ពេលប្រជុំផ្សារ Hang នៅទីក្រុង Hai Phong នាប៉ុន្មានថ្ងៃចុងឆ្នាំគឺមានមនុស្សទស្សនាច្រើនសន្ធឹកសន្ធាប់ (រូបថតៈ Lê Tân/Thanhnien.vn) |
ផ្សារ Hang មុននេះជាផ្សាររបស់ភូមិ Du Hang។ ភូមិ Du Hang ជាភូមិបុរាណ ដែលមានតាំងពីសតវត្សទី១៧និងទី១៨។ ភូមិ Du Hang មុននេះ ជាតំបន់ដីកសិកម្ម និងជាកន្លែងតភ្ជាប់គមនាគមន៍ បានជាផ្សារ Hang ក្លាយទៅជាកន្លែងជួបជុំ ផ្លាស់ប្តូរ និងទិញ លក់កូនឈើ ពូជដំណាំនិងប្រដាប់ប្រើប្រាស់កសិកម្ម។ តាមរយៈដំណើការ នគរភាវូប នីយកម្មរីកសាយភាយនៅតំបន់ជំវិញ ហេតុដូច្នេះ ផ្សារ Hang បច្ចុប្បន្នស្ថិត ក្នុងទីក្រុង ពោលគឺក្នុងឃុំ Du Hang Kenh ខ័ណ្ឌ Le Chan ទីក្រុង Hai Phong។ ប្រការ ពិសេសគឺ ទោះបីជាឆ្លងកាត់ពេលវេលាច្រើនក៏ដោយ ប៉ុន្តែទំនៀមទម្លាប់ផ្លាស់ប្តូរទំនិញ កសិកម្មរបស់ផ្សារ Hang នៅរក្សារហូតដល់បច្ចុប្បន្ន។ មុននេះ ប្រជុំផ្សារ Hang បាន បើកនៅថ្ងៃទី៥ និងទី១៥កើតរៀងរាល់ខែ។ ប៉ុន្តែឥឡូវនេះ ផ្សារ Hang ត្រឹមតែបើកមួយ ពេលតែប៉ុណ្ណោះ គឺថ្ងៃអាទិត្យរៀងរាល់សប្តាហ៍និងក្នុងឱកាសចុងឆ្នាំ ភ្ញៀវក៏បានមក ទស្សនាផ្សារច្រើនជាងដែរ។
តាមប្រពៃណីផ្សារគឺតែងតែលក់កូនឈើនិងសំភារៈ ប្រដាប់ប្រដាធ្វើកសិកម្ម។ អ្នកដែលនៅក្នុងទីក្រុងនិងនៅខេត្តជុំវិញ អាចមកផ្សារទិញមេមាន់ ពួជដំណាំ ចង្ក្រានជើងបីជាដើម។ សូម្បីតែឧបករណ៍ធ្វើកសិកម្មមួយចំនួនស្មានថាមានតែក្នុងអតីតកាល ប៉ុន្តែ នៅមានលក់ក្នុងផ្សារ Hang ផងដែរ។ ក៏ដោយសារមានឧបករណ៍ទាំងអស់នេះបាន ជា គេចាត់ទុកផ្សារ Hang ដូចជាសារៈមន្ទីគួរឲ្យទាក់ទាញដែលរក្សានូវសញ្ញាវប្បធម៌ ពិសេសរបស់ស្រុកស្រែអញ្ជឹង។ លោក Kha ភ្ញៀវមកផ្សារពីខេត្ត Hai Duong បាន សំណេះសំណាលយ៉ាងសប្បាយរីករាយ ថា ៖ ផ្សារនេះរបស់របរអ្វីក៏មានដែរ។
“ខ្ញុំចូលចិត្តពេលប្រជុំផ្សារនៅទីនេះ ព្រោះឃើញថានៅទីនេះមានព្រលឹងជាតិ។ បរិយាកាសក្នុងផ្សារនៅភ្ជាប់លក្ខណៈសាមញ្ញរបស់ស្រុកស្រែហើយឧបករណ៍សិប្បកម្មសុទ្ធតែមានវត្តមាននៅក្នុងផ្សារផងដែរ។ ចូលផ្សារថ្ងៃនេះ ខ្ញុំបានរកឃើញស្នាចបាចទឹក ធ្វើពីឬស្សី”។
