ទីក្រុង Hai Duong លើកំណាត់ផ្លូវអភិវឌ្ឍថ្មី

Chia sẻ
(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃនេះ បរិយាកាសសប្បាយរីករាយកំពុង រីកសាយភាយនៅគ្រប់ កន្លែងនៃទីក្រុង Hai Duong ដោយសារនាយករដ្ឋមន្រ្តីរដ្ឋាភិបាលទើបតែបានចុះ ហត្ថលេខាលើសេចក្ដីសម្រេចចិត្តទទួលស្គាល់ទីក្រុង Hai Duong ជាទីក្រុងថ្នាក់ ទី១ក្រោមឱវាទខេត្ត Hai Duong។ ចំពោះប្រជាជន Hai Duong ម្នាក់ៗ ខែតុលាជា ពេលវេលានៃចំណាប់អារម្មណ៍ដ៏ពិសេសណាស់ ព្រោះថាក្នុងសរទៈរដូវ៦៥ឆ្នាំនេះ ទីរួមខេត្ត Hai Duong ត្រូវបានរំដោះទាំងស្រុង។ 
ទីក្រុង Hai Duong លើកំណាត់ផ្លូវអភិវឌ្ឍថ្មី - ảnh 1 ទិដ្ឋភាពនៃទីក្រុង Hai Duong (រូបថត៖ VOV)

  ទោះបីមានអាយុជាង៩០ឆ្នាំហើយក៏ដោយ ប៉ុន្តែលោក Nguyen Van Hai អតីត លេខារង ប្រធានគណៈកម្មាធិការប្រជាជនទីរួមខេត្ត Hai Duong នៅតែចងចាំ ដដែលនូវរាល់អនុស្សាវរីយ៍៦៥ ឆ្នាំមុននេះ។ នាថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៥៤ បុរស អាយុ២៥ឆ្នាំរូបនេះ បានរួមជាមួយប្រជាជនទីរួមខេត្ត Hai Duong ទទួល ស្វាគមន៍ក្រុមទ័ពរំដោះក្នុងបរិយាកាសដ៏សប្បាយរីករាយយ៉ាងក្រៃលែង។ ទោះបី ជាបានចូលកាន់មុខតំណែងខុសៗគ្នានៃទីរួមខេត្ត ហើយឆ្លងកាត់ព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រជាច្រើនក៏ដោយ ប៉ុន្តែចំពោះលោក Hai រាល់ចំណាប់អារម្មណ៍អំពី សរទៈរដូវឆ្នាំនោះគឺអនុស្សាវរីយ៍ពិសេសដែលមិនអាចបំភ្លេចបានឡើយ។ លោក បានថ្លែងថា៖

        “ខ្ញុំនៅតែចាំបានថា នាវេលាម៉ោង៨គឺទាហានបារាំងចុងក្រោយដកចេញពីស្ពាន Phu Luong។ ដល់វេលាម៉ោង៩ គឺរៀបចំពិធីមិទ្ទិញនៅសួនច្បារ Doc Lap ហើយ ប្រកាសក្រិត្យសណ្ដោសប្រណី។ ប្រជាជនសប្បាយរីករាយយ៉ាងក្រៃលែង”។

        ក្រោយរយៈពេលច្រើនឆ្នាំដែលត្រូវបានខ្មាំងសត្រូវទន្ទ្រានកាន់កាប់ ទីរួម ខេត្ត Hai Duong មិនមានអគ្គីសនីនិងទឹកសាបនោះទេ សំរាមពាសពេញគ្រប់វិថី សេដ្ឋ កិច្ចធ្លាក់ចុះដុនដាប ចំនួនប្រជាជន៨០%មិនចេះអក្សរ។ ប៉ុន្តែ ការលំបាកទាំងនោះ ត្រូវបានជំនះពុះពារជាបណ្ដើរៗដោយសាមគ្គីភាព ការស្រុះចិត្តគំនិតរបស់ប្រជា ជននិងអាជ្ញាធរគ្រានោះ។ វិថីរបរត្រូវបានបង្កើតឡើងដោយឈ្មោះថា Dong Kieu ដែលរួមមានហាងស្បែកជើង ហាងប្រាក់ និងហាងសំរិទ្ធ។ បណ្ដារោងចក្រ ប៉សឺឡេន រោងចក្រទឹក រោងចក្រមីធំបំផុតក្នុងតំបន់ត្រូវបានវិនិយោគដើម្បីស្ដារ ឡើងវិញនូវខឿនសេដ្ឋកិច្ចធំទី៤នៅតំបន់ភាគខាងជើងនាពេលនោះ។ ចាប់ពីមូល ដ្ឋានគ្រឹះនេះ ក្នុងអំឡុងពេល៦៥ឆ្នាំកន្លងទៅ ឆន្ទៈនិងកិច្ចខិតខំប្រឹងប្រែងរបស់ ប្រជាជនបានជួយអោយទីក្រុង Hai Duong សម្រេចបានកំណើនសេដ្ឋកិច្ច ប្រមាណ១៤% រួមចំណែកនាំខេត្ត Hai Duong ក្លាយទៅជាតំបន់មួយក្នុងចំណោម តំបន់ទាំង១៧ទូទាំងប្រទេសដែលមានស្វ័យភាពខាងសេដ្ឋកិច្ច។

ទីក្រុង Hai Duong លើកំណាត់ផ្លូវអភិវឌ្ឍថ្មី - ảnh 2ផែនទីរៀបចំដីធ្លីនៃទីក្រុង Hai Duong (រូបថត៖ VOV) 

