នាពេលរសៀលថ្ងៃចុងឆ្នាំក្នុងគ្រួសារជនវៀតណាម

TO TUAN Theo VOV WORLD -
Chia sẻ

(VOVworld) – ពីយូរយាណាស់មកហើយ រសៀលថ្ងៃចុងឆ្នាំ
 (ថ្ងៃទី ១៥ រោច ខែកត្តិក) គឺជាពេលវេលាពិសិដ្ឋជានិច្ច
ចំពោះប្រជាពលរដ្ឋវៀតណាមម្នាក់ៗ។ មិនថានៅអាយុឆ្នាំ
ណាក៏ដោយមនុស្សម្នាសុទ្ធតែមានការសោមនស្សរីករាយ
ក្នុងពេលដែលចូលរួមបាយល្ងាចថ្ងៃចុងឆ្នាំជាមួយគ្រួសារ
និងសាច់ញាតិរបស់ខ្លួនដើម្បីរំលឹកឡើងវិញស្នាដៃនិង
អនុស្សាវរីយ៍ក្នុងឆ្នាំកន្លងទៅហើយឆ្ពោះទៅផែនការនិង
បំណងប្រាថ្នាក្នុងឆ្នាំថ្មី។ 

នាពេលរសៀលថ្ងៃចុងឆ្នាំក្នុងគ្រួសារជនវៀតណាម - ảnh 1
នាពេលរសៀលថ្ងៃចុងឆ្នាំក្នុងគ្រួសារជនវៀតណាម (baomoi.com)


(VOVworld) – ពីយូរយាណាស់មកហើយ រសៀលថ្ងៃចុងឆ្នាំ (ថ្ងៃទី ១៥ រោច ខែកត្តិក)
 គឺជាពេលវេលាពិសិដ្ឋជានិច្ចចំពោះប្រជាពលរដ្ឋវៀតណាមម្នាក់ៗ។ មិនថានៅអាយុ
ឆ្នាំណាក៏ដោយមនុស្សម្នាសុទ្ធតែមានការសោមនស្សរីករាយក្នុងពេលដែលចូលរួម
បាយល្ងាចថ្ងៃចុងឆ្នាំជាមួយគ្រួសារនិងសាច់ញាតិរបស់ខ្លួនដើម្បីរំលឹកឡើងវិញស្នា
ដៃនិងអនុស្សាវរីយ៍ក្នុងឆ្នាំកន្លងទៅហើយឆ្ពោះទៅផែនការនិងបំណងប្រាថ្នាក្នុង
ឆ្នាំថ្មី។

        រសៀលថ្ងៃទី ៣០ តេត (ទៅជាថ្ងៃទី​ ១៥ រោច ខែ កត្តិក) ប្រហែលជាពេល
វេលាពោរពេញទៅដោយការចាប់អារម្មណ៍ច្រើនបំផុតក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណី
របស់ជនជាតិវៀតណាម។ នៅថ្ងៃនេះ ជាពេលវេលាមមាញឹតណាស់ ប៉ុន្តែ ក៏មិន
ប្រញប់ប្រញល់ទេ ហើយក៏ជាពេលវេលាមានចំណាប់អារម្មណ៍ខ្លាំងក្លា ក្នុងពេល
ដែលគ្រួសារទាំងមូលជួបជុំគ្នា កូនចៅជូនពរជីដូនជីតាឪពុកម្តាយមានសុខភាព
ល្អសុភមង្គលនិងគ្រប់ប្រការ។ គ្រួសារទាំងមូលរំលឹកឡើងវិញ អនុស្សាវរីយ៍ក្នុងឆ្នាំ
កន្លងទៅនិងរួមជាមួយគ្នាទទួលឆ្នាំថ្មី។

        ឆ្នាំណាក៏ដោយ នាថ្ងៃទី ១៥ រោច ខែ កត្តិក បណ្ដាកូនចៅក្នុងគ្រួសារលោក
Nguyen Van Binh នៅភូមិ Gia Thuy (បច្ចុប្បន្នចំណុះសង្កាត់ Gia Thuy ខ័ណ្ឌ
 Long Bien ទីក្រុងហាណូយ) រួមជាមួយគ្នាទៅគោរពនិងបោសសំអាតផ្នូរបស់
ត្រកូល​អុជធូបអញ្ជើញជីដូនជីតាមកចូលរួមបុណ្យតេត។ នេះគឺជាទំនៀម
ទំលាប់ពីយូរយាណាស់មកហើយក្នុងគ្រួសារនៅវៀតណាមដែលបង្ហាញនូវការ
គោរព ចំពោះជីដូនជីតា តាមរយៈនោះ ពង្រឹងថែមទៀតមនោសញ្ចេតនា
រវាងសមាជិក គ្រួសារ។ លោក Nguyen Van Binh បានចែករំលែកថា៖

