ពិធីបុណ្យសាលាភូមិ Chem |
សាលាភូមិ Chem ជាទីធ្វើសក្ការៈបូជាលោក Ly Ong Trong ដែលជាឧត្តម សេនីយ៍មានទេពកោសល្យមួយរូបនៅរាជ្ជកាលស្ដេច Hung ទី១៨ ប្រទេស Van Lang។ ក្រោយនោះ លោកបន្តធ្វើជាឧត្តមសេនីយ៍ក្រោមរាជ្ជកាលស្ដេច An Duong Vuong ប្រទេស Au Lac ទៀតផង។ ក្រោយពីឧត្តមសេនីយ៍ Ly Ong Trong បានចែកឋានទៅ ស្ដេច An Duong Vuong ទ្រង់បានបញ្ជាឲ្យកសាងទីធ្វើសក្ការបូជាលោក រូបនេះ ហើយត្រូវបានប្រជាជនលើកតម្កើងជាព្រះបាទ Chem និងកសាងទីធ្វើ សក្ការៈបូជានៅភូមិ Chem ដែលជាកន្លែងលោកបានកើតនិងធំដឹងក្ដី។ ក្នុង ប្រវត្តិសាស្ត្រជាតិវៀតណាម ព្រះបាទ Chem ឈរលំដាប់ថ្នាក់ទី៣ក្រោយពី ព្រះបាទ Tan Vien និងព្រះបាទ Giong។ នាគ្រាដំបូង សាលាភូមិ Chem ជាទីធ្វើ សក្ការៈបូជាតូចមួយដែលត្រូវបានកសាងឡើងកាលពីឆ្នាំ៧៩១ក្រោយពីគ.ស។ ចាប់ពីពេលបានសាងសង់ឡើងមក សាលាភូមិ Chem ត្រូវបានជួសជុល កែលំអរជា ច្រើនលើកច្រើនសារហើយ។
សាលាភូមិ Chem ត្រូវបានកសាងឡើងលើផ្ទៃដីដ៏ធំទូលាយ ដោយមានសំណង់ ជាច្រើន។ នៅក្នុងសាលាភូមិ បណ្ដាសរសរនិងដំបូលផ្ទះត្រូវបានឆ្លាក់ក្បូក្បាច់យ៉ាង ល្អប្រណិត។ លោក Le Van Hieu អ្នកថែរក្សាសាលាភូមិ Chem បានឲ្យដឹងថា៖
“សាលាភូមិនេះត្រូវបានកសាងតាមអ័ក្សជើង-ត្បូង មុខបែរទៅរក ទន្លេក្រហម។ នៅវៀតណាម កម្រមានសាលាភូមិណា ដែលបានសាងសង់ឡើងតាម បែបដូច្នេះឡើយ។ សាលាភូមិនេះត្រូវបានកសាងឡើងតាមស្ថាបត្យកម្មក្នុងរាជវាំង ដោយ មានអគារជាប់ៗគ្នា។ វត្ថុតាងថ្លៃថ្លាបំផុតដែលបានថែរក្សានៅទីនេះគឺរូបសំណាក ធ្វើពីឈើខ្លឹមច័ន្ទចំនួន១០អង្គ។ ក្រៅពីនោះក៏មានគ្រឿងសែនបុរាណទៀតផង”
ដោយសារស្ថិតនៅតាមបណ្ដោយទន្លេក្រហម ទើបភូមិ Chem នេះត្រូវរងផលប៉ះពាល់ ដោយទឹកជំនន់និងការបាក់ដីស្រុតចុះជាប្រចាំឆ្នាំ។ ដោយហេតុនេះ នាដើមសតវត្ស ទី១៩ សាលាភូមិមានទម្ងន់រាប់រយតោននេះ ត្រូវបានអ្នកភូមិលើកឡើងឲ្យខ្ពស់ជាង ២,៤ម៉ែត្រ ដោយឧបករណ៍ដ៏សាមញ្ញតែប៉ុណ្ណោះ។
