ប្រាង្គ Tuong Long - កេរ្កិ៍ដំណែលប្រវត្តិសាស្ត្រវប្បធម៌រាប់ពាន់ឆ្នាំ

Chia sẻ
(VOVWORLD) - Do Son ទីក្រុង Hai Phong គឺជាតំបន់ទេសចរណ៍ដ៏ល្បីឈ្មោះទាំងក្នុង និងក្រៅប្រទេស ជាមួយនឹងឆ្នេរសមុទ្រសម្រាប់ងុតទឹកដ៏ស្រស់ស្អាត និងទេសភាពរម៉ែនទិក។ លើសពីនេះទៅទៀត នៅទីនេះក៏មានគោលដៅដ៏ល្បីឈ្មោះជាមួយនឹងកេរ្កិ៍ដំណែលប្រវត្តិសាស្ត្រវប្បធម៌រាប់ពាន់ឆ្នាំ នោះគឺវត្តប្រាង្គ Tuong Long។ នេះជាវត្តដ៏ពិសិដ្ឋ ហើយជាគោលដៅទេសចរណ៍ដែលអាចរំលងសម្រាប់ភ្ញៀវទេសចរនៅទាំងទីជិតទីឆ្ងាយ នៅពេលអញ្ជើញមកទីក្រុង Hai Phong។
ប្រាង្គ Tuong Long - កេរ្កិ៍ដំណែលប្រវត្តិសាស្ត្រវប្បធម៌រាប់ពាន់ឆ្នាំ - ảnh 1ប្រាង្គ Tuong Long - កេរ្កិ៍ដំណែលប្រវត្តិសាស្ត្រវប្បធម៌រាប់ពាន់ឆ្នាំ

ក្នុងរជ្ជកាល Ly (១០១០-១២២៥) ព្រះពុទ្ធសាសនានៅវៀតណាមត្រូវបានគោរពជាសាសនាជាតិ ដូច្នេះហើយ សំណង់ពុទ្ធសាសនារាប់ពាន់ត្រូវបានសាងសង់ឡើង ហើយសំណង់ដ៏ធំមហិមាបំផុតគឺប្រាង្គ Bao Thien នៅរាជធានី Thang Long និងប្រាង្គ Tuong Long នៅ Do Son ខេត្ត Hai Phong។ សំណង់ស្ថាបត្យកម្ម ពុទ្ធសាសនានេះត្រូវបានសាងសង់នៅលើកំពូលភ្នំដែលមានកម្ពស់ ១២៨ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ។ ក្រៅពីគោលដៅសាសនា ប្រាង្គ Tuong Long ក៏ដើរតួនាទីការពារសុវត្ថិភាពរបស់សម្រាប់ប្រទេសជាតិផងដែរព្រោះថានេះគឺជាវិមានសង្កេតរបស់ដូនតាការពារទឹកដីភាគភាគឦសានមាតុភូមិចំពោះគ្រោះឈ្លានពាន។ យោងតាមសៀវភៅប្រវត្តិសាស្ត្រថា ស្តេច Thanh Tong បានចេញព្រះរាជបញ្ជាឱ្យសាងសង់វត្តមួយ នៅពេលទ្រង់យាងទៅ តំបន់ Do Son ហើយ បានដាក់ឈ្មោះថា Tuong Long គឺមានន័យថា នាគសំណាង ក្រោយពីទ្រង់បានឃើញនាគមាសក្នុងសុបិន។

ដោយឆ្លងកាត់ពេលវេលារាប់ពាន់ឆ្នាំ នាបច្ចុប្បន្ននេះ ប្រាង្គ Tuong Long បានក្លាយទៅជាកេរ្កិ៍ដំណែលបុរាណវិទ្យា។ ក្នុងឆ្នាំ ២០០៧ ខ័ណ្ឌ Do Son បានសាងសង់ប្រាង្គនេះឡើងវិញ។ ក្រោយពេលសាងសង់អស់រយៈពេល ១០ ឆ្នាំមក ប្រាង្គនេះត្រូវបានបើកសម្ពោធដាក់ឱ្យប្រើប្រាស់នៅឆ្នាំ ២០១៧។ ប្រាង្គថ្មីស្ថិតលើផ្ទៃដីទំហំ ២ ០០០ ម៉ែត្រការ៉េ។ ព្រះតេជគុណ Thich Quang Tung ប្រធានក្រុមប្រឹក្សាប្រតិបត្តិនៃសមាគមពុទ្ធសាសនាខេត្ត Hai Phong មានពុទ្ធដីកាថា ការសាងសង់តែងតែគោរពតាមរូបរាង្គ ក្បូរក្បាច់នៃស្ថាបត្យកម្មរាជវង្ស Ly៖ “យើងខ្ញុំមានគោលបំណងសាងសង់ឡើងវិញនូវសំណង់វប្បធម៌ដែលបន្សល់ទុកដោយបុព្វបុរស។ បច្ចុប្បន្នមានរូបសំណាកសំរិទ្ធពីរាជវង្ស Ly ដែលបានស្រង់ពីស្រះ ហើយត្រូវរក្សាទុកក្នុងវត្ត។ សំណង់នេះមានតម្លៃប្រវត្តិសាស្ត្រដ៏ធំធេងណាស់។ ឥដ្ឋនីមួយៗសុទ្ធតែមានអក្សរទាំងអស់ ហើយមានទំហំដូចគ្នា បើប្រៀបធៀបនឹងសម័យនៅវត្ត Phat tich ផងដែរ”។

