ស្ពានប្រក់ក្បឿងនៅHue

Lan Anh Theo VOVWORLD -
Chia sẻ

VOVWORLD_ផ្លូវនាំទៅភូមិ Thanh Toan ត្រូវបានចាត់
ទុកជាផ្លូវមួយ ស្អាត​ជាទី​បំ​ផុត​នៅទឹកដីHue។ នៅ
សង្ខាងផ្លូវជាវាលស្រែនិងចំការ ដើម​ឈើហូប​ផ្លែ​ខៀវ
ស្រងាត់។ បើជិះកង់តាមផ្លូវនេះលោកអ្នក​នឹង​មាន
អារម្មណ៍សប្បាយរីករាយដោយសារក្លិនក្រអូបនៃ
ស្រូវនិងផ្លែឈើទុំ។ ជាពិសេសភូមិ Thanh​ Toan​ មាន
ស្ពានប្រក់ក្បឿងមួយកន្លែងដែល​បានទាក់ទាញ​ភ្ញៀវ​
ទេសចរជាច្រើននាក់មកទស្សនា។

VOVWORLD_ផ្លូវនាំទៅភូមិ Thanh Toan ត្រូវបានចាត់ទុកជាផ្លូវមួយ
ស្អាត​ជាទី​បំ​ផុត​នៅទឹកដីHue។ នៅសង្ខាងផ្លូវជាវាលស្រែនិងចំការ ដើម​ឈើ
ហូប​ផ្លែ​ខៀវស្រងាត់។ បើជិះកង់តាមផ្លូវនេះលោកអ្នក​នឹង​មានអារម្មណ៍
សប្បាយរីករាយដោយសារក្លិនក្រអូបនៃស្រូវនិងផ្លែឈើទុំ។ ជាពិសេសភូមិ
Thanh​ Toan​ មានស្ពានប្រក់ក្បឿងមួយកន្លែងដែល​បានទាក់ទាញ​ភ្ញៀវ
​ទេសចរជាច្រើននាក់មកទស្សនា។

        ចាកចេញពីកណ្ដាលក្រុងHue បន្តធ្វើដំណើរទៅដល់ទិសខាងកើត
ប្រមាណ៨គីឡូម៉ែតភ្ញៀវ​ទេសចរនឹងដល់ភូមិ Thanh Toan។ ​ស្ពាន​ប្រក់​​ក្បឿង​
នៃភូមិ Thanh Toan​ ឆ្លងព្រែកមួយដែលម្ខាង​ទៀតជាដី​របស់​ឃុំ Thuy Thanh
ស្រុកHuong Thuy។ ដោយសារស្ថិតមិនសូវ​ឆ្ងាយ​ប៉ុន្មាន​ពីក្រុង​ Hue បានជា
ភ្ញៀវ​ទេសចរបរទេសតែងតែ​ជិះកង់មក​ទស្សនា​​ភូមិ Thanh​ Toan។ តាមលោក
 Nguyen Thanh Trung​​ ជាអ្នក​ប្រកបការងារ​ក្នុង​​ផ្នែកទេសចរណ៍នៅក្រុង Hue
 បានឲ្យដឹងថា​ភូមិករ​នៅ​ទីនេះ​ទាក់​ទាញទេសចរណ៍ដោយសារទេសភាព
ធម្មជាតិ ​លក្ខណៈ​វិសែស​វិសាលនៃស្ពានប្រក់ក្បឿង សាលាភូមិ ទីសក្ការបូជា
នៃបណ្ដាគ្រួសារ និងពិធី​បុណ្យជាប្រពៃណីទាំងឡាយ។លោក Nguyen
 Thanh Trungបានឲ្យដឹងថា

  “ផ្លូវពីក្រុងមកនេះមិនសូវឆ្ងាយទេបានជាភ្ញៀវទាំងអស់គ្នាធ្វើដំណើរ
​បានស្រួល។ ទេសភាពក្នុងភូមិមានវាលស្រែចំការនិងកសិដ្ឋាន​ចិញ្ចឹមមាន់
ទា។ ភូមិ Thanh Toan​ នៅតែរក្សាបាននូវវប្បធម៌ជា​ប្រពៃណី។​​ ទោះបីនៅជិត
ទីក្រុងក្ដីតែភូមិនេះមិនរងឥទ្ធិពលពីដំណើរ​ការ​នគរភាវូបនីយកម្មឡើយ”។ 

          ចំណុចពិសេសនៃភូមិ Thanh Toanនោះគឺជាស្ពាន​ឈើប្រវែង​១៧​ម៉ែត្រ
ទទឹង៤ម៉ែត្រ។ នៅសង្ខាងស្ពានមានកៅអីវែង២ជួររាប់ទាំងបង្កាន់ដៃសំរាប់
អ្នកភូមិនិងភ្ញៀវឈប់សំរាក។ ស្ពាននេះមានដំបូលប្រក់ក្បឿងពាសលោហៈ។
 នៅលើដំបូលមានរូបសត្វនាគ២ប្រឈមព្រះអាទិត្យ។ ខាងក្នុងស្ពានត្រូវបាន
ចែកជា៧ចំណែកដោយបានឆ្លាក់រូបដ៏ល្អស្អាត។ លោក Nguyen Van Thanh
ជាអ្នក Hue មួយរូបបានឲ្យដឹងថា

