បង្គោលព្រំដែននៅកណ្តាលទីធ្លាផ្ទះ រតនវត្ថុរបស់បងប្អូនជនជាតិ Dao Hung Peng

Chia sẻ
(VOVWORLD) - នៅតាមខ្សែផ្លូវទស្សនាវៀតណាម ភ្ញៀវទេសចរតែងតែឃើញបង្គោលនៅតំបន់ព្រំដែនស្ថិតនៅកណ្ដាលព្រៃភ្នំ ឬនៅតាមច្រកទ្វារព្រំដែន។ បង្គោលព្រំដែនមិនត្រឹមតែអះអាងពីអធិបតេយ្យភាពប្រទេសជាតិប៉ុណ្ណោះទេ ថែមទាំងអះអាងពីការបោះជំហានការពារអធិបតេយ្យភាពប្រទេសជាតិរបស់យុទ្ធជនការពារព្រំដែន និងប្រជាជនក្នុងតំបន់ទៀតផង។ នៅខេត្ត Lai Chau មានបង្គោលព្រំដែននៅតំបន់ព្រំដែនវៀតណាម-ចិន ស្ថិតនៅកណ្តាលទីធ្លាផ្ទះរបស់បងប្អូនជនជាតិ Dao ហើយត្រូវបានប្រជាជនការពារដូចជាទីតាំងដ៏ពិសិដ្ឋបំផុតក្នុងភូមិស្រុកអញ្ចឹង។
បង្គោលព្រំដែននៅកណ្តាលទីធ្លាផ្ទះ រតនវត្ថុរបស់បងប្អូនជនជាតិ Dao Hung Peng - ảnh 1 ភូមិ Hung Peng ឃុំ Ma Lypho ស្រុក Phong Tho ខេត្ត Lai Chau 

ដោយមានខ្សែរព្រំដែនប្រវែងជាង ២៦៥ គីឡូម៉ែត្ររវាងវៀតណាម និងចិន នាប៉ុន្មានឆ្នាំកន្លងទៅ ការមើលថែរក្សាខ្សែព្រំដែន និងបង្គោលព្រំដែនដោយស្ម័គ្រចិត្តបានក្លាយទៅជាចលនាដ៏ទូលំទូលាយរបស់បងប្អូនជនជាតិភាគតិចនៅខេត្ត Lai Chau ។ ភូមិ Hung Peng ឃុំ Ma Lypho ស្រុក Phong Tho ខេត្ត Lai Chau គឺជាទីកន្លែងរស់នៅរបស់បងប្អូនជនជាតិ Dao ហើយជាទីកន្លែងដែលមានបង្គោលដ៏ពិសេស-បង្គោលព្រំដែននៅកណ្ដាលទីធ្លាផ្ទះ។ ខ្សែព្រំដែនរវាងវៀតណាម និងចិននៅទីនេះត្រូវបានបែងចែកដោយទឹកជ្រោះធំ Pa Nam Cum ។ ប្រការដ៏ពិសេសគឺនៅតំបន់ព្រំដែននេះមានបង្គោលព្រំដែនចំនួន ២ គឺ៖ ៦៧ (១) នៅខាងចិន និង ៦៧ (២) នៅខាងវៀតណាម។ មុននឹងបង្គោលលេខ៦៧(២) ខាងវៀតណាមត្រូវបានបោះនៅទីនេះក្នុងឆ្នាំ ២០០១ គឺនៅពេលនោះភូមិ Hung Peng មិនទាន់បានបង្កើតឡើយ។ លោកវរសេនីយ៍ទោ Nguyen Hoang Xuyen នៅប៉ុស្តិ៍ការពារព្រំដែននៃច្រកទ្វារព្រំដែន Ma Lu Thang ស្រុក Phong Tho ដែលបានរស់នៅតំបន់ព្រំដែននេះអស់រយៈពេលជិត ២០ ឆ្នាំបានឲ្យដឹងថា៖

“កាលពីអតីតកាល កន្លែងនេះរហោស្ថានណាស់ ពោលគឺនៅភាគីចិនមានភូមិ ក្នុងនោះមានផ្ទះប្រមាណ ១០ ខ្នង ហើយភាគីវៀតណាមមិនទាន់មានអ្វីៗឡើយ។ នាគ្រានោះ ខ្សែព្រំដែននៅភាគីចិនមិនទាន់ធ្វើរបងឡើយ ពោលគឺអាចធ្វើដំណើរឆ្លងកាត់ទៅវិញទៅមកផងដែរ”។

ក្នុងឆ្នាំ ២០០៥ កងទ័ពការពារព្រំដែនខេត្ត Lai Chau រួមជាមួយអាជ្ញាធរខេត្តបានជួយឧបត្ថម្ភគ្រួសារជនជាតិ Dao ចំនួន ២៧ គ្រួដើម្បីប្ដូរទៅកន្លែងរស់នៅថ្មី។នៅទីនេះ កម្មាភិបាលឃុំ និងកងទ័ពការពារព្រំដែនបានជួយប្រជាជនសាងសង់ផ្ទះ បង្កើតភូមិ Hung Peng ដូចសព្វថ្ងៃនេះ។ លោក Tan Van Phu អ្នកភូមិ Hung Peng ដែលមានវត្តមានតាំងពីគ្រាបង្កើតភូមិដំបូងបានចែករំលែកថា៖