តំបន់នៅក្បែរវត្តគឺជាអគារសិលាចារិក ហើយជាកន្លែងជីកកកាយសម្រាប់រក្សាទុកវត្ថុបុរាណបុរាណជាច្រើនពីបណ្ដាឆ្នាំ ១០៨៥ ដូចជា ដំបូលប្រក់ក្បឿង បំណែកក្បាលនាគ រូបសំណាកគូស្នេហ៍។ អញ្ជើញមកដល់ប្រាង្គ Tuong Long ភ្ញៀវទេសចរនឹងបានទស្សនា និងស្វែងយល់រាល់តម្លៃវប្បធម៌ ប្រវត្តិសាស្ត្ររបស់ដូនតាបន្យល់ទុកមក។ លោក Cao Van Be នាយករងមជ្ឈមណ្ឌលគ្រប់គ្រងទេសចរណ៍ និងកេរ្កិ៍ដំណែល Do Son ខេត្ត Hai Phong បានឲ្យដឹងថា៖ “ក្នុងបរិវេណវត្តប្រាង្គ Tuong Long មានតម្លៃអប់រំសម្រាប់បណ្ដាស្រទាប់វណ្ណៈប្រជាជនវៀតណាមនិយាយរួម និងប្រជាជនខេត្ត Hai Phong និយាយដោយឡែក ជាពិសេសគឺយុវជនជំនាន់ក្រោយអំពីដំណើរការកសាង និងការពារប្រទេសជាតិរបស់ដូនតា ក៏ដូចជាមានស្មារតីទទួលខុសត្រូវកសាងស្រុកមាតុភូមិ។ សំណង់នេះមានតម្លៃប្រវត្តិសាស្ត្រដ៏ធំធេងចំពោះ Do Son ទីក្រុង Hai Phong”។

ប្រាង្គ Tuong Long - កេរ្កិ៍ដំណែលប្រវត្តិសាស្ត្រវប្បធម៌រាប់ពាន់ឆ្នាំ - ảnh 2អញ្ជើញមកដល់ប្រាង្គ Tuong Long ភ្ញៀវទេសចរមិនត្រឹមតែបានស្វែងយល់អំពីប្រវត្តិសាស្ត្រ និងស្ថាបត្យកម្មនៃសំណង់ប្រាង្គដ៏ពិសិដ្ឋ

អញ្ជើញមកដល់ប្រាង្គ Tuong Long ភ្ញៀវទេសចរមិនត្រឹមតែបានស្វែងយល់អំពីប្រវត្តិសាស្ត្រ និងស្ថាបត្យកម្មនៃសំណង់ប្រាង្គដ៏ពិសិដ្ឋប៉ុណ្ណោះទេ ថែមទាំងមានឱកាសផ្ដាំផ្ញើគំនិតអារម្មណ៍របស់មខ្លួនទៅកាន់ "ដើមឈើនៃបំណងប្រាថ្នា" ដែលបានរៀបដាក់នៅជើងប្រាង្គ។ ភ្ញៀវទេសចរម្នាក់មកពីទីក្រុងហាណូយបានសម្ដែងថា៖ “គ្រួសារនាងខ្ញុំបានមកដល់ទីក្រុង Hai Phong ច្រើនដង ហើយក៏បានឮអំពីប្រាង្គនេះផងដែរ ប៉ុន្តែនេះគឺជាលើកដំបូងហើយដែលនាងខ្ញុំបានជូនកូនៗមកទីនេះ ដើម្បីស្វែងយល់អំពីកេរ្កិ៍ដំណែលដែលមានអាយុកាលរាប់ពាន់ឆ្នាំ។ នៅទីក្រុងហាណូយក៏មានប្រាងតងស្នងសងគុណ ដែលបានសងសង់ក្នុងសម័យកាលដូចគ្នាផងដែរ”។

អញ្ជើញមកទស្សនាប្រាង្គ Tuong Long ភ្ញៀវទេសចរមិនត្រឹមតែបានស្វែងយល់អំពីប្រវត្តិ និងស្ថាបត្យកម្មប្រាង្គប៉ុណ្ណោះទេ ថែមទាំងយល់ដឹងបន្ថែមអំពីជំនឿសាសនាទៀតផង។  តាមរយៈវត្ថុបុរាណ ភ្ញៀវទេសចរអាចជួបប្រទះរចនាបថសិល្បៈសហសម័យជាមួយនឹងក្បូរក្បាច់ល្អិតល្អន់ ទន់ល្មើយ ដែលដូនតាមចង់បន្សល់ទុកដល់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត ជាមួយនឹងសារអំពីជីវៈទស្សនៈ លោកទស្សនៈបំណងប្រាថ្នាអំពីជីវភាពរស់នៅសម្បូរធូធា និងសុខសាន្តត្រាណផងដែរ៕

ប្រតិកម្មទៅវិញ