អញ្ជើញទស្សនាផ្ទះតាំងបង្ហាញឯកទេសវប្បធម៌ជនជាតិខ្មែរខេត្ត Soc Trang

Chia sẻ
(VOVWORLD) - ផ្ទះតាំងបង្ហាញឯកទេសវប្បធម៌ជនជាតិខ្មែរខេត្ត Soc Trang ស្ថិតនៅផ្លូវ Nguyen Chi Thanh ទីក្រុង Soc Trang។ នេះគឺជាកន្លែងថែរក្សាវត្ថុតាងអំពីជីវភាពរស់នៅ វប្បធម៌ និងស្មារតីរបស់ជនជាតិខ្មែរ។
អញ្ជើញទស្សនាផ្ទះតាំងបង្ហាញឯកទេសវប្បធម៌ជនជាតិខ្មែរខេត្ត Soc Trang - ảnh 1ផ្ទះតាំងបង្ហាញវប្បធម៌ជនជាតិខ្មែរ។ រូបថត៖ Ngoc Anh

ផ្ទះតាំងបង្ហាញឯកទេសវប្បធម៌ជនជាតិខ្មែរខេត្ត Soc Trang ពីមុនមានឈ្មោះថាការិយាល័យតាំងបង្ហាញវប្បធម៌ខ្មែរ Soc Trang។ ដោយមានផ្ទៃដីជាង ២៣០០ ម៉ែត្រការ៉េ ផ្ទះតាំងបង្ហាញរួមមានផ្នែកចំនួន ២៖ ផ្នែកតាំងបង្ហាញវត្ថុតាង និងផ្នែកទីធ្លា និងការិយាល័យ។ អ្នកស្រី Thach Thi Loan មគ្គុទ្ទេសក៍ទេសចរណ៍ផ្ទះតាំងបង្ហាញឯកទេសវប្បធម៌ជនជាតិខ្មែរខេត្ត Soc Trang បានឲ្យដឹងថា៖

“ផ្ទះនេះត្រូវបានសាងសង់ឡើងនាឆ្នាំ ១៩៣៦ ហើយសម្ពោធនាឆ្នាំ ១៩៤១។ កាលពីមុនហៅថាសមាគម ដែលជាកន្លែងប្រជុំរបស់ព្រះសង្ឃនៅតំបន់ដីសណ្តទន្លេ Cửu Long ។ នាឆ្នាំ២០០២ កន្លែងនេះត្រូវបានរួមបញ្ចូលគ្នាជាមួយសារមន្ទីរខេត្តដែលដាក់ឈ្មោះថាផ្ទះតាំងបង្ហាញឯកទេសវប្បធម៌វប្បធម៌ជនជាតិខ្មែរ។ វត្ថុតាងក្នុងផ្ទះតាងបង្ហាញត្រូវបានបែងចែកជាជាប្រធានបទចំនួន ៣៖ ប្រជុំជីវភាពប្រចាំថ្ងៃ វប្បធម៌ខាងវិញ្ញាណ និងវប្បធម៌ពិធីបុណ្យទាន។ ផ្ទះតាំងពិបង្ហាញបច្ចុប្បន្នមានវត្ថុតាងជាង ៤០០។ នៅរដូវក្តៅ សិស្សនិស្សិតមកទស្សនាយ៉ាងច្រើនកុះករ។ ភ្ញៀវទេសចរបរទេសភាគច្រើនមកពីហូឡង់ អ៊ីតាលី និងជប៉ុន ក៏ចូលចិត្តស្វែងយល់អំពីវប្បធម៌នៅទីនេះផងដែរ”។

ក្នុងចំណោមវត្ថុតាង ដែលត្រូវបានតាំងបង្ហាញនៅទីនេះ មានវត្ថុតាងជាង ៥០% ត្រូវបានប្រជាពលរដ្ឋខ្មែរបរិច្ចាគ ដូច្នេះហើយផលិតផលទាំងនោះមានភាពសម្បូរបែប ណាស់។ ពីឧបករណ៍កសិកម្មដែលធ្វើដោយដៃសាមញ្ញៗ ដូចជា នង្គ័ល ច្រូត ពូថៅ រហូតដល់គំរូផ្ទះឈើផុតពីដីរបស់ជនជាតិខ្មែរ ហើយថែមទាំងសំលៀកបំពាក់ប្រពៃណីរបស់ជនជាតិខ្មែរទៀតផង។

ក្រៅពីវត្ថុតាងដែលផ្សារភ្ជាប់ជាមួយជីវភាពខាងផលិតកម្ម រស់នៅ សាសនា ក្នុងកន្លែងតាំងបង្ហាញក៏បានបង្ហាញល្ខោនរបាំ ល្ខោនយូកេរ (ទម្រង់សិល្បៈឆ្នើមចំនួន ២ របស់ជនជាតិខ្មែរ ដែលត្រូវបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ដាក់បញ្ជូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាតិ)។ កន្លែងនេះក៏បានតាំងបង្ហាញគំរូព្រះវិហារវត្តឃ្លាំង (កេរ្កិ៍ដំណែលស្ថាបត្យកម្ម សិល្បៈជាតិ) ទូកង (ទូកដែលផ្សារភ្ជាប់ជាមួយវប្បធម៌ និងពិធីបុណ្យទានរបស់ជនជាតិខ្មែរ)។ លោក Son Thanh Liem អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Soc Trang បានឲ្យដឹងថា៖

