អញ្ជើញទៅទស្សនាវត្ត Doi (សត្វប្រចៀវ) នៅខេត្ត Soc Trang

Chia sẻ
(VOVWORLD) - វត្ត Doi (សត្វប្រចៀវ) ឬក៏ហៅបានថា វត្ត Ma Toc ឬវត្ត មហាទុប ជា សំណង់ស្ថាបត្យកម្មលេចធ្លោរមួយក្នុងជីវភាពជំនឿសាសនារបស់ជនជាតិខ្មែរនៅ ទីក្រុង Soc Trang ភាគខាងត្បូងវៀតណាម។ នាពេលមកដល់ទីនេះម្ដងៗ ភ្ញៀវ ទេសចរមិនត្រឹមតែបានគយគន់ទស្សនីយភាពដ៏ស្អាតអស្ចារ្យគួអោយចាប់ អារម្មណ៍នៃវត្តដែលមានអាយុកាលជាង៤០០ឆ្នាំនេះប៉ុណ្ណោះទេ ថែមទាំងបានទស្សនា ហ្វូងប្រចៀវជាច្រើន លើសលុបដែលរស់នៅក្នុងសួនចម្ការវត្តនេះទៀតផង។
អញ្ជើញទៅទស្សនាវត្ត Doi (សត្វប្រចៀវ) នៅខេត្ត Soc Trang - ảnh 1វត្ត ប្រចៀវ Soc Trang (រូបថត៖ VOV5)

វត្ត ប្រចៀវ ជាវត្តមួយដែលមានស្ថាបត្យកម្មលាយឡំរវាងខឿនវប្បធម៌វៀត ណាមនិងកម្ពុជា។ វត្តនេះមានឈ្មោះដើមដំបូងគឺ សេរីតេជោ មហាទុប។ ក្រោយ ពីនោះ ជនជាតិចិនមករស់នៅទីនេះបានហៅវត្តនេះថា វត្ត Ma Toc។ ជាពិសេស គឺ វត្តនេះមានសត្វប្រចៀវជាច្រើនមករស់នៅក្នុងសួនចម្ការ ដូច្នេះបានជាប្រជា ជនក្នុងតំបន់បានហៅថា វត្ត ប្រចៀវ។ វត្ត ប្រចៀវ ស្ថិតនៅលើផ្ទៃដីធំទូលាយ នៅវិថី Van Ngoc Chinh សង្កាត់ទី៣ ទីក្រុង Soc Trang។ ព្រះតេជ្ជគុណ Lam Tu Linh ព្រះចៅអធិការរងវត្ត មហាទុប បានមានពុទ្ធដីការថា៖

        “វត្ត មហាទុប ត្រូវបានកសាងឡើងនាឆ្នាំ១៥៦៩ ពោលគឺមុននេះជាង៤៤០ ឆ្នាំហើយ។ គិតចាប់តាំងពីពេលនោះមក វត្តត្រូវបានជួសជុលជាច្រើនលើក ច្រើនសារួចមកហើយ។ នាឆ្នាំ១៩៦០ វត្តមានការជួសជុលធំមួយនៅក្នុងព្រះវិហារ។ នាឆ្នាំ ១៩៩៩ វត្ត ប្រចៀវ Soc Trang ត្រូវបានទទួលស្គាល់ជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ វប្បធម៌ថ្នាក់ជាតិ។ ដល់ឆ្នាំ២០០៨ ព្រះវិហារក្នុងវត្តរងអគ្គីភ័យរឆាបឆេះ ប៉ុន្តែដល់ខែ មេសាឆ្នាំ២០០៩ ព្រះវិហារនោះត្រូវបានជួសជុលឡើងវិញ”។

