បង្គោលព្រំដែនរួមវៀតណាម-កម្ពុជា-ឡាវ៖ និមិត្តរូបនៃជំនឿទុកចិត្ត សាមគ្គី ភាពក្នុងការកសាងខ្សែព្រំដែនប្រកបដោយសន្តិភាពនិងមិត្តភាព

Chia sẻ
(VOVWORLD) - នៅខេត្ត Kon Tum តំបន់ខ្ពង់រាបភាគកណ្ដាលវៀត ណាម នៅលើខ្សែ ព្រំដែនចំនួន២៩២គីឡូម៉ែត្រជាប់ជាមួយកម្ពុជានិងឡាវនោះ មានទីតាំងដ៏ ពិសេសមួយដែល “សូម្បីតែមាន់រងារនៅប្រទេសទាំងបីសុទ្ធតែលឺបានដែរ”។ នៅទីនេះ កាលពីឆ្នាំ២០០៧ អាស្រ័យដោយមានស្មារតីសហប្រតិបតិ្តការរបស់រដ្ឋា ភិបាលនិងប្រជាជននៃប្រទេសទាំងបី វៀតណាម កម្ពុជានិងឡាវ ក្នុងការ ដោះស្រាយបញ្ហាពាក់ព័ន្ធដល់ព្រំដែន ដែនដីនោះ បង្គោលព្រំដែនត្រីភាគី មួយត្រូវបានកសាងឡើង។ នេះជានិមិត្តរូបនៃជំនឿទុកចិត្ត សាមគ្គីភាពក្នុង ការកសាងខ្សែព្រំដែនប្រកបដោយសន្តិភាពនិងមិត្តភាពរវាងប្រទេសទាំងបី វៀតណាម កម្ពុជា និងឡាវ។
បង្គោលព្រំដែនរួមវៀតណាម-កម្ពុជា-ឡាវ៖ និមិត្តរូបនៃជំនឿទុកចិត្ត សាមគ្គី ភាពក្នុងការកសាងខ្សែព្រំដែនប្រកបដោយសន្តិភាពនិងមិត្តភាព - ảnh 1បង្គោលព្រំដែនរួមត្រីភាគីជានិមិត្តរូបដ៏ពិសិដ្ឋរវាងប្រទេសទាំងបី វៀតណាម-កម្ពុជា-ឡាវ (រូបថត៖ VOV) 

  បង្គោលព្រំដែនរួមត្រីភាគីវៀតណាម-កម្ពុជា-ឡាវ ត្រូវបានបើកការ ដ្ឋានសាងសង់ចាប់ពីថ្ងៃទី២៩វិច្ឆិកាឆ្នាំ២០០៧ ហើយសម្រេចរួចរាល់នា ថ្ងៃទី១៨មករាឆ្នាំ២០០៨។ បង្គោលនេះស្ថិតនៅលើកំពូលភ្នំមានកំពស់ជាង ១០០០ម៉ែត្រ ដែលចំណុះឃុំ Bo Y ស្រុក Ngoc Hoi ខេត្ត Kon Tum នៅខាង ភាគីវៀតណាម ចំណុះខេត្ត Attapu នៅខាងភាគីឡាវ និងចំណុះខេត្តរតនគីរី នៅខាងភាគីកម្ពុជា។ ក្នុងអំឡុងពេល១២ឆ្នាំចាប់ពីការបើកសម្ពោធមក បង្គោលព្រំដែនរួមនេះជាគោលដៅទេសចរណ៍របស់ប្រជាជនវៀតណាម ទូទាំងប្រទេសនិងភ្ញៀវទេសចរអន្តរជាតិយ៉ាងច្រើនកុះករផងដែរ។ លោក Dieu Le Nam Nam នៅខេត្ត Dak Nong ដែលមកទស្សនាបង្គោលព្រំដែន ត្រីភាគីជាលើកដំបូង បានចែករំលែកថា៖

