ផ្លូវផែនទីចូលឃុំ Thanh Hoi |
“ផ្លូវផែនទី” មានប្រវែងប្រហែល ៥០០ ម៉ែត្រ ដោយមានផែនទីចំនួន ៤០ ផ្ទាំង ធ្វើពីសេរ៉ាមិចដាក់លើស៊ុមដែកមានចម្ងាយប្រហែល ១ ម៉ែត្រ ពីដី។ នៅតាមខាងស្តាំផ្លូវ ផ្ទាំងគំនូរត្រូវបានរៀបដាក់គួរឲ្យចាប់អារម្មណ៍។ គំនូរនិមួយៗ មានចម្ងាយពីគ្នាប្រហែល ២០ ម៉ែត្រ ដោយបត់កាច់កុងតាមដងផ្លូវ ដូចរាងអក្សរ S របស់ប្រទេសវៀតណាមអញ្ជឹង។
ផ្ទាំងគំនូផែនទីសេរ៉ាមិចទាំងអស់នេះ ត្រូវបានយកលំនាំពីផែនទីក្នុងសៀវភៅ “Hoang Sa – Truong Sa, អាគុយម៉ង់និងព្រឹត្តិការណ៍” របស់អ្នកស្រាវជ្រាវ Dinh Kim Phuc។ ដោយសារតែ ចង់ឲ្យ “ផ្លូវផែនទី” នេះស្ថិតស្ថេរយូរអង្វែងជាមួយពេលវេលា ហេតុដុច្នេះ លោក Mai Song Be ដែលជាម្ចាស់ស្នាដៃនេះ បានជ្រើសរើសយកវត្ថុធាតុសេរ៉ាមិចដើម្បីស្តែងចេញនូវស្នាដៃនេះ។ ផែនទីនីមួយៗ ដែលធ្វើពីវត្ថុធាតុសេរ៉ាមិច ត្រូវបានដុតក្នុងសីតុណ្ហភាព ១.២៥០ អង្សាសេ ដូច្នេះក្បូរក្បាចលនៅលើផ្ទាំងគំនូរគឺរស់រវើកណាស់។
លោក Mai Song Be បានចែករំលែកថា គោលបំណងធ្វើផ្លូវផែនទីសេរ៉ាមិចនេះគឺដើម្បីអប់រំប្រជាជនក្នុងតំបន់និយាយរួមនិងជំនាន់ក្មេងៗនិយាយដោយឡែក ឱ្យយល់កាន់តែច្បាស់អំពីអធិបតេយ្យភាពនៃប្រជុំកោះទាំងពីរ គឺ Hoang Sa និង Truong Sa ដែលជាសាច់ឈាមដ៏ពិសិដ្ឋនៃមាតុភូមិវៀតណាមដែលមានជាយូរយារណាស់មកហើយ។
“ផែនទីគូរលើក្រដាសមិនអាចត្រូវបានបង្ហាញនៅខាងក្រៅក្រោមទឹកភ្លៀងខ្យល់ឬធម្មជាតិបានទេ ហេតុដូច្នេះខ្ញុំធ្វើពីសេរ៉ាមិច។ តាមរយៈស្នាដៃនេះ ខ្ញុំចង់អប់រំពីទំនៀមទម្លាប់នៃការស្រឡាញ់កោះសមុទ្រនិងស្រឡាញ់មាតុភូមិ សម្រាប់មនុស្សជំនាន់ក្រោយ។ ខ្ញុំសង្ឃឹមថា នឹងមានអ្នកធ្វើសម្បទានជាច្រើននឹងជួយខ្ញុំ ដើម្បីបន្តធ្វើផែនទីកោះសមុទ្រ និងផែនទីបញ្ជាក់ពីអធិបតេយ្យភាពជាតិឲ្យបានច្រើនថែមទៀត”។ នេះបើយោងតាមការសំណេះសំណាលរបស់លោក Mai Song Be។
