មណ្ឌលរំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជន Gac Ma - "អាស័យដ្ឋានក្រហម" ​អប់រំ​អធិបតេយ្យភាព​​កោះសមុទ្រ

Chia sẻ
(VOVWORLD) - មណ្ឌលរំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជន Gac Ma គឺជាសំណង់ប្រវត្តិសាស្ត្រខាងវិញ្ញាណ ដែលជាព្រលឹងនៃទឹកចិត្តស្នេហាជាតិ និងស្មារតីជាតិ។ សំណង់នេះត្រូវបានសាងសង់ឡើងដើម្បីរំលឹកដល់ពលីកម្មឧត្តុង្គឧត្តម របស់បុព្វបុរសជំនាន់មុន ដែលបានពលីជីវិតក្នុងបុព្វហេតុការពាអធិបតេយ្យភាពដោះសមុទ្រដ៏ពិសិដ្ឋរបស់មាតុភូមិ។ នេះគឺជាគោលដៅពោរពេញទៅដោយក្ដីរំជួលចិត្ត និងមិនអាចបំភ្លេចបានក្នុងប្រអៅបេះដូងភ្ញៀវទេសចរ ក្នុងដំណើរទៅកាន់ទឹកដីស្រុក Cam Lam ខេត្ត Khanh Hoa។
មណ្ឌលរំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជន Gac Ma - "អាស័យដ្ឋានក្រហម" ​អប់រំ​អធិបតេយ្យភាព​​កោះសមុទ្រ - ảnh 1មណ្ឌលរំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជន Gac Ma

មណ្ឌលរំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជន Gac Ma ត្រូវបានសាងសង់លើផ្ទៃដីជាង ២៥ ០០០ ម៉ែត្រការ៉េ នៅខាងកើតមហាវិថី Nguyen Tat Thanh ចំណុះឃុំ Cam Hai Dong ស្រុក Cam Lam ខេត្ត Khanh Hoa។ មណ្ឌលរំលឹកវិញ្ញាណក្ខ័ន្ធ រួមមានសំណង់ជាច្រើនគឺ៖ វិមាន សារមន្ទីរក្រោមដី ផ្នូរខ្យល់ ទីលានសន្តិភាព បរិវេណដើមឈើបៃតង។ គោលដៅនេះបន្សល់ទុកនូវក្ដីរំជួលចិត្តជាច្រើនដល់ភ្ញៀវទេសចរ មិនត្រឹមតែដោយសារទេសភាពដ៏ស្រស់ត្រកាល ទីធ្លាធំទូលាយ ត្រជាក់ស្រួល បែរទៅសមុទ្រដ៏ធំល្វឹងល្វើយប៉ុណ្ណោះទេ ថែមទាំងរំលឹកដល់វីរៈចម្រៀងដ៏មោទនភាពរបស់យុទ្ធជនចំនួន ៦៤ នាក់ដែលបានពលីជីវិតយ៉ាងអង់អាចក្លាហាននាថ្ងៃទី១៤ ខែមេសា ឆ្នាំ១៩៨៨ នៅថ្មប៉ប្រះទឹក Gac Ma ប្រជុំកោះ Truong Sa ដើម្បីការពារអធិបតេយ្យភាពកោះសមុទ្រដ៏ពិសិដ្ឋរបស់មាតុភូមិទៀតផង។

ពីវិមានយុទ្ធជន Gac Ma ក្រឡេកមើលទៅសារមន្ទីរក្រោមដី គឺជានិមិត្តសញ្ញានៃរង្វង់មូលអមតៈដ៏ពិសិដ្ឋ។ ផ្កាទាំង ៦៤ ទង តំណាងឱ្យកុលបុត្រអមតៈចំនួន ៦៤ រូប ឱបទង់ជាតិក្រហម ផ្កាយមាស ៥ ស្លាប អណ្តែតលើផ្ទៃទឹក។ លោក Trinh Xuan Dao អតីតយុទ្ធជនដែលធ្លាប់ចូលរួមការពារអធិបតេយ្យភាពនៅប្រជុំកោះ Trường Sa នាឆ្នាំ ១៩៨៨ បានរំលឹកថា៖