ដើម្បីរំលឹកគុណូបការៈរបស់លោក Ly Ong Trong នាថ្ងៃពេញបូរមីខែ៥តាម ច័ន្ទគតិជារៀងរាល់ឆ្នាំ ប្រជាជននៃភូមិចំនួន៣រួមមាន៖ ភូមិ Chem ភូមិ Hoang និងភូមិ Mac តែងតែរួមគ្នារៀបចំពិធីបុណ្យសាលាភូមិ Chem។ លោក Le Van Phach ជនចាស់ជរាមួយរូបនៅភូមិ Chem បានឲ្យដឹងថា៖
“ពិធីបុណ្យសាលាភូមិ Chem មានប្រពៃណីតាំងពីយូរយាណាស់មកហើយ។ ឆ្នាំ នេះមានប្រការពិសេសគឺសាលាភូមិ Chem ត្រូវបានរដ្ឋប្រសិទ្ធនាមជាកេរ្តិ៍ដំណែល ជាតិពិសេស។ ប្រជាជនសប្បាយក្រៃលែងណាស់”។
ជនវៀតណាមមានឃ្លាថា៖ “ទីមួយគឺបុណ្យ Co Loa ទីពីរគឺបុណ្យ Giong និង ទីបីគឺបុណ្យ Chem”។ ពិធីបុណ្យសាលាភូមិ Chem ត្រូវបានក្រសួងវប្បធម៌ កីឡានិង ទេសចរណ៍ដាក់បញ្ជូលក្នុងបញ្ជីឈ្មោះបេតិកភណ្ឌវប្បធម៌អរូបីជាតិនាឆ្នាំ២០១៦។ លោក Nguyen Manh Thin ប្រធានអនុគណៈកម្មការគ្រប់គ្រងកេរ្តិ៍ដំណែលសាលាភូមិ Chem បានឲ្យដឹងថា៖
“ព្រះបាទ Chem ជាអ្នកការទូតដំបូងរបស់ប្រទេសជាតិ ហើយក៏ជាអ្នកដំបូង ដែលធ្វើជាឧត្តមសេនីយ៍នៃរាជ្ជកាលទាំង២ដើមដំបូងផងដែរ។ ក្នុងពិធីបុណ្យសាលាភូមិ Chem នោះ គឺពិធីដង្ហែរទឹកមានអត្ថន័យពិសិដ្ឋ សំខាន់ណាស់។ ក្បួនដង្ហែរយកទឹកពី ទន្លេក្រហមមកស្រងទឹកព្រះបាទនាថ្ងៃទី១៥ ខែ៥តាមច័ន្ទគតិ។ ក្នុងពិធី នេះមានការសែនអ្នកចែកឋានទៅ បង្សុកូលរំលឹកវិញ្ញាណក្ខ័ន្ធសុំឲ្យព្រលឹងគេបាន ទៅកាន់សុគតិភព។ ក្នុងពិធីសែនព្រះពុទ្ធមានការប្រលែងសត្វព្រាប។ នេះជា ការប្រសព្វគ្នារវាងពុទ្ធសាសនាជាមួយព្រះបាទដែលបង្ហាញនូវលក្ខណៈពិសិដ្ឋ ដែលគ្មានសាលាភូមិផ្សេងណាក៏មានឡើយ។ ផ្នែកបុណ្យមានការប្រឡងធ្វើម្ហូបអាហារ ការប្រឡងហែលទឹក និងការជួបប្រាស្រ័យសិល្បៈ”។
នាបច្ចុប្បន្ន គណៈកម្មាធិការប្រជាជនខ័ណ្ឌ Tu Liem ខាងជើងបានផ្ដល់ សំណើជូនទីក្រុងហាណូយសុំអនុញ្ញាតឲ្យរៀបចំសាលាភូមិ Chem ឡើងវិញ ដើម្បីបម្រើប្រជាជនមកចូលរួមពិធីបុណ្យ។ អាជ្ញាធរនិងប្រជាជនភូមិ Chem កំពុងថែរក្សានិងពង្រីកតំលៃនៃកេរ្តិ៍ដំណែល ជាតិពិសេសសាលាភូមិ Chem ដើម្បីនាំទីនេះក្លាយទៅជាទីមកដល់គួរឲ្យទាក់ទាញ ចំពោះភ្ញៀវទេសចរ៕