ដើម្បីឱ្យកូនចៅនៅតែចងចាំជានិច្ចថា Hoang Sa និងTruong Sa គឺជាផ្នែកមួយនៃសាច់ស្រស់ឈាមស្រស់នៃមាតុប្រទេស ក្នុងអំឡុងពេលកំពុងធ្វើការក៏ដូចជាដល់ពេលចូលនិវត្តន៍ លោក Mai Song Be ត្រូវបានប្រមូលផ្តុំនូវប្រភពថវិការ ដើម្បីធ្វើផែនទីពីសេរ៉ាមិចចំនួន ៣ ឈុតអំពីអធិបតេយ្យភាពកោះសមុទ្រ។ ផែនទីចំនួន ៤០ ផ្ទាំងតាំងបង្ហាញលើផ្លូវនេះ គឺជាឈុតផែនទីសេរ៉ាមិចទី៣។ មុននោះ លោកបានធ្វើឈុតមួយដាក់នៅសារមន្ទីរខេត្ត Dong Nai និងឈុតមួយទៀតដាក់នៅលើកោះ Truong Sa ធំ ដែលស្ថិតនៅប្រជុំកោះ Truong Sa។
អស់រយៈពេលជាងមួយឆ្នាំហើយ “ផ្លូវផែនទី” នៅឃុំ Thanh Hoi មិនត្រឹមតែផ្សព្វផ្សាយចំណេះដឹងអំពីកោះសមុទ្រដល់ប្រជាជននៅខេត្ត Binh Duong ប៉ុណ្ណោះទេ ថែមទាំងជាទិសដៅគួរឱ្យចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរពេលមកដល់តំបន់ដី Cu Lao Rua ឃុំ Thanh Hoi ទៀតផង។ លោក Tran Cong Danh អ្នកទេសចរដែលមកទស្សនាផ្លូវផែនទី លោកបានយល់ដឹងកាន់តែច្បាស់អំពីអធិបតេយ្យភាពកោះសមុទ្រវៀតណាម៖ “ខ្ញុំពិតជាពេញចិត្តខ្លាំងណាស់ចំពោះពាក្យពេជ្ររបស់លោក Mai Song Be ថាយើងត្រូវតែជម្រុញទឹកចិត្តឲ្យកូនចៅ ដើម្បីឱ្យជំនាន់ក្រោយនេះ យល់ដឹងពីតម្លៃនៃសេចក្តីស្រឡាញ់ចំពោះកោះសមុទ្រនៃមាតុភូមិ។ ជាពិសេស ដើម្បីឱ្យយុវជនជំនាន់ក្រោយបានយល់ថា ត្រូវរួមដៃគ្នាប្រតិបត្តិនូវការងារពោរពេញដោយអត្ថន័យនេះ”។
សម្រាប់ប្រជាជនឃុំ Thanh Hoi ជារៀងរាល់ថ្ងៃឆ្លងកាត់ផ្លូវផែនទីស្តីពីអធិបតេយ្យភាពកោះសមុទ្រ ភាពស្រស់ស្អាតនៃផែនទីនីមួយៗ នៅតាមបណ្តោយផ្លូវបត់កាច់កុង ហាក់ដូចជារំលឹកពួគគេថា ត្រូវឆ្ពោះទៅកោះសមុទ្រតាមរយៈការងារជាក់ស្តែងនិងពោរពេញទៅដោយអត្ថន័យឲ្យបានច្រើនថែមទៀត។ ក្នុងពេលជាមួយគ្នានោះ លោក Nguyen Thanh Huyen នាយកមជ្ឈមណ្ឌលវប្បធម៌ ព័ត៌មានកីឡា នៃទីរួមស្រុក Tan Uyen ខេត្ត Binh Duong បានចាត់ទុកថា ការតាំងបង្ហាញផែនទីធ្វើពីវត្ថុធាតុសេរ៉ាមិចនៅឃុំ Thanh Hoi មិនត្រឹមតែរួមចំណែកផ្សព្វផ្សាយអំពីអធិបតេយ្យភាពកោះសមុទ្រវៀតណាមប៉ុណ្ណោះទេ ថែមទាំងរួមចំណែកបង្កើតចំណុចភ្លឺសម្រាប់វិស័យទេសចរណ៍អេកូឡូស៊ីរបស់តំបន់។ មកដល់ទីនេះទស្សនាផ្លូវផែនទី ភ្ញៀវទេសចរហាក់ដូចជាមើលឃើញពីសាច់ស្រស់ឈាមស្រស់នៃមាតុប្រទេស ជាពិសេសតាមរយៈផ្លូវផែនទីនេះអប់រំ និងលើកកំពស់ការយល់ដឹងតសេចក្តីស្នេហាជាតិនិងការពារអធិបតេយ្យភាពសម្រាប់ជំនាន់កូនចៅក្រោយៗ៕