ទំនៀមទំលាប់ទទួលបុណ្យតេតប្រពៃណីលើទូទាំងប្រទេសវៀតណាម

Chia sẻ

(VOVworld)-បុណ្យតេតប្រពៃណីជាពិធីបុណ្យដំបូងនៃឆ្នាំថ្មីគិតតាមច័ន្ទគតិ ដែល មានអត្ថន័យដ៏សែនសំខាន់សម្រាប់ជនវៀតណាម។ ថ្ងៃដំបូងនៃបុណ្យតេត គឺជា ពេលវេលាដ៏ពិសិទ្ធដែលក្រុមគ្រួសារបានជួបជុំគ្នាប្រ
កបដោយភាពកក់ក្តៅ និង សប្បាយរីករាយ។ការជួប
ជុំគ្រួសារនេះត្រូវបានសម្តែងច្បាស់ក្នុងទំនៀមទម្លាប់
ទទួលបុណ្យ តេតនិងទំនៀមទម្លាប់ធ្វើសការៈបូជាជី
ដូនជីតា។ យ៉ាងណាមិញ ប្រជាជនលើទូទាំងប្រទេសនៅមានទំនៀមទម្លាប់ទទួលបុណ្យតេតដោយលក្ខណៈផ្សេងៗគ្នា។

(VOVworld)-បុណ្យតេតប្រពៃណីជាពិធីបុណ្យដំបូងនៃឆ្នាំថ្មីគិតតាមច័ន្ទគតិ ដែល មានអត្ថន័យដ៏សែនសំខាន់សម្រាប់ជនវៀតណាម។ ថ្ងៃដំបូងនៃបុណ្យតេត គឺជា ពេលវេលាដ៏ពិសិទ្ធដែលក្រុមគ្រួសារបានជួបជុំគ្នាប្រកបដោយភាពកក់ក្តៅ និង
សប្បាយរីករាយ។ការជួបជុំគ្រួសារនេះត្រូវបានសម្តែងច្បាស់ក្នុងទំនៀមទម្លាប់
ទទួលបុណ្យ តេតនិងទំនៀមទម្លាប់ធ្វើសការៈបូជាជីដូនជីតា។ យ៉ាងណាមិញ ប្រជាជនលើទូទាំងប្រទេសនៅមានទំនៀមទម្លាប់ទទួលបុណ្យតេតដោយលក្ខណៈ
ផ្សេងៗគ្នា។

ទំនៀមទំលាប់ទទួលបុណ្យតេតប្រពៃណីលើទូទាំងប្រទេសវៀតណាម - ảnh 1
សាច់ឆ្អិនកក់ជាមុខម្ហូបទទួលបុណ្យចូលឆ្នាំថ្មីរបស់ជនវៀតណាមនៅភាគខាងជើង

        ជនវៀតណាមមានប្រភពប្រកបរបរកសិកម្ម ដូច្នេះ តាំងពីយូរយារមក បុណ្យតេតប្រពៃណីមិនត្រឹមតែជាពិធីបុណ្យធំបំផុតក្នុងឆ្នាំបុណ្ណោះទេ ថែមទាំង ជាឱកាសសម្រាប់ប្រជាជនគ្រប់ទិសទីលើទូទាំងប្រទេសវៀតណាម តបស្នងសង គុណជីដូនជីតានិងទេវតាដែលប្រទានពរនូវរដូវអំណោយផល។ នាថ្ងៃដំបូងចូល
ឆ្នាំថ្មី គ្រួសារនីមួយៗបានជួបជុំកូនចៅនៅពេលបាយ ហើយដំណាលរឿងរ៉ាវ
របស់ឆ្នាំចាស់ និងជូនពរគ្នាទៅវិញទៅមកនៅវេលាឈានចូលឆ្នាំថ្មីសម្បូធូធារ
សុខសាន្ត ត្រាននិងជួបសំណាងល្អ។​ដោយពោរពេញទៅដោយអត្ថន័យដូច្នេះ ការត្រៀមរៀបចំបុណ្យតេតត្រូ​វបានអ្នកស្រាវជ្រាវវប្បធម៌ប្រជាប្រិយ Huynh Ngoc
Trang ឲ្យដឹងថា៖

        “តាមប្រពៃណីរបស់ជនជាតិវៀតណាមតាំងពីយូរមក តេតជាពិធីបុណ្យ
បញ្ចប់រដូវកសិកម្ម។ ជនជាតិវៀតណាមចាត់ទុកថា គ្រាប់ស្រូវជាគ្រាប់ពេជ្ររបស់
ទេវតាប្រទាន។ ហើយក្នុងនោះថ្លៃថ្លារបំផុតគឺគ្រាប់ស្រូវដំណើប ដូច្នេះដង្វាយ
ឧទ្ទិសដល់ជីដូនជីតា ម្ចាស់ទឹក ម្ចាស់ដី នៅតំបន់ទូទាំងប្រទេស សុទ្ធតែបានធ្វើពី
ស្រូវដំណើប”។

        មុខម្ហូបមួយដែលមិនអាចខ្វះបានឡើយក្នុងស្ពកអាហារទទួលចូលឆ្នាំថ្មី របស់គ្រួសារវៀតណាមគ្រប់ទិសទីគឺនំអន្សមដែលវេចពីអង្ករដំណើប។​ប៉ុន្តែ ទំនៀមទំលាប់ទទួលបុណ្យតេត មុខម្ហូបអាហារនិងការតុបតែងស្ពកអាហារក៏មាន លក្ខណៈខុសប្លែកគ្នាផងដែរ។