   "ស្ពាននេះត្រូវបានកសាងឡើងនាឆ្នាំ១៧៧៦។​ អ្នកកសាងស្ពាន​គឺអ្នក​​
ស្រីTran Thi Daoជាព្រះមហេសីរបស់ស្ដេចមួយ​អង្គក្នុងរាជ​កាល​​ស្ដេច​ Le។ 
នាគ្រានោះដោយសង្កេតឃើញថា​ប្រជារាស្រ្តនៅតំបន់នេះ​ឆ្លងព្រែកជួបការ
លំបាកបានជាព្រះមហេសីបានចំណាយថវិកាសំរាប់ធ្វើផ្លូវថ្នល់និងសាងសង់
ស្ពាន។ រហូតដល់សម័យស្ដេច​ Khai Dinh ​នាឆ្នាំ​១៩២០​អ្នក​​ស្រី Tran Thi Dao
 ជាជនមួយរូបដែលត្រូវបាន​ប្រជារាស្រ្ត​ក្នុងភូមិលើកសរសើរហើយបង្កើតទី
សក្ការៈបូជា​ព្រះ​មហេសី​​រូបនេះនៅនឹងកណ្ដាលស្ពាន។ ​នេះជាស្ពានបុរាណ
មួយ​ដែលមានតំលៃសិល្បៈស្ថាបត្យកម្មយ៉ាងខ្ពស់"។

  ស្ថិតនៅក្បែរស្ពានប្រក់ក្បឿងគឺផ្សារមួយដែលមិនសូវអ៊ូអរទេតែវាធ្វើឲ្យ
ភ្ញៀវទេសចរចាប់អារម្មណ៍ពីភូមិករវៀតណាមមួយសាមញ្ញនិង​សុខសាន្ត
ត្រាណ។ ក្នុងផ្សារនេះមានស្តង់តូចៗដាក់លក់ទំនិញ។ នៅជ្រុងមួយនៃផ្សារ
ឃើញមានលក់ម្ហូបគ្រប់មុខដ៏ឈ្ងុយឆ្ងាញ់របស់ទឹកដី Hue​ ដោយអ្នកភូមិធ្វើ
ដូចជានំដំឡូងត្រី នំបញ្ចុកលៀស Vi Da ឬ​បាញ​កាញThuy Duong។

នៅជិតស្ពានប្រក់ក្បឿងគឺអគារតាំងបង្ហាញឧបករណ៏ធ្វើកសិកម្មរបស់
ឃុំ Thuy Thanh។ ទីនេះមានតាំងបង្ហាញ​នូវនង្គ័ល ​រនាស់ កណ្ដៀវ​ ចបកាប់ 
ត្បាល់កិនស្រូវ។​ ក្រៅពីនេះនៅមានឧបករណ៏ចាប់ត្រី ដូចជា​សំណាញ់ ជា
លរួមជាមួយវត្ថុអនុស្សាវរីយ៍ធ្វើអំពីឬស្សីនិងផ្ដៅមួយ​ចំនួន​​​​ទៀត។ លោក 
Nguyen Thanh Trung បានឲ្យដឹងថា

"នៅទីនេះគេឧទ្ទេសនាមអំពីដំណើរការដាំដុះស្រូវចាប់ពីការសាបព្រួស
 ការច្រូតកាត់ប្រមូលផល រហូតដល់ការកិនសម្រាំងស្រូវ។ ​កុមារា​​កុមារីចូល
ចិត្តសកម្មភាពនេះខ្លាំងណាស់។​មកនេះ​មនុស្ស​ពេញ​វ័យ​​ត្រូវបានភ្លក់ម្ហូប
ឆ្ងាញ់ៗរីឯកុមារបាន​ចូលរួមសកម្មភាព​ផ្សា​ភ្ជាប់​នឹងជីវភាពជារៀងរាល់ថ្ងៃ
របស់អ្នកភូមិ"។

  មគ្គុទេសទេសចរណ៍នៅអគារតាំងបង្ហាញឧបករណ៏ធ្វើកសិកម្ម សុទ្ធ
តែជានារី។ ជាមួយចំណេះដឹងក្នុងរបរធ្វើកសិកម្មបងប្អូននារីភូមិ​នឹងជួយភ្ញៀវ
ទេសចរយល់ដឹងថែមទៀតអំពីវប្បធម៌ទេសចរណ៍វៀតណាម៕

ប្រតិកម្មទៅវិញ