       ក្រោយរយៈពេល៦៥ឆ្នាំមក ដើមទុនរាប់សិបប៉ីលានដុងត្រូវបានកៀរគរពី ប្រភពជាច្រើនដើម្បីវិនិយោគ កសាងហេដ្ឋារចនាសម្ព័ន្ធនៅ Hai Duong។ វិថី ចាស់ៗត្រូវបានបើកទូលាយ ពោរពេញទៅដោយហាងលក់ទំនិញយ៉ាងមមាញឹក ។ បណ្ដាសំណង់សេវាសាធារណៈ និងទេសភាពដ៏ស្រស់ត្រកាលត្រូវបានបង្កើត ឡើងនៅមជ្ឈមណ្ឌលទីក្រុងផងដែរ។ ការផ្លាស់ប្ដូរថ្មីទាំងនោះត្រូវបានជាងថតរូប លោក Van Ca Quyet ឆ្លុះបញ្ចាំងតាមរយៈវណ្ណកម្មសិល្បៈដ៏ល្បីល្បាញរបស់ខ្លួន ដូចជារូបថត ក្រុង Dong ដោយអាយុកាល២០០ឆ្នាំ និងរូបថត Hai Duong ក្លាយ ទៅជាទីក្រុងថ្នាក់ទី២។ លោក Quyet បានសំណេះសំណាលថា៖

        “ទីក្រុង Hai Duong ចាប់ពីពេលដែលខ្ញុំថតរូបក្រុង Dong ដោយអាយុកាល ២០០ឆ្នាំ កាលពី១៥ឆ្នាំមុននេះ ដល់វណ្ណកម្ម Hai Duong ក្លាយទៅជាទីក្រុងថ្នាក់ ទី២ កាលពីឆ្នាំ២០០៩ ហើយ១០ឆ្នាំក្រោយគឺវណ្ណកម្ម Hai Duong ក្លាយទៅជា ទីក្រុងថ្នាក់ទី១នេះ គឺមានការផ្លាស់ប្ដូរថ្មីជាច្រើន។ ក្នុងរូបថតដំបូង ទីក្រុងមិនមាន អាគារខ្ពស់ណាមួយឡើយ ខ្ញុំត្រូវដើរឡើងដំបូលនៃមូលដ្ឋានធ្វើទឹកកកមួយដើម្បី ថតរូបការបាញ់កាំជ្រួច ប៉ុន្តែដល់រូបថតទី២នៅពេលដែល Hai Duong ក្លាយទៅ ជាទីក្រុងថ្នាក់ទី២នោះ គឺមានអាគារ៣ជាន់ជាប់ៗគ្នា។ ហើយដល់សព្វថ្ងៃនេះសេដ្ឋកិច្ចសង្គមនៃទីក្រុងសុទ្ធតែរីកចម្រើនយ៉ាងខ្លាំងក្លា”។

        ដើម្បីសក្តិសមនឹងកិត្តិនាមជាទីក្រុងថ្នាក់ទី១ ខេត្ត Hai Duong បានតាក់តែង សេចក្ដីសម្រេចចិត្តស្ដីពីការបើកទូលាយទីក្រុងតាមទិសចំនួន៥ដូចរូបផ្កាយ ដោយមានទីក្រុងផ្កាយរណប់ចំនួន៥គឺ Gia Loc Nam Sach Thanh Ha Tu Ky និង Lai Cach កសាងមណ្ឌលនគរថ្មីចំនួន៣នៅភាគខាងកើត ខាងលិចនិងខាង ត្បូង រួមជាមួយមណ្ឌលនគរដោយខ្នាតតូចនិងមធ្យមរាប់សិបកន្លែងផ្សេងទៀត លើផ្ទៃដីសរុបជាង១៥០០ហិកតា ក្នុងគោលដៅកសាងទីក្រុងបៃតង ស្និទ្ធស្នាល និងអភិវឌ្ឍនៅតាមទន្លេ Thai Binh និងទន្លេ Sat។ លោក Tran Ho Dang អនុ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Hai Duong បានអោយដឹងថា៖

        “គោលដៅនៃទីក្រុងក្នុងដំណាក់កាលថ្មីនោះគឺក្លាយទៅជាទីក្រុងបៃតងគួរតែ រស់នៅ ស្អាតនិងអារិយ្យធម៌ ត្រូវតាមប្រធានបទរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាល។ ទីក្រុងនឹងកៀរគរប្រភពធនធាន ទាក់ទាញដើមទុន កសាងហេដ្ឋារចនាសម្ព័ន្ធ ហើយលើកកំពស់អារិយ្យធម៌នគរ។ ក្នុងរយៈពេលជាមធ្យម នឹងកសាងឡើងវិញ នូវតំបន់មជ្ឈមណ្ឌល កសាងលំនៅដ្ឋានសង្គមជំនួសអោយអាគារសមូហភាព ចាស់ៗ តាមនោះកែលម្អលក្ខណៈរស់នៅរបស់ប្រជាជនអោយកាន់តែសុវត្ថិភាព និងសុភមង្គលពីមួយថ្ងៃទៅមួយថ្ងៃ”។

        បរិយាកាសសប្បាយរីករាយកំពុងរីកសាយភាយទូទាំងទីក្រុង Hai Duong ក្រោយពីទទួលបានសេចក្ដីសម្រេចរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលដែលទទួលស្គាល់ជាទីក្រុងថ្នាក់ទី១ក្រោមឱវាទខេត្ត។ នៅតែមានការងារជាច្រើនដែលត្រូវ ការធ្វើ ប៉ុន្តែគោលដៅនាំ Hai Duong ក្លាយទៅជាទីក្រុងគួរតែរស់នៅ គឺជាគោល ដៅដែលអាជ្ញាធរគ្រប់ជាន់ថ្នាក់និងប្រជាជនតំបន់ Dong កំពុងឆ្ពោះទៅរក៕

ប្រតិកម្មទៅវិញ