|
The Pinholes – ក្រុមតូតន្ត្រីវិសេសវិសាលរបស់សឹង្ហបុរី (Image: thepinholescamp.com) |
(VOVWorld) - ទីក្រុងហាណូយ។ ក្លឺបអាមេរិក។ ម៉ោង់ទី ២០។ ក្នុងសី
តុណ្លភាព ៣៧°C។ក្រុមតូតន្ត្រី The Pinholes កំពុងប្រឹងអស់ពីកំលាំង
កាយចិត្តសម្តែងចម្រៀង“Youth of Gold” (យុវវ័យមាស) លើឆាកសម្តែង
ព្រឹត្តិការណ៍តន្ត្រី ASEAN Pride ឆ្នាំ ២០១៤ នៅចំពោះ មុខមុនទស្សនិក
ជនចំនួន ២ ពាន់នាក់។ ស្នូរសម្លេងទះដៃហោរកញ្ជៀវរបស់ទស្សនិកជន
បានសម្របជាមួយសម្លេងភ្លេងដោយក្តីសប្បាយរីករាយ។ The Pinholes
បានបង្ហាញការទាក់ទាញពេញទំហឹងក្នុងរយៈពេលនាឆ្នាំ ៦០ នៃសតវត្ស
ទី ២០ ដល់ទស្សនិកជនវៀតណាមទាំងអស់។
-“អាកាសធាតុក្តៅណាស់! ឆាកសម្តែងក្តៅជាង! ក្រុមតូតន្ត្រីសម្តែងល្អ
អស្ចារ្សណាស់!”
-“ប្រភេទតន្ត្រីនេះឲ្យចង់ស្តាប់ណាស់! ខ្ញុំអាចសម្របខ្លួនជាមួយភ្លេង”
-“នេះគឺជាលើកដំបូង ខ្ញុំស្តាប់ The Pinholes។ តាមស្ទីលភ្លេងសប្បាយ
រីករាយណាស់។ ពិសេសគឺមើលគេសម្តែង។ ពូកយើងខ្ញុំនាំគ្នារាំតាម
ដោយមិនដឹងខ្លួន។”
អ្នកលេងហ្គីតាដ៏ប៉ិនប្រសព្វប្រកបដោយម្រាមដៃរស់រវឹកសូរសម្លេង
វាយស្គរធំនិងសំឡេងច្រៀងស្អកៗ សមាជិកចំនួន ៤ រូបរបស់ក្រុម
តូតន្ត្រី The Pinholes បានធ្វើឲ្យទស្សនិកជន ចំនួន ២ ពាន់រាំដូចជា
សិល្បករល្បីឈ្មោះ Mick Jagger លើចង្វាក់ភ្លេង rock’n’roll។ គេ ជាអ្នកណាដែលមានប្រៀបខ្លាំងអស្ចារ្សដូច្នេះ?
“សួរស្តី!យើងខ្ញុំគឺ The Pinholes មកពីសឹង្ហបុរី! ខ្ញុំឈ្មោះ Famei Suliman
ដែលចៀង ស្នូលនិងវាយហ្គីតា។ ខ្ញុំឈ្មោះ Wando - អ្នកចម្រៀង
ក្រោយនិងវាយហ្គីតាបាស។ សួរស្តី! ខ្ញុំគឺ Didi និងខ្ញុំវាយស្គរ។ ខ្ញុំ
ឈ្មោះ Sharil និងជាសមាជិកវ័យក្មេងបំផុត។ ខ្ញុំវាយស្គរផងដែរ។”
ពីក្រុមតូតន្ត្រីដែលត្រូវបានរៀបចំឡើងនៅសាលារៀន The Pinholes
ត្រូវបានដាក់ ឈ្មោះជាលើកដំបូងគឺ “Pinhole-Chio” ។ ក្រោយពីបញ្ចប់
សិក្សា ក្រុមបានផ្លាស់ប្តូរឈ្មោះទៅជា The Pinholes ដូចបច្ចុប្បន្ន។
បន្ទាប់ពីរយៈពេល ១២ ឆ្នាំធ្វើសកម្មភាព ឥឡូវនេះ The Pinholes រួម
មានបុរសចំនួន ៤ រូប ដែលមានស្បែកដាំដែងនិងមានទឹកមុខញ
ញឹមជានិច្ចចំពោះអ្នកដែលមានបំណងក្លាយទៅជាមិត្តភិក្តរបស់គេ