        «នាថ្ងៃចុងឆ្នាំជារៀលរាល់ឆ្នាំ ខ្ញុំនាំកូនចៅទៅគោរពនិងបោសសំអាតបណ្ដា
ផ្នូររបស់ជីដូនជីតា បន្ទាប់នោះ អុជធូបអញ្ជើញជីដូនជីតាមកចូលរួមបុណ្យតេត
ជាមួយគ្រួសារ។ ខ្ញុំក៏មានបំណងថា៖ កូនចៅរក្សាទំនៀមទំលាប់ប្រពៃណី ថ្លៃថ្លានេះ។»

        បរិយាកាសមមាញឹតសប្បាយរីករាយបំផុតក្នុងគ្រួសារវៀតណាមនាថ្ងៃចុងឆ្នាំ
គឺពេលវេលាម្តាយនិងបងស្រីដាំបាយរៀបចំស្ពកបាយសែនជីដូនតា។ ក្នុងឱកាស
នេះ ជីតានិងម្តាយៗមិនភ្លេចណែនាំកូនស្រីនិងកូនប្រសារស្រីរៀបចំមុខម្ហូបពិសេស
ក្នុងបុណ្យតេតបានឡើយ។ លោកស្រី Vu Thi Tinh ប្រជាពលរដ្ឋនៅភូមិ Gia Thuy
មួយរូប បានឲ្យដឹងថា៖   

        «ដើម្បីរៀបចំស្ពកបាយសែនដូនតានាថ្ងៃចុងឆ្នាំ ខ្ញុំតែងតែវេចនំអន្សមនិងនំ
 ប្រពៃណីគ្រប់ប្រភេទ។​ ក្រៅពីនោះ ស្ពកបាយថ្ងៃតេតជានិច្ចកាលមានសម្លទំពាំង
បន្លែឆានិងណែម។ ទោះបីជាមានប៉ុណ្ណឹងមុខម្ហូបនោះក្តី ប៉ុន្តែ កូនចៅណាក៏
សប្បាយរីករាយរៀបចំស្ពកបាយសែនដូនតាក៏ដោយ។»

        ក្នុងពេលដែលនារីរវល់ធ្វើស្ពកសែនដូនតា នោះគឺប្រុសៗក្នុងគ្រួសារបោស
សំអាតតុធ្វើសក្ការៈបូជា តុបតែងដើមឈើលំអ រៀបចំស្រានិងតែដើម្បីសែនដូន
 តា។​ នៅថ្ងៃចុងឆ្នាំនេះ ជនចាស់ជរាគឺជាអ្នកសប្បាយរីករាយបំផុតដោយសារកូន
 ចៅទាំងអស់សុទ្ធតែបាមមកជួបជុំគ្នា។ បើទោះបីចាស់ហើយក្តី​ ប៉ុន្តែ លោកតា
Vu Thi Chat មិនអាចលាក់ក្តីសប្បាយរីករាយក្នុងពេលជួបជុំ ជាមួយកូនចៅនានា
ក្នុងថ្ងៃចូលឆ្នាំថ្មីនេះបានឡើយ។

        «នណាដែលមិនចូលចិត្តបុណ្យតេតនោះ! ខ្ញុំសប្បាយរីករាយណាស់! បុណ្យតេត
មានកូនចៅអង្គុយជុំវិញខ្ញុំ រីករាយណាស់!»​

        ស្ពកបាយសែនដូនតានារៀលថ្ងៃទី ១៥ រោច ខែ កត្តិក គឺជាឱកាសដើម្បី
​ សមាជិកទាំងអស់ក្នុងគ្រួសាជួបជុំគ្នា ចែករំលែកការលំបាកសាកល្បងក្នុងឆ្នាំ
ទៅ មិញ ហើយជូនពរគ្រប់ប្រការក្នុងឆ្នាំថ្មី។ ដោយហេតុនេះ អ្នកណាក៏ចង់មាន
វត្តមាននៅផ្ទះនាថ្ងៃចុងឆ្នាំដើម្បីសម្របខ្លួនក្នុងបរិយាកាសកក់ក្តៅនៃបុណ្យ
តេត៕

ប្រតិកម្មទៅវិញ