Vovworld- ពីផែនាវាទេសចរណ៍ Bai Chay នាវាទេសចរណ៍ដឹកភ្ញៀវទេសចរ
ទៅឈូងសមុទ្រBai TuLongដោយកាត់តាមកោះជាច្រើន។ចូលរួមទួរទេសចរណ៍
នេះភ្ញៀវទេសចរជាច្រើនមានបំណងរកឃើញជីវភាពរស់នៅរបស់អ្នកនេសាទ។បណ្តាភ្ញៀវអន្ទះអន្ទែងយ៉ាងខ្លាំងពេលដែលលោកស្រីDo Thi Thu Hien នាយិកា
ក្រុមហ៊ុនDatmo Travel ជាអង្គភាពរៀបចំ ទួរទេសចរណ៍” ១ថ្ងៃធ្វើជាអ្នកនេសាទ ឧទ្ទេសនាមអំពីកម្មវិធីនេះ។លោកស្រីអោដឹងថា៖ “ នេះជាទួរទេសចណ៍សហ
គមន៍១។ពេលចូលរួមទួរទេសចរណ៍នេះភ្ញៀវទរទសចរមិនត្រឹមតែបានរកឃើញ
សោភ័ណ្ឌភាពល្អស្អាតធម្មជាតិនៃឈូងសមុទ្រHa Long ប៉ុណ្ណោទេថែមទាំងចូលរួម
សកម្មភាពនានាដែលប្រព្រិត្តទៅនៅភូមិនេសាទ Ha Long ទៀតផង។ក្នុងនោះមាន
ការស្ទូចត្រី ជិះទូកឬស្សី ជាដើម។“
|
រូបថត VOV |
ក្រោយរយះពេលជិត៤ម៉ោងជិះនាវាទេសចរណ៍ ក្រុមភ្ញៀវទេសចរបានធ្វើដំណើរមក
ដល់ ភូមិ នេសាទVung Vieng។ស្ថិតនៅចម្ងាយប្រមាណ២៤គីឡូមែត្រពីដីគោកភូមិ នេសាទVung Viengជាភូមិសុខសាន្តត្រាណ១ដោយមានទិដ្ឋភាពទឹកភ្នំគួរឲ្យចាប់ចិត្ត។អ្នកភូមិគ្រប់រូបនៅរក្សាបានចរិតលក្ខណះជីវភាពជាប្រពៃណីនៃសហគមន៍អ្នកនេសាទ
លើឈូងសមុទ្រHa Long ។អាស្រ័យហេតុនេះភូមិនេសាទនេះបានក្លាយទៅជាផលិត
ផលទេសចរណ៍ត្រូវបានក្រុមហ៊ុនទេសចរណ៍ធ្វើអាជីវកម្ម។លោកស្រីDinh Minh Hang អ្នកគ្រប់គ្រងភូមិ នេសាទVung Viengអោយដឹងថា៖“យើងខ្ញុំសហការជាមួយបណ្តា
ក្រុមហ៊ុនទេសចរណ៍ជួយឧប្ថម្ភអ្នកភូមិនេសាទធ្វើសេដ្ឋកិច្ចផងនិងធ្វើទេសចរ
ណ៍ផង។តាមរយះនោះប្រជាជនយល់បានបញ្ហាការពារធនធាននិងមេតិកភណ្ឌ
ធម្មជាតិពិភពលោកទៀតផង។ “
|
រូបថត VOV |
ក្រុមភ្ញៀវទេសចរត្រូវបានពាក់អាវ ពោង ហើយចុះទៅក្នុងទូកឬស្សី។ភ្ញៀវទេសចរ
ត្រូវបានជិះទូកនិងនេសាទត្រីដូចអ្នកនេសាទជំនាញ១នាក់។បង Tran Minh Ha ជាភ្ញៀវទេសចរ១រូបដែលចូលរួមទួរទេសចរណ៍នេះសំណេះសំណាលដោយក្តីរីករាយ
ថា៖ “ ខ្ញុំនេសាទបានត្រីជាច្រើនណាស់។តាមរយះនោះខ្ញុំយលថា៖កិច្ចការរបស់អ្នក នេសាទមិនងាយទេ។មិនមែនពេលណាកក៍ជួបសេចក្តីសុខដែរ ។“
|
រូបថត VOV |
ពេលអាហារថ្ងៃត្រង់បណ្តាម្ហូបអាហារដែលបានកែឆ្នៃពីត្រីស្រស់បានរៀបចំដាក់លើតុ។ម្ហូបដ៍សាមញ្ញកែច្នៃដោយបណ្តានារីភូមិ នេសាទVungViengនេះបានផ្តល់មកចំណាប់
អារម្មណ៍ពិបាកពណ៏នា។លើនាវាវិលត្រឡប់មកកំពង់ផែវិញ ភ្ញៀវទេសចរទាំងឡាយ
មានចំណាប់អារម្មណ៍១គឺរិករាយផងនិងស្តាយផង។១ថ្ងៃធ្វើជាអ្នកនេសាទបានផ្តល់
មកចំណាប់អារម្មណ៍គួរឲ្យចាប់ចិត្ត។តាមរយនោះគេយល់ពីជីវភាពរស់នៅរបស់អ្នក
នេសាទនៃដំបន់សមុទ្រជាច្រើនថែមទៀត៕