        រហូតមកដល់បច្ចុប្បន្ននេះ វត្ត ប្រចៀវ Soc Trang នៅតែរក្សាបាននូវ លក្ខណៈពិសេសដោយឡែកនៃស្ថាបត្យកម្មខ្មែរ។ ព្រះវិហារត្រូវបានសាងសង់ ដោយឥដ្ឋ ហើយមានដំបូលប្រក់ក្បឿងនិងត្រូវបានឆ្លាក់រូបនាគរាជ្យ Naga។ នៅក្នុងព្រះវិហារ មានរូបបដិមារព្រះពុទ្ធមួយព្រះអង្គគង់នៅលើបាឡាំងផ្កាឈូក ដែលត្រូវបានធ្វើពីថ្ម។ នៅលើជញ្ជាំងក្នុងព្រះវិហារ គេបានគូរគំនូរដែលពណ៌នា អំពីព្រះពុទ្ធប្រវត្តិ ចាប់តាំងពីពេលបានប្រសូត្រឡើងរហូតដល់ពេលត្រាស់ដឹងនិង ចូលនិព្វាន។ ជាពិសេស វត្ត ប្រចៀវ Soc Trang នៅតែរក្សាព្រះគម្ពីដែលត្រូវ បានសរសេរលើស្លឹកត្នោត និងវត្ថុតាងដ៏កម្រមានពោរពេញទៅដោយតម្លៃ វប្បធម៌ខាងជំនឿសាសនានៃតំបន់ភាគខាងត្បូងផងដែរ។ នៅខាងក្រៅព្រះវិហារ គឺសួនចម្ការបៃតងដែលមានម្លប់ដើមឈើត្រជាក់ត្រឈឹងត្រឈៃនិងបរិយាកាស បរិសុទ្ធដ៏ស្រស់បំព្រង។ ជាពិសេសគឺនៅវត្តនេះ មានសត្វប្រចៀវដ៏ពិសេសមួយ ប្រភេទ។ ប្រភេទប្រចៀវនេះមានទម្ងន់ពី១ដល់១គីឡូក្រាមកន្លះ ជាមួយប្រវែង ពីចុងស្លាបម្ខាងទៅស្លាបម្ខាងឡើងដល់ទៅ១ម៉ែត្រកន្លះ។ ជារឿយៗ ពួកសត្វ ប្រចៀវនេះ ទំសំយ៉ុងខ្លួននៅតាមមែកឈើដែលមើលទៅដូចផ្លែឈើទុំមួយដុំដែរ។ អ្នកស្រី Hong Thi Thu Chau ពលរដ្ឋម្នាក់ដែលរស់នៅជិតវត្ត ប្រចៀវ បានអោយ ដឹងថា៖

        “រហូតមកដល់បច្ចុប្បន្ននេះ យើងខ្ញុំមិនទាន់ដឹងថា ហេតុអ្វីបានជាហ្វូងប្រចៀវ នេះមករស់នៅក្នុងវត្តនោះឡើយ។ ប៉ុន្តែ តាមខ្ញុំប៉ាន់ស្មានថា ហ្វូងប្រចៀវមករស់ នៅដូច្នេះគឺដោយសារនៅជុំវិញទីនេះមានចម្ការដំណាំហូបផ្លែជាច្រើន។ លើសពី នេះទៅទៀត ចម្ការក្នុងវត្តមានដើមឈើខ្ពស់ៗជាច្រើននិងបរិយាកាសស្ងៀមស្ងាត់ ហេតុនេះហើយហ្វូងប្រចៀវចូលចិត្តមករស់នៅទីនេះ”។

        តាមប្រជាជននៅទីនេះអោយដឹងថា បើទោះជាប្រភេទសត្វស៊ីផ្លែឈើក្ដី ប៉ុន្តែហ្វូងប្រចៀវនេះមិនដែលស៊ីផ្លែឈើក្នុងចម្ការវត្តឡើយ ប៉ុន្តែពួកវាហើរទៅ ឆ្ងាយៗដើម្បីរកស៊ី។ រឿងអាថ៍កំបាំងមួយទៀតគឺ បើទោះជានៅ Soc Trang មាន វត្តជាច្រើនក្ដី ប៉ុន្តែហ្វូងប្រចៀវនេះត្រឹមតែជ្រើសរើសវត្ត Doi ជាលំនៅដ្ឋាន ប៉ុណ្ណោះ។ ហ្វូងប្រចៀវនេះត្រឹមតែ ទំសំយ៉ុងខ្លួននៅតាមមែកឈើក្នុងវត្តឯណោះ មិនសំយ៉ុងនៅខាងក្រៅនោះទេ។ ព្រះសង្ឃនិងប្រជាជននៅទីនេះចាត់ទុកថា នេះជាប្រថ្នូលល្អ ហេតុដូច្នេះបានជាគេជានិច្ចកាលខិតខំការពារប្រភេទប្រចៀវ នេះ។

        វត្ត ប្រចៀវដោយមានស្ថាបត្យកម្មស្អាតអស្ចារ្យន ជាទីមកដល់គួរអោយ ទាក់ទាញក្នុងទួរទេសចរណ៍នៅតំបន់ដីសណ្ដទន្លេ Cuu Long។ នាពេលមកដល់ ទីនេះម្ដងៗ ភ្ញៀវទេសចរនឹងបានស្វែងយល់អំពីសិល្បៈដំឡើងវត្ថុខ្មែរ ក៏ដូចពុទ្ធ សាសនានិកាយមហាយានរបស់ជនជាតិខ្មែរនៅតំបន់ភាគខាងត្បូងវៀតណាម ផងដែរ៕

ប្រតិកម្មទៅវិញ