“ខ្ញុំមានអារម្មណ៍រំជួលចិត្តខ្លាំងណាស់ ព្រោះថារូបភាពទាំងនេះរំឮកដល់ពេលដែលខ្ញុំចូលរួមការពារប្រជុំកោះ Truong Sa។ ប្រព័ន្ធស្តូបអនុស្សារវីយ៍កណ្ដាលបានបង្ហាញពីការប្តេជ្ញាចិត្តការពារអធិបតេយ្យភាពកោះសមុទ្រ។ ផ្នែកយុទ្ធជនការពារទង់មាតុភូមិបានបង្ហាញភាពអង់អាចក្លាហាននៅពេលប្រយុទ្ធការពារអធិបតេយ្យភាព។ រូបភាពទាំងនេះបានចារឹកក្នុងប្រវត្តិសាស្ត្រហើយ”។

មណ្ឌលសារមន្ទីរក្រោមដីត្រូវបានសាងសង់នៅក្បែររង្វង់មូលអមតៈ។ កន្លែងនេះគឺជាទីតាំងថែរក្សា បន្យល់ទុកវត្ថុតាងប្រវត្តិសាស្ត្រអំពីប្រជុំកោះHoang Sa Truong Sa និងយុទ្ធជន Gac Ma ក្នុងព្រឹត្តិការណ៍នាថ្ងៃទី ១៤ ខែមីនា ឆ្នាំ ១៩៨៨។ នៅខាងលើសារមន្ទីរក្រោមដីគឺជាផ្នូរខ្យល់ ដែលជាតំបន់ខាងវិញ្ញាណនៃមណ្ឌលរំលឹកវិញ្ញាណក្ខ័ន្ធ Gac Ma។ ផ្នូរគ្មានអដ្ឋិធាតុឡើយ ដោយត្រឹមតែពឹងខ្យល់នាំព្រលឹងយុទ្ធជនមកទីនេះ ទើបគេហៅថាផ្នូរខ្យល់។ នៅពីមុខផ្នូរ ត្រូវបានរៀបដាក់សិលារំលឹកវិញ្ញាណក្ខ័ន្ធ កត់ឈ្មោះរបស់យុទ្ធជនចំនួន ៦៤ រូប ដែលបានពលីជីវិតនៅថ្មប៉ប្រះទឹក Gac Ma ។ ឈ្មោះដែលបានឆ្លាក់នៅលើសិលារំលឹកវិញ្ញាណក្ខ័ន្ធនៅក្បែរផ្កាចំប៉ីសស្គុស។ នៅពេលដែលខ្យល់បក់ម្តង់ ស្នូរសម្លេងរលកសមុទ្រ លាយឡំជាមួយនឹងក្លិនក្រអូបរបស់ផ្កាចំប៉ី ធ្វើឲ្យបរិយាកាសកាន់តែរំជួលចិត្ត និងពិសិដ្ឋ។ លោកស្រី Do Thi Ha ភរិយារបស់យុទ្ធជនពលី Dinh Ngoc Doanh ដែលបានពលីជីវិតក្នុងការប្រយុទ្ធ Gac Ma កាលពី៣៥ឆ្នាំមុន បាននិយាយថា៖

“នាងខ្ញុំតែងតែមកទីនេះ ដើម្បីអុជធូបទានរំលឹកវិញ្ញាណក្ខ័ន្ធប្ដី ហើយក្នុងចិត្តខ្ញុំក៏ញាប់ញ័រខ្លាំងដែរ។ ចាប់តាំងពីពេលមានមណ្ឌលរំលឹកវិញ្ញាណក្ខ័ន្ធនេះមក នាងខ្ញុំតែងតែមកទីនេះអុជធូបទានក្នុងពិធីបុណ្យទាន សែនខួប និងបុណ្យតេត ដើម្បីបន្ធូរក្ដីនឹករលឹកក្នុងចិត្តផងដែរ”។

ក្នុងបរិវេណមណ្ឌលរំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជន Gac Ma ក៏មានទីលានសន្តិភាពផងដែរ។ នេះគឺជាទីធ្លាដ៏ធំទូលាយ លេចធ្លោជាមួយរូបភាពសត្វព្រាបហើរឆ្ពោះទៅកាន់លំហសមុទ្រ។ បរិយាកាសនេះបញ្ជូនពីសាររអំពីសេចក្តីប្រាថ្នាសន្តិភាពរបស់ប្រជាជាតិវៀតណាមពីការពលីជីវិតដ៏អមតៈការពារអធិបតេយ្យភាពកោះសមុទ្រ របស់យុទ្ធជន Gac Ma។

