បេតិកភណ្ឌវប្បធម៌កោះសមុទ្រ - មុខព្រួញអភិវឌ្ឍន៍ទេសចរណ៍របស់ខេត្ត Quang Ngai

Chia sẻ
(VOVWORLD) - ដោយមានសក្តានុពល និងគុណសម្បត្តិកោះសមុទ្រ ខេត្ត Quang Ngai កំពុង ខិតខំប្រឹងប្រែង ដើម្បីក្លាយទៅជាគោលដៅ ដ៏ទាក់ទាញជាមួយនឹងផលិតផលទេសចរណ៍ដ៏វិសេសវិសាលដោយឡែកជាច្រើន។  ក្រៅពីការតម្រង់ទិសដៅ អភិវឌ្ឍន៍ផ្នែកទេសចរណ៍តាមទិសដៅប្រកបដោយនិរន្តរភាព ខេត្ត Quang Ngai បានផ្ដោតសំខាន់លើវិស័យទេសចរណ៍កោះសមុទ្រធ្វើជាមុខព្រួញ ទេសចរណ៍វប្បធម៌ជាចំណុចស្នូល និងទេសចរណ៍អេកូឡូស៊ីជាមូលដ្ឋានគ្រឹះ ដើម្បីអភិវឌ្ឍន៍ផ្នែកទេសចរណ៍ប្រកបដោយចីរភាព។
បេតិកភណ្ឌវប្បធម៌កោះសមុទ្រ - មុខព្រួញអភិវឌ្ឍន៍ទេសចរណ៍របស់ខេត្ត Quang Ngai - ảnh 1បេតិកភណ្ឌវប្បធម៌កោះសមុទ្រ - មុខព្រួញអភិវឌ្ឍន៍ទេសចរណ៍របស់ខេត្ត Quang Ngai

ស្រុកកោះ Ly Son តែងតែជាគោលដៅដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរ ជាពិសេសក្នុងរដូវក្តៅ។ អញ្ជើញមក Ly Son ក្នុងឱកាសនេះ ក្រៅពីទេសភាពធម្មជាតិដ៏វិសេសវិសាល ជាមួយនឹងកោះសមុទ្រ និងភ្នំភ្លើងរាប់លានឆ្នាំដ៏រហោស្ថាន និងធំសម្បើមនោះ ភ្ញៀវទេសចរមានឱកាសស្វែងយល់ពីឃ្លាំងវប្បធម៌ដ៏វិសេសវិសាល ដែលត្រូវបានប្រជាជននៅកោះថែរក្សារាប់ពាន់ឆ្នាំមក ដូចជា៖ ពិធីបុណ្យបួងសួងសម្រាប់ត្រី ប្រណាំងទូកសត្វសក្តិសទ្ធិទាំង ៤ ជាពិសេសគឺពិធីបុណ្យ Khao le the linh Hoang Sa។ លោក  Le Van Ninh អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Ly Son បានចាត់ទុកថា អញ្ជើញមក Ly Son ក្នុងរដូវទេសចរណ៍ឆ្នាំនេះ ភ្ញៀវទេសចរបានឃើញផ្ទាល់ភ្នែកពីភ័ស្តុតាង និងឯកសារដ៏មានតម្លៃចំនួនរាប់រយ ដែលបានតាំងបង្ហាញក្នុងពិពណ៌ Ly Son - បេតិកភណ្ឌវប្បធម៌កោះសមុទ្រ។ ទាំងនេះគឺជាភ័ស្តុតាងដ៏មានតម្លៃអំពីប្រវត្តិសាស្ត្រកំណត់អធិបតេយ្យភាពរបស់វៀតណាមនៅសមុទ្រខាងកើតជាមួយប្រជុំកោះទាំងពីរគឺ Hoang Sa និង Truong Sa៖

“តាមរយៈសកម្មភាពតាំងបង្ហាញនេះ យើងខ្ញុំមានបំណងចង់ឃោសនា និងផ្សព្វផ្សាយរូបភាព មនុស្ស និងលក្ខណៈវប្បធម៌ពាក់ព័ន្ធដល់កត្តាប្រវត្តិសាស្ត្រនិងអធិបតេយ្យភាពរបស់ Hoang Sa និង Truong Sa ដល់មិត្តភក្តិ និងភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិផងដែរ”។

គោលដៅដែលទាក់ទាញភ្ញៀវទេសចរមួយទៀតគឺ Sa Huynh ទីរួមខេត្ត Duc Pho ប៉ូលខាងត្បូងខេត្ត Quang Ngai ។ ទីកន្លែងនេះមានឆ្នេរសមុទ្រវែងជាមួយសមុទ្រ ខៀវ ខ្សាច់មាស វាលអំបិលសរស្គុះ ជីរភាពរស់នៅដ៏សាមញ្ញរបស់អ្នកស្រុក និងគ្រឿងសមុទ្រដ៏ឆ្ងាញ់ពិសារ។ រម្មណីដ្ឋានដែលត្រូវបានធម្មជាតិប្រទានឲ្យដូចជា៖  ជ្រោយ Sa Huynh ជ្រោយ Kim Bong កោះ Dun កោះ Chau Me ត្រពាំង An Khe - ត្រពាំងទឹកប្រៃដ៏ធំបំផុតនៅខេត្ត Quang Ngai ជាប់នឹងឃុំចំនួនពីរគឺ Pho Khanh និង Pho Thanh (Duc Pho)។ នេះគឺជាកន្លែងមួយដែលបានបង្កើតវប្បធម៌ Sa Huynh និងនៅជុំវិញត្រពាំង An Khe គឺជាបុរានដ្ឋានដ៏មានតម្លៃនៃខឿនវប្បធម៌ Sa Huynh៖ Phu Khuong, Thanh Duc និង Long Thanh។ លោកសាស្ត្រាចារ្យ បណ្ឌិត Truong Quoc Binh សមាជិកក្រុមប្រឹក្សាបេតិកភណ្ឌវប្បធម៌ជាតិបានចែករំលែកអំពីចំណុចវិសេសវិសាលនៃវប្បធម៌ Sa Huynh៖

