VOV-៤០ឆ្នាំបានកន្លងបំផុតទៅហើយតាំងពីពេលយន្តហោះ B52 ត្រូវបាញ់ធ្លាក់
ទៅក្នុងបឹង Huu Tiep សង្កាត់ Ngoc Ha ប៉ុន្តែបណ្ដារឿងអំពីការប្រយុទ្ធអង់អាច
ក្លាហានក្នុងរយៈពេល១២យប់ថ្ងៃរបស់ក្លាហានរបស់កងទ័ពប្រជាជនហាណូយ
នៅដកជាប់ក្នុងការចងចាំរបស់ប្រជាជននៅទីនេះ។ លោកស្រី Pham Thi Quy អតីតស្នងការងនយោបាយកងអនុសេនាសេនាជន Ngoc Ha បានរំលឹកឡើងវិញ
ថា៖ យុទ្ធនាការទម្លាក់គ្រាប់បែកដោយយន្តហោះ B52 របស់កងជើងអាកាសអាមេរិក
នាចុងខែធ្នូឆ្នាំ១៩៧២បានធ្វើឲ្យកន្លែងសុខសានត្រាណមួយដូចជាភូមិ Ngoc Ha ក្លាយទៅជាទីដៅបាញ់បំផ្លាញ។ ចំពោះលោកស្រី Quy នោះម៉េម័រមិនអាចបំភ្លេច
បានគឺរូបភាពយន្តហោះ B52 ត្រូវកងវរៈសេនាតូច៧២កងវរៈសេនាធំ២៨៥កាំជ្រួច
ការពារដែនអាកាសបាញ់ទម្លាក់នាព្រឹកថ្ងៃទី២៧ធ្នូឆ្នាំ១៩៧២ ដែលបំណែករបស់
វាយធ្លាក់ទៅក្នុងបឹង Huu Tiep។ យន្តហោះ B52 នេះមិនទាន់បានធ្វើសកម្មភាព
បង្កឧក្រិដ្ឋកម្មពីព្រោះ នៅមានគ្រាប់បែកទាំងអស់។ លោកស្រី Quy បានចែក
រំលែកថា៖
“ក្នុងពេលយន្តហោះត្រូវបាញ់ធ្លាក់នោះ អ្នកភូមិក៏មានមនុស្សប៉ុន្មាននាក់
ត្រូវស្លាប់ដែរ ទោះបីទុក្ខព្រួយប៉ុន្តែពេលបានឃើញសត្រូវចាញ់ក៏សប្បាយដែរ។
វាបញ្ជាក់ឲ្យឃើញថាកងទ័ពការពារដែនអាកាសវៀតណាមបាញ់ពូកែណាស់
បាញ់ទម្លាក់យន្តហោះក្នុងពេលវាដែលវាធ្វើសកម្មភាព មិនទាន់ទម្លាក់គ្រាប់
បែក។ ប្រសិនបើគ្រាប់បែកចំនួន១០០គ្រាប់នេះបានផ្ទុះនោះគឺភូមិ Ngoc Ha ប្រហែលជាត្រូវបំផ្លាញ់ទាំងស្រុង។ ថ្ងៃក្រោយនោះនាយឧត្តមសេនីយ៍ Vo Nguyen
Giap បានមកសាកសួរសុខទុក្ខអ្នកភូមិនិងលើកទឹកចិត្តប្រជាជនរក្សាស្មារតីរឹងមាំ
បន្តប្រយុទ្ធ។”
(Image: Internet)
|
ជាជនចាស់ជរាមួយរូបរបស់ភូមិ Ngoc Ha និងជាអ្នកក្សិណសាក្សី លោក Nguyen
Trong Hien ជានិច្ចកាលមោទនភាពដោយចូលរួមការប្រយុទ្ធបានផ្ទាល់ការពារក្រុង
