ប្រាសាទអក្សរសាស្ត្រ Mao Dien (Cam Giang) |
ខេត្ត Hai Duong មានកេរ្កិ៍ដំណែលប្រវត្តិសាស្ត្រ វប្បធម៌ និងរមណីយដ្ឋានប្រមាណ ៣២០០ កន្លែង។ ក្នុងនោះមានប្រព័ន្ធកេរ្កិ៍ដំណែល ដែលផ្សារភ្ជាប់នឹងប្រវត្តិសាស្ត្រប្រឡង សិក្សារៀនសូត្រនៃតំបន់ដីរាជធានីថាំងឡុងប៉ែកខាងកើត (តំបន់បូព៌ា) ដែលកម្រមាននៅកន្លែងណាផ្សេង។ កេរ្កិ៍ដំណែលទាំងនេះសុទ្ធតែមានតម្លៃប្រវត្តិសាស្ត្រ វប្បធម៌ និងស្ថាបត្យកម្មដ៏វិសេសវិសាល ដើម្បីអភិវឌ្ឍន៍ផលិតផលទេសចរណ៍ដ៏វិសេសវិសាល “វិថីប្រឡងប្រជែងវៀតណាម”។ ផលិតផលនេះត្រូវបានសាងសង់នៅលើមូលដ្ឋានតភ្ជាប់ភូមិបណ្ឌិត Mo Trach (Binh Giang) ជាមួយប្រាសាទអក្សរសាស្ត្រ Mao Dien (Cam Giang) ប្រាសាទធ្វើសក្ការបូជាបណ្ឌិត Mac Dinh Chi (Nam Sach) ប្រាសាទធ្វើសក្ការបូជាលោកគ្រូ Chu Van An និងប្រាសាទធ្វើសក្ការបូជាបណ្ឌិត Nguyen Thi Due (Chi Linh)។
នាដើមឆ្នាំថ្មី ប្រាសាទអក្សរសាស្ត្រ Mao Dien (នៅឃុំ Cam Dien ស្រុក Cam Giang ខេត្ត Hai Duong) បានទាក់ទាញភ្ញៀវទេសចរណ៍ និងសិស្សានុសិស្សយ៉ាងច្រើនកុះករមកពីតំបន់ជិតខាងជាច្រើន មកទស្សនា និងស្វែងយល់អំពីកេរ្កិ៍ដំណែលប្រវត្តិសាស្ត្រនេះ។ ប្រាសាទអក្សរសាស្ត្រ Mao Dien ត្រូវបានសាងសង់នៅរាជវង្ស Lê Sơ (សតវត្សរ៍ទី ១៥) នៅឃុំ Vinh Lai ស្រុក Duong An (បច្ចុប្បន្នជាស្រុក Binh Giang ខេត្ត Hai Duong)។ ពីមុខងារជាសាលារៀនរបស់តំបន់ Hai Duong ប្រាសាទអក្សរសាស្ត្រ Mao Dien បានក្លាយជាទៅជាទីកន្លែងប្រឡងរបស់តំបន់ទាំងមូល រួមចំណែកអប់រំ និងបណ្តុះបណ្តាលអ្នកមានទេពកោសល្យសម្រាប់ប្រទេសជាតិ។ យោងតាមលោក Ha Quang Thanh ប្រធានគណៈគ្រប់គ្រងកេរ្កិ៍ដំណែលប្រាសាទអក្សរសាស្ត្រ Mao Dien បានឲ្យដឹងថា គោលដៅនេះគឺជានិមិត្តរូបនៃការសង្វាតរៀនសូទ្ររបស់ខេត្ត Hai Duong៖
“កាលពីឆ្នាំមុន ប្រាសាទអក្សរសាស្ត្រ Mao Dien បានទទួលស្វាគមន៍ភ្ញៀវទេសចរចំនួន ២៥ ពាន់លើកនាក់មកទស្សនា ក្នុងនោះក្រៅពីភ្ញៀវទេសចរណ៍មកពីខេត្ត Hai Duong ក៏មានភ្ញៀវទេសចរណ៍មកពីខេត្តជិតខាងដូចជា Hai Phong, Quang Ninh និង Hung Yen។ ភ្ញៀវទេសចរណ៍ ដែលមកទស្សនាមណ្ឌលកេរ្តិ៍ដំណែលបានអុធធូប និងស្ដាប់ការណែនាំអំពីកេរ្កិ៍ដំណែល និងទស្សនាតំបន់តង់ ដើម្បីស្វែងយល់អំពីប្រវត្តិអ្នកប្រឡងរបស់ដូនតា”។
វិថីប្រឡងប្រជែងវៀតណាម |
ក្នុងដំណើរស្វែងយល់ “វិថីប្រឡងប្រជែងវៀតណាម” ភ្ញៀវទេសចរបានទៅទស្សនាភូមិបណ្ឌិត Mo Trach (នៅឃុំ Tan Hong ស្រុក Binh Giang) ប្រាសាទធ្វើស្ការបូជាលោកគ្រូ Chu Van An (១២៩២-១៣៧០) ប្រាសាទធ្វើសក្ការបូជាបណ្ឌិត Mạc Đĩnh Chi (១២៧២-១៣៤៦) (ស្រុក Nam Sách) និងប្រាសាទធ្វើសក្ការបូជាលោកស្រី Nguyễn Thị Duệ (១៥៧៤-១៦៥៤) ដែលជាបណ្ឌិតស្ត្រីដំបូងនៅវៀតណាម។ គោលដៅទាំងនេះបានសរឲ្យឃើញយ៉ាងច្បាស់លាស់អំពីប្រពៃណីសង្វាតរៀនសូទ្រនៃតំបន់រាជធានីថាំងឡងប៉ែកខាងកើត ដែលនាំមុខគេនៅទូទាំងប្រទេសអំពីចំនួនបណ្ដិតខាងទស្សនៈវិជ្ជាខុងជឺប្រមាណ ៥០០ នាក់ និងឧត្តមបណ្ឌិតចំនួន ១១ នាក់។
