រោងមហោស្រពហាណូយសំណង់ស្ថាបត្យកម្មនិងប្រវត្តិសាស្រ្ត

TO TUAN Theo VOVWORLD -
Chia sẻ

ស្ថិតនៅកណ្តាលទីក្រុងហាណូយ​រោងមហោស្រព
ហាណូយមិនត្រឹមតឬជាសំណង់មានក្បូក្បាច់រចនាជា
លក្ខណះបារាំងដ៍ស្អាតអស្ចារ្សប៉ុណ្ណ៉ោះទេថែមទាំងជា
កន្លែងដែលសង្កេតឃើញព្រឹត្តិការថណ៍សំខាន់ៗនៃ
ប្រទេសជាតិទៀតផង។សំណង់រាប់រយឆ្នាំដែលទាក់ទាញភ្ញៀវទេសចរ
នៅក្នុងនិងក្រៅប្រទេសនេះជាមោទនភាពរបស់​អ្នកហាណូយទាំងមូល។

Vovworld-ស្ថិតនៅវិថីTrang Tien ជិតនឹងបេងសងដាវវិញ(Ho Guom) រោងមហោ
ស្រពហាណូយត្រូវបានបើកការដ្ឋានសាងសង់នាឆ្នាំ១៩០១និងសម្រេចរួចរាល់នា
ឆ្នាំ១៩១១​ក្រោមការបញ្ជារបស់វិស្វករបារាំង១រូបគឺTravaryនិង Savelon។បណ្តា
ស្ថាបត្យករជប៉ុនធ្លាប់ចាត់ទុកថា៖នេះគឺជាសំណង់ស្អាតជាងគេនៅអាស៊ីអគ្នេយ៍។
សំណង់នេះត្រូវបានសាងសង់តាមគំរូL’Opera Garnierនៅក្រុង​ប៉ារីស។នៅទីនេះគេ
នឹងបានឃើញការរៀបចំឆាកជណ្តើរសាលចេញចូលស្រដៀងនឹងរោងល្ខោនអឺរ៉ុប
នាដើមសតវត្សន៍ទី២០។អគារនេះលាតសន្ឋឹងលើផ្ទៃដី២៦០០ម៉ែត្រក្រឡាបណ្តោយ
៨៧ម៉ែត្រទទឹង៣០ម៉ែត្រនិងកំពស់៣៤ម៉ែត្រ។នៅខាងក្នុងមានឆាកធំ១និងសាល
អាចផ្ទុកអ្នកអង្គុយមើលប្រហែល៨៧០នាក់។នៅជាន់ទី២និងទី៣មានបន្ទប់តូចេពិសេស(VIP)បន្ទប់សំរាប់តួអង្គបណ្ណាល័យនិងសាលប្រជុំ។ល។

​​​​​​​​​​​​​​​​​​                     

រោងមហោស្រពហាណូយសំណង់ស្ថាបត្យកម្មនិងប្រវត្តិសាស្រ្ត - ảnh 1
រោងមហោស្រពហាណូយ(រូបថត អិនធឺណែត)។

