កន្លែង​បណ្តុះ​ពូជ​សិស្សា​នុសិស្សជា​ច្រើន​ជំនាន់​សម្រាប់​ប្រទេស​ទាំងពីរ ​​វៀតណាម និង​ឡាវ

Chia sẻ
(VOVWORLD) - លោកអ្នកនាងជាទីមេត្រី! វប្បធម៍ និងប្រវត្តិសាស្ត្រវៀតណាមនៅតែបន្លឺឡើងជារៀងរាល់ថ្ងៃ តាមរយៈមេរៀននីមួយៗ ឬតាមរយៈរឿងរ៉ាវរបស់លោកគ្រូ អ្នកគ្រូ នៅសាលាអនុវិទ្យាល័យ Thong Nhat ក្នុងខេត្ត Khammouane ដែលត្រូវបានសាងសង់ឡើងដោយសមាគមជនវៀតណាមនៅខេត្ត Khammouane ភាគកណ្តាលប្រទេសឡាវ។

ដោយស្ថិតនៅចម្ងាយប្រហែល ៤០០គ.ម ពីរដ្ឋធានីវៀងច័ន្ទន៍ សាលាអនុវិទ្យាល័យ Thong Nhat ក្នុងខេត្ត Khammouane ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២៤ លើផ្ទៃដីជិត ៣.៥០០ម៉ែត្រការ៉េ ដែលមានបន្ទប់រៀនចំនួន ១៩ ដោយមានថ្នាក់រៀនទ្រឹស្តីចំនួន ១១ ថ្នាក់រៀនអនុវត្តចំនួន ១ ជាមួយបណ្ណាល័យនិងសំណង់ផ្សេងទៀត។ ការវិនិយោគសរុបមានចំនួន ២៥ពាន់លានដុង។

កន្លែង​បណ្តុះ​ពូជ​សិស្សា​នុសិស្សជា​ច្រើន​ជំនាន់​សម្រាប់​ប្រទេស​ទាំងពីរ ​​វៀតណាម និង​ឡាវ - ảnh 1អនុវិទ្យាល័យ Thong Nhat - ត្រូវបានសាងសង់ឡើងដោយសមាគមជនវៀតណាមនៅខេត្ត Khammouane ភាគកណ្តាលប្រទេសឡាវ។ រូបថត៖ Do Ba Thanh/TTXVN

នៅក្នុងបរិវេណដ៏ធំទូលាយ អគារ ៣ ជាន់ដែលមានការរចនាបែបទំនើប និងដំបូលប្រក់ក្បឿងពណ៌ក្រហមកំពុងបន្លឺឡើងដោយសំឡេងសិស្សានុសិស្សប្រកបពាក្យនិងរៀនអានក្នុងថ្នាក់រៀនភាសាវៀតណាម។ នេះជាឆ្នាំសិក្សាដំបូង ចាប់តាំងពីសាលានេះត្រូវបានសម្ពោធនិងដាក់ឲ្យប្រើប្រាស់មក នៅទីនេះ សិស្សានុសិស្សមិនត្រឹមតែសិក្សាកម្មវិធីអប់រំឡាវប៉ុណ្ណោះទេ ថែមទាំងរៀនភាសាវៀតណាម ដើម្បីចងចាំជានិច្ចនូវឫសគល់វប្បធម៌ ប្រវត្តិសាស្ត្រដ៏យូរលង់ ក៏ដូចជាប្រពៃណីស្នេហាជាតិរបស់ប្រជាជនវៀតណាម តាមនោះ ជួយពួកគេបន្តសរសេរក្តីស្រមៃដល់ថ្ងៃអនាគត នឹងក្លាយជាពលរដ្ឋមានប្រយោជន៍សម្រាប់សង្គមនៃប្រទេសទាំងពីរ។

“ខ្ញុំជាជនជាតិវៀតណាម ខ្ញុំចង់រៀនភាសាវៀតណាម ដើម្បីអភិរក្ស និងពង្រីកជំនាញភាសាវៀតណាមឱ្យកាន់តែប្រសើរឡើង។

“ខ្ញុំពិតជាចូលចិត្តរៀនភាសាវៀតណាមណាស់។ នៅពេលរៀនភាសាវៀតណាម ខ្ញុំអាចរក្សាឫសគល់វៀតណាមរបស់ខ្លួន។ ម្យ៉ាងទៀតទៅថ្ងៃអនាគតខ្ញុំក៏អាចត្រឡប់ទៅប្រទេសវៀតណាមវិញដើម្បីបន្តការសិក្សាដែរ”

កន្លែង​បណ្តុះ​ពូជ​សិស្សា​នុសិស្សជា​ច្រើន​ជំនាន់​សម្រាប់​ប្រទេស​ទាំងពីរ ​​វៀតណាម និង​ឡាវ - ảnh 2ប្អូន Pham Quang Phuoc (អាយុ ១០ ឆ្នាំ) កូនចៅអាណិកជនវៀតណាមនៅខេត្ត Khammouane ជាសិស្សថ្នាក់ទី ៥ នៅអនុវិទ្យាល័យ Thong Nhat ។ រូបថត៖ Xuan Tu/TTXVN

