|
វៀតណាមអះអាងអត្តសញ្ញាណវប្បធម៌របស់ខ្លួនក្នុងខឿនអារ្យធម៌មនុស្សលោក (VNA) |
(VOVworld) – អត្តសញ្ញាណវប្បធម៌វៀតណាមត្រូវបានឆ្លុះបញ្ចាំងក្នុងបណ្ដា
បេតិកភ័ណ្ឌវប្បធម៌ដែលអង្គការវប្បធម៌-អប់រំ-វិទ្យាសាស្ត្រ អ.ស.ប. (UNESCO)
ទទួលស្គាល់ជាបេតិកភ័ណ្ឌពិភពលោក។ រួមជាមួយដំណើរធ្វើសមាហរណកម្ម
តំលៃវប្បធម៌ទាំងអស់របស់វៀតណាមក្នុងបណ្ដាបេតិកភ័ណ្ឌពិភពលោកដែល
ត្រូវបានទទួលស្គាល់នឹងរីកសាយភាយលើពិភពលោក។
នាថ្ងៃទី ១ ធ្នូ ឆ្នាំ ២០១៦ នៅសម័យប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលស្តី
អំពីកិច្ចការពារបេតិកភ័ណ្ឌវប្បធម៌អរូបីលើកទី ១១ របស់ UNESCO ដែលបាន
ប្រព្រឹត្តទៅនៅទីក្រុង Addis Ababa ប្រទេស Ethiopia ទំនៀមទំលាប់សក្ការបូជា
Mau Tam Phu របស់វៀតណាមត្រូវបានទទួលស្គាល់ជាផ្លូវការជាបេតិកភ័ណ្ឌ
វប្បធម៌អរូបីរបស់មនុស្សលោក។ ត្រូវបានចាត់ទុកជា «សារៈមន្ទីររស់» ដែល
អភិរក្សប្រវត្តិសាស្ត្រនិងអត្តសញ្ញាណវប្បធម៌របស់ជនជាតិវៀតណាមនោះទំនៀម
ទំលាប់សក្ការបូជា Mau Tam Phu ពោរពេញទៅដោយតំលៃសីលធម៌និង មនុស្ស
ជាតិយ៉ាងជ្រាលជ្រៅ។ នោះគឺ «ផឹកទឹកនឹកដលប្រភពដើម» ក្នុងនោះ ម្តាយ-
ព្រះម៉ែដើរតួ នាទីស្នូល។ អ្នកនិពន្ធ Nguyen Minh Tuan អ្នកផលិតភាព យន្តនៃ
បទយកការកលទូរទស្សន៍ «វៀតណាមនិងវប្បធម៌សក្ការបូជាបូជាព្រះម៉ែ» បាន
វិភាគថា ៖
«អត្ថន័យលេចធ្លោនៃទំនៀមទំលាប់សក្ការបូជាព្រះម៉ែគឺការលើកកំពស់
ស្មារតីសាមគ្គីភាពជាតិ។ ត្រូវបានឆ្លុះបញ្ចាំងដ៏ច្បាស់លាស់ក្នុងបណ្ដាពិធីឡើង
អ្នកតាដែលលើកដម្កើងអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិ Dao Mong Nung
។ ទន្ទឹមនឹងនោះ ទំនៀមទំលាប់ធ្វើសក្ការបូជាព្រះម៉ែមានចរិតលក្ខណៈវីរភាពជាតិ
ដោយសារ មុខសញ្ញាជាច្រើនក្នុងពិធីចូលរូបទាំង ៣៦ គឺជាវីរៈជនជាតិ ដូចជា៖
មេទ័ព Tran Hung Dao ឬមន្ត្រី Trieu Tuong។»
គិតតាំងពីកេរ្តិ៍តំណែលបុរមរាជវាំង Hue ត្រូវបានទទួលស្គាល់ជា បេតិកភ័ណ្ឌ
វប្បធម៌ពិភពលោកនាឆ្នាំ ១៩៩៣ រហូតមកដល់ពេលនេះ វៀតណាមមានបេតិក
ភ័ណ្ឌចំនួន ២២ ត្រូវបាន UNESCO ទទួលស្គាល់ជា បេតិកភ័ណ្ឌពិភពលោក ដូចជា
ឈូងសមុទ្រ Ha Long បរមរាជវាំង Thang Long ទំនៀមទំលាប់ធ្វើសក្ការបូជាសម្តេច
Hung ជាដើម។ បេតិកភ័ណ្ឌពិភពលោកទាំង នេះមាន ៣ ប្រភេទគឺ៖ បេតិកភ័ណ្ឌ