        “ខ្ញុំមានមោទនភាពដ៏ធំធេងណាស់។ សូមអរគុណចំពោះជីដូនជីតា ដែលបានពលីសាច់ស្រស់ឈាមស្រស់ដើម្បីការពារឯករាជ្យ អធិបតេយ្យ ភាព ក៏ដូចជាព្រំដែនដែនដីរបស់មាតុប្រទេសយើង”។

        ចាប់ពីច្រកទ្វារព្រំដែនអន្តរជាតិ Bo Y ត្រឹមតែជិះរថយន្តឆ្លងកាត់ចម្ងាយផ្លូវ ប្រមាណ១០ គីឡូម៉ែត្រទៀតប៉ុណ្ណោះ គឺយើងបានមកដល់បង្គោលព្រំដែនត្រីភាគីហើយ។ ខេត្ត Kon Tum បានកសាងទីធ្លាចតរថយន្តនៅជើងភ្នំ រួមជាមួយគ្នានោះគឺជណ្ដើររាប់ រយកាំដ៏ស្អាតៗនាំឡើងដល់បង្គោលព្រំដែនផងដែរ។ គួរឲ្យចាប់អារម្មណ៍ ជាងទៀតគឺ កាលពីមុននេះ ភ្នំគ្មានដើមឈើអ្វីទេដោយសារ ផលប៉ះពាល់នៃ គ្រាប់បែកមីននិងជាតិគីមីពុលក្នុងសង្គ្រាម ប៉ុន្តែនាសព្វថ្ងៃត្រូវបានគ្រប ដណ្ដប់ ពោរពេញទៅដោយដើមឈើខៀវស្រងាត់។ លោក Do Trong Khoi មានអាយុ៧៧ឆ្នាំ ជាអតីតនាយកសារមន្ទីរកងទ័ពការពារព្រំដែន រដ្ឋធានីហាណូយ បានសំណេះសំណាលនៅពេលមកទស្សនាបង្គោល ព្រំដែនត្រីភាគីជាលើកទី៣ថា៖

        “ខ្ញុំពិតជារំជួលចិត្តយ៉ាងខ្លាំងណាស់ ដោយបានមកដល់ទីនេះជាលើក ទី៣ដើម្បីរំលឹកអំពីសមរភូមិពីអតីតកាល ហើយថែមទាងបាន ជួបជុំជាមួយសមមិត្តនៅទ័ពការពារ ព្រំដែនខេត្ត Kon Tum ក៏ដូចជាទស្សនាបង្គោលព្រំដែនរួមនៃឥណ្ឌូចិនរវាង វៀតណាម កម្ពុជា និងឡាវផងដែរ។ មុននេះ ទេសភាពនៅបង្គោលព្រំដែន នេះរហោស្ថាន និងសាមញ្ញាណាស់ ប៉ុន្តែនាសព្វថ្ងៃកាន់តែស្អាត ធំទូលាយ និងមានភ្ញៀវទេសចរយ៉ាងច្រើនកុះករពីមួយថ្ងៃទៅមួយថ្ងៃ”។

        ដោយមានទីតាំងភូមិសាស្ត្រដ៏ពិសេស ព្រមទាំងជានិមិត្តរូបនៃជំនឿ ទុកចិត្តនិងចំណងសាមគ្គីភាពរវាងប្រទេសទាំងបី ក្នុងប៉ុន្មានឆ្នាំកន្លងទៅ បង្គោលព្រំដែនត្រីភាគីនៅឃុំ Bo Y ស្រុក Ngoc Hoi ខេត្ត Kon Tum តែង តែជាទីកន្លែងជួបប្រាស្រ័យ គ្នាក្នុងសកម្មភាពកិច្ចការបរទេសប្រជាជន កិច្ចការបរទេសកងទ័ពការពារព្រំដែន ក៏ដូចជាក្នុងសកម្មភាពកសាងព្រំដែន ប្រកបដោយសន្តិភាព មិត្តភាពរវាងកម្លាំងសមត្ថកិច្ចខេត្ត Kon Tum ខេត្ត Attpu របស់ឡាវនិងខេត្ត រតនគីគីរបស់កម្ពុជាផងដែរ។

