Hoang Sa-វៀតណាម៖ការឈឺចាប់បាត់បង់ ខ្សែភាពយន្តរំជួលចិត្តមនុស្ស

LE PHUONG
Chia sẻ
Vovworld-៣ឆ្នាំបន្ទាប់ពីបានផលិត ខ្សែភាពយន្តឯកសារ
Hoang Sa-វៀតណាម៖ការឈឺចាប់បាត់បង់ បានឆ្លុះ
បញ្ចាំងជីវភាពរស់នៅ​សាមញ្ញរបស់​អ្នកនេសាទឃុំកោះ
Binh Chau ស្រុក Binh Son និងស្រុក Ly Son ខេត្ត Quang
Ngai បានបញ្ចាំងជាផ្លូវការនៅទីក្រុងហាណូយបន្ទាប់ពីបានឧទ្ទេសនាមជាមួយ
​មហាជន នៅប្រទេសមួយចំនួនលើពិភពលោក។ រាល់រឿងនិទានអំពីស្ត្រីមេ
មាយ កុមារកំព្រាឪពុក ឪពុកម្ដាយដែលបាត់បង់កូននៅកណ្ដាលសមុទ្រ ក្នុង
Hoang Sa-វៀតណាម៖ការឈឺចាប់បាត់បង់ ទទួលបានដំណក់ទឹកភ្នែកជាច្រើន
​របស់ទស្សនិកជន។
Hoang Sa-វៀតណាម៖ការឈឺចាប់បាត់បង់ ខ្សែភាពយន្តរំជួលចិត្តមនុស្ស - ảnh 1
Hoang Sa-វៀតណាម៖ការឈឺចាប់បាត់បង់ ខ្សែភាពយន្តរំជួលចិត្តមនុស្ស (VOV)

        Vovworld-ខ្សែភាពយន្តក្នុងរយៈពេល៥៩នាទីបានចាប់ផ្ដើមដោយពាក្យ​កំណាព្យដែលបានសម្ដែងដ៏មនោសញ្ចេតនាដោយសំនៀងរបស់នារីដំបន់​
សមុទ្រ៖ Hoang Sa ផ្ទៃទឹកដ៏ធំល្វឹងល្វើយ មានអ្នកចេញដំណើរទៅតែមិនឃើញ​
ត្រឡប់មកវិញ នាពេលអរុណរះនៅភូមិនេសាទ Binh Chau ខេត្ត Quang Ngai។ តួរ​អង្គសំខាន់ក្នុងខ្សែភាពយន្តជាអ្នកនេសាទ ពិសេសគឺនារីមានប្តីកូនមិនត្រឡប់​មកវិញពីបណ្ដាជើងដំណើរចេញទៅសមុទ្រពោពេញទៅដោយគ្រោះថ្នាក់។​គេ
ជាអ្នកនិទានរឿង។​ ចាប់ពីពេលខ្សែភាពយន្តចាប់ផ្ដើមនោះ លោកស្រី Tran Thi
Nga កម្មាភិបាលចូលនិវត្តនៅទីក្រុងហាណូយ បានលើដៃជូតទឹកភ្នែកជាច្រើន​
លើកច្រើនសារ។ លោកស្រីហាក់ដូចជាសម្របក្នុងចរន្តមនោសញ្ចេតនារបស់
បណ្ដាតួរ​អង្គក្នុងសាច់រឿង។

“ខ្ញុំចែករំលែកជាមួយការលំបាក់របស់ប្រជាជនភាគកណ្ដាលនិងការនឿយហត់
លំបាករបស់គេក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ខ្ញុំទស្សនានិងយំរហូតពីព្រោះ​
អាណិតគេ។ គេនៅវ័យក្មេងដែលបាត់បង់ប្តីបាត់បង់ទីបង្អែក។​ ការឈឺចាប់
​របស់​គេគឺជ្រាលជ្រៅណាស់ដោយសារជីវភាពរស់នៅលំបាកពេក។ ក្នុងពេល
បាត់បង់​ប្តីនិងកូនគឺឈឺចាប់ណាស់។”

        មិនមែនជាអ្នកធ្វើខ្សែភាពយន្តជំនាញ ប៉ុន្តែអ្នកដឹកនាំរឿង Andre Menras ដែលមានសញ្ជាតិចំនួន២គឺបារាំងនិងវៀតណាមមានឈ្មោះវៀតណាមជា Ho
Cuong Quyet បានរួមជាមួយ ekip ធ្វើខ្សែភាពយន្តបានមកហូបចុកស្នាក់​នៅ​ជា​មួយគ្នាឃើញផ្ទាល់នឹងភ្នែកជីវភាពរស់នៅរបស់អ្នកនេសាទឃុំ Binh Chau និង
​ស្រុកកោះ Ly Son ដើម្បីផលិតខ្សែភាពយន្តដ៏រំភើបចិត្ត។ អ្នកដឹកនាំរឿង Andre
Menras បានប្រើប្រាស់ការជួបសំណេះសំណាលដោយភាសាវៀតណាមរវាង​លោកនិងតួអង្គដើម្បីគេនិយាយអំពីខ្សែជីវិតរឿងរបររបស់គេ។ នេះជាកត្តា​
សំខាន់​ដើម្បីធ្វើឡើងភាពស្មោះត្រង់បរានុម័តឲ្យខ្សែភាពយន្ត។

