វត្ត Linh Ung- Bai Butកន្លែងទេសចរណ៍ព្រលឹង១ដ៍ ល្បីឈ្មោះនៅទីក្រុង Da Nang។

LAN ANH Theo VOV WORLD -
Chia sẻ

ទីក្រុង Da Nang​ ត្រូវបានភ្ញៀវទេសចរស្គាល់ដល់ដូចជា
ឮទីក្រុង មានទេសភាព​ដ៏​ស្រស់​ត្រកាលនៃភ្នំនិងសមុទ្។
សោភ័ណ្ឌភាពល្អស្អាតនៃក្រុង Da Nangភាគកណ្តាលវៀត
ណាមគឺដោយសារត្រូវបានធម្មជាតិផ្តល់ជូន។

​​​​​​​​​​​​​​​​​​                     

                     
វត្ត Linh Ung- Bai Butកន្លែងទេសចរណ៍ព្រលឹង១ដ៍ ល្បីឈ្មោះនៅទីក្រុង Da Nang។ - ảnh 1
រូបសំណាក់ព្រះម៉ែគង់ស៊ីអ៊ីម(រូបថត​Internet)

Vovworld-ស្ថិតនៅចម្ងាយពីទីក្រុងDa Nangប្រមាណ១០គីឡូមែត្រប៉ែក
ខាងឥសាន Linh Ungជាវត្ត១លើកោះ Son Tra​​ដែលមាន​កម្ពស់​២០០
ម៉ែត្រ​ពី​នីវ៉ូ​ទឹក​សមុទ្រ។លើផ្ទៃដីប្រមាណ២០ហិកតា វត្តត្រូវបានកសាង
បែរមុខទៅរកសមុទ្រខាងកើតនិងខ្នងផ្អែកភ្នំ។ពីទីតាំងភូមិសាស្រ្តនេះ
ភ្ញៀទេសចរអាចគយគន់ទេសភាពធំល្វឹងល្វើយនៃទីក្រុងDa Nang។តាម
ព្រះវិន័យធ័រ Thich Thien Nguyenជាចៅអាធិការ វ​ត្ត Linh Ungថា៖នៅរាជ
កាលស្តេច Minh Mangអ្នកនេសាទនៅទីនេះបានរកឃើញពរូបសំណាក់
ព្រះម៉ែគង់ស៊ីអ៊ីម១អង្គលើឆ្នែខ្សាច់។ពីនោះទីសក្ការបូជា១កន្លែងត្រូវបាន
សាងសង់ឡើង។នឹងកាលពីនោះមកព្រះពុទ្ឋ លេចចេញជួយសង្រ្គោះ
មនុស្ស  អ្នកនេសាទស្ងប់ចិត្តធ្វើការរកស៊ី។ប៉ុន្តែព្រះបដិមារត្រូវបំផ្លាញស្ទើ
ទាំងស្រុងក្នុងការតស៊ូសង្រ្គោះជាតិ។ដល់ឆ្នាំ២០០៤ព្រះវិន័យធរ Thich
Thien Nguyenបានចលនាឧបាសកឧបាសិការជិតឆ្ងាយចូលរួមសាងសង់
វ​ត្ត Linh Ung- Bai Butឡើងវិញ។
ក្រោយរយះពេល៦ឆ្នាំវ​ត្ត១បានពេញរូបពេញរាងលើភ្នំ Son Tra។ព្រះវិន័យធ័រ
Thich Thien Nguyenមានពុទ្ឋដីកាថា៖“Bai ពោលគឺឆ្នេសមុទ្រនិងBut  ពោលគឺ
ព្រះពុទ្ឋ។នាវាពេលចូលចតក្នុងដៃសមុទ្រនោះនិង បានសុវត្ថិភាព “។

លង់ខ្លួនទៅក្នុងបរិយាកាសនៃវ​ត្ត Linh Ung-Bai Butភ្ញៀទេសចរមានចំណាប់
អារម្មណ៍វង្វេងក្នុងពិភពទេវតា។ក្នុងទីលានវត្តមានព្រះអរហំចំនួន​១៨អង្គ
ដោយមានទឹកមុខខុសពីគ្នា។លោក Ha Minh Quangភ្ញៀវទេសចរ១រូបមកពី
ទីក្រុងហាណូយចែករំលែលថា៖“ ជាលើកដំបូងដែលខ្ញុំទៅដល់វ​ត្ត Linh Ung  
ទីក្រុងDa Nang។ខ្ញុំឃើគថា៖ការបន់ស្រន់នៅទីនេះស័ក្តិសិទ្ឋខ្លាំងណាស់។ទិដ្ឋភាពទឹកភ្នំគួរឲ្យចាប់ចិត្ត ណាស់។ខ្ញុំឃើញស្រឡះក្នុងចិត្ត  “។

                   

វត្ត Linh Ung- Bai Butកន្លែងទេសចរណ៍ព្រលឹង១ដ៍ ល្បីឈ្មោះនៅទីក្រុង Da Nang។ - ảnh 2
ព្រះអរហំចំនួន១៨អង្គនៅវត្ត Linh Ung(រូបថត​Internet)

មកដល់វ​ត្ត Linh Ung-BaiButភ្ញៀវទេសចរឃើញស្ងប់ចិត្តស្ងប់អារម្មណ៍បាត់ទៅ
អស់ទុក្ខព្រួយកង្វល់ក្នុងចិត្តដើម្បីឆ្ពោះទៅប្រការមេត្តាធម៏។លោកស្រីNguyen
Thi Phuongអ្នកក្រុងDa Nangអោយដឹងថា៖ “  ខ្ញុំចូលចិត្តទៅវត្តណាស់។នាថ្ងៃទី
១៤ ទី១៥ឬថ្ងៃទី៣០និងទី១គិតតាមច័ន្ទគតិខ្ញុំតែងតែទៅវត្ត។ខ្ញុំឃើញថា៖វត្តមានសោភ័ណ្ឌភាពរល្អស្អាតណាស់   “។

ទីក្រុងDa Nangមិនត្រឹមតែមានប្រៀបខ្លាំងខាងទេសចរណ៍សមុទ្រ សម្រាក់បំប៉ន
កាយ ប៉ុណ្ណោះទេថែមទាំងមានប្រៀបខ្លាំងខាងទេសចរណ៍ព្រលឹងទៀតផង។ដោយ
ហេតុនេះវ​ត្ត Linh Ung-Bai Butនិងវ​ត្តនានានៅទីនេះកំពុងក្លាយទៅជាកន្លែងមកទាក់
ទាញក្នុងដំណើររកឃើញទីក្រុងDa Nang៕

ប្រតិកម្មទៅវិញ