“កាលពីអតីតកាល មានបង្គោលព្រំដែនហើយ ប៉ុន្តែគ្មានអ្នកណាជួយមើលថែឡើយ ហើយមិនស្រស់ស្អាតដូចបច្ចុប្បន្នឡើយ។ កងទ័ពការពារព្រំដែនតែងតែហូបចុក និងរស់នៅជាមួយប្រជាជន ដោយប្រាប់ថា នេះគឺជាដីរបស់ខ្លួនហើយត្រូវការពារផងដែរ”។

បង្គោលព្រំដែននៅកណ្តាលទីធ្លាផ្ទះ រតនវត្ថុរបស់បងប្អូនជនជាតិ Dao Hung Peng - ảnh 2បង្គោលព្រំដែននៅកណ្តាលទីធ្លាផ្ទះ រតនវត្ថុរបស់បងប្អូនជនជាតិ Dao Hung Peng

ចាប់តាំងពីពេលមានភូមិថ្មី បង្គោលព្រំដែនលេខ ៦៧(២) ក៏ត្រូវបានជួសជុលកែលម្អយ៉ាងស្រស់ស្អាត ហើយមានវត្តមាននៅកណ្ដាលទីធ្លាផ្ទះរបស់គ្រួសារលោក Teo Van Du ។ អស់រយៈពេលជាង ២០ ឆ្នាំនៃការបោះបង្គោល និងជិត ១៨ ឆ្នាំ នៃការដែលបងប្អូនជនជាតិ Dao បង្កើតភូមិ Hung Peng អ្នកភូមិបានចាត់ទុកបង្គោលនេះជា"រតនវត្ថុ"។ អស់រយៈពេលច្រើនឆ្នាំកន្លងទៅ បងប្អូនអ្នកភូមិបានបង្កើតបទបញ្ញត្តិភូមិ ដើម្បីរួមជាមួយ "ក្រុមគ្រប់គ្រងខ្សែព្រំដែន និងបង្គោលព្រំដែនដោយខ្លួនឯង" ដើម្បីថែរក្សាបង្គោលដ៏ពិសេសនេះ។ លោក Lý Dâu Phùng លេខាសាខាបក្ស និងជាមេភូមិ Hùng Pèng ឃុំ Ma Ly Pho បានឲ្យដឹងថា៖

“បងប្អូនអ្នកភូមិបានជួយសម្អាត កាប់ឆ្កានៅខ្សែព្រំដែន និងបង្គោលព្រំដែនដោយស្ម័គ្រចិត្ត។ ជាពិសេស ក្នុងរយៈពេលច្រើនឆ្នាំកន្លងមក គ្មានមុខសញ្ញាណាឆ្លងដែនខុសច្បាប់ចូលតំបន់នេះឡើយ។ ដូច្នេះហើយ អ្នកភូមិនឹងនរចិត្តធ្វើពលកម្ម ផលិកម្មដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច”។

ចាប់ពីគ្រួសារចំនួន ២៧ គ្រូ នាគ្រាដំបូង នាបច្ចុប្បន្ននេះ ភូមិ Hùng Pèng មានគ្រួសារចំនួន ៣៦ គ្រួ ជាមួយប្រជាជនជិត ២៥០ នាក់។ ដោយបានការពារខ្សែព្រំដែន និងបង្គោលព្រំដែនប្រកបដោយស្ថិរភាព បងប្អូនអ្នកភូមិនឹងនរចិត្តតាំងទីលំនៅ និងរកស៊ី។ ផ្ទះថ្មីធំទូលាយជាច្រើនត្រូវបានសាងសង់ ហើយជីវភាពរស់នៅរបស់ប្រជាជនកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។ បង្គោលព្រំដែនលេខ ៦៧(២) ឈរយ៉ាងអង់អាចក្លាហាន និងជិតស្និទ្ធ ដូចជាការសន្យាស្មោះត្រង់ជាមួយបងប្អូនអ្នកភូមិចំជាមួយអធិបតេយ្យភាពដ៏ពិសិដ្ឋរបស់មាតុភូមិ។ លោក Tan Van Phu ចែករំលែកបន្ថែមទៀតថា៖

“បច្ចុប្បន្ននេះមានបក្ស និងរដ្ឋជួយការពារ ដូច្នេះហើយ យើងខ្ញុំនឹងនរចិត្តនៅពេលដែលកូនចៅបានសិក្សារៀនសូត្រ និងលេងកម្សាន្តនៅទីនេះ។ ដូច្នេះហើយ បងប្អូនអ្នកភូមិត្រូវខិតខំប្រឹងប្រែងថែរក្សា ដើម្បីរួមគ្នាការពារមាតុភូមិផងដែរ”។

ក្នុងឱកាសបុណ្យទាន និងបុណ្យតេត បងប្អូនជនជាតិ Dao នៅ Ma Ly Pho បានទៅកាន់បង្គោលលេខ ៦៧ (២) ដើម្បី អុធធូបទានរំលឹកវិញ្ញាណក្ខ័ន្ធកម្មាភិបាល យុទ្ធជន និងអ្នកភូមិ Hung Peng ដែលបានពលីជីវិតដើម្បីឯករាជ្យ សេរីភាពរបស់មាតុភូមិ ការការពារខ្លួនដោយមាតុភូមិ។ ដោយក្តីស្នេហាជាតិ បងប្អូន ជនជាតិ Dao នៅទីនេះប្តេជ្ញារួមសាមគ្គីភាព ការពារអធិបតេយ្យភាពជាតិយ៉ាងរឹងមាំ៕

ប្រតិកម្មទៅវិញ