        ស្ពកមុខម្ហូបអាហាររបស់ជនវៀតណាមខាងជើងត្រូវបានរៀបចំយ៉ាងប៉ិន
ប្រសព មានច្រើនមុខ ប៉ុន្តែក៏មិនអាចខ្វះបាននំអន្សមឡើយ។​ដោយសារនៅពេល ចូលឆ្នាំមានអាកាសធាតុត្រជាក់ដូច្នេះជនភាគខាងជើងមានមុខម្ហួបទទួលបុណ្យ
ចូលឆ្នាំថ្មីផ្សេងពីភាគខាងត្បូងវៀតណាម។ ហើយប្រហិត សាច់ឆ្អិនកក់ជាមុខម្ហូប
ដែលផ្សាភ្ជាប់ ជាមួយនឹងស្ពកអាហារថ្ងៃចូលឆ្នាំថ្មី។​សិប្បៈការិនីធ្វើម្ហូបលោកស្រី
Nguyen Thi Tuyet នៅទីក្រុងហាណូយបានឲ្យដឹងថា៖

        “ក្នុងប៉ុន្មានថ្ងៃចូលឆ្នាំគឺគេមានជំនឿថានឹងទទួលបានលាភសំណាងល្អ
ដូច្នេះ នៅក្នុងស្ពកអាហារទទួលឆ្នាំថ្មីតែងតែមានបាយដំណើបលាយជាមួយផ្លែ
Gac ឲ្យចេញព័ណ៌ក្រហម។​ចំពោះជនភាគខាងជើងវិញគេជឿជាក់ថា  បាយដំ ណើបហ្គេកព័ណ៌ក្រហមនឹងនាំមកលាភសំណាងសម្រាប់គ្រួសារនាថ្ងៃដើមឆ្នាំថ្មី”។

        មានលក្ខណៈខុសជាមួយនឹងភាគខាងជើង អាហារសម្រាប់ចូលឆ្នាំរបស់ ជនភាគកណ្តាលនិងភាគខាងត្បូងវៀតណាមគឺផ្អែមជាង។​ជាពិសេសនៅក្រុង Hue និងតំបន់ភាគកណ្តាលក្នុងប៉ុន្មានថ្ងៃចូលឆ្នាំថ្មីមិនអាចខ្វះបាននូវដំណាប់ខ្ញី ឡើយ។
លោក Nguyen Huu Nam ជន Hue ម្នាក់បានឲ្យដឹងថា៖

        “ដំណាប់ខ្ញីជាម្ហូបពិសេសរបស់ Hue ដោយសារប្រភេទខ្ញី Hue គឺមានភាព ឈ្ងុយឆ្ងាញខុសពីដំបន់ដទៃ។ ក្នុងប៉ុន្មានថ្ងៃចូលឆ្នាំថ្មី បើហូបដំណាប់ខ្ញីជាមួយ នឹងទឹកតែគឺប្រសើរណាស់ហើយវាសមជាមួយនឹងអាកាសធាតុរបស់ Hue ណាស់”។

        ស្ពកអាហារទទួលចូលឆ្នាំរបស់ជនភាគខាងត្បូងគឺមាននុំអន្សមជាមួយនឹង
ឆៃថៅត្រាំទឹកត្រី ថែមទាំងមានសម្លរទំពាំងស្រស់និងសម្លផ្លែម្រះញាត់សាច់ដោយ
បំណងថា បន្ទាប់ពីទទួលចូលឆ្នាំថ្មីហើយក្តីលំបាកនឹងរលាយបាត់អស់។ ប្រសិន
បើនៅភាគ ខាងជើងគេតមមិនដាក់ពងទាក្នុងស្ពកអាហារទទួលចូលឆ្នាំថ្មី ប៉ុន្តែតំ បន់ខាងត្បូងគឺមិនអាចខ្វះសាចច្រូកខជាមួយពងទាបានឡើយ។

ទំនៀមទំលាប់ទទួលបុណ្យតេតប្រពៃណីលើទូទាំងប្រទេសវៀតណាម - ảnh 2
ជនភាគខាងត្បូងគឺមិនអាចខ្វះសាចច្រូកខជាមួយពងទាបានឡើយ

        ជនភាគខាងជើងធ្លាប់យកមាកខៃ សម្រាប់តែងលំអរ ប៉ុន្តែនៅភាគកណ្តាល
និងភាគខាងត្បូងគឺគេចូលចិត្តតាំងលំអរ ដើមអង្គារសិលលឿងក្នុងពិធីបុណ្យចូលឆ្នាំ។

        នាបច្ចុប្បន្ន ដោយសារជីវភាពរស់នៅគឺមមាញឹកហើយគ្រួសារខ្លះរៀបចំ ស្អកអាហារចូលឆ្នាំដោយបែបងាយស្រួលជាង។ ប៉ុន្តែ យ៉ាងណាមិញ ស្ពកអា ហារចូលឆ្នាំថ្មីនៅតែជានិមិត្តរូបនៃការដាក់ថ្វាយជីដូនជីតាហើយរូ​បភាពគ្រួសារ ជួបជុំគ្នាក្នុងប៉ុន្មានថ្ងៃបុណ្យចូលឆ្នាំថ្មីគឺនៅតែជាពេលវេលាដ៏ពិសិទ្ធជានិច្ច៕

ប្រតិកម្មទៅវិញ