“នាថ្ងៃពេញបូណ៌មី ខែភទ្របទជារៀងរាល់ឆ្នាំ មានការប្រណាំងទូកង។ ពិធីបុណ្យនេះត្រូវបានអង្គការ Guinness ប្រគល់សេចក្ដីសម្រេចចិត្ត និងវិញ្ញាបនបត្រទទួលស្គាល់ជាពិធីបុណ្យដែលមានទូកង និងកីឡាករចូលរួមច្រើនបំផុតនៅវៀតណាមចាប់ពីឆ្នាំ ២០០៥។ ក្នុងផ្ទះតាំងបង្ហាញឯកទេសវប្បធម៌ជនជាតិខ្មែរមានវត្ថុតាងដែលពណ៌នាអំពីជីវភាពរស់នៅរបស់ជនជាតិខ្មែរ ក៏ដូចជាឧបករណ៍ផលិតកម្ម របរសិប្បកម្ម វិចិត្រសិល្បៈស្ថាបត្យកម្មដ៏វិសេសិវសាលរបស់វត្តខ្មែរ និងសិល្បៈខ្មែរដែលត្រូវបានតាងបង្ហាញនៅបន្ទប់ល្ខោនយូកេរនិងល្ខោនរបាំ។ ភ្ញៀវទេសចរអញ្ជើញមកទីនេះត្រូវបានស្ដាប់ការណែនាំលម្អិតផងដែរ”។

អញ្ជើញទស្សនាផ្ទះតាំងបង្ហាញឯកទេសវប្បធម៌ជនជាតិខ្មែរខេត្ត Soc Trang - ảnh 2គំរូព្រះវិហានៅវត្តឃ្លាំង។រូបថត៖ Ngoc Anh

ផ្ទះតាំងបង្ហាញឯកទេសវប្បធម៌ជនជាតិខ្មែរខេត្ត Soc Trang ត្រូវបានរចនាដ៏វិសេសវិសាល ដូចគ្នាបេះបិទទៅនឹងវត្តអារាមរបស់ជនជាតិខ្មែរ បង្កើតចំណាប់អារម្មណ៍ចំពោះភ្ញៀវទេសចរ។ មកទស្សនាទីនេះជាលើកដំបូង អ្នកស្រី Quach Thi Nghia ភ្ញៀវទេសចរមកពីទីក្រុងហាណូយមានចំណាប់អារម្មណ៍ថា៖

“នៅពេលទស្សនាផ្ទះតាំងបង្ហាញឯកទេសវប្បធម៌ជនជាតិខ្មែរ នាងខ្ញុំឃើញថាវត្ថុតាងសម្បូរបែប វិសេសវិសាល ហើយបានបង្ហាញតាមបែបវិទ្យាសាស្ត្រ។ ជាពិសេស នេះគឺជាលើកដំបូងហើយ ដែលនាងខ្ញុំបានឃើញគុម្ពីស្លឹក Buong ដោយបង្ហាញពី សិល្បៈចម្លាក់ដ៏វិសេសវិសាលរបស់ជនជាតិខ្មែរ។ ជនជាតិខ្មែរមានវប្បធម៌អភិវឌ្ឍន៍យ៉ាងត្រចះត្រចង់ និងសម្បូរបែប។ នាបខ្ញុំមានបំណងថានឹងមានផ្ទះតាំងបង្ហាញជាច្រើនដូច្នេច្នេះ សម្រាប់ភ្ញៀវទេសចរស្វែងយល់បន្ថែមអំពីវប្បធម៌ជនជាតិខ្មែរផងដែរ”។

ផ្ទះតាំងបង្ហាញឯកទេសវប្បធម៌ជនជាតិខ្មែរខេត្ត Soc Trang គឺជាទីកន្លែងតាំងបង្ហាញមួយក្នុងចំណោមទីកន្លែងតាំងបង្ហាញឆ្នើម ដែលនៅតែថែរក្សាបានវត្ថុតាងដែលបង្ហាញយ៉ាងច្បាស់លាស់អត្តសញ្ញាណវប្បធម៌ និងជីវភាពរស់នៅរបស់ជនជាតិខ្មែរ។ ទីកន្លែងនេះក៏ជាគោលដៅទស្សនាដ៏ទាក់ទាញភ្ញៀវទេសចរទាំងជិត និងឆ្ងាយនៅពេលទៅទស្សនាខេត្ត Soc Trang ផងដែរ៕

ប្រតិកម្មទៅវិញ