និទាឃរដូវមកដល់លើទូទាំងប្រទេសវៀតណាម

THU VAN Theo VOV -
Chia sẻ

(VOVworld) – និទាឃរដូវថ្មីបានមកដល់លើគ្រប់ទិសទី
នៅប្រទេស វៀតណាម។ ប្រជាពលរដ្ឋក្នុងទូទាំងប្រទេស
សប្បាយរីករាយទទួលនិទាឃរដូវថ្មី ដោយមានបំណងប្រា
ថ្នាសូមឲ្យ៖ គ្រួសារសុភមង្គលគ្រប់ប្រការ ប្រទេសជាតិកាន់
តែអភិវឌ្ឍន៍ឲ្យបានខ្លាំងក្លាថែមទៀត។ សេចក្តីរាយការណ៍
របស់ក្រុមអ្នកយកព័ត៌មានវិទ្យុសម្លេងវៀតណាមស្តីអំពីការ
ចាប់អារម្មណ៍និងបំណងប្រាថ្នានាដើមនិទាឃរដូវរបស់
ប្រជាជនវៀតណាម។ 

និទាឃរដូវមកដល់លើទូទាំងប្រទេសវៀតណាម - ảnh 1
និទាឃរដូវមកដល់លើទូទាំងប្រទេសវៀតណាម (flickr.com)


(VOVworld) – និទាឃរដូវថ្មីបានមកដល់លើគ្រប់ទិសទីនៅប្រទេស វៀតណាម។
ប្រជាពលរដ្ឋក្នុងទូទាំងប្រទេសសប្បាយរីករាយទទួលនិទាឃរដូវថ្មី ដោយមាន
បំណងប្រាថ្នាសូមឲ្យ៖ គ្រួសារសុភមង្គលគ្រប់ប្រការ ប្រទេសជាតិកាន់តែអភិវឌ្ឍន៍
ឲ្យបានខ្លាំងក្លាថែមទៀត។ សេចក្តីរាយការណ៍របស់ក្រុមអ្នកយកព័ត៌មានវិទ្យុ
សម្លេងវៀតណាមស្តីអំពីការចាប់អារម្មណ៍និងបំណងប្រាថ្នានាដើមនិទាឃរដូវ
របស់ប្រជាជនវៀតណាម។

        ក្នុងភូមិឃុំទាំងអស់នៅតំបន់ពាយព្យវៀតណាម នាដើមនិទាឃរដូវ
ផ្កាម៉ាក់ ខៃនិងផ្កា man រីកស្គុសស្គាយ។ នានិទាឃរដូវឆ្នាំ ២០១៧ នេះ ភូមិ
 Si Thau Chai ឃុំ Ho Thau ស្រុក Tam Duong ខេត្ត Lai Chau មានក្តីសប្បាយ
រីករាយ ច្រើនណាស់។ លោក Lu A Nghi មេភូមិ Si Thau Chai បានចែក
រំលែកថា៖

        «ឆ្នាំនេះ ភូមិខ្ញុំបានផ្លាស់ប្តូរជាច្រើន។ ភូមិត្រូវបានទទួលស្គាល់ជាភូមិ
ទេសចរណ៍សហគមន៍។ បុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំនេះ អ្នកភូមិទាំងឡាយ
ទទួលបុណ្យតេតធំជាងប្រើប្រៀបនឹងឆ្នាំទៅមិញ។»

        ឃុំ Ho Thau ស្រុក Tam Duong​ មានគ្រួសារចំនួន ៦៦០ គ្រួ ក្នុងនោះ ៩០%
គឺគ្រួសារជាជនរួមជាតិ Dao។ នាឆ្នាំកន្លងទៅ អ្នកភូមិទទួលបានគោលន
 យោបាយអាទិភាពរបស់រដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចដូចជា៖ ការជួយ
ឧបត្ថម្ភទិញម៉ាស៊ីនកិនចំណីអាហារ ពូជដំណាំដាំដុះនិងការខ្ចីទុន អាទិភាព
នៃធនាគារគោលនយោបាយសង្គម។ លោក Quach Ta Thien ប្រធានគណៈ
កម្មាធិការប្រជាជនឃុំ Ho Thau ស្រុក Tam Duong ខេត្ត  Lai Chau បានចែក
រំលែកថា៖         

        «ឈានចូលឆ្នាំ ២០១៧​ យើងខ្ញុំប្រមូលផ្តុំទៅលើផលិតកម្មកសិកម្មនិង
 រុក្ខកម្ម ជាពិសេសគឺការអភិវឌ្ឍន៍ដើមឈើហូបផ្លែដូចជា៖ ដើមប៉ែស ដើមសារី
 ដើម្បី​ជួយអ្នកភូមិកាត់បន្ថយភាពក្រីក្រ។»

        ទទួលបុណ្យចូលឆ្នាំថ្មីរកានព្វស័ក ២០១៧ រដ្ឋអំណាចនិងប្រជាជនឃុំ Dak
 Ja ស្រុក Mang Yang ខេត្ត Gia Lai សង្ឃឹមថា៖ ជីវភាពខាងផ្នែកស្មារតីនិងសម្ភារៈ
នឹងត្រូវបានលើកស្ទួចដោយឥតឈប់ឈរ។ លោក Djin ប្រជាពលរដ្ឋមួយរូបនៅ
ភូមិ Dak Ja ឃុំ Dak Ja សប្បាយរីករាយចែករំលែកថា៖  

