Chocolate៖ ចាប់ផ្តើមអាជីវកម្មរបស់សហគ្រាសរាប់លានដុល្លារអាមេរិក

Chia sẻ
(VOVWORLD) - Chocolate Marou បានក្លាយទៅជារឿងរ៉ាវបំផុសគំនិតត្រេចត្រអាល ខណៈដែលរំលឹកអំពីស្មារតីចាប់ផ្ដើមអាជីវកម្ម និងឆន្ទៈឈានឡើង ធ្វើជាអ្នកមាន។ នេះគឺជាពាណិជ្ជសញ្ញា Chocolate ដើមដំបូង “Made in Vietnam” ដែលមានឈ្មោះនៅលើផែនទីនៃផលិតផល Chocolate ឆ្ងាញ់ពិសារបំផុតនៅលើពិភពលោក។
Chocolate៖ ចាប់ផ្តើមអាជីវកម្មរបស់សហគ្រាសរាប់លានដុល្លារអាមេរិក - ảnh 1Vincent Mourou (ឆ្វេង) và Sam Maruta (ស្ដាំ) កំពុងពិនិត្យផ្លែកាកាវ (រូបថត៖ Japan Times) 

Chocolate Marou ជាកម្មសិទ្ធិរបស់សហស្ថាបនិកគឺ លោក Samuel Maruta និង លោក Vincent Mourou ជាមួយពាណិជ្ជសញ្ញាដើមដំបូងគឺ Marou Faiseurs de Chocolat។ លោក Samuel Maruta បានចែករំលែកថា៖

“នាឆ្នាំ ២០១១ ខ្ញុំ និង Vincent Mourou មានឱកាសទៅជនបទវៀតណាម ដើម្បីរកដើមកាកាវ។ យើងខ្ញុំបានជួបជាមួយអ្នកដាំដើមកាកាវនៅទីនេះ ។ ក្នុងដំណើរត្រឡប់មកវិញ យើងខ្ញុំបានសម្រចចិត្តធ្វើ Chocolate។ នាគ្រានោះ យើងខ្ញុំមិនទាន់មានបទពិសោធន៍នៅឡើយ ហេតុដូច្នេះហើយ នេះគឺជាការសម្រេចដ៏ផ្សងព្រេង”។

បំណងប្រាថ្នារបស់ លោក Samuel Maruta និង លោក Vincent Mourou គឺបង្កើតប្រភេទ chocolate bean-to-bar ដើមបំបូងនៅវៀតណាម (ជាប្រភេទ chocolate ដែលត្រូវបានក្រុមហ៊ុនផលិតមួយអនុវត្តន៍ពីដំណាក់កាល កែច្នៃគ្រាប់កាកាវ រហូតដល់ការលក់ចេញ chocolate)។

អស់រយៈពេល ៤  ឆ្នាំ ក្រោយពេលបង្កើតក្រុមហ៊ុនមក ពួកគេបានធ្វើអោយពិភពលោកទាំងមូលភ្ញាក់ផ្អើលចំពោះ chocolate បន្ទះដែលមានគុណភាពមិនចាញ់ក្រុមហ៊ុនផលិត chocolate ដ៏ល្បីឈ្មោះនៅអឺរ៉ុបឡើយ ហើយបានដាក់បញ្ជូលឈ្មោះវៀតណាមទៅក្នុងផែនកទី chocolate ពិភពលោក។

រហូតមកដល់ពេលនេះ Marou Faiseurs de Chocolat បានក្លាយទៅជាសហគ្រាសផលិត chocolate bean-to-bar ដើមដំបូងនៅអាស៊ី ហើយក៏ជាសហគ្រាសមួយ ក្នុងចំណោមសហគ្រាសចំនួន ពី បីនៅលើពិភពលោកបានផលិត chocolate សុទ្ធ នៅហ្នឹងតំបន់ដាំកាកាវ។ នាបច្ចុប្បន្ន ប្រភពវត្ថុធាតុដើមរបស់ក្រុមហ៊ុនត្រូវបានពង្រីកនៅខេត្ត ក្រុងជាច្រើននៅវៀតណាម។ លោក Vincent Mourou បានឲ្យដឹងថា៖

“ខ្ញុំជឿជាក់ថា ការផលិតកាកាវនៅហ្នឹងកន្លែងដាំដុះ គឺជាប្រៀបខ្លាំង ដោយសារយើងខ្ញុំនៅជិតកន្លែងដាំដុះ។ ជាធម្មតា គេបានដឹកកាកាវទៅកន្លែងត្រជាក់ជាង ដើម្បីធ្វើ chocolate។ ប៉ុន្តែ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប បានជាយើងខ្ញុំអាចធ្វើ chocolate នៅទីនេះយ៉ាងងាយស្រួលផងដែរ”។

រៀបរាប់ឡើងវិញអំពីដំណើរចាប់ផ្ដើមអាជីវកម្មរបស់ Marou លោក Vincent Mourou បានចែករំលែកថា៖ ជំនួសឲ្យការដាំរលាយដុំ chocolate ឧស្សាហកម្ម ដើម្បីធ្វើស្ករគ្រាប់ chocolate គួរឲ្យទាក់ទាញភ្នែកនោះ ក្រុមហ៊ុនរបស់លោកមានគោលបំណងស្វែងរកតម្លៃស្នូលដែលមានស្រាប់របស់ chocolate ។ វិធីតែមួយគត់ ដើម្បីសម្រេចបានបំណងប្រាថ្នានេះ គឺផ្តោតសំខាន់លើប្រភព វត្ថុធាតុដើម។ លោក Vincent Mourou បានបង្ហើបថា៖

