VOV_មណ្ឌលទេសចរណ៍Suoi Tien មានទីតាំងនៅខណ្ឌទី៩ក្រុងហូជីមីញដែល
ទាក់ទាញ អ្នកទេសចររាប់លាននាក់មកលេងកំសាន្តជារៀងរាល់ឆ្នាំ។ មណ្ឌល
ទេសចរណ៍នេះមានសំណង់លេងកំសាន្តចំនួនជាង១៥០កន្លែងប្រៀបដូចជា
សារមន្ទីរធម្មជាតិមួយសំរាប់ភ្ញៀវទេសចរមកស្រាវជ្រាវនិងសំរាកលំហែកាយ។
|
មណ្ឌលទេសចរណ៍វប្បធម៍ Suoi Tien នៅក្រុងហូជីមីញ(រូបថត kyluc.vn) |
Suoi Tien មានន័យថាជ្រោះទេវតា។ទីនេះធ្លាប់ជាកន្លែងរហោស្ថានដែលមានអូរមួយ
ហូរសម្ងំខ្លួនក្រោមម្លប់ដើមឈើធម្មជាតិ។នាដើមឆ្នាំ១៩៩២រដ្ឋអំណាចក្រុងហូជីមីញ
បានសំរេចប្រែកន្លែងនេះឲ្យក្លាយទៅជាមណ្ឌលទេសចរណ៍ខ្នាតធំដើម្បីបំរើជីវភាព
វប្បធម៍ស្មារតីនៃប្រជាជន។ ក្រោយរយៈពេល២០ឆ្នាំកសាងនិងអភិវឌ្ឍន៏ដោយ
ទិសស្លោក”វិលត្រឡប់មកប្រភពដើមនៃវប្បធម៏ជាតិ”នោះនាសព្វថ្ងៃនេះ Suoi Tien
ជាមណ្ឌលទេសចរណ៍លេងកំសាន្តជួរមុខនៃប្រទេសជាតិដែលមានសំណង់ធំតូច
ចំនួនជាង១៥០កន្លែងផ្សាភ្ជាប់ជាមួយប្រវត្តិសាស្រ្តនិងរឿងព្រេងដ៏សំបូរបែបនៃជន
ជាតិវៀតណាមដូចជារឿង Lac Long Quan – Au Co (ជាមាតាបិតាជាតិវៀតណាម)
រឿងស្តេច Hungឬរឿង Son Tinh Thuy Tinh ជាដើម។
|
មណ្ឌលទេសចរណ៍Suoi Tien មានទីតាំងនៅខណ្ឌទី៩ក្រុងហូជីមីញដែលទាក់ទាញអ្នកទេសចររាប់លាននាក់មកលេងកំសាន្តជារៀងរាល់ឆ្នាំ(រូបថត cafebiz.vn) |
មកលេងនៅទីនេះភ្ញៀវទេសចរនៅបានទស្សនាទេសភាពធម្មជាតិដោយមាន
ជ្រោះព្រៃស្រៈទៀតផង។ លោក La Quoc Khanhអនុប្រធានមន្ទីរវប្បធម៍កីឡានិង
ទេសចរណ៍ទីក្រុងហូជីមីញបានឲ្យដឹងថា
យើងគួរតែធ្វើអាជីវកម្មនូវតំលៃធម្មជាតិនិងវប្បធម៍ដោយសារប្រការទាំងនេះ
បង្កើតឡើងការទាក់ទាញលើវិស័យទេសចរណ៍។ ភ្ញៀវទេសចរមកនេះគេមាន
លក្ខណៈស្វែងយល់ប្រវត្តិសាស្រ្តនិងវប្បធម៍ជាតិព្រមទាំងចូលរួមកម្មវិធីទេសចរណ៍
នានាទៀតផង។
ក្នុងរយៈពេល២០ឆ្នាំកន្លងទៅនេះនៅឱកាសបុណ្យទានឬចូលឆ្នាំមណ្ឌល
