My Dao បានស្រាវជ្រាវនិងស្វែងយល់ដើម្បីអភិរក្សឱសថបុរាណដ៏មានតម្លៃទាំងនេះផង ព្រមទាំងលើកកម្ពស់តម្លៃសេដ្ឋកិច្ចនៃឱសថងូតទឹកនេះផង។ នាងបានដាក់ចេញនូវផលិតផលងូតទឹក ជាបន្តបន្ទាប់ដែលក្នុងនោះថ្នាំងូតទឹក My Dao  បាននិងកំពុងបានប្រជាជនគ្រប់ទិសទីនិយមចូលចិត្ត។

កញ្ញា Tan My Dao ចាប់ផ្តើមអាជីវកម្មពីដើមឱសថបុរាណក្នុងតំបន់ - ảnh 1Tan My  Dao បានចាប់ផ្តើមអាជីវកម្មជាមួយឱសថបុរាណរបស់ជនជាតិខ្លួន

បញ្ចប់ការសិក្សាពីសាកលវិទ្យាល័យពាយ័ព្យក្នុងឆ្នាំ ២០១០ ដែលបំពាក់តាមខ្លួននូវប្រធានបទស្រាវជ្រាវវិទ្យាសាស្ត្រដែលទាក់ទងទៅនឹងរុក្ខជាតិឱសថបុរាណនិងប័ណ្ណសរសើរសម្រាប់ប្រធានបទល្អៗ។ ទាំងអស់នេះបានបញ្ជាក់ថា និស្សិតវ័យក្មេង Tan My Dao ស្រឡាញ់ជនជាតិរបស់ខ្លួនយ៉ាងណា។

“តាំងពីកុមារ ខ្ញុំបានដើរតាមក្រុមគ្រួសាររបស់ខ្លួន ដើម្បីប្រមូលប្រភពរុក្ខជាតិឱសថនៅលើខ្ពង់រាប Sin Ho – Lai Chau ហើយខ្ញុំមើលឃើញអ្នកជំងឺប្រើប្រាស់ថ្នាំ ហើយដើមឡើងមានទុទិដ្ឋិនិយម រហូតដល់ពេលពួកគេមានធូរស្បើយបណ្តើរៗ និងសប្បាយរីករាយដែលបានត្រឡប់មករស់នៅជាមួយក្រុមគ្រួសារ។ ចាប់ផ្តើមពីទីនោះមក ខ្ញុំមានក្តីស្រឡាញ់ នឹងថ្នាំរុក្ខជាតិ។ ខ្ញុំចាប់អារម្មណ៍លើប្រភពឱសថក៏ដូចជាផលប្រយោជន៍របស់ប្រភេទឱសថនោះ។ រូបមន្តថ្នាំល្អៗរបស់គ្រួសារ គឺខ្ញុំរក្សាជានិច្ច”។

សម្រាប់នាង រុក្ខជាតិឱសថរបស់ជនជាតិដើមភាគតិចគឺជាកត្តាជំរុញឱ្យនាងគិតអំពីការអភិរក្សធនធានឱសថនិងទាញយកអត្ថប្រយោជន៍ពីដើមឱសថដើម្បីជួយឲ្យប្រជាជនក្រីក្រនៅក្នុងភូមិឱ្យមានជីវភាពស្ថេរភាព។

ទោះជាយ៉ាងណាក៏ដោយការ ការបង្កើតអាជីវកម្មថ្មីមិនងាយស្រួលទេ។ ក្តីលំបាកជាច្រើនព័ទ្ធជុំវិញ Tan My Dao។ ប៉ុន្តែការលំបាកទាំងនេះបានធ្វើឱ្យនាងកាន់តែរឹងមាំនិងកាន់តែមានការប្តេជ្ញាចិត្តខ្ពស់។

“ដំណាក់កាលលំបាកបំផុតគឺការបញ្ចុះបញ្ចូលប្រជាជនឲ្យចូលរួមពីព្រោះវិស័យនេះមានការវិនិយោគដ៏ធំនិងយូរអង្វែង។ ពោលគឺវិនិយោគជិត ១០០ លាន/ហិកតាតែម្តង។ សម្រាប់គ្រួសារកសិកម្មធម្មតា តួរលេខនេះគឺមានចំនួនច្រើនពេក។ ខ្ញុំបានស្វែងរកអស់រយៈពេល ១០ ឆ្នាំដើម្បីស្រាវជ្រាវនិងអភិវឌ្ឍផលិតផល ហើយប្រាក់ខែនិងប្រាក់ទាំងអស់បានពីការស្រាវជ្រាវថ្មី ទើបផលិតបានជាផលិតផលដូចសព្វថ្ងៃនេះ”។

