Con Dao – កោះពេជ្រនៅភូមិភាគខាងត្បូងមាតុភូមិ

Chia sẻ
(VOVWORLD) - Con Dao ត្រូវបានស្គាល់ដល់ជាឋានសួគ៌ទេសចរណ៍ងើបចេញពី "ឋាននរកនៅលើផែនដី" ជាទីតាំងឃុំឃាំងយុទ្ធជនបដិវត្តន៍វៀតណាមដែលបានចូលរួមប្រយុទ្ធប្រឆាំងនឹងនឹមត្រួតត្រារបស់ពួកអាណានិគម និងចក្រពត្តិកាលពីអតីតកាល។

Con Dao – កោះពេជ្រនៅភូមិភាគខាងត្បូងមាតុភូមិ - ảnh 1ទេសភាពនៃឧទ្យានជាតិ Con Dao និងមជ្ឈមណ្ឌលរដ្ឋបាលស្រុក Con Dao ។ រូបថត៖ TTXVN

Con Dao គឺជាស្រុកកោះ នៅខេត្ត Ba Ria - Vung Tau ដែលមានចម្ងាយប្រហែល ២៣០ គីឡូម៉ែត្រពីទីក្រុងហូជីមិញ។ ស្រុកកោះរួមមានកោះចំនួន ១៦ ក្នុងនោះ Con Son គឺជាកោះធំបំផុត។ Con Dao ត្រូវបានផ្សារភ្ជាប់ជាមួយនឹងប្រវត្តិសាស្ត្រវីរភាពរបស់ប្រជាជាតិក្នុងការតស៊ូរំដោះប្រទេសជាតិ ការពារមាតុភូមិ ហើយកំពុងឈានឡើងអភិវឌ្ឍន៍ជាជំហានៗ។

Con Dao ត្រូវបានស្គាល់ដល់ជាឋានសួគ៌ទេសចរណ៍ងើបចេញពី "ឋាននរកនៅលើផែនដី" ជាទីតាំងឃុំឃាំងយុទ្ធជនបដិវត្តន៍វៀតណាមដែលបានចូលរួមប្រយុទ្ធប្រឆាំងនឹងនឹមត្រួតត្រារបស់ពួកអាណានិគម និងចក្រពត្តិកាលពីអតីតកាល។នាបច្ចុប្បន្ននេះ Con Dao ត្រូវបានរដ្ឋាភិបាលរៀបចំផែនការឲ្យក្លាទៅជាមណ្ឌលទេសចរណ៍អេកូឡូស៊ីកោះសមុទ្រ និងវប្បធម៌ប្រវត្តិសាស្ត្រខាងវិញ្ញាណប្រកបដោយគុណភាពខ្ពស់ វិសេសវិសាល និងលំដាប់តំបន់ និងអន្តរជាតិ។

ផែនការកសាងស្រុកកោះ Con Dao ដល់ឆ្នាំ ២០៣០ ដែលត្រូវបានលោកនាយករដ្ឋមន្ត្រីផ្ដល់សច្ចាប័ន្នបាន និងកំពុងត្រូវបានខេត្ត Ba Ria - Vung Tau អនុវត្តន៍ ជាមួយគោលដៅជួសជុលកែលម្អ ថែរក្សាយ៉ាងរឹងមាំកេរ្កិ៍ដំណែលជាតិពិសេសផង និងពង្រីកគុណសម្បត្តិអំពីជីវធម្មជាតិ បរិយាកាសដ៏វិសេសវិសាលនៃ "គ្រាប់ពេជ្រ" នៅចំកណ្តាលសមុទ្រខាងកើត។

Con Dao – កោះពេជ្រនៅភូមិភាគខាងត្បូងមាតុភូមិ - ảnh 2មគ្គុទ្ទេសក៍ទេសចរណ៍ណែនាំពន្ធនាគារ Con Dao ។ រូបថត៖ TTXVN

មិនត្រឹមតែទាក់ទាញភ្ញៀវទេសចរដោយទេសភាពធម្មជាតិដ៏ស្រស់ស្អាតជាមួយនឹងឆ្នេរសមុទ្រ ឆ្នេរផ្កាថ្ម និងព្រៃឈើខៀវស្រងាត់លាតសន្ធឹងដែលហ៊ុំព័ទ្ធដោយរលក និងខ្យល់សមុទ្រប៉ុណ្ណោះទេ Con Dao ក៏ទាក់ទាញភ្ញៀវទេសចរតាមរយៈគោលដៅកេរ្កិ៍ដំណែលប្រវត្តិសាស្ត្រទៀតផង។ គោលដៅមួយក្នុងចំណោមគោលដៅរបស់ភ្ញៀវទេសចរនៅពេលមកដល់ទឹកដីនេះគឺមណ្ឌលកេរ្កិ៍ដំណែលពន្ធនាគារ Con Dao ។

“ខ្ញុំធ្លាប់ទៅ Con Dao ជាច្រើនលើកហើយ ប៉ុន្តែនៅពេលមកដល់ទីនេះម្ដងៗ ខ្ញុំមានចំណាប់អារម្មណ៍បំផុតអំពីសមុទ្រស្រស់ស្អាត ទេសភាពធម្មជាតិរហោស្ថាន និងបរិយាកាសបរិសុទ្ធ”។