ដោយមិនប្រកាន់អ្វីទាំងអស់។ ក្នុងរយៈពេលសំរាក់នៅខាងក្រៅ
ឆាកសម្តែង ប្រធានក្រុម The Pinholes លោក Famei Suliman បានឲ្យ
ដឹងថា៖
“ក្រុមតូតន្ត្រីយើងខ្ញុំត្រូវបានបង្កើតនាឆ្នាំ ២០០២។ ភ្លេងយើងខ្ញុំទទួល
បានការជះឥទ្ធពលយ៉ាងខ្លាំងរបស់បណ្ដាក្រុមតូតន្ត្រី rock’n’roll ល្បី
ឈ្មោះបំផុត ដូចជា៖
The WHO The Beatles និង The Kings ជាដើម។ យើងខ្ញុំមានបំណងនាំ
មកនូវការ ទាក់ទាញអស្ចារ្សបំផុតនៃប្រភេទភ្លេង rock’n’roll ដល់
ទស្សនិកជនវៀតណាមក្នុង ពេលសម្តែងនៅទីនេះ។”
|
The Pinholes វិលត្រឡប់មករាត្រី ប្រគុំតូតន្រ្តី ASEAN Pride ឆ្នាំ ២០១៤ (Image: camaatk.com) |
ប៉ប្រិចភ្នែកដើម្បីជំរៀបលា។ សូរសម្លេងទះដៃរបស់ទស្សនិកជន
បានស្វាគមន៍គេវិល ត្រឡប់មកឆាកសម្តែង។ The Pinholes បន្តនា
ទីរបស់ខ្លួនដោយមានចម្រៀង Sunshine ដែលរៀបរាប់អំពីការចាប់
អារម្មនៃស្នេហារនាគ្រាដំបូង។
ក្រោមពន្លឺរែងចាំងភ្លឺភ្លឺបភ្លែត ទស្សនិកជនរាប់ពាន់នាក់រួមគ្នាច្រៀង
ចម្រៀង។ គេរាំ។ គេឪបគ្នា។ គេញញឹម ដោយមិនប្រកាន់ពូធសាស
ន៍ ព័ណ៌រល្បែក ឬ ភាសាឡើយ។ នៅឆាករាត្រីលើកនេះ ភ្លេងរបស់
The Pinholes គឺជាខ្សែដែលផ្សាភ្ជាប់មនុស្ស ទាំងមូល។ សិល្បករ Sharil
បានចែករំលែកថា៖
“តន្ត្រី ម៉ូដ ក្នុងរយៈពេលឆ្នាំ ៦០ និង ៧០ នៃសតវត្សទី ២០ ជានិច្ចកាល
មានពណ៌រសប្បាយរីករាយ។ សំលៀកបំពាក់របស់យើងខ្ញុំអាចហួស
សម័យចំពោះមនុស្សមួយ ចំនួន ប៉ុន្តែ តន្ត្រីរបស់យើងខ្ញុំមិនដូច្នេះទេ!
យើងខ្ញុំសម្រាំង album ថ្មីបំផុតរបស់ខ្លួនគឺ Bring back the vibes សំរាប់
ទស្សនិកជនវៀតណាម។ មិត្តឃើញទេ ថ្ងៃនេះ យើងខ្ញុំអាចស្លៀកពាក់
ក្រហមដែលជាពណ៌របស់ទង់ជាតិសឹង្ហបុរីនងវៀតណាមផង។ ថ្ងៃជា
បន្ត យើងអាចស្លៀកពាក់ខៀវ ឬ លឿង ដូចជា ជីវភាពគ្រប់គ្រាន់ព
ណ៌រចំរុះ។”
បន្ទាប់ពីរយៈពេល ១២ ឆ្នាំធ្វើសកម្មភាព មានបរិមាណអ្នកគាំទ្ររា
ប់ពាន់នាក់នៅក្នុងនិងក្រៅប្រទេស The Pinholes បានក្លាយទៅជា
ក្រុមតូតន្ត្រី rock’n’roll ល្បីឈ្មោះទី ១ នៅ សឹង្ហបុរី។
ប្រការវិសេសវិសាលមួយទៀតគឺ៖ The Pinholes បានធ្វើវីដេអូចម្រៀង
“Long live rock’n’roll” នៅទីក្រុងហាណូយរបស់វៀតណាម។ សូម
អញ្ជើញលោកអ្នក នាងស្តាប់ចម្រៀងនេះរបស់ The Pinholes តាម
របៀបដោយឡែករបស់ខ្លួន!៕