ក្រោយពីការខិតខំប្រឹងប្រែងអស់រយៈពេលជាង ១០ ឆ្នាំ Tan My Dao បានបញ្ចេញផលិតផលថ្នាំងូតទឹក ដោយដាក់ឈ្មោះរបស់នាងគឺ My Dao ផងដែរ។ នេះគឺជាគំរូនៃការចាប់ផ្តើមអាជីវកម្មរបស់កញ្ញា My Dao ដែលកើតឆ្នាំ ១៩៨៥ នេះ។ រូបមន្តនៃថ្នាំជាការរួមបញ្ចូលគ្នារវាងតម្លៃជនជាតិដើមនិងចំណេះដឹងវិទ្យាសាស្ត្រ ដូច្នេះផលិតផលថ្នាំងូតទឹកឱសថរបស់ My Dao ត្រូវបានអតិថិជនទាំងក្នុងនិងក្រៅខេត្តស្គាល់ដល់និងនិយមប្រើប្រាស់។ បច្ចុប្បន្ន Tan My Dao បានបង្កើតសហករណ៍មួយដែលមានឈ្មោះនាង។ សហករណ៍មានទីតាំងនៅតំបន់ ១ ក្រុង Sin Ho ស្រុក Sin Ho (ខេត្ត Lai Chau)។ សហករណ៍ដែលមានសមាជិក ៧ នាក់សុទ្ធសឹងតែជាយុវជនដែលជក់ចិត្តនឹងការស្រាវជ្រាវឱសថបុរាណ។ លោក Tan Chin Pha សមាជិកនៃសហករណ៍បានឲ្យដឹងថា៖ “ធ្វើការនៅទីនេះគឺមានភាពងាយស្រួលណាស់ បើប្រៀបធៀបនឹងការងាររបស់កសិករដទៃទៀត គឺការងាររបស់ខ្ញុំនៅទីនេះមានភាពងាយស្រួលជាង។ ជារៀងរាល់ថ្ងៃ ខ្ញុំទៅរកថ្នាំ ជ្រើសរើសថ្នាំ បន្ទាប់មកបង្កាត់ពូជថ្នាំ។ ប្រាក់ចំណូលជាមធ្យមពី ៧ ទៅ ១០ លានដុងក្នុងមួយខែដែរ”។

កញ្ញា Tan My Dao ចាប់ផ្តើមអាជីវកម្មពីដើមឱសថបុរាណក្នុងតំបន់ - ảnh 2ផលិតផលថ្នាំរុក្ខជាតិឱសថ របស់ My Dao

នាពេលបច្ចុប្បន្ននេះ សហករណ៍ មានផលិតផលថ្នាំសម្រាប់អ្នកឈឺសន្លាក់ឆ្អឹងដែលទទួលបានផ្កាយ ៣ OCOP នៃខេត្ត Lai Chau។ ជាមួយគ្នានោះ ថ្នាំទឹកសម្រាប់អ្នកជំងឺឈឺសន្លាក់ឆ្អឹង ដែលត្រូវបានបញ្ជាក់និងផ្សព្វផ្សាយដោយមន្ទីរសុខាភិបាលខេត្តផងដែរ។ នាពេលខាងមុខនេះ ក្រៅពីការជំរុញការផ្សព្វផ្សាយពាណិជ្ជកម្មនិងការផ្សព្វផ្សាយផលិតផល My Dao ឲ្យដឹងថា នាងនឹងបន្តសិក្សាឱសថបុរាណបន្ថែមទៀត ដើម្បីថែរក្សានិងអភិរក្សប្រភេទរុក្ខជាតិនិងបង្កើតប្រាក់ចំណូលសម្រាប់គ្រួសារផ្ទាល់និងសម្រាប់សាច់ញាតិជិតខាង។

“នៅពេលយើងស្វែងរកពួជរុក្ខជាតិ យើងត្រូវតែជ្រើសរើសយករុក្ខជាតិឱសថឲ្យបានត្រឹមត្រូវនិងផ្សំជាមួយ ឱសថបុរាណរបស់គ្រួសារ ពោលគឺត្រូវរកប្រភពហ្សែនល្អបំផុតដើម្បីផលិតចេញថ្នាំដែលល្អបំផុត។ ដំណើរការដែលយើងបង្កាត់ពួជក៏ត្រូវមានវិធីសាស្រ្តក្នុងការអភិរក្សប្រភពហ្សែនផងដែរ។ នៅពេលដែលយើងធ្វើដូច្នេះ យើងនឹងប្រមូលប្រជាជនឱ្យដាំ អភិរក្ស និងលើកកម្ពស់ឱសថបុរាណដោយចាត់ទុកដូចជាមរតកដ៏មានតម្លៃរបស់ប្រជាជនយើងដែរ”។

បន្ទាប់ពីអនុវត្តបានមួយរយៈមក បច្ចេកទេសបង្កើតពូជថ្មី សម្រាប់ប្រជាជនដោយធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃការអភិវឌ្ឍព្រៃឈើ ធានាដល់អាយុជីវិតនិងថែរក្សាសុខភាពសហគមន៍។ នេះជាទិសដៅត្រឹមត្រូវរបស់សហករណ៍ My Dao ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចព្រៃឈើផងនិងអភិវឌ្ឍរុក្ខជាតិឱសថផង។ នេះក៏បង្ហាញផងដែរថា គំរូចាប់ផ្តើមអាជីវកម្មរបស់ Tan My Dao បានទាញយកផលចំណេញពីសក្តានុពលនិងប្រៀបខ្លាំងក្នុងតំបន់៕

ប្រតិកម្មទៅវិញ