ផ្កានិងដើមឈើតែងលំអពេញក្នុងពេលប្រជុំផ្សារ (រូបថតៈ Lê Tân/Thanhnien.vn) |
មិនត្រឹមតែមានអ្នកក្នុងស្រុកនិយមចូលចិត្តប៉ុណ្ណោះទេ ផ្សារ Hang បានទាក់ ទាញអ្នកទីក្រុងនិងភ្ញៀវទេសចរនៅគ្រប់ទិសទីពេលមកទស្សនានៅទីក្រុង Hai Phong ម្តងៗទៀតផង។ ក្រៅពីអ្នកលក់ប្រចាំនៅផ្សារមក ផ្សារ Hang នៅមានអ្នកលក់ពិសេស ចូលរួមផងដែរ។ គេយកសត្វចញ្ចឹមនិងវត្ថុពិសេសរបស់គ្រួសារខ្លួនមកលក់ផង និងផ្លាស់ប្តូរបទ ពិសេធន៍ជាមួយអ្នកមានចំណង់ចំណូលចិត្តដូចគ្នាផងដែរ។ លោក Doan Huu Gia នៅខ័ណ្ឌ Le Chan ទីក្រុង Hai Phong បានឲ្យដឹងថា៖
“នេះមិនត្រឹមតែជាផ្សារប្រជាប្រិយរបស់អ្នកក្រុង Hai Phong ប៉ុណ្ណោះទេ ថែម ទាំងទីនេះប្រជាកសិករទីក្រុងមានកន្លែងដើម្បីលក់ដូរផលិតផលរបស់ខ្លួន ពីសត្វ ពី ដើមឈើតែងលំអនិងផ្កាផង។ ថ្ងៃអាទិត្យណាខ្ញុំក៏ទៅផ្សារដែរ”។
ទីតាំងលក់សត្វ បក្សាបក្សី និងសត្វលំអរជាកន្លែងគួរឲ្យទាក់ទាញបំផុតរបស់ផ្សារ Hang។ បរិយាកាសលក់ដូរនៅទីនេះបានប្រព្រឹត្តទៅយ៉ាងអូអរសប្បាយរីករាយ។ ពីជ្រូក មាន់ ទារ ឆ្កែ ឆ្មារ បក្សាបក្សី កណ្តុ hamster ជាដើម ទាំងអស់នេះដូចជាផ្ទាំងគំនូរចម្រុះពណ៌ទាក់ ទាញមនុស្សគ្រប់រូបពេលមកទស្សនាប្រជុំផ្សារ Hang ម្តងៗ។ លោក Nguyen Quang Tien ភ្ញៀវមកពីទីក្រុងហាណូយបានចែករំលែកថា៖
“ផ្សារ Hang នេះមានប្រភេទទំនិញខ្លះដែលផ្សារផ្សេងៗគ្មានឡើយ ។ ជួនកាល ខ្ញុំក៏មកដល់ទីនេះដើម្បីទិញមាន់យកទៅចិញ្ចឹម ដូចជាប្រ ភេទមាន់ Dong tao ឬប្រភេទមាន់ ចិញ្ចឹមយកស៊ូតផងដែរ”។
គួរឲ្យចាប់អារម្មណ៍ណាស់ ព្រោះថាក្នុងយុគ្គសម័យដែលទីផ្សារអភិវឌ្ឍន៍ដោយ មានប្រព័ន្ធផ្សារទំនើបជាច្រើនសន្ធឹកសន្ធាប់នោះ ប៉ុន្តែនៅកណ្តាលទីក្រុង នៅមាន វត្តមានប្រជុំផ្សារដូចជាផ្សារ Hang ផង ដែរ។ ទីនោះមិនត្រឹមតែជាផ្សារទិញលក់ប៉ុណ្ណោះទេ ថែមទាំងទីនោះជាខ្សែតភ្ជាប់រវាងបច្ចុប្បន្នកាលជាមួយអតីតកាល។ ហេតុដូច្នេះបានជា មានមនុស្សជាច្រើន គេនាំគ្នាទៅផ្សារ Hang ដែលគេចាត់ទុកដូចជា បានទីទីកន្លែងវប្បធម៌សហគមន៍ផងដែរ៕