        ចំពោះលោក Pham Van Chung គ្រូបង្រៀងមហាវិទ្យាល័យវិទ្យាសាស្ត្រ​សង្គមសាស្ត្រនិងមនុស្សសាស្ត្រថា បណ្ដាអ្នកនេសាទនៅ Binh Chau, Ly Son ក៏ដូចជាអ្នកនេសាទនៅកន្លែងផ្សេងៗរបស់វៀតណាមគឺជាវីរបុរសក្នុងជីវភាព
សាមញ្ញ ជារៀងរាល់ថ្ងៃទៅនេសាទត្រីច្បាមជាប់សមុទ្ររក្សាកន្លែងនេសាទ​ប្រពៃណីរបស់ជីដូនជីតា។ លោក Pham Van Chung បានចែករំលែកថា៖

        “ខ្ញុំអាណិតគេណាស់ ប៉ុន្តែក៏ស្ងើចសសើរគេជាអ្នកក្លាហាន។ មុនបង្អស់គឺ​ដើម្បីរកស៊ីគេគ្មានជម្រើសឡើយ។ និងប្រការសំខាន់គឺគេបានរួមចំណែក​អះអាង​នូវអធិបតេយ្យភាពរបស់យើងនៅប្រជុំកោះ Hoang Sa។”

Hoang Sa-វៀតណាម៖ការឈឺចាប់បាត់បង់ ខ្សែភាពយន្តរំជួលចិត្តមនុស្ស - ảnh 2
អ្នកដឹកនាំរឿង Andre Menras ជួបសំណេះសំណាលដោយភាសាវៀតណាមជាមួយតួអង្គ ដើម្បីគេនិយាយអំពីខ្សែជីវិតរឿងរបររបស់គេ (VOV)


បង្កើតការចាប់អារម្មណ៍ជាច្រើនបំផុតចំពោះទស្សនិកជនគឺជាការសំណេះ
សំណាលបង្ហូរទឹកភ្នែកអំពីស្ថានភាពលំបាករបស់ស្ត្រីមេមាយនៅដំបន់ក្រីក្រ។ នៅខាងក្រោយបណ្ដាខ្សែភាពយន្តរំភើបចិត្តនេះ ជលកាលក្រុមធ្វើ​ភាពយន្ត​ត្រូវ​ផ្អាកដោយសារមិនអាចទប់ទឹកភ្នែកបានខណៈដែលស្ដាប់តួរអង្គនិទានអំពីជីវិត
របស់គេ។

        “ប្តីខ្ញុំបាត់ខ្លួនគ្មានព័ត៌មានអ្វីសោះ ទុកឲ្យខ្ញុំកូនតូច៣នាក់។​នៅសមុទ្រត្រឹម
​តែ​ពឹងនឹងប្តី។ ឥឡូវនេះគ្មានប្តីមិនធ្វើអ្វីបានឡើយ។ ដីស្រែគ្មានទេ ដោយហេតុ​នេះត្រូវធ្វើស៊ីឈ្នូលគេទើបទទួលបាន២-៣ម៉ឺនដើម្បីចិញ្ចឹមកូន។”

        មុនពេលបានទស្សនាខ្សែភាពយន្ត Hoang Sa-វៀតណាម៖ការឈឺចាប់​ខាត
បង់លោក Nguyen Quy Hiep នៅខ័ណ្ឌ Ba Dinh ទីក្រុងហាណូយត្រឹមតែ​គិតថា
ខ្លឹមសារខ្សែភាពយន្តប្រមូលផ្ដុំឆ្លុះបញ្ចាំងការលំបាកនឿយហត់របស់អ្នកនេសាទ
ភាគកណ្ដាលតែប៉ុណ្ណោះទេ។ ប្រការដែលធ្វើឲ្យលោកភ្ញាក់ខ្លួនគឺរូបភាព​ស្មោះ
ត្រង់អំពីសមរភូមិក្រោយ គ្រួសារអ្នកនេសាទនិងវាមានឥទ្ធិពលដល់​មនោសញ្ចេតនារបស់លោកយ៉ាងខ្លាំង។ លោក Hiep ចែករំលែកថា៖

        “ក្រោយពេលបានទស្សនាខ្សែភាពយន្តនេះ ខ្ញុំបានយំ ខ្ញុំអាណិត​ប្រជាជន​នៅ​ដំបន់សមុទ្រលំបាកពេក។ ខ្ញុំសូមថ្លែងអំណរគុណអ្នកដឹកនាំរឿងបានសសេរ​ឡើង​ស្ថានភាពជាក់ស្ដែងរបស់ដំបន់សមុទ្ររបស់ប្រទេសជាតិក្នុងដំណាក់កាលបច្ចុប្បន្ន។ ខ្ញុំបានឃើញស្ថានភាពប្អូនៗបាត់បង់ឪពុករីឯប្រពន្ធបានអោបកូនយំ​ជារូបភាពដែល
​ធ្វើឲ្យ​ខ្ញុំឈឺចាប់បំផុត។”

        ខ្សែភាពយន្តឯកសារ Hoang Sa-វៀតណាម៖ការឈឺចាប់បាត់បង់ បាន​បន្សល់
ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅក្នុងដួងចិត្តតស្សនិកជន ដើម្បី​ពេល​ត្រឡប់
មកវិញ អ្នកណាក៏រំពឹងនឹងបន្តរួមវិភាគទានជាច្រើនថែមទៀតនិងចលនា​ជន​គ្រប់
រូបជួយជ្រោមជ្រែងអំពីសម្ភារៈនិងស្មារតីដើម្បីជួយឧបត្ថម្ភគ្រួសារអ្នក​នេសាទ​ដែល​កំពុងប្រឈមមុខនឹងគ្រោះថ្នាក់ប៉ុន្តែប្តេជ្ញាច្បាមជាប់សមុទ្ររកស៊ីការពារសមុទ្រ​កោះរបស់ស្រុកកំណើតមាតុប្រទេស៕

ប្រតិកម្មទៅវិញ