សាលានេះមានបុគ្គលិក គ្រូបង្រៀនចំនួន ២៨នាក់និងសិស្សចំនួន ៣៥៥នាក់ ក្នុងនោះកុមារវៀតណាមស្រូបយក ៤៦% នៅសល់ប៉ុន្មានជាសិស្សឡាវ។ បន្ទាប់ពីចាប់ផ្តើមដំណើរការមក សាលាបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការបង្រៀននិងរៀន ជាពិសេសការអភិរក្សភាសាវៀតណាមសម្រាប់កូនចៅអាណិកជនវៀតណាម និងកូនសិស្សឡាវ ដើម្បីបំពេញសេចក្តីប្រាថ្នា និងតម្រូវការចាំបាច់របស់បងប្អូនអាណិកជន ក៏ដូចជាបំណងប្រាថ្នារបស់កុមារវៀតណាមក្នុងខេត្ត Khemmounane និយាយដោយឡែក និងសិស្សានុសិស្សក្នុងខេត្តនិយាយរួម។     ទន្ទឹមនឹងនោះ លោកគ្រូ អ្នកគ្រូ សង្ឃឹមថា នឹងបន្តរួមដំណើរជាមួយសាលា ដើម្បីរួមចំណែកមួយផ្នែកតូចក្នុងបុព្វហេតុអប់រំមនុស្ស។ អ្នកគ្រូ Dau Thi Le Hai និងអ្នកគ្រូ Dinh Thi Thom ដែលកំពុងបង្រៀននៅសាលាបានចែករំលែកថា៖  

“ខ្ញុំជាគ្រូបង្រៀនម្នាក់ដែលខេត្ត Quang Binh បញ្ជូនមកទីនេះដើម្បីបង្រៀន។ ខ្ញុំបានមកទីនេះតាំងពីឆ្នាំ ២០១៩ ក្រោមការតែងតាំងរបស់ខេត្ត។ ខ្ញុំចង់បន្តការងារនេះ សាបព្រួសភាសាវៀតណាមនិងបង្រៀនក្មេងៗ។ ខ្ញុំសង្ឃឹមថា នឹងផ្សារផ្ជាប់ជាមួយសាលាបានយូរ។

“បំណងប្រាថ្នារបស់ខ្ញុំគឺចង់បន្តការបង្រៀននៅទីនេះ។ បន្តអភិរក្ស និងលើកតម្កើងប្រពៃណីភាសាវៀតណាមសម្រាប់កូនចៅអាណិកជន ក៏ដូចជាកុមារឡាវដែលកំពុងសិក្សានៅសាលា”។

ជារៀងរាល់សប្តាហ៍ សិស្សានុសិស្សនឹងរៀនភាសាវៀតណាមចំនួន ៤មេរៀន និងចូលរួមក្នុងសកម្មភាពក្រៅកម្មវិធីសិក្សាជាច្រើនទៀតដែលរៀបចំដោយសាលា ដូចជាកម្មវិធីសិល្បៈ ការអប់រំកាយ កីឡា ... ដូច្នេះពួកគេចងចាំជានិច្ចនូវប្រភពដើម វប្បធម៌ ប្រវត្តិសាស្ត្រដ៏យូរអង្វែង និងប្រពៃណីស្នេហាជាតិរបស់ប្រជាជនវៀតណាម។ អ្នកគ្រូ Nguyen Thi Thuong នាយករងសាលាបានមានប្រសាសន៍ថា៖  “សាលាមិនត្រឹមតែជាកន្លែងបង្រៀនប៉ុណ្ណោះទេ ថែមទាំងជាស្ពានអភិរក្ស និងផ្សព្វផ្សាយពីសម្រស់ស្អាតនៃវប្បធម៌វៀតណាមរាប់ពាន់ឆ្នាំ ទៅកាន់ "ទឹកដីនៃដំរីរាប់លាន" ផងដែរ។ លោកគ្រូ អ្នកគ្រូនៅទីនេះគឺជា អ្នកនាំសារ” នៃចំណងមិត្តភាព ជានិច្ចកាលយកចិត្តទូកដាក់ពូនជ្រុំនិងបំភ្លឺភ្លើងគប់នៃចំណងមិត្តភាពដ៏បរិសុទ្ធនិងស្មោះត្រង់រវាងវៀតណាម និងឡាវ”។

កន្លែង​បណ្តុះ​ពូជ​សិស្សា​នុសិស្សជា​ច្រើន​ជំនាន់​សម្រាប់​ប្រទេស​ទាំងពីរ ​​វៀតណាម និង​ឡាវ - ảnh 3អ្នកគ្រូ Nguyen Thi Thuong នាយករងសាលា។ រូបថត៖ Xuan Tu/TTXVN

អំពីអនាគតនៃអនុវិទ្យាល័យ Thong Nhat សមាគមជនវៀតណាមខេត្ត Khammouane បានកំណត់គោលដៅបន្តលើកកម្ពស់គុណភាពអប់រំ និងពង្រីកទំហំ ប្តេជ្ញាបង្រៀនល្អ សិក្សាល្អ និងកសាងសាលាឱ្យកាន់តែរឹងមាំ និងអភិវឌ្ឍន័យ៉ាងទូលំទូលាយ។ លើសពីនេះ សាលានឹងក្លាយជាអាស័យដ្ឋានពណ៌ក្រហម ជាកន្លែងបណ្ដុះពូជសិស្សានុសិស្សដែលមានទេពកោសល្យជាច្រើនជំនាន់ រួមចំណែកក្នុងការអភិវឌ្ឍន៍ដើម្បីវិបុលភាពរបស់ប្រជាជននៃប្រទេសទាំងពីរ វៀតណាម និងឡាវ ឱ្យស្ថិតស្ថិរជានិរន្តរ៍៕

ប្រតិកម្មទៅវិញ