“មានតែគ្រឿងផ្សំចំនួន ២ មុខគត់ គឺកាកាវ និងស្ករតែប៉ុណ្ណោះ។ ពិតជា សាមញ្ញណាស់។ យើងមានបំណងចង់រក្សាភាពសាមញ្ញនេះជាមួយគំនិតថា chocolate មិនចាំបាច់ដាក់ រសជាតិបន្ថែមដូចជា Vani ឡើយ។  យើងខ្ញុំបានផ្ដោតសំខាន់លើរស់ជាតិដ៏វិសេសវិសាលតែមួយគត់របស់ chocolate”។

នាគ្រាដំបូង លោក Marou ជួបការលំបាកមិនតិចឡើយ អំពីទីតាំងភូមិសាស្ត្រ ពលករ បច្ចេកទេស និងជំនាញវិជ្ជាជីវៈរបស់ពលករ ដើម្បីផលិតកាកាវប្រកបដោយគុណភាពខ្ពស់បំផុត។

តាមរយៈការសិក្សាស្រាវជ្រាវ Marou បានរៀបចំដំណើរការ គ្រប់គ្រងប្រភពទំនិញ គ្រាប់កាកាវ ដើម្បីធានាប្រភពគ្រាប់ប្រកបដោយគុណភាពល្អបំផុត។ ហេតុដូច្នេះហើយ Marou បានផលិតចេញផលិតផល chocolate ដ៏ល្អប្រណិត។ Vincent Mourou បានឲ្យដឹងថា៖

“យើងខ្ញុំត្រូវកោតសរសើដល់កសិករ ព្រោះថាពួកគេពិតជាពូកែណាស់។ ការងាររបស់យើងខ្ញុំគឺត្រូវជួយកែសំរួលការងារ ប្រសិនបើមានបញ្ហាកើតមានឡើង។ ឧទាហរណ៍ថា ប្រសិនបើមានភ្លៀងច្រើន យើងជួយពួកគេរៀបចំប្រព័ន្ធដំបូលយ៉ាងរហ័ស ដើម្បីការពារគ្រាប់កាកាវ។ យើងខ្ញុំ និងកសិករបានខិតខំប្រឹងប្រែង កែលម្អគុណភាព  ដើម្បីអភិវឌ្ឍន៍។ យើងខ្ញុំ មានទំនាក់ទំនងដ៏ល្អប្រសើរជាមួយកសិករយ៉ាងយូរអង្វែង។ យើងខ្ញុំរីកចម្រើន ពួកគេក៏រីកចម្រើន។ នេះគឺជាទំនាក់ទំនងដែលមានផលប្រយោជន៍ទៅវិញ ហើយយើងខ្ញុំត្រូវថែរក្សា”។

ទីផ្សារក្នុងស្រុកនិងអន្តរជាតិបានទទួលស្វាគមន៍វត្តមានរបស់ Chocolate Marou វៀតណាម យ៉ាងសកម្ម ដូចជានៅបារាំង អាមេរិក កាណាដា អូស្ត្រាលី និងជប៉ុន ជាដើម។  ចាប់តាំងពីឆ្នាំ ២០១១ នៅពេល Marou បានដាក់លក់ បន្ទះ Chocolate ដើមដំបូងនៅទីផ្សារមក ប្រាក់ចំណេញរបស់ Marou បានកើនឡើងឥតឈប់ឈរ។ អាស្រ័យទៅលើជោគជ័យទាំងនេះ ស្ថាបនិក Chocolate Marou មានបំណងថា នឹងបន្តផលិត Chocolate វៀតណាមនាពេលអនាគត។ លោក Vincent Mourou បានឲ្យដឹងថា៖

“ខ្ញុំមិនសោកស្តាយ នៅពេលមកវៀតណាម ហើយក៏មិនដែលសោកស្តាយនៅពេលធ្វើ Chocolate ឡើយ។ ខ្ញុំ និង Samuel មានឱកាសអនុវត្តន៍គំនិតគួរឱ្យចាប់អារម្មណ៍របស់ខ្លួន ហើយរហូតមកដល់ពេលនេះយើងខ្ញុំមានសំណាងល្អ ដែលបានជ្រើសរើសផ្លូវនេះ” ។

លោក Samuel Maruta និង លោក Vincent Mourou សុទ្ធតែជឿជាក់ថា វៀតណាមនៅតែមានសក្តានុពលជាច្រើន។ ជនវៀតណាមអាចអនុវត្តគំនិតផ្ដួចផ្ដើមជាច្រើនរបស់ខ្លួនមិនថាទីកន្លែងណា និងលើវិស័យផ្សេងៗគ្នា ដើម្បីចាប់ផ្ដើមអាជីវកម្មប្រកបដោយជោគជ័យផងដែរ៕

ប្រតិកម្មទៅវិញ