ទួរទេសចរណ៍អនុស្សាវរីយ៍នៅខេត្ត Quang Tri

Chia sẻ
(VOVWORLD) - បណ្ដាគោលដៅទេសចរណ៍អនុស្សាវរីយ៍នៅខេត្ត Quang Tri មានភាពល្បី ល្បាញតាំងពីយូរយាណាស់មកហើយ។ ជារៀងរាល់ឆ្នាំ ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិចំនួនរាប់លាននាក់បានមកទស្សនាខេត្ត Quang Tri តាមរយៈទួរ ទេសចរណ៍អនុស្សាវរីយ៍ដើម្បីស្វែងយល់អំពីប្រពៃណីប្រវត្តិសាស្ត្របដិវត្តន៍ ទស្សនាសមរភូមិចាស់ និងរំលឹកវិញ្ញាណក្ខ័ន្ធបណ្ដាយុទ្ធជនពលីក្នុងការតស៊ូ ប្រយុទ្ធប្រឆាំងនឹងចក្រពត្តិអាមេរិករបស់ វៀតណាម។
ទួរទេសចរណ៍អនុស្សាវរីយ៍នៅខេត្ត Quang Tri - ảnh 1កំពែងបុរាណ Quang Tri ក្នុងរាត្រីរំលឹកវិញ្ញាណក្ខ័ន្ធបណ្ដាយុទ្ធជនពលី (រូបថត៖ VOV) 

ខេត្ត Quang Tri មានកេរ្តិ៍ដំណែលប្រវត្តិសាស្ត្របដិវត្តន៍និងវប្បធម៌ប្រមាណ ៥០០កន្លែង ដែលក្នុងនោះមានកេរ្តិ៍ដំណែលពិសេសថ្នាក់ជាតិជាច្រើនដូចជា លានដ្ឋានក្រោមដី Vinh Moc សង្ខាងមាត់ទន្លេ Hien Luong – Ben Hai កំពែងបុរាណ Quang Tri ឈាបនដ្ឋានយុទ្ធជនពលីជាតិ Truong Son និងឈាបនដ្ឋានយុទ្ធជនពលីជាតិ ផ្លូវលេខ៩។ លោកស្រី Nguyen Thi Huong ជាភ្ញៀវទេសចរម្នាក់ បានរៀបរាប់ បន្ទាប់ពីមកទស្សនាលានដ្ឋានក្រោមដី Vinh Moc ថា៖

        “នាងខ្ញុំមកដល់ទីនេះមិនត្រឹមតែដើម្បីទស្សនាលានដ្ឋានក្រោមដីប៉ុណ្ណោះទេ ថែម ទាំងដើម្បីស្វែងយល់អំពីស្ថានភាពរស់នៅលំបាករបស់ជីដូនជីតាក្នុងការតស៊ូ ដ៏អង់អាចក្លាហានរបស់ប្រជាជាតិទៀតផង។ ខេត្ត Quang Tri មានកេរ្តិ៍ដំណែល ប្រវត្តិសាស្ត្រល្បីល្បាញជាច្រើន ហើយនេះជា “អាស័យដ្ឋានក្រហម”មួយ ដើម្បី អោយភ្ញៀវទេសចរមកទស្សនានិងស្វែងយល់អំពីវប្បធម៌និងប្រវត្តិសាស្ត្រជាតិ”។

ទួរទេសចរណ៍អនុស្សាវរីយ៍នៅខេត្ត Quang Tri - ảnh 2អតីតយុទ្ធជនវៀតណាមថតរូបអនុស្សាវរីយ៍នៅលើស្ពាន Hien Luong 