ហាណូយក្នុងយុទ្ធនាការហាណូយ - Dien Bien Phu លើលំហរអាកាស។ ប្រពន្ធគាត់
ពេលនោះក៏ចូលរួមសេនាជនការពារភូមិ Ngoc Ha ដើម្បីប្រកៀកស្មារួមប្រយុទ្ធជាមួយ
ប្តី។ លោក Hien បានសំណេះសំណាលថា៖
“ការប្រយុទ្ធដើម្បីមាតុប្រទេសជាប្រការមួយពិសិដ្ឋហើយ។ ប៉ុន្តែជាជនហាណូយ
មួយរូបនិងត្រូវបានប្រយុទ្ធនៅក្រុងហាណូយខ្ញុំឃើញថាភារកិច្ចនេះគឺពិសិដ្ឋណាស់។
ទោះបីព្រួយបារម្មណ៍ណាស់ប៉ុន្តែខ្ញុំមិនអាចមកជួបគ្រួសារឡើយ។"
(Image: Internet)
|
ផ្លូវធ្វើដំណើរជំវិញបឹងនេះនាបច្ចុប្បន្នក្លាយទៅជាកន្លែងលេងកំសាន្តរបស់កុមារ
កន្លែងហាត់ប្រាណរបស់ជនចាស់ជរា។ នៅក្បែរបឹងគឺសាលាបថមសិក្សា Ngoc Ha ។
មិនសូវមានកន្លែងណាដែលសិស្សានុស្សិសត្រូវបានបង្រៀន ប្រវត្តិសាស្ត្រពីមេរៀន
ប្រពៃណីដ៏រស់រវើសផ្ទាល់ដូចជានៅទីនេះឡើយ។ប្អូន Do Pham Chau Giang សិស្សថ្នាក់
ទី៤A៥ សាលាបថមសិក្សា Ngoc Ha ដែលបានប្រសូតក្នុងគ្រួសារមួយនៅភូមិ Ngoc Ha
តាំងពីតូចត្រូវបានលោក តាលោកយាយនាំទៅលេងបឹង B52 ដើម្បីនិយាយប្រាប់ឲ្យ
ស្គាល់អំពីប្រវត្តិសាស្ត្រ ។ ហើយក្នុងពេលទៅសាលារៀនត្រូវបានអ្នកគ្រូវបង្រៀន
បន្ថែមប្អូនកាន់តែ គោរពកេរ៌្តដំណែលនេះជាង។ ប្អូន Chau Giang បានឲ្យដឹងថា៖
“ជារៀងរាល់សប្ដាហ៍ ប្អូនៗបានមកទីនេះបោសសំអាតសំរាមសំអាតនៅជំវិញ
បឹងនិងរំលឹកប្រជាជនរក្សាទេសភាព។ ឥឡូវនេះក្នុងពេលជួបនឹងភ្ញៀវទេសចរណ៍
ប្អូនអាចជឿជាក់ឧទ្ទេសនាមជាមួយគេអំពីប្រវត្តិសាស្ត្រនៃយន្តហោះដែលត្រូវបាញ់
ធ្លាក់នៅបឹងក្នុងភូមិខ្លួន។”
យន្តហោះ B52 នៅ Ngoc Ha(ហាណូយ) បានក្លាយទៅជាក្តីមោទនភាពរបស់
ប្រជាជន Ngoc Ha និយាយដោយឡែកនិងប្រជាជាតិវៀតណាមនិយាយរួម។ បឹង
Huu Tiep ភូមិផ្កា Ngoc Ha ជាកន្លែងដែលកងទ័ពប្រជាជនហាណូយវាយបរាជ័យ
យន្តហោះ B52 របស់កងជើងអាកាសអាមេរិកត្រូវបានដាក់ឈ្មោះជាកន្លែងកូស
សញ្ញាសម្គាល់យុទ្ធជ័យក្នុងសម័យកាលដ៏អង់អាចក្លាហាន៕