ធម្មជាតិ បេតិកភ័ណ្ឌវប្បធម៌ពិភពលោកនិង បេតិកភ័ណ្ឌចម្រុះវប្បធម៌និងធម្ម
ជាតិពិភពលោក។ លោក Pham Sanh Chau បេសកជនពិសេសរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមទទួលបន្ទុកបញ្ហា UNESCO និងជាអគ្គលេខាធិការគណៈកម្មា
ធិការជាតិ UNESCO របស់ វៀតណាម បានឲ្យដឹងថា៖
«ដោយជួនកាល យើងមិនយល់ឲ្យអស់នូវតំលៃនៃបេតិកភ័ណ្ឌវប្បធម៌របស់
ខ្លួនឡើយ។ ក្នុងពេលដែលបេតិកភ័ណ្ឌទាំងនេះត្រូវបាន UNESCO ទទួលស្គាល់
ទើបយើងដឹងថា៖ ជនជាតិវៀតណាមពោរពេញទៅដោយតំលៃថ្លៃថ្លា។ ដំណើរធ្វើ
សមាហរណកម្មកាន់តែខ្លាំងយើងកាន់តែរកឃើញថា៖ ជនជាតិវៀតណាមមាន
អត្តសញ្ញាណវប្បធម៌សម្បូរបែបណាស់។ អាចនិយាយបានថា៖ប្រជាពលរដ្ឋវៀត
ណាមមានសំណាងដោយសារ ប្រទេសជាតិស្ថិរភាពនិងសេដ្ឋកិច្ចអភិវឌ្ឍន៍។
ក្នុងកាលៈទេសៈនោះអត្តសញ្ញាណវប្បធម៌របស់ប្រជាជាតិកាន់តែត្រូវបាន
គោរពនិងទទួល ស្គាល់ថែមទៀត។»
វៀតណាមចូលរួមយ៉ាងសកម្មក្នុងអនុសញ្ញាអន្តរជាតិស្តីពីវប្បធម៌របស់
UNESCO ដែលបង្ហាញនូវការទទួលខុសត្រូវរបស់វៀតណាមចំពោះតំលៃវប្បធម៌
នៃមនុស្សលោក។ តាមនោះ វៀតណាមសហការជាមួយ UNESCO ពង្រីក ថែម
ទៀតតំលៃវប្បធម៌របស់វៀតណាមក្នុងសហគមន៍អន្តរជាតិ។ លោកស្រី Susan
Vize ប្រធានតំណាងស្តីទីខុទ្ទកាល័យ UNESCO ប្រចាំនៅវៀតណាម បានឲ្យដឹង
ថា៖
«កិច្ចសហប្រតិបត្តិការខ្លាំងក្លារវាង UNESCO និងវៀតណាមគឺជាឧទាហរណ៍
គំរូលើទ្រង់ទ្រាយពិភពលោកដែលបានសរឲ្យឃើញនូវសារៈសំខាន់នៃកិច្ចសហ
ប្រតិបត្តិការនិងការនាំវប្បធម៌ក្លាយទៅជាមជ្ឈមណ្ឌលនៃការអភិវឌ្ឍន៍ ដើម្បី
បង្កើតឡើងការផ្លាស់ប្តូរសំរាប់ប្រទេសជាតិ។ វៀតណាមបានខ្នះខ្នែងជាច្រើន
បើប្រៀបនឹងប្រទេសដទៃលើពិភពលោក។»
ការដែល UNESCO ទទួលស្គាល់ទំនៀមទំលាប់សក្ការបូជា Mau Tam Phu
របស់ជនជាតិវៀតណាម រួមជាមួយបេតិកភ័ណ្ឌផ្សេងៗទៀតរបស់វៀតណាមជា
បេតិកភ័ណ្ឌវប្បធម៌នៃមនុស្សលោកនឹងរួមចំណែកបង្កើនឋានៈរបស់បេតិកភ័ណ្ឌ
ចំពោះសង្គម ធ្វើសម្បូរបែបថែមទៀតផ្ទាំងគំនូរវប្បធម៌របស់វៀតណាមនិង
របស់ មនុស្សលោក។ ក្រៅពីនោះ ការទទួលស្គាល់ពោលខាងលើនឹងធ្វើឲ្យសហគមន៍
បំពេញបន្ថែមចំណេះដឹងហើយមានមោទនភាពថែមទៀតអំពីបេតិកភ័ណ្ឌរបស់
ប្រទេសជាតិដើម្បីចូលរួមយ៉ាងសកម្មក្នុងកិច្ចការពារនិងពង្រីកតំលៃបេតិកភ័ណ្ឌ។
ទន្ទឹមនឹងនោះ សហគមន៍អន្តរជាតិនឹងស្វែងយល់ច្បាស់អំពីតំលៃវប្បធម៌របស់
វៀតណាម ផងដែរ៕