Tra Su នៅរដូវទឹកឡើង

THANH TUNG Theo VOV -
Chia sẻ

នៅរដូវទឹកឡើងពីខែកញ្ញាដល់ខែកុម្ភជាពេលវេលាល្អ
បំ​ផុតដេលភ្ញៀវទេសចរណ៍មកពីចម្ងាយបានទៅទស្សនា
ព្រៃស្មាច់ Tra Suនៅខែត្រAn Giangភាគខាងត្បូងវៀតណាម
។បណ្តាលភ្ញៀវទេសចរណ៍អាចរកឃើញប្រព័ន្ឋ​អេកូឡូហ្ស៊ី
លិចទឹកនៅHau Giang ខាងលិចទៀតផង។

Vovworld-ក្នុង រដូវទឹកឡើង​ទឹកគ្របដណ្តប់លើផ្ទៃដីព្រៃចំនួន៨៥០ហិកតា។ភ្ញៀវ
ទេសចរណ៍ជិះកាណូតចូលក្នុងព្រៃស្មាច់ព្រមទាំងបានគយគន់សត្វបក្សាបក្សី
ផ្កាព្រលឹកនិងដើមកំបោក។ល។ក្រោយពីមកដល់កំពង់ផែរ១នៅកណ្តាលព្រៃ
ភ្ញៀវទេសចរនឹងជិះទូតទៅកាន់តំបន់ស្អាតបំផុតនៃព្រៃ Tra Suជាកន្លែងដើមឈើ
គ្របដណ្តប់លើផ្ទៃទឹកទាំងស្រុង។បើប្រសិនជាទៅទស្សនានៅពេលព្រឹកឬពេល
ល្ងាចទន់ជ្រែភ្ញៀវទេសចរណ៍អាចឃើញមើលហ្វូង​បក្សាបក្សីដែលហោះមកជំរក
ទៀតផង។

                         

Tra Su នៅរដូវទឹកឡើង - ảnh 1
រូបថត អិនធឺណែត

បងNguyen Nam Ha ភ្ញៀវទេសចរណ៍១នាក់មកពីទីក្រុងហាណូយភាគខាងជើងវៀត
ណាម​ចែ​ករំលែកថា៖”ខ្ញុំស្រឡាញ់ធម្មជាតិ។មិត្តរបស់ខ្ញុំ១នាក់នៅAn Giang  ជំនាញ
ខាងថតរូបថតបង្ហោះលើបណ្តាញសង្គមជានិច្ចក្នុងនោះមានរូបថតជាច្រើនស្តីពីTra
Su។អាស្រ័យដោយមាន​រូប​ថតទាំងនេះខ្ញុំដឹងថា៖ នៅខែត្រAn Giangមានទេសភាព
ស្អាតជាច្រើនជាពិសេសគឺព្រៃស្មាច់ Tra Suនិងភ្នំCam។ខ្ញុំរសនៅភាគខាងជើងខ្ញុំគ្មាន
ពេលណាឃើញដើមស្មាច់ទេ។នេះជាលើកដំបូងហើយដែលខ្ញុំមកទស្សនាតំបន់
ខាងលិច។     “

                             

Tra Su នៅរដូវទឹកឡើង - ảnh 2

ភ្ញៀវទេសចរជិះទូកក្នុងព្រៃTra Su(រូបថត អិនធឺណែត)


បណ្តាអ្នកតំបន់ដឹងចែវទូកនិងបំរើភ្ញៀវទេសចរទៀតផង។ពួកគេឧទ្ទេសនាមភាពស្អាត
នៃព្រៃTra Suដើម្បីភ្ញៀវទេសចរអាចទទួលយកភាពស្ងៀមស្ងាត់សុខសាន្រត្រាណគយ
គន់បក្សាបក្សីសត្វទុងទំលើដើមស្មាច់។លោកNguyen Van Lam អ្នកចែវទុក១នាក់អោយដឹងថា៖”តំបន់នេះលិចក្នុងទឹកពេញ១ឆ្នាំ។ភ្ញៀវទេសចរ អាចមកទស្សនានៅមិនថាពេល
វេលាណា។នៅទីនេះ មានត្រីទឹកសាបច្រើនលើសលុបដេលត្រូវបានអភិរក្សរាប់ទាំង
បក្សាបក្សីផង។នៅទីនេះមានពស់ពស់ថ្លាន់និងអណ្តៀតជាច្រើ​នផងដែរ។   “
ពេល​ល្ងាចជាពេលវេលាផុលផុសបំផុត។នៅគ្រប់ទិសទីលាន់រន្ទឺសម្រែកបក្សាបក្សី។
ពេលខ្លះ ភ្ញៀវទេសចរអាចឃើញកំបោករាប់ពាន់គុម្ភខៀវស្រងាត់ស្រូបយកព្រៃ១
ចំណែក។Huynh Thanh Tuan អ្នកចែវទូក១នាក់អោយដឹងថា៖”  បណ្តាភ្ញៀវទេសចរ
សរសើរធម្មជាតិរហោស្ថាននៅក្នុងព្រៃ។នៅទីនេះមានបក្សាបក្សីជាច្រើនដែលក្នុងនោះ
ប្រភេទបក្សាបក្សីមួយចំនួនត្រូវបានកត់ត្រាក្នុងត្រាំងមាស។   “

​​​​​​​​​​​​​​​​​​​
ដោយសារមានប្រព័ន្ឋអេកូឡូហ្ស៊ីដ៍សម្បូបែបធម្មជាតិរហោស្ថា​ននោះព្រៃស្មាច់Tra Su
បានក្លាយទៅជាអាស័យដ្ឋានទេសចរណ៍គួរឲ្យទាក់ទាញ១។ជារៀងរាល់ឆ្នាំវាទទួលភ្ញៀវទេសចរវៀតណាមនិងអន្តរជាតិប្រមាណ១ម៉ឺននាក់ក្នុងនោះភ្ញៀវទេសចរមួយចំនួនបាន
វិលត្រឡប់ជាលើកទី២៕

     

ប្រតិកម្មទៅវិញ