Lazi៖ មូលដ្ឋានគ្រឹះសម្រាប់ការអប់រំនិងការកម្សាន្តដែលពោរពេញទៅដោយសក្តានុពល

Chia sẻ

(VOVWORLD) -  ចាប់ផ្តើមចូលរួមក្នុងមូលដ្ឋានគ្រឹះសម្រាប់ការអប់រំនៅឆ្នាំ ២០១៧ ប៉ុន្តែដល់ឆ្នាំ ២០១៩  ទើបមានការអភិវឌ្ឍពេញលេញ ហើយរហូតមកដល់ពេលនេះ មូលដ្ឋានគ្រឹះសម្រាប់ការអប់រំដែលមានឈ្មោះថា Lazi របស់ស្ថាបនិកវ័យក្មេង Pham Van Cao បានស្ទុះឈរឡើង ហើយស្ថិតក្នុងកំពូលទាំង ៥ នៃសហគម ន៍បច្ចេកវិទ្យាផ្តល់ចម្លើយនិងផ្ញើសារក្នុងវិស័យអប់រំធំជាងគេ នៅប្រទេសវៀត ណាម។ ទោះបីនៅតែមានបញ្ហាប្រឈមជាច្រើនដែលត្រូវឆ្លងកាត់ក៏ដោយ ប៉ុន្តែ ស្នាដៃដែល Lazi សម្រេចបាននោះ ត្រូវបានសហគមន៍ចាប់ផ្ដើមអាជីវកម្មវាយតម្កៃថា គួរជាទីលើកទឹកចិត្តនិងពោរពេញទៅដោយយថាទស្សន៍ផងដែរ។

Lazi៖ មូលដ្ឋានគ្រឹះសម្រាប់ការអប់រំនិងការកម្សាន្តដែលពោរពេញទៅដោយសក្តានុពល - ảnh 1Lazi៖ មូលដ្ឋានគ្រឹះសម្រាប់ការអប់រំនិងការកម្សាន្តដែលពោរពេញទៅដោយសក្តានុពល 

ស្ថាបនិក លោក Pham Van Cao បានចុះបញ្ជីឈ្មោះគេហទំព័រ Lazi ក្នុងឆ្នាំ ២០១៥ ប៉ុន្តែរហូតដល់ឆ្នាំ ២០១៧ ទើបបានចាប់ផ្តើមអភិវឌ្ឍដើម្បីក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ការសិក្សា។ ប៉ុន្តែ លោក Pham Van Cao និងសហការីរបស់លោកបានចំណាយអស់ពីកម្លាំងកាយចិត្ត  ហើយបំពេញការងារពេញម៉ោងសម្រាប់មូលដ្ឋានគ្រឹះនេះនៅឆ្នាំ ២០១៩ បន្ទាប់ពីបានមើលឃើញពីសក្តានុពលដ៏អស្ចារ្យនៃផ្នែកបច្ចេកវិទ្យាដែលជួយឧបត្ថម្ភការអប់រំនេះ។

ជាមួយនឹងបាវចនានៃការបង្កើតមូលដ្ឋានគ្រឹះដើម្បីជួយដល់អ្នកប្រើប្រាស់ (សម្រាប់អ្នកប្រើជាសិស្សានុសិស្សពីថ្នាក់ទី ១ ដល់ទី ១២ និង អនាគតជាការភ្ជាប់ទំនាក់ទំនងរវាងសិស្សនិងគ្រូ) ពោលគឺ សិក្សាប្រកបដោយប្រសិទ្ធភាពនិងមានទាំងការកម្សាន្តទៀតផង តាមនោះ Lazi ត្រូវបានរួមបញ្ចូលទាំងជំនួយផ្នែកអប់រំផងនិងកម្សាន្តផង។ ជាក់ស្តែងគឺ Lazi បានបង្កើតមុខងារសំខាន់ពីរគឺសំណួរនិងចម្លើយអំពីលំហាត់និងធ្វើឱ្យបណ្តាមិត្តអាចប្រាស្រ័យទាក់ទងគ្នានិងមានទាំងការជជែកលេងគ្នារវាងអ្នកប្រើប្រាស់ទៀតផង។

