|
គ្រឿងភាជន៍ Phu Lang (Image: Internet) |
Vovworld-ភ្ញៀវទេសចរជានិច្ចកាលជ្រើសរើសទីក្រុងហាណូយជាកន្លែងមកដំបូង
ក្នុងដំណើរការមកទស្សនាកម្សានវៀតណាម។ភ្ញៀវទេសចរដែលមកដល់ហាណូយ
ពីដើមឆ្នាំមកបានកើនយ៉ាងខ្លាំង។ក្នុងរយះពេល៦ខែដើមឆ្នាំ២០១២បានមាន ភ្ញៀវ
ទេសចរចំនួន៨លាន៣សែន៣ម៉ឺននាក់មកទស្សនាកម្សាននៅហាណូយ កើន២៣%បើប្រៀបនឹងរយះពេលដូចគ្នាពីឆ្នាំទៅមិញ។ក្នុងនោះ មានភ្ញៀវអន្តជាតិជាង
១លាន៣ម៉ឺននាក់កើន២០%។នាយករងមន្ទីវប្បធម៏កីឡាទេសចរណ៍ហាណូយលោក
Mai Tien Dungចាត់ទុកថា ប្រភពធនធានធម្មជាតិនិងបណ្តាតំលៃប្រវត្តិសាស្រ្តរបស់
ហាណូយជាទីកត្តាទាក់ទាញភ្ញៀវទេសចរ។ លោកអោយដឹងថា “ទីក្រុងហាណូយគឺ
សម្បូណ៍ទៅដោយធនធានទេសចរណ៍មនុស្សសាស្រ្តដោយមានប្រវត្តិសាស្រ្តបង្កបង្កើត
រាប់ពាន់ឆ្នាំ។ក្រោយពីបើកទូលាយព្រំប្រទល់រដ្ឋបាលទីក្រុងហាណូយកាន់តែសម្បូណ៍ទៅ
ដោយធនធានទេសចរណ៍បែបធម្មជាតិដូចជាទេសភាពHuong Son និង Ba Vi “។
មានការជ្រើសរើសជាច្រើនសំរាប់ភ្ញៀទេសចរពេលមកដល់ទីក្រុងហា-ណូយ។បណ្តាក្រុម
ហ៊ុនធ្វើដំណើរជានិច្ចកាលរៀបចំទួរទេសចរណ៍ចម្រុះនានាដែលក្នុងនោះទីក្រុងហាណូយនិងឈូងសមុទ្រ Ha Long ជាកន្លែមកលេចធ្លោ។ឆ្នាំ២០១២នេះក្រុមហ៊ុនទេសចរណ៍ទស្សន
វិស័យវៀតណាមបានរៀបចំទួរស្វែងរកអត្តសញ្ញាណវប្បធម៏វៀតណាមសំរាប់ភ្ញៀវទេសចរ
ជ្រើសរើស។នាយកក្រុមហ៊ុន ទេសចរណ៍ទស្សនវិស័យវៀតណាមលោកLe Quang Dao អោយដឹងថា“យើងខ្ញុំរៀបចំទួរទស្សនាកម្សានក្នុងរយះ១ថ្ងៃ-២ ថ្ងៃ-៣ ថ្ងៃនិង៤ ថ្ងៃ។ធម្មតា ទួរទេសចរណ៍ ក្នុងរយះ៣ ថ្ងៃគឺសម្របបំផុតដើម្បីស្វែងរកបណ្តាអត្តសញ្ញាវប្បធម៏របស់
ប្រជាជនវៀតណាម“។
មានរូបភាពទៅទេសចរណ៍ជាច្រើនណាស់សំរាប់ភ្ញៀវទេសចរណ៍ភ្ញៀវទេសចរអាចធ្វើដំណើរ
ដោយកង់ឬម៉ូតូពីទីក្រុងហាណូយទៅកាន់ភូមិបុរាណ Duong Lam ។នៅទីនេះខឿនវប្បធម៏
ប្រពៃណីរបស់ជនវៀតណាមនៅបានថែរក្សានិងអភិរក្ស។ដោយទួរទេសចរណ៍ក្នុងរយះ១ថ្ងៃ
នេះ មិត្តអាចសង្កេតឃើញភូមិ១ប្រកបរបរកសិកម្មសុទ្ឋសាចបណ្តាផ្ទះបុរាណក៍ជាចំណុច
គួរឲ្យចាបើចិត្តនៃ ភូមិបុរាណ Duong Lamផងដែរ។
|
ភូមិបុរាណ Duong Lam
(mage: Internet) |
រូមជាមួយនោះម្ហូបអាហារនៃ ភូមិបុរាណ Duong Lamមានចំណុច១ពិសេដោយឡែក។អ្នក
ភូមិធ្វើវត្ថុធាតុដើមផងនិងកែច្នៃម្ហូបដោយខ្លួនឯងផង។បងស្រី Aiko មកពីជប៉ុនចូលចិត្ត
និយមទទួលទានម្ហូបនៃដំបន់នេះ។ បងស្រីចែករំលែកថា “ទេសភាពនៅទីនេះគឺល្អឆើត
ឆាយណាស់។ នៅ Duong Lamមានផ្ទះបុរាណជាច្រើន។អ្នកភូមិយលច្បាស់វប្បធម៏ទំនៀម
ទំលាប់របស់ភូមិបានជាគេអាចណែនាំអោយភ្ញៀវទរសចរ។ខ្ញុំមានចំណាប់អារម្មណ៍ជា
ពិសេសចំពោះបណ្តាម្ហូបអាហារនៅទីនេះ”។
|
ស្កគ្រាប់សណ្តែកដីDuong Lam
(Image: Internet) |
ដោយទួរទសេចរណ៍ក្នុងរយះពេល១ថ្ងៃភ្ញៀវទរសចរអាចធ្វើដំណើរពីទីក្រុងហាណូយទៅ
កាន់ភូមិរបរនៅជាយក្រុងដូចជាភូមិរបរខ្មុកម្រាក់ Ha Thai Thuong Tin ភូមិរបរ ចម្លាក់
ឈើThiet Ung ស្រុកDong Anh និងភូមិរបរព្រែHa Dong ខ័ណ្ឋ Ha Dong។ល។ដោយមាន
សោភ័ណ្ឌភាពល្អស្អាតរៀងៗខ្លួនភូមិនិមួយៗនៅជនបទវៀតណាមនឹងធ្វើឲ្យភ្ញៀវទេសចរ
ពេញចិត្តជាពិរប្រាកដ៕