ទន្លេក្រហមឬប្រភពដើមវប្បធម៌របស់អ្នកហាណូយ។

TO TUAN Theo VOVWORLD -
Chia sẻ

ក្នុងចំណាប់អារម្មណ៍របស់អ្នកហាណូយទន្លេក្រហមមិន
ត្រឹមតែជាប្រភពរស់ប៉ុណ្ណោះទេថែមទាំងជាបរិយាកាស
ដែលគូសសញ្ញាប្រវត្តិសាស្រ្តនៃប្រទេស​ជាតិព្រមទាំង
សេច​​ក្តីសម្បូររុងរឿងរបស់រាជកាលThang Long មុន​នេះ
និងក្រុងហាណូយនាសព្វថ្ងៃ។

Vovworld-ចាប់ប្រភពដើមពី​Yannan នៃប្រទេសចិនមាន​កម្ពស់​១៧០០​ម៉ែត្រ
ពី​នីវ៉ូ​ទឹក​សមុទ្រទន្លេក្រ​ហមហូរចូលវៀតណាមពីខែត្រ Lao  Cai។វា ឆ្លងកាត់
ខែត្រ  Yen Bai- PhuTho- និង ខែត្រVinh Phucមុនពេលហូរចូលក្រុងហាណូយ។
ពីនោះទន្លេក្រ​ហមហូរកាត់ ខែត្រHung Yen-Ha Nam-Nam Dinh-Thai Binh
ហើយហូរចេញទៅសមុទ្រខាងកើត។ ទន្លេក្រ​ហមមានប្រវែង១១៥០គីឡូម៉ែត្រ
ដែលក្នុងនោះមាន៨០០គីឡូម៉ែត្រហូរកាត់តំបន់ខ្ពង់រាបនិងតំបន់ព្រៃភ្នំនានា។ហេតុនេះហើយនារដូវភ្លៀងចរន្តទឹកគឺខ្លាំងណាស់។ល្បប់នៃទន្លេក្រហមច្រើន
ស​ហសវត្សកន្លងទៅបានបង្កើតតំបន់ភូមិភាគដីសណ្តរដ៍ល្វីងល្វើយ១ពោរពេញ
ទៅដោយជីវជាតិដែលក្នុងនោះមានតំបន់ដីនៃរដ្ឋធានីហាណូយ។ទន្លេក្រហម​មិនត្រឹមតែជានិមិត្តរូបនៃខឿនអារិយធម៌ស្រូវទឹកប៉ណ្ណោះទេថែមទាំងជានិមិត្តរូប
នៃវប្បធម៌របស់ប្រជាជនវៀតណាមទៀតផង។សាស្រ្តាចារ្យបណ្ឌិតTran Tri Doi អ្នកស្រាវជ្រាវវប្បធម៌នៅសកលវិទ្យាល័យហាណូយអោយដឹងថា៖“ ទន្លេក្រហម
មានច្រើនឈ្មោះ​ដូចជា៖​ Cai-Lo-Xich Dang-Dai Hoang និងHoang Giang។ក្រោយ
នោះបណ្តាជនបារាំងពេលមើលឃើញខ្សែទឹកពណ៌ក្រហមផ្ទុកទៅដោយល្បប់
ក្រហមបានដាក់ឈ្មោះថាទន្លេក្រហម។ឯជនវៀតណាមហៅថា៖Song Hong។    “

                     

ទន្លេក្រហមឬប្រភពដើមវប្បធម៌របស់អ្នកហាណូយ។ - ảnh 1
រូបថត អិនធឺណែត

កំណាត់ទន្លេដែលឆ្លងកាត់ហាណូយមិនជាធំទេបើប្រៀបធៀបនឹងបណ្តោយសរុបនៃ
ទន្លេក្រហម។ប៉ុន្តែវាអាចបានបង្កើតខឿនវប្បធម៌១។នោះគឺជាបណ្តាភូមិនេសាទភូមិ
របរភូមិបុរាណ ស្ថិតនៅតាមសង្ខាងមាត់ទន្លេដែលនៅថែរក្សាទំនៀមទំលាប់ពោរ
ពេញទៅដោយអត្តសញ្ញាណវប្បធម៌វៀតណាមដដែល។នាបណ្តាឆ្នាំកន្លងទៅនេះ
បណ្តាភ្ញៀវទេសចរនៅ​ក្នុងនិងក្រៅប្រទេសអាចធ្វើ​ការទស្សនាទន្លេដោយការជិះ
នាវា។បង​Nguyen Manh Hung មគ្គុទេសទេសចរណ៍១នាក់អធិ​ប្បាយថា៖“ ខឿនអរិ
យ​ធម៌នៃទន្លេក្រហមជាខឿនអរិយ​ធម៌១ក្នុងចំណោម៣៦ខឿនអរិយ​ធម៌នៃពិភព
លោក។នៅត្រើយសង្ខាងទន្លេនេះខឿនអរិយ​ធម៌នៃស្រូវទឹកនិងវប្បធម៌ភូមិសាស្រ្ត
បានចាប់បដិសន្ឋិ។ជនវៀតណាមបុរាណរំពឹងគិតថា៖ល្អបំផុតគឺជិតផ្សារ។ទី២គឺនៅ
ជិតទន្លេ។ជាទូទៅមុននេះផ្លូវគោកមិនទាន់បានអភិ​វឌ្ឍន៍នៅឡើយម​នុស្សគ្រប់រូគ្នា
ធ្វើដំណើរតាមផ្លូវទឹកជាសារវ័ន្ត។

                      

ទន្លេក្រហមឬប្រភពដើមវប្បធម៌របស់អ្នកហាណូយ។ - ảnh 2
រូបថត អិនធឺណែត

ដោយហេតុនេះពួកគេបានសាងសង់ភូមិរបរនិងផ្សារតាមសង្ខាងត្រើយនៃទន្លេហើយ
បង្កើតបានជាទំនៀមទំលាប់បរិយាកាសវប្បធម៌ផ្សារភ្ជាប់ជាមួយទន្លេជាបណ្តើរៗ។  “បណ្តាភ្ញៀវទេសចរអាចលង់ខ្លួនក្នុងទឹដ្ឋភាពទឹកទន្លេគួរឲ្យចាប់ចិត្តគយគន់សោ
ភ័ណ្ឌភាពល្អស្អាតរបស់ភូមិបុរាណនិង​ទៅទស្សនាវត្តនានាតាមមាត់ទន្លេ។ភ្ញៀវ
ទេសចរអាចចូលរួមពិធីបុណ្យប្រជាប្រិយ៍រកឃើញទំលាប់ធ្វើសក្ការះព្រះម៉ែដែលជា
ជំនឿពិសេសរបស់ប្រជាជនវៀតណាមនិងទៅទស្សនាភូមិភាជន៍Bat Trangដ៍ល្បី
ឈ្មោះដែលមានអាយុកាលជាង៧០០ឆ្នាំទៀតផង។ទួរទេស​ចរណ៍លើទន្លេក្រហម
នឹងជួយភ្ញៀវទេសចរយល់បន្ថែមប្រភពដើមនៃវប្បធម៌វៀតណាម​ជាពិតប្រាកដ៕

ប្រតិកម្មទៅវិញ