ហាក់ឡុង - ទីក្រុងទេសចរណ៍គ្មានផ្សែងបារី

Chia sẻ
(VOVWORLD) - ជាកន្លែងទេសចរណ៍មួយក្នុងចំណោមកន្លែងទេសចរណ៍ដ៏ល្បីឈ្មោះទីក្រុងហាក់ឡុង (Ha Long) ខេត្ត Quang Ninh ភាគខាងជើងវៀតណាម កំពុង ខិតខំប្រឹងប្រែងលើកកំពស់គុណភាពសេវាកម្មនិងបរិយាកាសទេសចរណ៍ជាជំហានៗ។ ការ “កសាងហាក់ឡុង-ទីក្រុងគ្មានផ្សែងបារី” ជាសកម្មភាពមួយក្នុង ចំណោមសកម្មភាពដែលត្រូវបានដំណើរការក្នុងរយៈពេល១០ឆ្នាំមក សំដៅ បង្កើតរូបភាពទីក្រុងទេសចរណ៍មួយដ៏ស្រស់បំព្រងនិងគ្មានផ្សែងបារី។
ហាក់ឡុង - ទីក្រុងទេសចរណ៍គ្មានផ្សែងបារី - ảnh 1 ផ្លាក់ “សូមអរគុណមិត្តដោយមិនជក់បារី” នៅក្នុងភោជនីយដ្ឋាន Backfire (រូបថត៖ truyenhinhdulich.vn)

  បណ្ដុំកាហ្វេ ភោជនីយដ្ឋាន Backfire ស្ថិតនៅមជ្ឈមណ្ឌលទីក្រុងហាក់ឡុង ជាកន្លែងមួយក្នុងចំណោមកន្លែងអាជីវកម្មដែល “និយាយថាទេជាមួយបារី”។ បរិយាកាសធំជ្រះស្រឡះ ពោរពេញទៅដោយដើមឈើបៃតង ហើយពិសេសគឺគ្មាន ផ្សែងបារីនោះ គឺជាកត្តាគួរអោយចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមនុស្សគ្រប់រូប នាពេលមកដល់ទីនេះ។ នៅលើតុកាហ្វេនីមួយៗសុទ្ធតែមានដាក់ផ្លាក់មួយដោយមាន សរសេរថា “សូមអរគុណមិត្តដោយមិនជក់បារី”។ ភោជនីយដ្ឋាននេះក៏បានរចនា លំហរតូចមួយនៅកណ្ដាលវាលសម្រាប់អ្នកជក់បារីដែរ។ លោកស្រី Nguyen Bao Thoa ម្ចាស់ភោជនីយដ្ឋាន Backfire បានអោយដឹងថា៖

        “នាគ្រាដំបូងមានអតិថិជនខ្លះបានប្រឆាំងជំទាស់យ៉ាងខ្លាំងណាស់ សូម្បីតែ គេបានទុក ចោលកែវកាហ្វេហើយចាកចេញទៅ។ ប៉ុន្តែ ក្រោយនោះ ខ្ញុំឃើញគេ វិលត្រឡប់មកច្រើនលើកទៀត ហើយគេនៅនាំប្រពន្ធនិងកូនៗទៅ ទៀតផង។ គេបាននិយាយថា គេវិលត្រឡប់មកដោយសារនៅទីនេះកូនៗរបស់គេមានលំហរ លែងកំសាន្តមួយដោយគ្មានផ្សែងបារី។ គ្រានោះខ្ញុំរំភើបចិត្តយ៉ាងខ្លាំងណាស់”។

        នៅតាមផ្សារ មជ្ឈមណ្ឌលពាណិជ្ជកម្ម សណ្ឋាគារ ឬនៅលើនាវា ទេសចរណ៍នានានៅឈូងសមុទ្រហាក់ឡុង យើងអាចងាយឃើញផ្លាក់ហាម មិនអោយជក់បារីជាភាសាជាច្រើនដូចជាភាសាវៀតណាម ភាសាអង់គ្លេសនិងភាសា ចិន។ លោក Raymond Harkness ភ្ញៀវទេសចរអាមេរិកម្នាក់បានចែករំលែកថា៖

        “ហាក់ឡុងស្អាតអស្ចារ្យណាស់។ នៅលើនាវាទេសចរណ៍ឬនៅក្នុង សណ្ឋាគារធំៗ ខ្ញុំសុទ្ធតែឃើញមានបទផ្លាក់ហាមជក់បារី។ ហើយមនុស្ស គ្រប់រូបបានគោរពបទបញ្ញត្តិនេះយ៉ាងដាច់ខាត។ ខ្ញុំគិតថា បរិស្ថានដ៏ស្រស់បំព្រង យ៉ាងដូច្នេះ នឹងទាក់ទាញបានភ្ញៀវច្រើនជាង ព្រោះថាគ្មាននរណាម្នាក់ដែលចូល ចិត្តរស់នៅនិងធ្វើការនៅកន្លែងពោរពេញទៅដោយផ្សែងបារីនោះទេ”។