        «មុននេះ នៅមានគ្រួសារមួយចំនួនរៀបចំបុណ្យតេតតែប៉ុណ្ណោះ។ នាប៉ុន្មាន
ឆ្នាំថ្មីៗនេះ ១០០% គ្រួសារក្នុងភូមិទទួលបុណ្យតេតប្រពៃណី។ បុណ្យ តេតឆ្នាំ ២០១៧
 នេះ ប្រជាពលរដ្ឋទាំងអស់សប្បាយរីករាយណាស់ ដោយសារ ឃុំយើងខ្ញុំត្រូវបាន
ទទួលស្គាល់ជាឃុំជនបទថ្មី។ នៅថ្ងៃទី ៣ ខែបុស្ស អ្នកភូមិទាំង ឡាយនឹងទៅធ្វើ
ការនៅចម្ការកាហ្វេនិងវាលស្រែស្រូវ។»

        ក្នុងក្តីសប្បាយរីករាយរាក់ទាក់ទទួលនិទាឃរដូវថ្មីនៅខេត្ត Ninh Thuan
លោក Khe Van Doan មានទឹកមុខញញឹមហើយឲ្យដឹងថា៖    «អាស្រ័យដោយ
ការដាំសណ្តែកខៀវនិងស្មៅសំរាប់ការចិញ្ចឹមចៀម ចំណូល របស់គ្រួសារខ្ញុំកើន
ឡើង ៦០% បើប្រៀបនឹងឆ្នាំទៅមិញ។ បុណ្យតេតេនេះ សប្បាយរីករាយណាស់។»

        ប្រសិទ្ធភាពនៃការផ្ទេប្តូរដំណាំដាំដុះដើម្បីទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ
 បាននាំមកនូវបុណ្យចូលឆ្នាំថ្មីប្រពៃណីសម្បូរធូរធាថែមទៀតសំរាប់ប្រជាពលរដ្ឋ។

        ចំពោះសហគមន៍សហគ្រិន នាដើមនិទាឃរដូវថ្មី បំណងប្រាថ្នាបន្តរួមចំណែក
ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិត្រូវបានស្តែងចេញយ៉ាងខ្លាំង។ លោក Lam Hien
Thinh នាយកក្រុមហ៊ុនចង្កាត់ HIT លើវិស័យបច្ចេកវិទ្យាព័ត៌មាននៅទីក្រុង
ហូជីមិញ បានឲ្យដឹងថា៖        

        «ខ្ញុំចង់បង្កើតឡើងផលិតផលស៊ុសវែស្តីអំពីការគ្រប់គ្រងមន្ទីពេទ្យឆ្លាត
ឬ ​ពិគ្រោះយោបល់កែលំអរហេដ្ឋារចនាសម្ព័ន្ធមន្ទីពេទ្យ។ ខ្ញុំមានគោលបំណងរួម
 ចំណែកក្នុងការអភិវឌ្ឍន៍ផ្នែកសុខាភិបាលទីក្រុងហូជីមិញ។ »

        មជ្ឈដ្ឋានសហគ្រិនក៏សង្ឈឹមទៅលើការផ្លាស់ប្តូរវិជ្ជមានរបស់រដ្ឋអំណាចគ្រប់
 ស្រទាប់ក្នុងការដោះស្រាយការលំបាកសំរាប់អង្គភាពអាជីវកម្មផងដែរ។ លោក
Tran Vinh Tuyen អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានឲ្យ
 ដឹងថា៖                    

«យើងខ្ញុំស្រាវជ្រាវធ្វើយ៉ាងម៉េចដើម្បីជួយឧបត្ថម្មសហគ្រិនចាប់ផ្តើម
អាជីវកម្មថ្មីតាមរយៈសកម្មភាពជាក់ស្តែងមិនត្រឹមតែមូលនិធិទុនប៉ុណ្ណោះ
ទេថែមទាំងទីផ្សារទៀត ហើយបង្កើតឡើងយន្តការដើម្បីមជ្ឈដ្ឋានអាជីវករ
ជួយគ្នាទៅ វិញទៅមក។ ចំពោះសហគ្រាសមានបទពិសោធន៍និងទុន គេនឹង
ជួយសហគ្រាស ផ្សេងៗទៀតចាប់អាជីពថ្មីនិងអភិវឌ្ឍន៍ទីផ្សារផងដែរ។ នេះ
គឺជាសក្តានុភាពដើម្បី បង្កើតឡើងប្រភពថវិការរដ្ឋនិរន្តរភាពនិងយូរអង្វែង។»

        ឆ្នាំថ្មីដោយមានការសាកល្បងថ្មី។ បើទោះដូច្នេះក្តីក៏ប្រជាពលរដ្ឋវៀតណាម
ម្នាក់ៗនៅមានសុទិដ្ឋិនិយម តាមរយៈសកម្មភាពជាក់ស្តែងឆ្ពោះទៅអនាគត់ជា
និច្ចក ដើម្បីកសាងឡើងជីវភាពរស់នៅគ្រប់ប្រការនិងអភិវឌ្ឍន៍ប្រទេសជាតិ
សម្បូររុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ៕ 

ប្រតិកម្មទៅវិញ