មណ្ឌលរំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជន Gac Ma - "អាស័យដ្ឋានក្រហម" ​អប់រំ​អធិបតេយ្យភាព​​កោះសមុទ្រ - ảnh 2មណ្ឌលរំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជន Gac Ma

នៅពេលដែលការប្រឡងរចនាស្ថាបត្យកម្មសំណង់មណ្ឌលរំលឹកវិញ្ញាណក្ខ័ន្ធ Gac Ma ត្រូវបានបំផុសឡើង ទោះបីជាការប្រឡងនេះមិនមានរង្វាន់ក៏ដោយ ប៉ុន្តែគណៈចាត់តាំងទទួលការរចនារាប់រយ។ ហេតុដូច្នេះហើយ មណ្ឌលរំលឹកវិញ្ញាណក្ខ័ន្ធ Gac Ma គឺជាសំណង់ដែលមានលក្ខណៈនិមិត្តរូបខ្ពស់ មានលក្ខណៈវិញ្ញាណ និងក្ដីរំជួលចិត្តយ៉ាងខ្លាំងក្លា។  ភាពស្រស់ស្អាតរបស់សំណង់ហាក់ដូចជាប៉ះដល់ដួងចិត្តរបស់មនុស្សដែលមកទីនេះ។ អ្នកទាំងអស់ដែលមកទីនេះ។ លោក Tran Thanh Hai អនុប្រធានអចិន្ត្រៃយ៍នៃសហភាពពលករវៀតណាមបានឲ្យដឹងថា៖ មណ្ឌលរំលឹកវិញ្ញាណក្ខ័ន្ធនេះនឹងបន្តត្រូវបានជួសជុលកែលម្អឡើងវិញ សម្រាប់កូនចៅជំនាន់ក្រោយៗយល់ដឹងអំពីអធិបតេយ្យភាពកោះសមុទ្រជាតិ៖

“ក្រៅពីសំណង់ធំៗដែលមានស្រាប់ដូចជារង្វង់មូលអមតៈ ស្រូបអនុស្សាវរីយ៍ យើងខ្ញុំក៏មានគោលបំណង់បង្កើតប្រជុំកោះ Truong Sa តូចមួយនៅក្នុងតំបន់នេះ។ សម្រាប់ប្រជាជនវៀតណាម ដែលមិនមានលទ្ធភាពទៅទស្សនាប្រជុំកោះ Truong Sa នៅពេលទៅតំបន់នេះ ពួកគេនឹងយល់ដឹងយ៉ាងពេញលេញអំពីតំបន់ប្រជុំកោះ Truong Sa ដ៏ពិសិដ្ឋទាំងមូលរបស់មាតុភូមិផងដែរ”។

នាបច្ចុប្បន្ន មណ្ឌលរំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជន Gac Ma គ្របដណ្ដប់ដោយដើមឈើបៃតង ផ្កាស្រស់ស្អាត។ ចាប់តាំងពីពេលប្រតិបត្តិការមក មណ្ឌលរំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជន Gac Ma បានទទួលស្វាគមន៍ភ្ញៀវទេសចររាប់រយក្រុមមកទស្សនា និងភ្ញៀវទេសចររាប់លានលើកនាក់។ គោលដៅនេះបានក្លាយទៅជាអាសយដ្ឋាន ដើម្បីរំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជនពលីជីវិតនៅថ្មប៉ប្រះទឹក Gac Ma ព្រមទាំងជាអាយដ្ឋានក្រហម ដើម្បីបំផុសមោទនភាពជាតិ ពូនជ្រុំ អប់រំទឹកចិត្តស្នេហាជាតិ និងសេចក្ដីស្រឡាញ់កោះសមុទ្រសម្រាប់ប្រជាជនវៀតណាមជំនាន់បច្ចុប្បន្ននេះ៕

ប្រតិកម្មទៅវិញ