|
ការវាយប្រហារយុទ្ធសាស្ត្រ B52 របស់អាមេរិកទៅលើរដ្ឋធានីហាណូយ និងខេត្តភាគខាងជើងមួយចំនួនមានឈ្មោះ “Linerbacker 2” |
VOV-ក្នុងរយៈពេល១២ថ្ងៃយប់កងទ័ពជើងអាកាសអាមេរិកបានប្រើប្រាស់
យន្តហោះ B52 ចំនួន៦៦៣លើកនិងយន្តហោះយុទ្ធវិធីចំនួន៣៩២០លើកទម្លាក់គ្រាប់បែកប្រមាណជាង១សែនតោនចុះមកលើក្រុងហាណូយ Hai Phong និង
ទីដៅសំខាន់មួយចំនួនទៀតនៅភាគខាងជើងវៀតណាម។ រីឯនៅក្រុងហាណូយ
អាមេរិកបានប្រើប្រាស់យន្តហោះ B52 ចំនួន៤៤១លើករួមជាមួយយន្តហោះយុទ្ធវិធីរាប់ពាន់លើកទម្លាក់គ្រាប់បែកជាង១ម៉ឺនតោនបំផ្លាញ់វិថីភូមិឃុំជាច្រើន។
វិថី Kham Thien ជាដំបន់មួយមានចំនួនប្រជាជនច្រើនបំផុតនៅក្រុងហាណូយត្រូវ
គ្រាប់បែក B52 បំផ្លាញដែលលាតសន្ធឹងប្រវែងជាង១គីឡូម៉ែត្រធ្វើឲ្យផ្ទះសម្បែង
វត្តវិហារសាលាគិលានុបដ្ឋានជិត២ពាន់ខ្នងត្រូវខ្ទេចខ្ទីរ ជន២៨៧នាក់ត្រូវស្លាប់
និង២៩០នាក់ត្រូវរងរបួស។ រួមជាមួយវិថី Kham Thien យន្តហោះ B52 របស់
អាមេរិកបានទម្លាក់គ្រាប់បែកចុះមកលើទីប្រជុំជនជាង១០០កន្លែងក្នុងទីក្រុង
ដូចជាមន្ទីពេទ្យ Bach Mai, Gia Lam, Yen Vien, An Duong ជាដើមធ្វើឲ្យជនជាង
១ពាន់នាក់ត្រូវស្លាប់និងរងរបួស។ វរៈសេនីយ៍ឯក Le Dinh Sy ពេលនោះកំពុង
បំពេញការងារនៅវិទ្យាស្ថានវិទ្យាសាស្ត្រយោធាវៀតណាមបានឲ្យដឹងថា៖
“ពេលនោះខ្ញុំក៏ដូចជាកងទ័ពប្រជាជនវៀតណាមក្តៅចិត្តព្រួយបារម្មណ៍
ចំពោះរដ្ឋធានីហាណូយពីព្រោះបានលឺថាកងទ័ពជើងអាកាសអាមេរិក
ពិសេសគឺអាវុធ B52 ខ្លាំងណាស់។ ប៉ុន្តែជាក់ស្ដែងគឺតាមរយៈប៉ុន្មានថ្ងៃដើម
ដំបូងចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២៤ វគ្គទី១នៃយុទ្ធនាការបានឃើញថានឹងនរ
ចិត្ត។ នឹងនរចិត្តពីព្រោះយើងមិនភ័យខ្លាច់ឡើយ យើងមានអាវុធសំភារៈ
គ្រប់គ្រាន់និងស្មារតីដើម្បីប្រឆាំងនឹងការវាយប្រហារយុទ្ធសាស្ត្រនោះ។”
|
វរៈសេនីយ៍ឯក Le Dinh Sy អតីតអនុប្រធានវិទ្យាស្ថានប្រវត្តិសាស្ត្រយោធាវៀតណាម។ |
ការវាយប្រហារយុទ្ធសាស្ត្រ B52 របស់អាមេរិកទៅលើរដ្ឋធានីហាណូយ
និងខេត្តភាគខាងជើងមួយចំនួនមានឈ្មោះ “Linerbacker 2” សំដៅបំផ្លាញនូវ
ឆ័ន្ទះរបស់ប្រជាជាតិវៀតណាមចាប់បង្ខំវៀតណាមត្រូវចុះចាញ់និងយល់ព្រម
នឹងលក្ខណៈដែលអាមេរិកនាំចេញនៅសន្និសីទប៉ារីស។ ប្រធានាធិបតីអាមេរិក
Nickson ពេលនោះជឿជាក់ថា សន្លឹកបៀយុទ្ធសាស្ត្រ B52 នឹងនាំភាគខាងជើង