“Sa Huynh បានផ្សារភ្ជាប់ជាមួយនឹងភូមិអំបិលដែលខឿនវប្បធម៌ផ្សេងៗអត់មានឡើយ។ អំបិលគឺជាផ្លូវដែលមានមុនផ្លូវសូត្រ និងផ្លូវកុលាលភាជន៍។ នេះគឺជារបរចិញ្ចឹមជីវិតរបស់មនុស្ស ផ្សារភ្ជាប់ជាមួយជីវភាពរស់នៅរបស់មនុស្ស ការផ្លាស់ប្តូររវាងតំបន់ទំនាប និងតំបន់ខ្ពង់រាប រវាងតំបន់ភាគខាងត្បូង ខាងជើង និងកណ្តាល។ ខ្ញុំគិតថា នោះគឺជាប្រៀបខ្លាំងមួយក្នុងចំណោមប្រៀបខ្លាំងរបស់ Sa Huynh។ ការផ្លាស់ប្តូររវាង Sa Huynh និង Dong Son គឺខ្លាំងក្លាណាស់ ហើយការផ្លាស់ប្ដូររវាង Sa Huynh ជាមួយវប្បធម៌បុរេប្រវត្តិនានានៅតំបន់អាងទន្លេ Dong Nai នៅភាគខាងត្បូងក៏ខ្លាំងផងដែរ។ ប្រៀបខ្លាំងរបស់ Sa Huynh គឺ ពីសមុទ្ររហូតដល់តំបន់ព្រៃភ្នំនិងខ្ពង់រាបផងដែរ”។

បេតិកភណ្ឌវប្បធម៌កោះសមុទ្រ - មុខព្រួញអភិវឌ្ឍន៍ទេសចរណ៍របស់ខេត្ត Quang Ngai - ảnh 2បេតិកភណ្ឌវប្បធម៌កោះសមុទ្រ - មុខព្រួញអភិវឌ្ឍន៍ទេសចរណ៍របស់ខេត្ត Quang Ngai

លោក Nguyen Tien Dung ប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Quang Ngai បានឲ្យដឹងថា៖ កេរ្កិ៍ដំណែលវប្បធម៌ Sa Huynh ទីរួមខេត្ត Duc Pho ត្រូវបានលោកនាយករដ្ឋមន្ត្រីទទួលស្គាល់ជាកេរ្កិ៍ដំណែលជាតិពិសេសនាថ្ងៃទី ២៩ ធ្នូ ឆ្នាំ ២០២២ គឺជាកិត្តិយាសដ៏ធំធែង ហើយក៏ជាការទទួលខុសត្រូវរបស់ខេត្ត Quang Ngai ក្នុងការ អភិរក្ស ថែរក្សា និងពង្រីករាល់តម្លៃដ៏វិសេសវិសាលនៃវប្បធម៌ Sa Huynh ៖

“ទំនួលខុសត្រូវរបស់តំបន់ ជាពិសេសគឺទីរួមខេត្ត Duc Pho គឺត្រូវថែរក្សារាល់កេរ្កិ៍ដំណែលក្នុងតំបន់ ជាពិសេសគឺកេរ្កិ៍ដំណែលជាតិពិសេស ក្នុងនោះមានបឹង An Khe និងតំបន់នៅជុំរិញ។ យើងត្រូវថែរក្សា និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ លើកកម្ពស់ការយល់ដឹងអំពីការការពារបរិស្ថានអេកូឡូស៊ី និងការពារទេសភាពនៃមណ្ឌលកេរ្កិ៍ដំណែលផងដែរ”។

គម្រោងកសាងកម្មវិធីកំណត់ទីតាំង និងអភិវឌ្ឍន៍ទេសចរណ៍ខេត្ត Quang Ngai ដល់ឆ្នាំ ២០២៥ និងទិសដៅដល់ឆ្នាំ ២០៣០ ឆ្ពោះទៅការកសាង អភិវឌ្ឍន៍ពាណិជ្ជសញ្ញាទេសចរណ៍ Quang Ngai ស្របតាមគោលដៅអភិវឌ្ឍន៍ពាណិជ្ជសញ្ញាទេសចរវៀតណាម កែលម្អឋានៈរបស់ខេត្ត Quang Ngai ក្នុងផ្ទាំងគំនូរទេសចរណ៍តំបន់ និងទូទាំងប្រទេស។ ខេត្ត Quang Ngai បានកំណត់ពាណិជ្ជសញ្ញាទេសចរណ៍រួមមានគោលដៅទាំងអស់របស់ខេត្ត រំលេចពីលក្ខណៈវិសេសវិសាល តម្លៃស្នូលបំផុតនៃធនធានទេសចរណ៍សំខាន់ៗគឺកោះសមុទ្រ និងវប្បធម៌ Sa Huynh ដោយយក Ly Son ជាស្នូកត្តាស្នូល ដើម្បីអភិវឌ្ឍន៍ទេសចរណ៍កោះសមុទ្រផងដែរ៕

ប្រតិកម្មទៅវិញ