ទួរទេសចរណ៍នៅជនបទ Hue

LAN ANH Theo VOVWORLD -
Chia sẻ

ជាកន្លែងដែលបានស្គាល់ដោយស្ពាន មានដំបូលប្រក់ 
ក្បឿង Thanh Toan ដំបន់ជនបទThanh Thuy នៅស្រុក  
Huong Thuyជាកន្លែងមកដល់​១ទាក់ទាញភ្ញៀវទេសចរនៅ 
ខត្ត Thua  Thien Hue​ភាកកណ្តាលវៀតណាម។មកទស្សនា 
ទីនេះម្តងៗភ្ញៀវទេសចរហាក់បីដូចជាបានរស់នៅក្នុងបរិយាកាសសុខសាន្តត្រាណនៅ
ជនបទវៀតណាមមុននេះ២០-៣០ឆ្នាំ។

Vovworld-រូបភាពដំបូងដែលភ្ញៀវទេសចរមើលឃើញពេលមកទស្សនាភូមិ​ Thanh Thuy
នោះគឺស្ពាន​ Thanh Toan។ស្ពាន នេះល្បីឈ្មោះដោយស្ថាបត្យកម្មបុរាណនេះជាស្ពាន
មានបណ្តោយ១៧មែត្រទទឹងមែត្រ។ស្ពាន ត្រូវបានធ្វើដោយឈើនាឆ្នាំ១៧៧៦ដើម្បី
ប្រជាជននៅភូមចំនួន២តាមសង្ខាងទន្លេងាយធ្វើដំណើរ។នៅត្រើយឯនាយម្ខាងជា
មណ្ឌលផ្ទះដាក់តាំងឧបករកសិកម្មដូចជានង្គ័លរនាស់កណ្តៀវស្នាចជាដើម។នៅទីនេះ
ភ្ញៀវទេសចរអាចចូលរួមកិនម្សៅរៀនធ្វើនំតាមបែប Hue ឬចែវទូកដើលេងកំសាន្តទៀត
ផង។នាយិការងសាខាក្រុមហ៊ុនភាគហ៊ុនទេសចរណ៍វៀតណាមប្រចាំ Hueលោកស្រី
Duong Thi Cong Ly អោយដឹងថា៖” នៅទីនេះទិដ្ឋភាពធ្វើពលកម្មនាអតីតកាលត្រូវបាន
បង្កើតឡើង។ភ្ញៀវអន្តជាតិចូលចិត្តស្រឡាញ់ដំបន់ជនបទនេះដោយសារវារក្សាបាន
អត្តសញ្ញាណពិសេសនៃដំបនើជនបទនៅភាគកណ្តាលវៀតណាម  “។


​​​​​​​​​​​​                    

ទួរទេសចរណ៍នៅជនបទ Hue - ảnh 1
រូបថតInternet

ក្រៅពីសង្កេតឃើញឧបកណ៍កសិកម្មនោះភ្ញៀវទេសចរអាចកំសាន្តសំនៀងពិសេស
របស់លោកស្រី Hau ជាកសិករ១រូបដែលអាចប្រើប្រាស់ឧបកណ៍និមួយៗដើម្បីបង្កើត
ឡើងវិញជីវភាពរស់នៅមុននេះ។ចាកចេញពីមណ្ឌលផ្ទះនេះភ្ញៀវទេសចរមកដល់ផ្សារ
ជនបទ Cau Ngoi ដែលឮពោពេញទៅដោយចរិតលក្ខណះប្រជាប្រិយ៍និងសាមញ្ញ។អ្នកលក់និងអ្នកទិញដោះដូរទំនិញ។បរិយាកាសទិញលក់អ៊ូអរនៅជ្រុង១នៃផ្សារជនបទ។ភ្ញៀរទៅផ្សារមានឱកាសទទួលទានអាហរាពិសេសដែលមានរស់ជាតិដ៍ឈ្ងុយឆ្ងាញ់គួរឲ្យ
ពេញចិត្តនៃដំបន់ដូចជានំ​Tay-នំ​ Phu the បបរស្ករពោត​បបរស្ករគ្រាប់ឈូក។ល។ក្នុងបរិយាកាសជនបទលោកស្រី Tran Thi He ជាអ្នកលក់បបរអង្ករសម្រូបបានអោយដឹង
ថា៖ម្ហូបអាហារសាមញ្ញនេះបានមានវត្តមាននៅផ្សារបានរយះពេលជាង២០ឆ្នាំហើយ។លោកស្រីនិយាយថា៖“ ភ្ញៀវត្រូវចំណាយក្នុង១ចាន៥ពាន់ដុងវៀតណាមតែប៉ុណ្ណោះ។បបរ
នេះដាំយូរៗណាស់គ្រាន់តែមានអង្ករសម្រូបប៉ុណ្ណោះ។នាពេលព្រឹកជនចាស់ជរានិង កុមារ
ហូបជាច្រើនណាស់ “។

១ថ្ងៃនៅភូមិ Thanh Thuy ជួយភ្ញៀវទេសចរទទួលនូវអារម្មណ៍រស់នៅក្នុងជីវភាពសាមញ្ញ
របស់អ្នក Hue។ចាកចេញពី Thanh Thuyអារម្មណ៍មនោសញ្ចេតនានៅតែវីលវល់អាឡោះ
អាឡ័យក្នុងក្រសែភ្នែករបស់ភ្ញៀវមកពីទិសឆ្ងាយ៕

ប្រតិកម្មទៅវិញ