ដោយមានទិសដៅឆ្លើយតបនឹងតម្រូវការ ចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់នេះ បន្ទាប់ពីរយៈពេលខ្លីនៃការខិតខំដើម្បីអភិវឌ្ឍ ឥឡូវនេះ Lazi អាចទាក់ទងផ្ទាល់នឹងសិស្សានុសិស្សនៅទូទាំងប្រទេសប្រហែល ១០% (ប្រហែល ៥០០.០០០ នាក់) ដែលប្រើប្រាស់មូលដ្ឋានគ្រឹះនេះ ដោយក្នុងមួយខែមានចំនួន ៣ លាននាក់ចូលមើលគេហទំព័រនេះផងដែរ។ សរុបសំណួរចំនួន ៥០០.០០០ និងចម្លើយប្រហែល ១ លានត្រូវបានផ្ញើទៅកាន់ប្រព័ន្ធរបស់ Lazi។ មានតែមុខងារផ្ញើសារទេដែលបានឈានដល់ជិត ៨០ លានសារ ហើយជាមធ្យម គឺ ២០០.០០០-៤០០.០០០ សារត្រូវបានផ្ញើមកក្នុងមួយថ្ងៃ។ ស្ថាបនិក Pham Van Cao បានចែករំលែកដោយមោទនៈថា៖ “ភាពខុសគ្នារបស់យើងគឺថាការរៀនសូត្រមិនត្រឹមតែជាចំណេះដឹងប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាការរីករាយទៀតផង។ ហេតុដូច្នេះ ក្រៅពីការអភិវឌ្ឍជំនាញសម្រាប់ការរៀនសូត្រ យើងក៏បន្ថែមមុខងារកម្សាន្តមួយចំនួនផងដែរ ដើម្បីឱ្យសិស្សអាចកាត់បន្ថយភាពតានតឹងពេលកំពុងសិក្សា។ លើសពីនេះទៅ ទៀត Lazi តែងតែស្តាប់យោបល់របស់អ្នកប្រើប្រាស់ជារៀងរាល់ថ្ងៃ ហើយតែងតែប្រាស្រ័យទាក់ទងជាមួយអ្នកប្រើប្រាស់ ដើម្បីកែលំអនិងផ្លាស់ប្តូរផែនការឱ្យ សមស្របនឹងតម្រូវការរបស់សិស្ស”។

Lazi៖ មូលដ្ឋានគ្រឹះសម្រាប់ការអប់រំនិងការកម្សាន្តដែលពោរពេញទៅដោយសក្តានុពល - ảnh 2Lazi មានមុខងារសំខាន់ពីរ គឺសំណួរនិងចម្លើយអំពីលំហាត់ ធ្វើជាមិត្តភក្តិ ធ្វើអន្តរកម្មនិងជជែកគ្នារវាងអ្នកប្រើប្រាស់

អ្នកជំនាញ Vu Huong នាយកកម្មវិធីនិងជាប្រធានអភិវឌ្ឍន៍សហគមន៍នៃក្រុម បណ្តុះពន្លកចាប់ផ្តើមអាជីវកម្មនៃ BK Holdings បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់ Lazi ព្រមទាំងចាត់ទុកថា ទស្សនវិស័យរបស់មូលដ្ឋានគ្រឹះសម្រាប់ការអប់រំនេះគឺធំធេងណាស់។ អ្នកជំនាញ លោក Vu Huong បានបញ្ជាក់ថា៖ “នេះគឺជាគម្រោងបច្ចេកវិទ្យាអប់រំ (Edtech) ដែលមានសក្តានុពលខ្លាំងណាស់។ វិស័យ Edtech - បច្ចេកវិទ្យាអប់រំ - គឺជាវិស័យមួយក្នុងចំណោមវិស័យទាំងបីដែលមានការវិនិយោគច្រើនបំផុតដែលដើរទន្ទឹមនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុនិងពាណិជ្ជកម្មអេឡិចត្រូនិក។ វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារ      បច្ចេក វិទ្យាអប់រំដែលមានការចាប់អារម្មណ៍បំផុតទាំង ១០ នៅលើពិភពលោក ហើយវិនិយោគិនកំពុងហូរមកប្រទេសវៀតណាមជាច្រើន។ លើសពីនេះទៅទៀត អត្ថប្រយោជន៍មួយទៀតគឺថា រដ្ឋាភិបាលវៀតណាមក៏កំពុងមានគោលនយោបាយដើម្បីប្រែក្លាយវៀតណាមទៅជាប្រទេសបច្ចេកវិទ្យាព័ត៌មាននិងផ្សព្វផ្សាយផង ដែរ។ លទ្ធផលដែល Lazi ទទួលបានគឺគួរអោយសរសើរណាស់។ បច្ចុប្បន្ននេះ Lazi ត្រូវបានវាយតម្លៃថា ជាសហគមន៍មួយក្នុងចំណោមសហគមន៍ផ្ញើសារនិងឆ្លើយសារអប់រំដ៏ធំបំផុតក្នុងប្រទេសវៀតណាម”។