ទេសចរណ៍វប្បធម៍ Suoi Tien តែងតែបង្កើតបន្ថែមនូវរូបភាពលេងកំសាន្តថ្មីៗសំរាប់
បំរើភ្ញៀវ។ ទាំងអស់នេះបង្ហាញឲ្យឃើញអត្តសញ្ញាណវប្បធម៍និងប្រវត្តិសាស្រ្តនៃជនជាតិវៀតណាម។ នៅទីនេះគេលៃតទុកដីមានផ្ទៃ១៥០០០ម៉ែត្រក្រឡាសំរាប់
កសាង”រាជាណាចក្ររបស់បណ្តាអ្នកមានទេពកោសល្យទៅអនាគត”ដែលជាកន្លែង
លេងកំសាន្តសំរាប់កុមារ។ ជារៀងរាល់ថ្ងៃមានភ្ញៀវប្រមាណ៣ហ្មឺននាក់មកទា្សនា
កន្លែងនេះ។ អ្នកស្រី Nguyen Thi Thanh Ngan នៅខណ្ឌទី១ក្រុងហូជីមីញសំណោះ
សំណាលថា
យើងខ្ញុំឆ្លៀតពេលនាំកូនមកទស្សនាកន្លែងនេះ។ នេះជាឱកាសសំរាប់កូនៗ
រៀនសូត្រស្រាវជ្រាវពិភពលោកនិងបរិស្ថានរស់ននៅហើយក៏សំរាប់គ្រួសារទាំង
មូលលេងកំសាន្តក្រោយបណ្តាថ្ងៃធ្វើការនឿយហត់ដែរ។
មកទស្សនាមណ្ឌលទេសចរណ៍វប្បធម៍ Suoi Tien កុមារជំទង់និងយុវជន
និយមចូលចិត្តលេងល្បែងប្រថុយប្រថានដូចជាឋាសវិលនាវាចោរសមុទ្រឡាន
អគ្គីសនីជិះបុកគ្នានិងប្រណាំងម៉ូតូ។ នៅជុំវិញកន្លែងនេះគឺវិថីម្ហូបអាហារដែលមាន
៥០ហាងលក់ម្ហូបឆ្ងញ់ៗរួមជាមួយការដាក់លក់របស់អនុស្សាវរីយ៍ទៀតផង។
|
មកលេងនៅទីនេះភ្ញៀវទេសចរនៅបានទស្សនាទេសភាពធម្មជាតិដោយមានជ្រោះព្រៃស្រៈទៀតផង(រូបថត ivivu.com) |
ជារៀងរាល់ឆ្នាំនៅមណ្ឌលទេសចរណ៍វប្បធម៍ Suoi Tien តែងតែរៀបចំព្រឹត្តិការ
ណ៍វប្បធម៍ធំៗដូចជាទិវារំលឹកស្តេច Hungនាថ្ងៃទី១០ខែ៣តាមច័ន្ទកតិឬបុណ្យផ្លែ
ឈើ Nam Bo ប្រារព្វនាដើមខែមិថុនា។បុណ្យផ្លែឈើ Nam Bo នេះទាក់ទាញការ
ចូលរួមយ៉ាងខ្លាំងពីភ្ញៀវទេសចរក្នុងនិក្រៅប្រទេសដោយមានកម្មវិធី Carnaval លើ
វិថីរបស់បណ្តាក្រុមសិល្បៈមកពីកម្ពុជាឡាវថៃកូរ៉េម៉ាឡេស៊ីឥណ្ឌូនេស៊ីឥណ្ឌានិង
វៀតណាម។ នៅបុណ្យផ្លែឈើនេះភ្ញៀវទេសចរបានទស្សនាផងនិងភ្លក់រស់ជាតិ
ផ្លែឈើ៥០ប្រភេទមកពី២១ខេត្តនៅភូមិភាគខាងត្បូងនិងតំបន់ទាំងអស់ក្នុង
ប្រទេសវៀតណាមទៀតផង៕