រំលឹកខួបអនុស្សាវរីយ៍១២យប់ថ្ងៃយុទ្ធនាការ “Dien Bien Phu លើលំហរអាកាស”ឆ្នាំ១៩៧២។

Theo VOV -
Chia sẻ
VOV-ថ្ងៃនេះមុននេះ៤០ឆ្នាំ ថ្ងៃទី១៨ធ្នូឆ្នាំ១៩៧២
ប្រធានាធិបតីអាមេរិក Nixon បានបញ្ជាឲ្យដំណើរការ
វាយប្រហារដោយជើងអាកាសយុទ្ធសាស្ត្រទៅលើ
​ភាគ​ខាងជើងវៀតណាមជាមួយឈ្មោះ “យុទ្ធនាការ
Linebacker 2”។

រំលឹកខួបអនុស្សាវរីយ៍១២យប់ថ្ងៃយុទ្ធនាការ “Dien Bien Phu លើលំហរអាកាស”ឆ្នាំ១៩៧២។ - ảnh 1
កងទ័ពនិងប្រជាជនទីក្រុងហាណូយបានបាញ់ធ្លាក់យន្តហោះ B52 ជាច្រើនគ្រឿងរបស់អាមេរិកនិងដណ្ដើមបានជ័យជំនះ។


        VOV-ថ្ងៃនេះមុននេះ៤០ឆ្នាំ ថ្ងៃទី១៨ធ្នូឆ្នាំ១៩៧២ ប្រធានាធិបតីអាមេរិក
Nixon បានបញ្ជាឲ្យដំណើរការវាយប្រហារដោយជើងអាកាសយុទ្ធសាស្ត្រទៅ
លើ​ភាគ​ខាងជើងវៀតណាមជាមួយឈ្មោះ “យុទ្ធនាការLinebacker 2”។ បណ្ដា​
យន្តហោះ B52 ផ្ទុកគ្រាប់បែករាប់ពាន់តោនរួមជាមួយការជួយឧបត្ថម្ភ​របស់នាវា
ផ្ទុកយន្តហោះចំនួន៥គ្រឿងបានវាយប្រហារបាញ់បំផ្លាញទៅលើក្រុងហាណូយ
Hai Phong ក្នុងគោលបំណងនាំភាគខាងជើងត្រឡប់មកសម័យបុព្វកាលវិញ។
ក្នុងរយៈ​ពេល​១២យប់ថ្ងៃ ចាប់ពីថ្ងៃទី១៨ធ្នូដល់ថ្ងៃទី២៩ធ្នូឆ្នាំ១៩៧២ យន្តហោះ
B52 ចំនួន​២០០គ្រឿងរបស់អាមេរិកនៅប៉ាស៊ីហ្វិកនិងអាស៊ី-អាគ្នេយ៍បានវាយ​
ប្រហារទៅលើ​ក្រុងហាណូយបណ្ដាលឲ្យមានការខូចខាតដ៏ធ្ងន់ធ្ងរចំពោះ
ប្រជាជនរដ្ឋធានីនៅមន្ទីពេទ្យ Bach Mai វិថី Kham Thien ភូមិផ្កា Ngoc Ha ជាដើម។ ប៉ុន្តែទីក្រុងហាណូយបាន​ខំប្រឹងប្រែងវាយតបតវិញ។ កងទ័ពនិងប្រជាជនទីក្រុង
ហាណូយបានបាញ់ធ្លាក់​យន្តហោះ B52 ជាច្រើនគ្រឿងរបស់អាមេរិកនិងដណ្ដើម
បានជ័យជំនះ។ ក្នុងមេម័ររបស់​ឧត្តមសេនីយ៍ទោ Pham Tuan ជាអ្នកដែលបាញ់
ទម្លាក់យន្តហោះ B52 រាល់​អនុស្សាវរីយ៍អំពីដំណាក់កាលដ៏អង់អាចក្លាហាននោះ ជានិច្ចកាលមិនអាចបំភ្លេច​បានឡើយ។

        “ការប្រយុទ្ធរបស់ខ្ញុំបានប្រព្រឹត្តទៅក្នុងលក្ខណៈដ៏ពិសេស។ ព្រលាន​យន្តហោះ
Yen Bai ត្រូវ យន្តហោះ B52និងយន្តហោះគ្រប់ប្រភេទបាញ់បំផ្លាញ់។ ប៉ុន្តែសត្រូវមិន
នឹកស្មានថា យើងអាចហោះឡើងពីព្រលានយន្តហោះឆ្ងាយដូច្នេះ​ឡើយ។ ពេលខ្ញុំ
ចេញពីព្រលានយន្តហោះ Yen Bai នោះសត្រូវបានរកឃើញ​ប៉ុន្តែ​លើលំហរអាកាស
ពេលនោះល្ហល្ហេវមានយន្តហោះពី៥០០ដល់៧០០គ្រឿង សត្រូវមិន​បាន​ដឹងច្បាស់
ថាយន្តហោះណាមួយជាយន្តហោះរបស់យើងឡើយ។ ខ្ញុំបានឆ្លៀតយក​ឱកាស​នោះរកឃើញទីដៅរបស់សត្រូវ។”

រំលឹកខួបអនុស្សាវរីយ៍១២យប់ថ្ងៃយុទ្ធនាការ “Dien Bien Phu លើលំហរអាកាស”ឆ្នាំ១៩៧២។ - ảnh 2
ឧត្តមសេនីយ៍ទោ Pham Tuan ជាអ្នកដែលបាញ់ទម្លាក់យន្តហោះ B52

        ក្នុងប៉ុន្មានថ្ងៃនេះ ក្រុងហាណូយបានមានសកម្មភាពជាច្រើនដើម្បីរំលឹក​ឡើង​វិញជ័យជំនះដ៏ត្រចះត្រចង់នៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រក្នុងដំណាក់កាលមួយ។ នា​
យប់ថ្ងៃទី១៧ធ្នូ នៅទីលានរោងមហោស្រពធំហាណូយបានប្រព្រឹត្តទៅកម្មវិធី​សិល្បៈ “ហាណូយ១២យប់ថ្ងៃឆ្នាំ១៩៧២-វីរៈបទចម្រៀងសម័យកាល”។ កម្មវិធី​សិល្បៈបាន
ទាក់ទាញប្រជាជនរដ្ឋធានីជាច្រើនកុះករចូលរួមកំសាន្ត៕

ប្រតិកម្មទៅវិញ