        កេរ្តិ៍ដំណែលពិសេសថ្នាក់ជាតិ សង្ខាងមាត់ទន្លេ Hien Luong – Ben Hai ស្ថិតនៅលើ ផ្លូវជាតិលេខ ១A ឆ្លងកាត់ស្រុក Vinh Linh ក៏ជាអាស័យដ្ឋានក្រហមមួយនៅលើ ផែនទីទេសចរណ៍អនុស្សាវរីយ៍នៅខេត្ត Quang Tri។ ក្នុងអំឡុងពេលជាង២០ ឆ្នាំតស៊ូប្រយុទ្ធប្រឆាំងនឹងចក្រពត្តិអាមេរិកនោះ ប្រទេសវៀតណាមត្រូវបានអាកាត់ជា២ភាគដោយយកស្ពាន Hien Luong ឆ្លងកាត់ទន្លេ Ben Hai ធ្វើជាខ្សែស្រប។ ទីនេះជានិច្ចកាលទាក់ទាញភ្ញៀវទេសចរមក ទស្សនាយ៉ាងច្រើនកុះករក្នុងឱកាសទិវាបុណ្យបង្រួបបង្រួមជាតិ នាថ្ងៃទី៣០ ខែ មេសា ជារៀងរាល់ឆ្នាំ។ លោកស្រី Le Thi To Hoai ប្រធានគណៈគ្រប់គ្រងកេរ្តិ៍ ដំណែលសង្ខាងមាត់ទន្លេ Hien Luong – Ben Hai បានអោយដឹងថា ក្រោយរយៈពេល១៣ ឆ្នាំដាក់ទីកន្លែងនេះចូលក្នុងទួរទេសចរណ៍អនុស្សាវរីយ៍មក បិរមាណភ្ញៀវ ទេសចរមកទស្សនាកេរ្តិ៍ដំណែលនេះកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែល ក្នុងនោះមាន២/៣ជាភ្ញៀវអន្តរជាតិ។

        “ស្ពាន Hien Luong ឆ្លងកាត់ទន្លេ Ben Hai ជាអាស័យដ្ឋានមួយក្នុងទួរទេស ចរណ៍អនុស្សាវរីយ៍នៅខេត្ត Quang Tri។ មិនត្រឹមតែមានភ្ញៀវបរទេសមក ទស្សនាប៉ុណ្ណោះទេ ថែមទាំងមានអតីតយុទ្ធជននិងសិស្សានុសិស្សជាច្រើនក៏មក ទស្សនានិងស្វែងយល់អំពីប្រពៃណីបដិវត្តន៍ទៀតផង”។

        កាលពីឆ្នាំ២០១០ ខេត្ត Quang Tri បានបើកសម្ពោធមជ្ឈមណ្ឌល អភិវឌ្ឍន៍ទេសចរណ៍អនុស្សាវរីយ៍វៀតណាមនិងបង្ហាញមុខមូលនិធិអភិវឌ្ឍន៍ទេសចរណ៍អនុស្សាវរីយ៍។ ចាប់តាំងពីពេលនោះមក ទេសចរណ៍អាឡោះ អាល័យបានក្លាយទៅជាពាណិជ្ជសញ្ញាមួយនៃផ្នែកទេសចរណ៍ខេត្ត Quang Tri។ លោក Nguyen Dinh Quang នាយករងមជ្ឈមណ្ឌលពន្លឿនទេសចរណ៍ខេត្ត Quang Tri បានអោយដឹងថា៖

        “ផ្នែកទេសចរណ៍ខេត្ត Quang Tri ចាំបាច់ត្រូវលើកកំពស់គុណភាព ផ្លាស់ប្ដូរ ថ្មីបច្ចេកវិទ្យាដើម្បីអភិវឌ្ឍន៍ទេសចរណ៍។ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ យើងខ្ញុំក៏បាន រៀបចំវគ្គបណ្ដុះបណ្ដាល បំប៉ន់និងលើកកំពស់សមត្ថភាពគ្រប់គ្រងនៃផ្នែកទេសចរ”។

        ក្នុងឆ្នាំ២០១៨ ខេត្ត Quang Tri បានទទួលស្វាគមន៍ភ្ញៀវទេសចរចំនួន១ លាន៨សែននាក់។ ដើម្បីអភិវឌ្ឍន៍ទេសចរណ៍អនុស្សាវរីយ៍ប្រកបដោយ ចីរភាព ខេត្ត Quang Tri បាននិងកំពុងខិតខំប្រឹងប្រែងដើម្បីបង្កើតឡើងឧត្តមភាព លេចធ្លោ សំដៅទាក់ទាញភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិមកទស្សនា៕

ប្រតិកម្មទៅវិញ