បង្គោលព្រំដែនរួមវៀតណាម-កម្ពុជា-ឡាវ៖ និមិត្តរូបនៃជំនឿទុកចិត្ត សាមគ្គី ភាពក្នុងការកសាងខ្សែព្រំដែនប្រកបដោយសន្តិភាពនិងមិត្តភាព - ảnh 2សកម្មភាពធ្វើការល្បាតរួមនៅតាមខ្សែព្រំដែន 

        ដោយមានការប្ដេជ្ញាចិត្តកសាងខ្សែព្រំដែនមានប្រវែងជាង២៩២គីឡូម៉ែត្រជាប់ជាមួយកម្ពុជានិងឡាវ ឲ្យក្លាយទៅជាខ្សែព្រំដែនសន្តិភាព មិត្តភាព ក្នុងរយៈពេល៧ឆ្នាំកន្លងទៅ កម្លាំងកងទ័ពការពារព្រំដែន Kon Tum បានសហ ការជាមួយកម្លាំងកងទ័ពការពារព្រំដែននៃប្រទេសជិតខាងទាំងពីរ រៀបចំជំនួប ពិភាក្សាការងារជាង៨០០លើក ជំនួបផ្លាស់ប្ដូរព័ត៌មានអំពីស្ថានភាពជាង ៥០០លើក ធ្វើការល្បាតទ្វេភាគីជាង២៣០លើក ព្រមទាំងសហការដោះ ស្រាយយ៉ាងល្អនូវរឿងហេតុដែលកើតមានឡើងនៅតាមខ្សែព្រំដែនផងដែរ។ វរសេនីយ៍ឯក Pham Ngoc Phu មេបញ្ជាការទ័ពការពារព្រំដែនខេត្ត Kon Tum បានឲ្យដឹងថា៖

        “យើងខ្ញុំជានិច្ចកាលជំរុញនិងលើកកំពស់គុណភាពនិងប្រសិទ្ធភាពនៃ កិច្ចការបរទេសកងទ័ពការពារព្រំដែន។ ជាក់ស្ដែងគឺ រៀបចំជំនួបប្រាស្រ័យ ជំនួបពិភាក្សាការងារតាមកាល់កំណត់នៅគ្រប់ជាន់ថ្នាក់ សំដៅបង្កើនការ យល់ដឹង ការជឿទុកចិត្ត ក៏ដូចជាលើកកំពស់ប្រសិទ្ធភាពក្នុងកិច្ចសហការ បំពេញភារកិច្ចផងដែរ។ ទន្ទឹមនឹងនោះ ធ្វើសេនាធិការឲ្យតំបន់នានារៀបចំ ការចងមេត្រីភាពរវាងភូមិ ឃុំនៅតាមសង្ខាងខ្សែព្រំដែន ជួយឧបត្ថម្ភយ៉ាងសកម្ម ដល់ប្រជាជន អាជ្ញាធរនិងកម្លាំងការពារព្រំដែននៃប្រទេសជិតខាង ដោយ ឈរលើស្មារតី “ជួយមិត្តគឺជួយខ្លួនឯងដែរ” រួមចំណែកពង្រឹងនិងពង្រីក ដោយឥតឈប់ឈរនូវចំណងសាមគ្គីភាពដ៏ជិតស្និទ្ធនៅតំបន់ព្រំដែននេះ”។

        ចាប់ពីដើមឆ្នាំមក បង្គោលព្រំដែនរួមត្រីភាគីរវាងវៀតណាម-កម្ពុជា-ឡាវ បានទទួលស្វាគមន៍ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិយ៉ាងច្រើនកុះ ករមកទស្សនា។ នេះជានិមិត្តរូបអមតៈនៃជំនឿទុកចិត្ត សន្តិភាព មិត្តភាព និងសាមគ្គីភាពរវាងប្រទេសទាំងបីដើម្បីរួមគ្នាអភិវឌ្ឍតរៀងទៅ៕

ប្រតិកម្មទៅវិញ