“វិធីប្រឡងប្រជែងវៀតណាម” គឺជាផលិតផលទេសចរណ៍ដែលត្រូវបានតម្រង់ទិសដៅ និងកសាងក្នុងគម្រោង “អភិវឌ្ឍន៍ទេសចរណ៍គុណភាពខ្ពស់នៅខេត្ត Hai Duong ដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យឆ្នាំ ២០៥០”។ នារយៈពេលកន្លងទៅ ដំណើរទេសចរណ៍នេះត្រូវបានវិស័យវប្បធម៌ និងទេសចរណ៍ខេត្ត Hai Duong សហការជាមួយតំបន់ និងក្រុមហ៊ុនទេសចរណ៍នានាដាក់ឲ្យដំណើរការប្រកបដោយប្រសិទ្ធភាព។ សាលារៀនជាច្រើននៅខេត្ត Hai Duong និងតំបន់ជិតខាងបានរៀបចំនាំសិស្សានុសិស្សទៅទស្សនា រៀបចំអប់រំប្រពៃណីសង្វាតរៀនសូត្រ និងប្រគាល់រង្វាន់ដល់សិស្សានុសិស្សដែលមានស្នាដៃសិក្សាខ្ពស់។ អ្នកគ្រូ Pham Thi Bao នាយិកាសាលាបឋមសិក្សា Hung Thang (ស្រុក Binh Giang, Hai Duong) បានឲ្យដឹងថា៖
“សិស្សានុសិស្សសិប្បាយរីករាយណាស់នៅពេលមកទស្សនាគោលដៅនេះ។ នៅកន្លែងទស្សនានីមួយៗ ប្អូនៗបានកត់ត្រា និងទស្សនាយ៉ាងយកចិត្តទុកដាក់។ ពេលត្រឡប់ទៅវិញ ប្អូនៗរំភើបចិត្តណាស់ ដោយឃើញពីវប្បធម៌ប្រពៃណីស្រុកកំណើត។ តាមនោះ ប្អូនៗមានការយល់ដឹង ខិតខំព្យាយាមសិក្សារៀនសូត្រ ធ្វើតាមគំរូរបស់ដូនតាជំនាន់មុនៗផងដែរ”។
ទេសចរណ៍ស្វែងយល់ពីការប្រឡងប្រជែងគឺជាផលិតផលទេសចរណ៍ដ៏វិសេសវិសាលមានតែមួយគត់របស់ខេត្តខេត្ត Hai Duong។ ទន្ទឹមនឹងការផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវដំណើរទេសចរណ៍អំពីតឹកដីនៃការប្រឡងប្រជែងដល់ភ្ញៀវទេសចរទាំងក្នុង និងក្រៅខេត្ត Hai Duong វិស័យទេសចរណ៍ វប្បធម៌ខេត្ត Hai Duong បានរួមសហការជាមួយវិស័យអប់រំ និងវិស័យវប្បធម៌ ដើម្បីកសាង និងពង្រីកតម្លៃដ៏វិសេសវិសាលនៃគំរូនេះ។ លោក Do Van Dan ប្រធានការិយាល័យវប្បធម៌ និងព័ត៌មានស្រុក Binh Giang ខេត្ត Hai Duong បានឲ្យដឹងថា៖
“មន្ទីរអប់រំ និងមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Hai Duong ចាំបាច់ត្រូវបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញដំណើរទេសចរណ៍នេះបន្ថែមទៀត។ ខ្ញុំចាត់ទុកថាចាំបាច់ត្រូវមានការរួមដំណើររបស់សាលារៀនឲ្យបានច្រើន ដើម្បីបំផុសចំណាប់អារម្មណ៍របស់សិស្សានុសិស្សបន្ថែមអំពីស្រុកកំណើតតាមរយៈការទស្សនាមណ្ឌលកេរ្កិ៍ដំណែលនានាផងដែរ”។
នាដើមនិទាឃរដូវ ភ្ញៀវទេសចរទៅទស្កសនាកាន់តំបន់ដីបូព៌ា ទស្សនា "វិថីប្រឡងប្រជែងវៀតណាម" ដើម្បីស្វែងយល់អំពីប្រវត្តិសាស្ត្រប្រទេសជាតិហើយមានមោទនភាពបន្ថែមអំពីប្រពៃណីសង្វាតរៀនសូទ្ររបស់ដូនតា។ តាមនោះ កាន់តែស្រឡាញ់ស្រុកកំណើត ប្រទេសជាតិ ហើយមានកម្លាំងចលករក្នុងការសិក្សារៀនសត្រ និងជីវភាពរស់នៅផងដែរ៕