DIEN BIEN PHU លើដីគោកនិង DIEN BIEN PHU លើលំហរអាកាស ជ័យជំនះពីរ លើជ្រុងជ្រោយតែ១

Chia sẻ
(VOV)_ប្រវត្តិសាស្ត្រវៀតណាមបានផ្សាភ្ជាប់ជាមួយ 
ដំណើការកសាងនិងការពារប្រទេសជាតិ។ ពេលដែល ប្រទេសមានសង្គ្រាម ប្រជាជាតិវៀតណាមទាំង​មូលបាន 
រួម​កម្លាំងជាថ្លុងមួយ វាយឲបរាជ័យ ពួកសត្រូវឈ្លានពាន​​ 
ពីខាងក្រៅ។​ ក្នុង​សតវត្សទី២០ មានជ័យជំនះដ៏ត្រចះត្រចង់​ចំនួន២ លេចធ្លោ ដែលពិភពលោកស្គាល់ដល់ ។

(VOV)_ប្រវត្តិសាស្ត្រវៀតណាមបានផ្សាភ្ជាប់ជាមួយដំណើការកសាងនិងការពារប្រ
ទេសជាតិ។ ពេលដែលប្រទេសមានសង្គ្រាម ប្រជាជាតិវៀតណាមទាំង​មូលបានរួម​កម្លាំងជាថ្លុងមួយ វាយឲបរាជ័យ ពួកសត្រូវឈ្លានពាន​​ពីខាងក្រៅ។​ ក្នុង​សតវត្សទី
២០  មានជ័យជំនះដ៏ត្រចះត្រចង់​ចំនួន២ លេចធ្លោ ដែលពិភពលោកស្គាល់ដល់ ។

ចំណុចរួមតែមួយដើមដំបូង នៃជ័យជំនះទាំងពីរនេះគឺ÷ ទោះបីជានៅដំណាក់កាល
ខុសគ្នាក៏ដោយ ប៉ុន្តែសុទ្ធតែស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការតស៊ូ ពោពេញ
ទៅដោយចរិត​លក្ខណះសម្រេចក្នុង​ការតស៊ូប្រឆាំងនឹងចក្រព័ទ្ធអាមេរិក និងបារាំង 
របស់​ប្រជាជាតិ​វៀតណាម។ ប្រសិនបើ ការប្រយុទ្ធ DIEN BIEN PHU លើដីគោក​ជាសមរភូមិធំបំផុត ក្នុងសង្គ្រាមនៅឥណ្ឌូចិន ដែលប្រព្រឹត្តទៅក្នុងរយះពេល ​៥៦  យប់ ថ្ងៃ នៅខេត្ត Dien Bien (ភាគខាងជើងវៀតណាម) រវាងកង​ទ័ព​ប្រជាជន​វៀត ណាមជាមួយ កងទ័ពបារាំង និងការប្រយុទ្ធ DIEN BIEN PHU លើលំហរ​អាកាស​ក្នុងរយះពេល ១២ យប់ថ្ងៃ របស់​កងទ័ព និងប្រជាជនរដ្ឋធានីហាណូយ ​បានវាយ ប្រហារជាមួយបន្ទាយហោះ B52 អាវុធទំនើបបំផុតរបស់អាមេរិក។​សាស្ត្រាចាររង
 បណ្ឌិត Nguyen Manh Ha ប្រធានវិទ្យាស្ថាន​ប្រវត្តិសាស្ត្រ​បក្ស បានអោយដឹងថា៖

          “ នាយឧត្តមសេនីយ៍ Vo Nguyen Giap បានប្រើជ័យជំនះ​ ដែល​លោក​បាន​ដឹកនាំនាឆ្នាំ ១៩៥៤ ដើម្បីដល់ឆ្នាំ ១៩៧២ លោកបានបញ្ជាកងទ័ព និងប្រជាជន
វាយដណ្ដើមជ័យជំនេះជាបន្ត បន្ទាប់ចាប់បង្ខំអោយបារាំង និងអាមេរិកត្រូវចុះហត្ថ
លេខាលើអនុសញ្ញា Geneve និង បារីស។ ទោះបីជាប្រព្រឹត្តទៅក្នុងដំណាក់កាល
ខុសពីគ្នា​ដល់ ១៨​ឆ្នាំក្រី ប៉ុន្តែ វាបាននាំទៅដល់ការ​សម្រេចចិត្តមួយ នោះគឺបង្ខំ
អាមេរិក និងបារាំង​ត្រូវទទួលស្គាល់ថា៖ មិនអាចឈ្នះវៀតណាមបានឡើយ។”

DIEN BIEN PHU លើដីគោកនិង DIEN BIEN PHU លើលំហរអាកាស ជ័យជំនះពីរ លើជ្រុងជ្រោយតែ១ - ảnh 1
នាយឧត្តមសេនីយ៍ Vo Nguyen Giap(http://giaoduc.net.vn/)