“វីរបុរសជាច្រើនបានពលីជីវិតដើម្បីថែរក្សាសន្តិភាពជូនប្រទេសជាតិដូចបច្ចុប្បន្ននេះ។ ខ្ញុំមក  Con Dao  ដើម្បីអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធវីរបុរស ដែលបានពលីជីវិតនៅទីនេះ”

“ទោះបីជាខ្ញុំគ្មានសាច់ញាតិនៅទីបញ្ចុះសព Hàng Dương ក៏ដោយ ប៉ុន្តែជារៀងរាល់ឆ្នាំ ខ្ញុំបានមកទីនេះដើម្បីអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធវីរបុរសជាមួយទឹកចិត្តតបស្នងសងគុណយ៉ាងជ្រាលជ្រៅផងដែរ”។

ក្រៅពីនោះ Con Dao មានគោលដៅចំនួនពីរដែលត្រូវបានគេចាត់ទុកថាពិសិដ្ឋបំផុត។ នោះគឺផ្នូររបស់វីរនារីកងកម្លាំងប្រដាប់អាវុធ Vo Thi Sau និងអាស្រមសក្ការៈបូជាលោកស្រី Phi Yen។ នៅឧទ្យានជាតិ Con Dao វត្ថុតាងនៃយុគថ្មរំលីង យុគសម័យសំរិទ្ធដំបូង (ប្រហែល ៣ ០០០ ឆ្នាំមុន) និងផ្នូរនៃវប្បធម៌ Sa Huynh (ប្រហែល ២ ០០០ ឆ្នាំមុន) ក៏បានបង្កើតសញ្ញាសម្គាល់ដោយឡែកក្នុងដំណើរការស្វែងយល Con Dao ផងដែរ។ ក្រៅពីនោះ Con Dao ក៏មានសក្ដានុពលសេដ្ឋកិច្ចសមុទ្រដ៏វិសេសវិសាលដែលជាកន្លែងនេសាទដ៏ធំទូលាយ មានលក្ខណៈអំណោយផលសម្រាប់សេវាកម្មភស្តុភា និងសាងសង់សិប្បកម្មកែច្នៃគ្រឿងសមុទ្រនាំចេញ។ លោក Le Van Phong លេខាគណៈកម្មាធិការបក្សស្រុក ប្រធានគណៈកម្មាធិការប្រជាជនស្រុក Con Dao បានមានប្រសាសន៍ថា៖ “ទស្សនៈរបស់ស្រុកគឺថែរក្សា ពង្រីក និងលើកតម្កើងរាល់តម្លៃដែលដូនតាយើងបានបន្សល់ទុករហូតមកដល់សព្វថ្ងៃនេះ។ ទន្ទឹមនឹងនោះ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ផ្លាស់ប្តូររចនាសម្ព័ន្ធសង្គមពីកសិកម្មទៅជាទេសចរណ៍ និងសេវាកម្ម។ ដោយមានគោលបំណងពង្រីក និងធានាការថែរក្សាបរិស្ថាន”។

Con Dao – កោះពេជ្រនៅភូមិភាគខាងត្បូងមាតុភូមិ - ảnh 3នៅផ្នូរវីរៈបុរសនៃកងកម្លាំងប្រដាប់អាវុធប្រជាជន Vo Thi Sau នៅទីបញ្ចុះសព Hang Duong, Ba Ria - Vung Tau ។ រូបថត៖ Trong Duc/TTXVN

ក្នុងនាមជាតំបន់ទេសចរណ៍ជាតិមួយក្នុងចំណោមតំបន់ទេសចរណ៍ជាតិចំនួន ២១ នៅវៀតណាម បច្ចុប្បន្ន Côn Đảo ត្រូវបានចាត់ទុកថាជាឋានសួគ៌សម្រាកលំហែកាយ និងស្វែងយល់ពីធម្មជាតិចំពោះភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ។

ក្នុងឆ្នាំ ២០១១ ទស្សនាវដ្តីទេសចរណ៍ ដ៏ល្បីល្បាញនៅលើពិភពលោក របស់អង់គ្លេស- Lonely Plane បានបោះឆ្នោតជ្រើសរើស Con Dao ជាប់ក្នុងចំណោមកោះអាថ៌កំបាំង និងល្អបំផុតាទាំង ១០ របស់ពិភពលោក។ ដោយអនុវត្តន៍ផែនការមេ កសាង Con Dao រហូតដល់ឆ្នាំ ២០៣០ រដ្ឋាភិបាល និងខេត្ត Ba Ria-Vung Tau កំពុងខិតខំប្រឹងប្រែងកសាង Con Dao អភិវឌ្ឍប្រកបដោយសុខដុមរមនារវាងការអភិវឌ្ឍន៍សេដ្ឋកិច្ច ជាមួយការអភិរក្សកេរ្កិ៍ដំណែល ប្រវត្តិសាស្ត្រ វប្បធម៌ ការការពារ ប្រព័ន្ធអេកូឡូស៊ីព្រៃឈើ-សមុទ្រ ធានាសន្តិសុខ-ការពារជាតិតាមទិសដៅទំនើប និងនិរន្តរភាព៕

ប្រតិកម្មទៅវិញ