សារមន្ទីរនារីវៀតណាម

LE PHUONG Theo VOV WORLD -
Chia sẻ

កន្លែងមកដល់គួរឲ្យទាក់ទាញ​ នេះជាការពិនិត្យរបស់
ភ្ញៀវទេសចរបរទេសពេលនិយាយអំពី សារមន្ទីរនារីវៀត
ណាម។ភ្ញៀវទេសចរជាច្រើននាក់ចាត់ទុកថា៖ដំណើរទៅ
ទស្សនា សារមន្ទីរនារីវៀតណាមបានជួយអោយគេយល់
បន្ថែម នារីវៀតណាម។

Vovworld- សារមន្ទីរនារីវៀតណាម(ចំណុះសម្ព័ន្ឋសមាគមនារីវៀតណាម)គឺស្ថិតនៅ
វិថី Ly Thuong Kiet ខ័ណ្ឌ Hoan Kiemទីក្រុងហាណូយ)។សារមន្ទីរត្រូវ​បានបង្កើតឡើង
នាឆ្នាំ១៩៨៧។នេះជាកន្លែងដែលរក្សាទុកនូវបេតិកភណ្ឌរូបីរ៍  អរូបីរ៍ ប្រវត្តិសាស្រ្ត​  វប្បធម៌សិល្បះទាក់ទិនដល់នារីវៀតណាម។ នេះក៍ជាមជ្ឈមណ្ឌលផ្លាស់ប្តូរទំនាក់ទំនង
វប្បធម៌រវាងនារីវៀតណាមជាមួយនារីអន្តរជាតិដើម្បីគោលដៅសមភាពភេការអភិវឌ្ឃន៍
និងសន្តិភាព។

            

សារមន្ទីរនារីវៀតណាម - ảnh 1

បន្ទប់ដាក់តាំងនៅទីនេះមានទំហំប្រមាណជាង​២០០០​ម៉ែត្រក្រឡា។ឯកសារនិងវត្ថុតាង
ជាង២៥០០០ដែលឆ្លុះបញ្ចាំងការរួមវិភាគទានរបស់នារីវៀតណាមក្នុងប្រវត្តិសាស្រ្តនិង
ជីវភាពរស់នៅសម័យកំពុងបានតម្កល់នៅទីនេះសារមន្ទីរនារីវៀតណាមមានទាំង៤ជាន់
ឧទ្ទេសនាមអំពីប្រវត្តិសាស្រ្តរបស់នារីវៀតណាម។បងស្រី Tran Thi Huyen វាក្មិន១នាក់
នៅសារមន្ទីរអោយដឹងថា៖“   រូបថតនិងវត្ថុតាងដែលបានតាំងបង្ហាញ​នៅជាន់និមួយៗ
ត្រូវបានរៀបចំឡើងដូចជាជំពូកប្រវត្តិសាស្រ្ត១។តាមរយះនោះទស្សនិកជន អាចដើរ
តិចៗនឹងផ្តោតអារម្មណ៏មើល។  “
នៅបរិវេណសំខាន់បំផុតនៃសារមន្ទីរ មានដម្កល់ទុករូបសំណាក់អ្នកម្តាយវៀតណាម។នេះជារូបសំណាក់របស់វិចិត្រករ Nguyen Phu Cuong ដែលដណ្តើមបានរង្វាន់ទី១ក្នុងការ
ប្រឡងសូនរូប១នាឆ្នាំ១៩៩៥។ បងស្រី Huyenចែករំលែកថា៖“ នេះជារូបភាពអ្នកម្តាយ
វៀតណាមដែលកំពុងថែរក្សាកូនប្រុសឲ្យបញ្ចៀសបានការទុក្ខ លំបាក មានរស់នៅសុខ
សាន្ត។  “
                  

សារមន្ទីរនារីវៀតណាម - ảnh 2
រូបសំណាក់អ្នកម្តាយ វៀតណាម។

ពីជាន់ទី២ឡើងទៅជាបរិយាកាសដាក់តាំងវត្ថុតាងតាមប្រធានបទ​  ៖នារីក្នុងគ្រួសារ-នារីក្នុងប្រវត្តិសាស្រ្តនិងម៉ូតរបស់នារីជាដើម។បងស្រី Huyenអោយដឹងថែមទៀតថា៖
“  នៅទីនេះ វត្ថុតាង​ត្រូវបានដាក់តាំងតាមប្រធានបទស្តីពីនារីក្នុងគ្រួសារពីពេលធំដឹងក្តី​​  ដល់ពេលបង្កើតគ្រូសារហើយជីវភាពពេលក្លាយទៅជាប្រពន្ឋ​  និងអ្នកម្តាយ។ល។    “

TripAdvisor – websiteទេសចរណ៍ធំ១នៅលើសកលលោកទើបនឹងបានប្រគល់លិខិត
ទទួលស្គាល់” ទីកន្លែងមកដល់គួរឲ្យទាក់ទាញបំផុត “ឆ្នាំ២០១២និងឆ្នាំ២០១៣សំរាប់
សារមន្ទីរនារីវៀតណាម។ម៉្យាងទៀតសារមន្ទីរនារីវៀតណាមនៅបានរៀបចំណាត់
ចំណាក់ទី១ក្នុងចំណោម៨០កន្លែងមកគួរឲ្យទាក់ទាញបំផុតនៅរដ្ឋធានីហាណូយ
ទៀតផង៕

ប្រតិកម្មទៅវិញ