នាឆ្នាំ១៩៩៧ក្នុងឱកាសសន្និសីទកំពុលនៃសហគមន៍Francophonieត្រូវបានរៀបចំ
ជាលើកដំបូង​នៅវៀតណាមរោងមហោស្រពត្រូវបានជួសជុលកែលំអរឡើងវិញ។
ស្ថាបត្យករHoang Dao Kinh ជាជន១នាក់ដែលចូលរួមការងារនេះរំលឹកឡើងវិ​ញថា
៖”ក្នុងចំណោមសំណង់ស្ថាបត្យកម្មនៅវៀតណាមគ្មានសំណង់ណាមាន​ការតុបតែង
ដោយស័ង្កសីស្អាតដូចជា ការតុបតែងនៅរោងម​ហោស្រពនេះឡើយ។ដោយហេតុ
នេះការជួសជុ​លកែកលំអរគឺពិបាកណាស់។យើ​ងខ្ញុំបានស្នើបណ្តាក្រុមហ៊ុនបារាំង
ជួយឧបត្ថម្ភប៉ុន្តែតំលៃខ្ពស់ណាស់និងត្រូវការច្រើនលានដុល្លារអាមេរិក។ចុង
ក្រោយ យើ​ងខ្ញុំពឹងផ្អែកទៅលើស្ថាបត្យករវៀតណាមទាំងស្រុង។ពួកគេបាន
បង្ហាញពីសមត្ថភាពរបស់ខ្លួនដោយការបង្កើតពុម្ភពី៧ដល់៨នីវ៉ូដែលអនុញ្ញាតឲ្យការ
ស្តារក្បូក្បាប់រចនាជាលក្ខណះបារាំង។ពេលមកទស្សនាសំណង់នេះបណ្តាអ្ន​ក
ជំនា ញការបារាំងបានសំដែងការកោតសសើរ។ “

                    

រោងមហោស្រពហាណូយសំណង់ស្ថាបត្យកម្មនិងប្រវត្តិសាស្រ្ត - ảnh 2
រូបថត អិនធឺណែត

ជនទទួលបន្ទុកការជួសជុលនិងកែលំអរនានាបានទទួលជោគជ័យក្នុងការជួសជុល
ដំបូលនៃរោងមហោស្រព។​នោះគឺជាការប្រើប្រាស់​ថ្មនៅខែត្រLai Chau ភាគ​ខាង
ជើងវៀតណាមក្នុងការធ្វើគ្បឿងជំនួសឲ្យគ្បឿងដែលនាំចូលពីប្រទេសក្រៅ។
លោកNguyen Cong Cuong ភ្ញៀវទេសចរ១នាក់ពិនិត្យថា៖”  រោងមហោស្រពជា
សំណង់​ស្ថាបត្យកម្មបារាំងស្អាតបំផុតនៅក្រុងហាណូយ។វាស្ថិតនៅទីតាំងស្អាត១
ព័ទ្ឋជុំវិ​ញដោយ សំណង់​ស្ថាបត្យកម្មនានា។ប៉ុន្តែរោងមហោស្រពនៅតែជាសំណង់
បង្កប់ចំណាប់អារម្មណ៍ខ្លាំងបំផុត។   “

​​​​​​​​​​​​​​                    

រោងមហោស្រពហាណូយសំណង់ស្ថាបត្យកម្មនិងប្រវត្តិសាស្រ្ត - ảnh 3

ថ្ងៃទី១៩សីហា១៩៤៥ប្រជាជនហាណូយបាន​ជួបប្រជុំគ្នានៅទីនេះ​ក្នុងពិធីមិទ្ទិញធំ១(រូបថត អិនធឺណែត)។

ចំពោះជនវៀតណាមទាំងមូលរោងមហោស្រពនិងទីលាន​បដិវត្តន៍ខែសីហាជាទី
កន្លែងប្រវត្តិសាស្រ្តសំខាន់១។ថ្ងៃទី១៩សីហា១៩៤៥ប្រជាជនហាណូយបាន​ជួប
ប្រជុំគ្នានៅទីនេះ​ក្នុងពិធីមិទ្ទិញធំ១ដើម្បីឆ្ពោះទៅវិមាន​អគ្គទេសាភិបាលដណ្តើម
រដ្ឋអំណាចឡងវិញ។សព្វថ្ងៃក្រៅពីការរៀបចំសន្និសីទសំខាន់ៗនិងកម្មវិធីសិល្បះ
នៃបណ្តាក្រុមសិល្បះវៀតណាមនិងអន្តជាតិនោះរោងមហោស្រពនៅជាបេតិក
ភណ្ឌវ​ប្បធម៌ដ៍ថ្លៃថ្លានៅរដ្ឋធានីហាណូយទៀតផង៕

ប្រតិកម្មទៅវិញ