វៀតណាមទៅសម័យថ្ម។ ហើយក្រោយនោះប្រធានាធិបតីអាមេរិក Nickson
ត្រូវបានសរសេរក្នុងសៀវភៅប្រវត្តិអំពីជីវិតខ្លួនថា៖
“ការព្រួយបារម្មណ៍របស់ខ្ញុំក្នុងប៉ុន្មានថ្ងៃនេះមិនម៉ែនជារលកប្រឆាំងជំទាស់
រិះគន់ដ៏ខ្លាំងក្លាក្នុងប្រទេសនិងលើពិភពលោកឡើយ នោះគឺកំរិតខូចខាតអំពី
យន្តហោះ B52 គឺធ្ងន់ធ្ងរពេក”។ លោក Le Dinh Sy បានវិភាគថា៖
“ជ័យជំនះរបស់យុទ្ធនាការ Dien Bien Phu លើលំហអាកាសគឺជាជ័យជំនះរបស់សិល្បះពង្រីកកំលាំងចំរុះរបស់សង្គ្រាមប្រជាជនរបស់យើង។ តាមរយៈយុទ្ធនាការប្រវត្តិសាស្ត្រ Dien Bien Phu លើលំហអាកាសអាចឃើញថាមេរៀន
ពីការប្រយុទ្ធនេះគឺធំធេងណាស់ពីព្រោះប្រជាជាតិវៀតណាមបានសាមគ្គី
ប្រយុទ្ធ ប្រជាជនទាំងមូលរួមជាថ្លុងមួយ។ ក្រោមកិច្ចដឹកនាំរបស់បក្ស
កុម្មុយនីស្តវៀតណាម ជាបក្សមួយដែលធ្លាប់បានឆ្លងកាត់ក្នុងការតស៊ូដ៏
លំបាកជាច្រើន យើងអាចដំណើរបានជោគជ័យទៅលើគ្រប់ប្រភេទអាវុធ
របស់សត្រូវ។”
ក្នុងការតស៊ូដើម្បីយុត្តិធម៍នេះ ប្រជាជាតិវៀតណាមមិនឯកកោឡើយ។ ពិភពលោកទាំងមូលឆ្ពោះមកវៀតណាម បណ្ដាប្រទេសសង្គមនិយមជា
ភាតរៈពេលនោះ នាំមុខគឺសហភាពស៊ូវៀតនិងចិនបានជួយឧបត្ថម្ភវៀតណាម
លើគ្រប់ផ្នែកជាច្រើនទាំងខាងសំភារៈនិងស្មារតី ពិសេសគឺសព្វាវុធ។ប្រជាជន
ស្រឡាញ់សន្តិភាពលើពិភពលោករួមសំលេងថ្កោលទោសចក្រពទ្ធអាមេរិក
និងប្រធានាធិបតីអាមេរិក Nickson ក្នុងពេលដំណើរការទម្លាក់គ្រាប់បែកសម្លាប់
ជនស៊ីវិល ក្នុងនោះភាគច្រើនជានារីនិងកុមារវៀតណាមផង។
មជ្ឈដ្ឋានយោធាអ្នកនយោបាយបណ្ដាប្រទេសលោកខាងលិចពេលនោះ
ហាក់ដូចជាមិនអាចដោះស្រាយបាននូវមូលហេតុនៃការបរាជ័យរបស់ក្បាល
ម៉ាស៊ីនសង្គ្រាមអាមេរិក។អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រយោធា Le Dinh Sy បាន
ពន្យល់ថា៖
“អ្នកស្រាវជ្រាវយោធាបរទេសជាច្រើនស្វែងយល់ហេតុអ្វីវៀតណាមទទួល
បានជ័យជំនះ? គេដឹងថាអាមេរិកជាប្រទេសខ្លាំងមួយអំពីសក្ដានុពលយោធា
ឈរលំដាប់ថ្នាក់ទី១លើពិភពលោក រីឯវៀតណាមពេលនោះត្រឹមតែជាប្រទេស
អន់ខ្សោយមួយប៉ុណ្ណោះ។ លើគ្រប់វិស័យបើប្រៀបធៀបគឺយើងមិនអាចស្មើរ
នឹងអាមេរិកទេ ប៉ុន្តែអំពីកំលាំងចំរុះយើងល្អជាងអាមេរិក។ ប្រការនេះធ្វើឲ្យជន
បរទេសមិនអាចស្រមើរស្រមៃបានឡើយ។ យើងវាយតបតវិញតាមរបៀបរបស់
វៀតណាម មានយុទ្ធវិធីយុទ្ធសាស្ត្រដោយឡែក។ ដូច្នេះយើងមិនភ័យខ្លាច់ក្នុង
ពេលទប់ទល់នឹងអាវុធខ្លាំងបំផុតបណ្ដាប្រភេទយន្តហោះប្រយុទ្ធទំនើបបំផុត
លើពិភពលោកពេលនោះ៕”