មុនពេលប្រព្រឹត្តទៅ យុទ្ធនាការទាំងពីរនោះ សុទ្ធតែ បានមហាអំណាចដាក់
ឈ្មោះដ៏ឆើតឆាយ។ ជនបារាំងបានចាត់ទុក DIEN BIEN PHU លើដី​គោក​ដូច​ជា៖  
បន្ទាយដែល មិនអាចទម្លាយបានឡើយ និងជាទីកន្លែងដ៏រឹងមាំរបស់​​កងទ័ព​វៀត
ណាម។​ ជនអាមេរិក  គំរាមគំហែងប្រើយន្តហោះ B52 សំដៅប្រែក្លាយ​រដ្ឋធានី​ហាណូយទៅជាសម័យថ្ម។ ក្នុង ប្រវត្តិសាស្ត្រជាតិ ប្រជាជាតិវៀតណាមបាន​ប្រឈមមុខនឹងពួកសត្រូវខ្លាំងៗជាងច្រើន។ ប៉ុន្តែ ក្រោយពីពេលបរាជ័យ ពួកគេ​ទើបយល់ថា៖ ពួកគេអាចវាយកងទ័ពមួយអោយបរាជ័យ  បានតែគេមិនអាចវាយ
ប្រជាជាតិ​ទាំងមូលអោយបរាជ័យបានទេ ដូចជាពាក្យ សំដីរបស់ នាយឧត្តមសេនី 
De Castries ចំពោះគណះកម្មាធិការស៊ើបអង្កេត របស់ ក្រសួង ការពារជាតិបារាំង 
អំពីបរាជ័យ Dien Bien Phu នាឆ្នាំ ១៩៥៤។  បណ្ឌិត Nguyen Minh Ha បានអោយ​
ដឹង​ថែម​ទៀត​ថា៖

“ លោកប្រធានហូជីមិញ បានថ្លែង​ថា ប្រជាពលរដ្ឋម្នាក់ជាយុទ្ធជនម្នាក់ ​ដូច្នេះ ក្នុងការ
តស៊ូ ប្រឆាំងកងទ័ពបារាំង ជនរួមជាតិវៀតណាមមាន ២៥ លាន​នាក់ បើប្រៀងនឹងកង ទ័ពបារាំងឈ្លានពានចំនួន ១០ មឹននាក់។ យើងដណ្ដើម​បានជ័យជំនះទាំងស្រុង ក្នុង
ការ តស៊ូ ជាមួយកងទ័ពបារាំងឈ្លានពាន។”

បណ្ដាអ្នកប្រវត្តិសាស្ត្រយោធាវៀតណាម បានចាត់ទុកថា÷​​ក្នុងការ​ប្រយុទ្ធ​÷​Dien Bien
Phu គឺជាជ័យជំនះរបស់​សង្គ្រាមប្រជាជន។ ​ពាក្យនេះបាន​ក្លាយ​ទៅជាឈ្មោះ របស់ យុទ្ធសាស្ត្រយោធា មានតែនៅវៀតណាម។ នោះគឺបណ្ដាការតស៊ូរំដោះជាតិ  និងការ ពារមាតុប្រទេស របស់ប្រជាជនវៀតណាម។ បងស្រី Elsa Duret ជាជនបារាំងម្នាក់នៅ វៀតណាម បានចែករំលែកថា÷

“ ខ្ញុំយកចិត្តទុកដាក់ដល់ប្រវត្តិសាស្ត្ររបស់ប្រទេសមិត្តណាស់។ Dien Bien Phu លើលំហរអាកាស ជាដំណាក់កាលប្រវត្តិសាស្ត្រ ដ៏ត្រចេះត្រចង។ ​ប្រជាជន​នៅរស់ នៅ តែតស៊ូ និងធ្វើពលកម្ម ក្រោមគ្រាប់កាំភ្លើង ការទំលាក់គ្រាប់បែក។ ជំនាន់យើង​
ក្រោយៗ​ ជានិច្ចកាលត្រូវយល់ និងដក់ចេញបណ្ដាមេរៀន ពីប្រវត្តិសាស្ត្រ ត្រូវយល់ អំពីបរិស្ថានដែលយើងកំពុងរស់នៅ។ ដើម្បីមានរដ្ឋធានីហាណូយ សន្តិភាពដូចជា
នាសព្វ​ថ្ងៃ យើងមិនអាចមិនក្រើនរំលឹកឡើងវិញនូវបណ្ដាថ្ងៃ ខែ តស៊ូ ដណ្ដើម សន្តិ ភាព ឯករាជបានឡើយ។”

សំនួរមួយ ក្នុងចំណោមសំនួរដើមដំបូងដែលជនបរទេសយកចិត្តទុកដាក់​ដល់ វៀតណាមដាក់ចេញគឺ÷ហេតុអ្វី ប្រទេសមួយដ៏តូចតាច និងអន់ខ្សោយអំពី​បច្ចេក ទេសដូចជាវៀតណាម ដែលអាច​វាយឈ្នះមហាអំណាច​ចំនួនពីរគឺ ​បារាំង​និង​អាមេរិក? និងប្រសិនបើ យើងទៅរកដល់ចំ​ឡើយ​ចុងក្រោយនោះគឺ÷ ប្រវត្តិ​សាស្ត្រ 
​និង​វប្បធម៌របស់ប្រជាជាតិវៀតណាម និងការតស៊ូដើម្បីឯករាជ្យ របស់មនុស្សគ្រប់រូប៕ 

ប្រតិកម្មទៅវិញ