ភាពស្រស់ស្អាតនៃឈូងសមុទ្រ Vung Ro

LE PHUONG Theo VOV WORLD -
Chia sẻ

Vung Ro ជាឈូងសមុទ្រស្រស់ស្អាត១នៅឃុំ Hoa Xuan
Namស្រុក​Dong Hoa ខែត្រPhu Yenភាគកណ្តាលវៀត
ណាម។ Vung Roនៅជាតំបន់ដីប្រវត្តិសាស្រ្ត១ផ្សារភ្ជាប់
ជាមួយខ្សែផ្លូវហូជីមិញលើសមុទ្រទៀតផង។

Vovworld- បើ​​ធ្វើ​ដំណើរ​តាមបណ្តោយផ្លូវជាតិលេខ១A ពីភាគខាងជើងទៅភាគ
ខាងត្បូងនៃ​ប្រទេស​វៀតណាមឈូងសមុទ្រ Vung Ro មានចម្ងាយពីទីក្រុង Tuy
Hoaខែត្រPhu Yen​ ប្រមាណ​២៥គីឡូមែត្រ ។ នៅ ប៉ែក​ខាងជើង​ ខាងត្បូងនិង
ខាងលិចឈុងសមុទ្រ Vung Ro មានជញ្ជាំងថ្ម​បី​ គឺ​Deo Ca-Da Bia  និងHon Ba
បាំងព័ទ្ឋជុំវិញ។នៅប៉ែកត្បូងគឺជាទ្វាសមុទ្រ​Hon Nua មានកំពស់១០៥ម៉ែត្រ។
នៅក្នុងឈូងសមុទ្រ Vung Ro មានមច្ឆាផលច្រើន​  ផ្កាថ្មគ្រប់ពណ៌ចម្រុះគួរឲ្យ
ទាក់ទាញសំរាប់ទួរទេសចរណ៍ស្ទូចត្រីហែលទឹកនិងមុជទឹក។បងLeHoangThanh
Tung នាយកក្រុមហ៊ុនទេសចរណ៍ Tuy Hoaអោយដឹងថា៖“ តាមបណ្តោយឈូង
សមុទ្រ Vung Roមានឆ្នេរមុជទឹកស្អាតជាច្រើនណាស់។ក្នុងនោះឆ្នេមុជទឹកMon ​
ជាឆ្នេមុជទឹកស្អាតជាងគេ។ខ្សាច់នៅទីនេះគឺម៉ត់ខៃនិងសណាស់ហើយទឹកសមុទ្រ
គឺខៀវថ្លាយង់ណាស់។“

              

ភាពស្រស់ស្អាតនៃឈូងសមុទ្រ Vung Ro - ảnh 1

       សោភ័ណ្ឌភាពល្អស្អាតរបស់ ឈូងសមុទ្រ VungRoគឺដោយ
         សារធម្មជាតិប្រទានអោយ(រូបថត Internet)

ឈូងសមុទ្រ Vung Roនៅបានផ្សារភ្ជាប់ជាមួយនឹងផ្លូវពិសិដ្ឋ១ទៀត។នោះគឺជាផ្លូវ
ហូជីមិញលើសមុទ្រមុននេះ៥០ឆ្នាំ។Vung Roជាផែ១ក្នុងចំណោមផែសំខាន់ដែល
ទទួលអាវុធរាប់រយតោនដឹកជញ្ជូនដោយនាវាអត់លេខដើម្បីជំនួយអោយសមរភូមិ
ភាគខាងត្បូងក្នុងបណ្តាឆ្នាំប្រទេសជាតិដំណើរការតស៊ូប្រឆាំងចក្រពត្តិអាមេរិក
សង្រ្គោះជាតិ។និងVung Roត្រូវបានរដ្ឋវៀតណាមបញ្ចូលក្នុងបញ្ជីរាយនាមកេរ្ត៍ដំណេល
ប្រវត្តិសាស្រ្តជាតិ។បងLeHoang Thanh Tungរៀបរាប់ថាៈ“   នៅពីក្រោយឆ្នេ នៃឈូង
សមុទ្រ Vung Ro ស្តូប១បានសាងឡើងជា រូបនាវា។និងនៅលើនាវានេះមានរូបសំណាក
របស់បណ្តាយុទ្ឋជនក្នុងសំលៀក បំពាក់របស់អ្នកនេសាទ។ “

សោភ័ណ្ឌភាពល្អស្អាតរបស់ ឈូងសមុទ្រ Vung Roគឺដោយសារធម្មជាតិប្រទានអោយ។បណ្តាក្រុមហ៊ុនទេសចរណ៍នៅក្នុងខែត្រកំពុងធ្វើអាជីវកម្មឆ្នេមុជទឹកស្អាតព្រមទាំង
ឧទ្ទេសនាមជាមួយភ្ញៀវទេសចរណ៍ដែលមាន​បំណងរកឃើញសោភណ្ឌភាពល្អស្អាត
ដ៍រហោស្ថាននៃតំបន់ដីនេះ។លោកTran Quang Nhat អនុប្រធានគណះកម្មាធិការប្រជាជន
ខែត្រ Phu Yen អោយដឹងថា៖“  ចំពោះ  កេរ្ត៍ដំណែល Vung Ro  យើងខ្ញុំប្រមូលផ្តុំធ្វើអាជីវ
កម្មទួរទៅទេសចរណ៍សមុទ្រគួផ្សំជាមួយទួរទៅទេសចរណ៍វប្បធម៌អប់​រំនិងឡើងភ្នំ។យើងខ្ញុំនឹងអភិវឌ្ឍន៍ កេរ្ត៍ដំណែល Vung Ro  ទៅជាកន្លែងទេសចរណ៍គួរឲ្យជក់ចិត្តក្នុង ទួរទៅទេសចរណ៍ នៅភាគកណ្តាលនិងលើទូទាំងប្រទេសទាំងមូលទៀតផង។ “

               

ភាពស្រស់ស្អាតនៃឈូងសមុទ្រ Vung Ro - ảnh 2
                         ស្តូប១បានសាងឡើងជា រូបនាវា។


អង្គការទេសចរណ៍ពិភពលោកបានចាត់ទុក Vung Ro ជារមណីដ្ឋានសម្រាកលំហែរកាយ
ដ៍ល្អស្អាតបំផុតនៅទ្វីបអាស៊ីនិងនៅតំបន់ចុងបូពា៏ទៀតផង។ភាពរហោស្ថាននិងភាពធំ
សម្បើមនៃព្រៃភ្នំនិងសមុទ្រនៅទីនេះជានិច្ចកាលបន្សល់ទុកចំណាប់អារម្មណ៍ដ៍ជ្រាលជ្រៅ
ចំពោះអ្នកណាដែលបានមកលេងកំសាន្តតំបន់ដីនេះម្តង៕

ប្រតិកម្មទៅវិញ