រដ្ឋមន្ត្រី លោក Nguyen Van Hung ជូនកម្រងផ្កាដល់សមាជិកគណៈវិនិច្ឆ័យ |
បន្ទាប់ពីពិធីបើកនៅថ្ងៃទី ៨ ខែវិច្ឆិកា Haniff VI បានចាក់បញ្ចាំងខ្សែភាពយន្តខ្នាតវែង និងភាពយន្តខ្លី ចំនួន ១៩១ ក្នុងចំណោមភាពយន្តសរុបជាង ៤០០ រឿង មកពីប្រទេសនិងតំបន់ដែនដីចំនួន ៦៨ ចូលរួមនៅមហោស្រព។ នៅរោងភាពយន្តដែលបម្រើមហោស្រពភាពយន្តនៅទីក្រុងហាណូយ ដូចជាមជ្ឈមណ្ឌលភាពយន្តជាតិ រោងភាពយន្ត BHD; CJ CGV; Galaxy… ឬនៅតាមវិថីដើរថ្មើរជើងជុំវិញបឹង Hoan Kiem ដែលខ្សែភាពយន្តវៀតណាមចំនួន ១២ ត្រូវបានចាក់បញ្ចាំងនៅកណ្តាលវាល ដែលសុទ្ធតែមានអ្នកទស្សនាច្រើនកុះករទាំងជាតិនិងអន្តរជាតិផងដែរ។ អ្នកស្រី Thanh Thao នៅខ័ណ្ឌ Dong Da នៃទីក្រុងហាណូយបានឲ្យដឹងថា៖ “ទាំង ៣ យប់ដែលមានការចាក់បញ្ចាំងខ្សែរភាពយន្ត ខ្ញុំសុទ្ធតែទៅមើលផង។ ហើយខ្ញុំមើលឃើញថា ផលិតករភាពយន្តវៀតណាមកាន់តែមានជំនាញវិជ្ជាជីវៈ ដោយបង្កើតសេណារីយោ (នាដកថា) ប្រកបដោយភាពច្នៃប្រឌិត និងភាពស៊ីជម្រៅនៃខ្លឹមសារ…។ ខ្ញុំគិតថា នេះក៏ជាឱកាសមួយសម្រាប់រោងកុនវៀតណាមផ្សព្វផ្សាយទៅកាន់ពិភពលោក ក៏ដូចជាផ្លាស់ប្តូរ និងស្វែងយល់បន្ថែមអំពីការផលិតភាពយន្តពីប្រទេសផ្សេងៗ”។
Haniff VI ត្រូវបានប្រារព្ធឡើងក្នុងបរិបទដែលរោងកុនវៀតណាម និងផ្នែកសិល្បៈផ្សេងទៀតកំពុងស្ថិតលើសន្ទុះស្តារឡើងវិញ និងផ្តោតលើការអភិវឌ្ឍបន្ទាប់ពីជាង ២ ឆ្នាំដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ ១៩។ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Ta Quang Dong បានឲ្យដឹងថា៖ “Haniff VI គឺជាព្រឹត្តិការណ៍ភាពយន្តមានលក្ខណៈតំបន់ និងជាមហោស្រពភាពយន្តដ៏ធំមួយនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ទីផ្សារភាពយន្តវៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលរីកលូតលាស់លឿនបំផុត បើយោងតាមអ្នកជំនាញភាពយន្តមកពីសហរដ្ឋអាមេរិក និងចិន...។ ភាពយន្តវៀតណាមមានការស្ទុះងើបឡើងវិញយ៉ាងខ្លាំងបន្ទាប់ពីត្រូវរងផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ ១៩"។
ពីខ្សែភាពយន្តរាប់រយដែលបានចុះឈ្មោះចូលរួម Haniff VI បានជ្រើសរើសភាពយន្តជាង ១២០ រឿង មកពីប្រទេសនិងតំបន់ដែនដីចំនួន ៥០ រួមទាំងភាពយន្តរឿងចំនួន និងភាពយន្តខ្លីចំនួន ២០។ នៅក្នុងប្រភេទភាពយន្តខ្នាតវែង ចំនួនភាពយន្តចំនួន ១១ នៃរោងកុនដែលបានជ្រើសរើសចំនួន ១១ គឺមានតិចតួចណាស់ក៏ពិតម៉ែន ប៉ុន្តែបង្ហាញពីភាពម៉ត់ចត់ក្នុងដំណើរការជ្រើសរើសរបស់គណៈ កម្មាធិការរៀបចំ។ ជាមួយនឹងការជ្រើសរើសដ៏តឹងរឹង Haniff VI បានលើកតម្កើងស្នាដៃភាពយន្តជាមួយនឹងតម្លៃសិល្បៈខ្ពស់ សម្បូរទៅដោយមនុស្សធម៌ ជាមួយនឹងការបោះពុម្ពប្រកបដោយភាពច្នៃប្រឌិត និងវិសេសវិសាល។ អ្នកដឹកនាំរឿង Nguyen Hoang Lam សមាជិកគណៈវិនិច្ឆ័យបានលើកឡើងថា៖ “មានព្រឹត្តិការណ៏សំខាន់ៗ មានលក្ខណៈពិភពលោកមួយចំនួនដែលត្រូវបានឆ្លុះបញ្ចាំងនៅក្នុងខ្សែភាពយន្ត។ រឿងទាំងនេះត្រូវបានគេមើលឃើញពីជ្រុងផ្សេងៗគ្នា។ ខ្ញុំជឿ ថា ជាមួយនឹងភាពសម្បូរបែប ទស្សនិកជនអាចទទួលបានចំណេះដឹងថ្មីៗ អារម្មណ៍ថ្មីនៃជីវភាពរស់នៅជាពុំខាន”។
អ្នកទស្សនាមួយចំនួនធំបានមករោងកុនដើម្បីរីករាយនឹងខ្សែភាពយន្តល្អៗរបស់ HANIFF VI (រូបថត៖ Nam Nguyen/toquoc.vn) |
ខ្សែភាពយន្តចំនួន ១១ នៅក្នុងការប្រឡងនេះ ត្រូវបានជ្រើសរើសជាស្នាដៃភាពយន្តវៀតណាមនិងស្នាដៃភាពយន្តនៃប្រទេសចំនួន ១០ ផ្សេងទៀតដូចជា៖ ឥណ្ឌា ប៉ូឡូញ អ៊ីរ៉ង់ បារាំង ប្រេស៊ីល អេស្បាញ ស្រីលង្កា មីយ៉ាន់ម៉ា កាហ្សាក់ស្ថាន ហ្វីលីពីន... ខ្សែភាពយន្តនីមួយៗនិយាយអំពីប្រធានបទផ្សេងៗគ្នា ដោយបង្ហាញពី វប្បធម៌ និងតម្លៃមនុស្សសាស្ត្រនៃប្រទេស និងប្រជាជាតិនីមួយៗ បង្កើតបានជារូបភាពរស់រវើក និងគួរជាទីទាក់ទាញណាស់។
ប្រទេសម្ចាស់ផ្ទះវៀតណាមបានជ្រើសរើសស្នាដៃតំណាងរបស់រោងភាពយន្តវៀតណាមដើម្បីប្រកួតប្រជែងក្នុងមហោស្រពភាពយន្តនោះគឺរឿង “ផ្កាម្លិះ” របស់អ្នកដឹកនាំរឿង សិល្បករប្រជាជន Dang Nhat Minh ។ “ផ្កាម្លិះ” រៀបរាប់អំពីដំណើរជីវិតរបស់ប្រជាជនទីក្រុងហាណូយ ដោយប្រើភាសាភាពយន្តសាមញ្ញ និងស្រទន់ ច្រៀងចម្រៀងដ៏ជ្រាលជ្រៅរបស់ប្រជាជន Trang An ដែលមានចិត្តសប្បុរស។ ក្រៅពីនោះ លោក Vi Kien Thanh ប្រធាននាយកដ្ឋានភាពយន្ត ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានឲ្យដឹងថា៖ “ឆ្នាំនេះមានរង្វាន់ពីគណៈកម្មាធិការប្រជាជនហាណូយសម្រាប់រឿងភាពយន្តអំពីទីក្រុងហាណូយ និងពានរង្វាន់សម្រាប់អ្នកដឹកនាំរឿងវ័យក្មេង ចាប់ពីអាយុ ១៨ ដល់ ៣៥ឆ្នាំផងដែរ”។
ក្នុងក្របខ័ណ្ឌ Haniff VI ប្រជាជនហាណូយ និងភ្ញៀវទេសចរអាចមានឱកាសទៅទស្សនាការតាំងពិព័រណ៌ “ទិដ្ឋភាពឈុតថត ដែលជាកេរដំណែល និងបេតិកភណ្ឌវប្បធម៌របស់ទីក្រុងហាណូយ” ដោយឧទ្ទេសនាមរូបភាពជាង ២០០ ក្នុងខ្សែភាពយន្តវៀតណាមដែលបានថតនៅទីក្រុងហាណូយ និងឧទ្ទេសនាមអំពីរមណីដ្ឋាន និងបេតិកភណ្ឌវប្បធម៌នៃរដ្ឋធានីហាណូយ។ Haniff VI មិនត្រឹមតែជាព្រឹត្តិការណ៍វប្បធម៌ និងភាពយន្តប៉ុណ្ណោះទេ ថែមទាំងជាសកម្មភាពដែលរួមចំណែកក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ និងសេវាកម្មផ្សព្វផ្សាយប្រទេសវៀតណាមដ៏ស្រស់ស្អាត ជនហាណូយដ៏រួសរាយរាក់ទាក់ តាមរយៈរូបភាពនៃរដ្ឋធានីហាណូយ ជាមួយនឹងប្រវត្តិដ៏យូរលង់នៃអរិយធម៌ និងសន្តិភាពរាប់ពាន់ឆ្នាំដែលត្រូវបានអង្គការយូណេស្កូជ្រើស រើសថាជាទីក្រុងច្នៃប្រឌិត៕