លទ្ធផលដែលទទួលបានគឺមានលក្ខណៈវិជ្ជមានហើយត្រូវបានវាយតម្លៃថា មានសក្តានុពលខ្លាំង ប៉ុន្តែលោក Pham Van Cao និងសហការីរបស់លោកក៏យល់ឃើញថា បញ្ហាប្រឈមនៅខាងមុខគឺធំណាស់ ជាពិសេសការប្រកួតប្រជែងនឹងកាន់តែខ្លាំងឡើងៗ ដែរ។ ហេតុដូច្នេះ Lazi គ្មានជម្រើសណាក្រៅពីការបន្តខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីកែលំអនិងអភិវឌ្ឍផលិតផលរបស់ខ្លួន។ លោក Pham Van Cao បានឲ្យដឹងថែមទៀតថា៖ “នៅក្នុងពេលខាងមុខនេះ យើងនឹងផ្តោតលើការអភិវឌ្ឍដំណោះស្រាយសំខាន់ពីរ គឺការតភ្ជាប់និងការផ្តល់ឧបករណ៍ជួយដល់ការសិក្សាស្រាវជ្រាវតាមអ៊ិនធឺរណិត។ បើនិយាយពីការតភ្ជាប់បណ្តាញ យើងអាចជួយតភ្ជាប់ទំនាក់ទំនងជាមួយអ្នកដែលអាចផ្តល់ជំនួយល្អប្រសើរជាង។ ឧទាហរណ៍ សិស្សដែលខ្សោយផ្នែកគណិតវិទ្យាថ្នាក់ទី ៧ នឹងទទួលបានជំនួយពីផ្នែកគណិតវិទ្យាថ្នាក់ទី ៧។ ទាក់ ទងនឹងដំណោះស្រាយក្នុងការអភិវឌ្ឍឧបករណ៍សិក្សានឹងអភិវឌ្ឍឧបករណ៍ដូចជា ក្រុមសិក្សាតាមអនឡាញ នាំចេញមុខងារជួយដល់ការរៀនសូត្រ មុខងារផ្សាយផ្ទាល់ ការចែកចាយ ការវាយតម្លៃលំហាត់ចម្លើយតាមអនឡាញ ប័ណ្ណាល័យឯកសារតាមអន ឡាញ ដើម្បីឱ្យអ្នកប្រើប្រាស់អាចប្រាស្រ័យទាក់ទងគ្នានិងរៀនជាមួយគ្នាកាន់តែប្រសើរឡើង”។

ជាមួយនឹងការប្តេជ្ញាចិត្ត ការខិតខំប្រឹងប្រែងនិងជក់ចិត្តរបស់ខ្លួន យើងទាំងអស់ជឿជាក់ថាមូលដ្ឋានគ្រឹះសម្រាប់ការអប់រំរបស់លោក Pham Van Cao នឹងបន្តរីកចម្រើននិងពង្រីកការអនុវត្តជាក់ស្តែង រួមចំណែកដល់ការអប់រំរបស់វៀតណាមក៏ដូចជាការបំផុសគំនិតសម្រាប់ការចាប់ផ្តើមអាជីវកម្ម របស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