        លោកស្រី Vu Thi Hoa អាជីវការិនីម្នាក់នៅផ្សារ ហាក់ឡុងលេខ១ ដែលជាកន្លែង ទាក់ទាញភ្ញៀវទេសចរមកទស្សនាយ៉ាងច្រើនកុះករ បានអោយដឹងថា មនសិការរបស់អាជីវករ និងភ្ញៀវទេសចរស្ដីពីការអនុវត្តបទបញ្ញត្តិមិនជក់បារីនៅផ្សារ ត្រូវបានលើកកំពស់ គួរអោយកត់សម្គាល់។

        “កាលពីមុននេះ១០ឆ្នាំ មានអ្នកជក់បារីច្រើនណាស់។ ប៉ុន្តែ រហូតមកដល់ សព្វថ្ងៃនេះ គេជក់បារីមិនច្រើនដូចកាលពីមុនទេ។ ប្រសិនបើអ្នកណាចង់ជក់ បារីគឺត្រូវចូលតំបន់ដោយឡែកដើម្បីជក់”។

ហាក់ឡុង - ទីក្រុងទេសចរណ៍គ្មានផ្សែងបារី - ảnh 2 ទីក្រុងហាក់ឡុងបានកសាងបរិយាកាសគ្មានផ្សែងបារីប្រកបដោយជោគជ័យ (រូបថត៖ infonet.vn)

        ក្រោយរយៈពេល១០ឆ្នាំដំណើរការគម្រោង “កសាងហាក់ឡុង-ទីក្រុង ទេសចរណ៍គ្មានផ្សែងបារី” មក ទីក្រុង ហាក់ឡុង កំពុងមានការផ្លាស់ប្ដូរគួរអោយ កត់សម្គាល់។ តាមការស្ទង់មតិរបស់ការិយាល័យសុខាភិបាលទីក្រុងបានអោយ ដឹងថា នាឆ្នាំ២០០៩ ទីក្រុងមានចំនួនប្រជាជនត្រឹមតែជាង៤៩% ដែលយល់និង ស្ម័គ្រចិត្តអនុវត្តន៍ការងារបង្ការប្រឆាំងនឹងផលប៉ះពាល់នៃថ្នាំជក់តែប៉ុណ្ណោះ ប៉ុន្តែ ដល់ឆ្នាំ២០១៨ បរិមាណនេះបានកើនឡើងជាង៨០%។ ការងារលើកកំពស់មន សិការសម្រាប់ទាំងអង្គការនិងបុគ្គលស្ដីពីផលប៉ះពាល់នៃថ្នាំជក់ ក៏ត្រូវបាន អនុវត្តន៍តាមរយៈកម្មវិធីធ្វើសកម្មភាពជាក់ស្ដែងនានាដូចជា ការរៀបចំការប្រឡង ស្វែងយល់អំពីឈូងសមុទ្រហាក់ឡុងដោយគួបផ្សំនឹងការឃោសនាអំពីការបង្ការប្រឆាំងនឹងផលប៉ះពាល់នៃថ្នាំជក់។ តាមពិតទៅ ប្រជាជននិងភ្ញៀវទេសចរសឹងតែ ទាំងអស់នៅទីក្រុងហាក់ឡុង មិនជក់បារីនៅកន្លែងលេងកំសាន្ត មន្ទីរពេទ្យឬ សាលារៀននោះទេ។

        អាស្រ័យដោយកិច្ចខិតខំប្រឹងប្រែងរបស់បណ្ដាស្ថាប័ននិងអង្គភាពនៅទីក្រុង នាឆ្នាំ២០១៨ ទីក្រុង ហាក់ឡុងនៃខេត្ត Quang Ninh រួមជាមួយទីក្រុង ហូយអាន នៃខេត្ត Quang Nam មានកិត្តិយសដោយក្លាយទៅជាទីក្រុងទេសចរណ៍ចំនួន២ នៃវៀតណាមដែលត្រូវបានលើកតម្កើងនៅកិច្ចប្រជុំបណ្ដាប្រទេសអាស៊ានស្ដីពី ការកសាងទីក្រុងគ្មានផ្សែងបារី (SCAN)។ មិនបញ្ឈប់នៅត្រឹមនោះ នាឆ្នាំ២០១៩ ខេត្ត Quang Ninh បន្តដាក់ចេញគោលដៅកសាងទីក្រុងហាក់ឡុងអោយឡើង ទៅលំដាប់ស្មើរនឹងប្រទេសសឹង្ហបុរីនាអនគាត ទៀតផង។ ការកសាងបរិយាកាស ទេសចរណ៍គ្មានផ្សែងបារី មិនត្រឹមតែរួមចំណែកបង្កើតឡើងរូបភាពទេសចរណ៍ ស្អាតបៃតងចំពោះភ្ញៀវទេសចរប៉ុណ្ណោះទេ ថែមទាំងជួយការពារសុខភាពរបស់ មនុស្សគ្រប់រូបទៀតផង៕

ប្រតិកម្មទៅវិញ